To reader's who can got a new function by some articles. but by the way I'm not good at English language, so it's difficult to describe you to understand what I want give.
Don't wanna be here? Send us removal request.
Text
អ្នកលក់ជាតិពិតប្រាកដ
អ្នកលក់ជាតិ ជាទូទៅគេគិតបែបល្ងង់ថា គឺអ្នកដឹកនាំប្រទេស មន្រ្តីពុករលួយ លក់កាប់ព្រៃឈើ ធ្វើបាបពលរដ្ឋ ជិះជាន់ពលរដ្ឋ ។ល។ តែតាមពិតអ្នកលក់ជាតិខ្លួន និងធ្វើអោយជាតិខ្លួនធ្លាក់ដល់ស្ថានភាពនេះ គឺពលរដ្ឋភាគច្រើនក្នុងសង្គមនេះផ្ទាល់ ព្រោះអី? ព្រោះពលរដ្ឋភាគច្រើនជាអ្នករើសរដ្ឋាភិបាលបែបហ្នឹងទៅដឹកនាំប្រទេស! តើហេតុអី ពលរដ្ឋដឹងជាទូទៅហើយថាគេដឹកនាំមិនល្អ អសមត្ថភាព គ្មានទឹកចិត្តចង់ជួយពលរដ្ឋខ្លួនអោយបានសុខ រីកចម្រើន ថ្លៃថ្នូរ ហេតុអីនៅបោះឆ្នោតអោយ? ថាព្រោះពេលទៅបោះឆ្នោតអោយគេដោយសារបានប្រយោជន៍ផ្ទាល់ខ្លួន!
រស់៥ឆ្នាំ មិនដែលខ្វាយខ្វល់តាមដានស្រុកទេសរបស់ខ្លួនថាយ៉ាងណា រស់អត់ដឹងស្អីទាំងអស៉ គេបន្លប់គ្រប់សព្វ ដល់ថ្ងៃបោះឆ្នោត គេយកក្រម៉ា សារ៉ុង ប៊ីចេង លុយ ២ , ៣ ម៉ឺន របស់តិចតូចដែលច្រាស់មិនបានដល់១អាទិត្យផង ជុះអាចម៌អស់វិញហើយ តែអារបស់តិចតូចនេះ អាចទិញពួកគាត់អោយបោះឆ្នោតអោយគេបាន សួរថាតើអ្នកណាលក់ជាតិពិតប្រាកដ? គឺពលរដ្ឋក្នុងសង្គមនេះហើយ! តើពេលយកសន្លឹកឆ្នោតមួយសន្លឹកដែលកំណត់ជោគវាសនាសង្គមជាតិនោះ ទៅទម្លាក់ក្នុងធុងឆ្នោតក្នុងអារម្មណ៍ពលរដ្ឋខ្មែរ មានគិតដល់ប្រយោជន៍សង្គមរួម និងកូនចៅជំនាន់ក្រោយទេ? ថាអត់ទេ! ភាគច្រើនគឺព្រោះបានប្រយោជន៍ផ្ទាល់ខ្លួន! អ្នកតូចតាចពលរដ្ឋធម្មតា បានប្រយោជន៍បន្តិចបន្តួចជាសារ៉ុងក្រម៉ា ប៊ីចេងចឹងទៅ អ្នកធំៗល្មមៗ បានតំណែងនេះនោះតាមក្រសួងចឹងទៅ ហើយខំការពារសន្លឹកឆ្នោតបក្សខ្លួនក្នុងអារម្មណ៍បានប្រយោជន៍មកអញ ខ្លាចបាត់ប្រយោជន៍អញ មិនមែនអារម្មណ៍ជាជាតិសាសន៍ថ្លៃថ្នូរ គិតប្រយោជន៍សង្គមរួម គិតដល់ភាពត្រឹមត្រូវ មិនត្រឹមត្រូវ និងជោគវាសនាកូនចៅជំនាន់ក្រោយទេ ។ ចរិតពលរដ្ឋបែបណារើសបានអ្នកដឹកនាំបែបនោះ។
ភាពអាត្មានិយមរបស់ពលរដ្ឋក្នុងសង្គមមួយ គឺជាទំនប់រាំងខ្ទប់មិនអោយមានការអភិវឌ្ឈន៍! នរណាដែលបណ្តុះពលរដ្ឋក្នុងសង្គមនេះអោយកើតភាពអាត្មានិយម គិតតែប្រយោជន៍ផ្ទាល់ខ្លួន អោយតែបានមកអញ ទាំងអ្នកសាសនា ទាំងអ្នកនយោបាយ ទាំងគ្រូៗជោគជាំ គឺជាអ្នករួមចំណែកយ៉ាងសកម្មក្នុងលក់ជាតិខ្លួនអោយទៅអ្នកដឹកនាំប្រទេសអសមត្ថភាព បេះដូងតូច ច្រកបានត្រឹមខ្លួនក្រុមគ្រួសាររបស់ខ្លួន៕

0 notes
Text
សត្រូវ LDP មិនដែលលើកលែង LDP ម្តងណាឡើយ
កន្លងមកគ្មានសត្រូវរបស់ LDP ណាម្នាក់មកវៃ LDP ហើយបានបន្ទូបន្ថយដៃអោយ LDP នោះទេ គឺពួកគេម្នាក់ៗមកព្រួតក្បាលគ្នាវៃ LDP មួយទំហឹងៗអស់ពីលទ្ធភាពនឹងសមត្ថភាពកម្លាំងរបស់ពួកគេដែរមានតែម្ដង តែលទ្ធផលក្រោយមក គឺបានត្រឹមតែរលាយរ��ត់ខ្លួនឯងទៅវិញទៅ។
ដូចពួកអាសារពត៌មានក្នុងស្រុកខ្មែរអញ្ចឹង LDP មានព្រឹត្តិការណ៍ធំៗជាបន្តបន្ទាប់ជាហូរហែរ ដូចជាសម្ពោធស្នាក់ការតាមខេត្ត ក្រុង ស្រុក លើកស្លាកយក្សតាមបណ្ដាផ្លូវជាតិធំៗជាច្រើនកន្លែង តែពួកគេមិនដែរនឹកខ្វល់ខ្វាយចុះផ្សាយអំពី LDP អីសម្បីតែម្ដង តែពួកគេតែងតែព្យាយាមរកតែចំនុចគន្លឹះណាដែលអាចជាចំនុចចោទវៃមក LDP បាន គឺពួកគេផ្សាយពី LDP ភ្លាម។
បើយើងធ្វើការប្រៀបស្ទង់ចិត្តពួកគេ បើសិនជាសកម្មភាពរបស់ LDP កន្លងមកជាហែរហូរមកនេះ ជាសកម្មភាពរបស់ CNRP ឫ គណបក្សរាយរងផ្សេងៗទៀត ប្រាកដណាស់ ពួកគេហ្នឹងនឹងព្រួតក្បាលគ្នាចុះផ្សាយព្រោងព្រាតជាក់ជាមិនខាន។ តែមិនអីទេ LDP សូមអញ្ជើញអោយពួកអ្នកលែងមួយទំហឹងដៃរបស់អ្នកចុះ ព្រោះ LDP មើលឃើញពីភាពវិនាសរបស់ពួកអ្នកដែរមកប្រទស្តនឹងសច្ចៈដូចមើលឃើញបាតដៃ។
ចូរចាំទុកក្នុងប្រអប់គិតរបស់អ្នកផងចុះ LDP រស់បានជានិរន្តរ៍មក គឺដោយសារតែ LDP មានធាតុជា LDP មិនមែន LDP រស់បានដោយការសុំក្ដីសណ្ដោះពីពួកអ្នកដើម្បីអោយ LDP បានរស់នោះទេ...

0 notes
Text
លក្ខណះ៣យ៉ាងចំពោះ LDP
ដើម្បីស្រោចស្រង់ ឬ ជួយប្រទេសនេះពីអំណាចប្រមូលផ្ដុំបាន មានកត្តា ៣ យ៉ាងដែលប្រជាពលរដ្ឋខ្មែរត្រូវមើល និងគិតឲ្យឃើញចំពោះ LDP:
ទី១: ទឹកចិត្តលះបង់ប្តូរផ្តាច់ គេអាចមើលនៅគ្រប់សមរភូមិរបស់យើង
ទី២: ធម៌សាមគ្គី បណ្តុះចេញពីប្រមុខរបស់យើង គេអាចមើលនៅគ្រប់កាលៈទេសៈដែលពួកយើងចេញប្រយុទ្ធ
ទី៣: ភាពវាងវៃរបស់យើង គេអាចមើលពីរបៀបដែលយើងតតាំងនឹងអាជ្ញាធរនៃបក្សកាន់អំណាច ជាដើម។ អិលឌីភី នៅលើទីលាននេះមិនទៅណាទេ ប្រជាពលរដ្ឋខ្មែរត្រូវគិតគូដោយខ្លួនឯងចុះ ថាតើអ្នកត្រូវការពេលប៉ុន្មានទៀត?

0 notes
Text
ភាពយល់ខុសរបស់ប្រជាជនខ្មែរ
ការយល់ឃើញថា រដ្ឋាភិបាលកម្ពុជា បានងាកទៅរកចិនជាខ្នងបង្អែក ដើម្បីគេចពីនឹមគ្រប់គ្រងរបស់វៀតណាម គឺជារឿងដែលគ្រោះថ្នាក់បំផុត។ ប្រទេសកម្ពុជា មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស មានប្រជាជន មានគំនិតជាតិនិយមចំនួនច្រើន បើរដ្ឋាភិបាលកម្ពុជា ពិតជាចង់គេចពីនឹមគ្រប់គ្រងរបស់វៀតណាម មែន គឺមិនពិបាកទាល់តែសោះ។ នៅក្នុងបញ្ហាព្រំដែន ប្រទេសកម្ពុជា ធ្លាប់យកកិច្ចព្រមព្រៀងទីក្រុងប៉ារីស ប្ដឹងពីការឈ្លានពានរបស់ប្រទេសថៃ កាលពីឆ្នាំ២០០៨ បានជោគជ័យ ហេតុអ្វីក៏មិនយកកិច្ចព្រមព្រៀងទីក្រុងប៉ារីស ទៅប្ដឹងដោះស្រាយជាមួយខាងភាគីវៀតណាមផងដែរទៅ? បញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់រស់នៅក្នុងប្រទេសកម្ពុជា និងបញ្ហាជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា សុទ្ធតែអាចយកកិច្ចព្រមព្រៀងទីក្រុងប៉ារីស ទៅដោះស្រាយបាន ហេតុអ្វីរដ្ឋាភិបាលកម្ពុជា មិនព្រមយកមកប្រើការ? បញ្ហាការពង្វក់ប្រជាពលរដ្ឋ អត់ឱ្យខ្វល់ពីបញ្ហានយោបាយ ដោយការដាក់សម្ពាធផ្សេងៗ និងការព្យាយាមបិទប្រព័ន្ធផ្សព្វផ្សាយជាច្រើន ដែលនិយាយពាក់ព័ន្ធបញ្ហាប្រវត្តិសាស្ត្រ បញ្ហានយោបាយបច្ចុប្បន្នភាព បើរដ្ឋាភិបាលកម្ពុជា ពិតជាចង់គេចចេញពីនឹមគ្រប់គ្រងវៀតណាមមែន ហេតុអ្វីក៏មិនជួយសម្រួលឲ្យប្រជាពលរដ្ឋ ឲ្យពួកគាត់មានចំណេះដឹងទូទៅ នឹងមានឱកាសចូលរួមនយោបាយទាំងអស់គ្នា?? ទាំងអស់នេះសុទ្ធតែជាកលល្បិចរបស់វៀតណាម ដើម្បីឲ្យអន្តរជាតិនិងប្រជាជនខ្មែរចំនួនធំ យល់ឃើញថា កម្ពុជាកំពុងតែងាកទៅរកចិន ជាខ្នងបង្អែក ដើម្បីគេចពីនឹមគ្រប់គ្រងរបស់វៀតណាម ហើយកលល្បិចមួយនេះ ពិតជាបានផលរបស់វៀតណាមមែន គឺអន្តរជាតិនិងប្រជាជនកម្ពុជា មួយចំនួនធំ បានគិតបែបហ្នឹង។ ក្នុងពេលបច្ចុប្បន្ននេះ កងទ័ពរបស់ចិន បានឈរជើងនៅក្នុងទឹកដីប្រទេសកម្ពុជា ចុះបើសិនជា មានបញ្ហានៅសមុទ្រចិនខាងត្បូង ត��ប្រទេសខ្មែរនឹងក្លាយទៅជាយ៉ាងណា? សូមបងប្អូនពិចារណាដោយខ្លួនឯងចុះ ព្រោះខ្ញុំបានសរសេរចំនួនពីរសំណេរកន្លងមកហើយ។ ក្នុងបញ្ហាសមុទ្រចិនខាងត្បូង ប្រទេសចិន គឺបានគ្រប់គ្រងដែនសមុទ្រនិងកោះមួយចំនួនរួចជាស្រេច ទោះជាមានរឿងអ្វីកើតឡើង ក៏ចិនបានចំណេញរួចជាស្រេច។ ចំណែកអាមេរិកវិញ លោកដូណាត្រាំ ដើម្បីការពារតំណែងរបស់ខ្លួន ជាប្រធានាធិបតីអាមេរិក បន្ត ក៏បានបង្កើតរឿងជាច្រើននៅសមុទ្រចិនខាងត្បូងដូចគ្នា ដើម្បីគាំពារប្រជាប្រិយភាពរបស់ខ្លួននៅទឹកដីប្រទេសអាមេរិក នៅក្នុងនោះក៏បានបែរមុខព្រួញសេដ្ឋកិច្ច យកក្រុមហ៊ុនយក្សបច្ចេកវិទ្យាទូរស័ព្ទចំនួន២ ដកចេញពីប្រទេសវៀតណាម ងាកទៅរកឥណ្ឌាដើម្បីការពារសេដ្ឋកិច្ចផងដែរ ទាំងនេះនេះសុទ្ធតែអាមេរិច មានផលចំណេញរួចស្រេចនៅក្នុងនោះ។ រីឯខាងប្រទេសវៀតណាមវិញ ព្រោះតែចង់ឲ្យសង្គ្រាមសមុទ្រចិនខាងត្បូង ផ្ទះឡើង បានធ្វើជាអ្នកចេញមុខជាងគេ នៅក្នុងបញ្ហាជម្លោះដែនសមុទ្រនោះ និងបង្កហេតុជាច្រើនតាមព្រំដែនគោកនិងព្រំដែនទឹក រវាងប្រទេសកម្ពុជានិងប្រទេសវៀតណាមថែមទៀត បើសិនជាមានបញ្ហាជម្លោះនៅដែនសមុទ្រចិនខាងត្បូងកើតឡើង ប្រទេសកម្ពុជា ប្រាកដជាវៀតណាម អាចចូលឈ្លានពានដោយស្របច្បាប់អន្តរជាតិ ក្នុងលេសថា ការការពារប្រជាជនខ្លួន ព្រោះមានអន្តរជាតិជាច្រើន ក៏បានទទួលស្គាល់ថា ប្រទេសកម្ពុជា ពិតជាងាកទៅរកចិន ជាខ្នងបង្អែកពិតមែន (នេះហើយជារឿងគ្រោះថ្នាក់បំផុត កាលពីមុន ប្រទេសកម្ពុជា មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដូច្នេះខាងភាគីវៀតណាម មិនអាចចូលឈ្លានពានកម្ពុជា ដោយចំមុខបានឡើយ តែបើសិនជាមានជម្លោះនៅដែនទឹកសមុទ្រចិនខាងត្បូង ប្រាកដជាគេហៅថាសង្រ្គាមលោកលើកទី៣ ហើយប្រទេសខ្មែរមានហានិភ័យជាងគេ ដោយសារមានវត្តមានកងទ័ពចិន នៅក្នុងប្រទេសកម្ពុជា ហើយជាទីកន្លែងដែលចិនត្រូវចល័តទ័ព ដឹកស្បៀងនិងបង្កសង្គ្រាមផ្សេងៗ។) ចុះបើសិនជាគ្មានសង្រ្គាមនៅសមុទ្រចិនខាងត្បូងកើតឡើងទេ ដោយសារអ្នកដែលជាប់ឆ្នោតជាប្រធានាធិបតីថ្មី របស់អាមេរិក គឺខាងគណបក្សប្រជាធិបតេយ្យ នយោបាយអន្តរជាតិ និងបញ្ហាសមុទ្រចិនខាងត្បូងមានការប្រែប្រួល តើវៀតណាមអាចចំណេញអ្វីខ្លះ? ចម្លើយគឺងាយយល់ទេ គឺចំណេញសន្ធិសញ្ញាព្រំដែនគោកថ្មី ឥលូវគេសម្រេចប្រើប្រាស់រួមគ្នា នូវផែនទីថ្មី ហៅថា ផែនទីព្រំដែន ខ្នាត ១/២៥ ០០០។ ផែនទីខ្នាត ១/២៥ ០០០ គឺជាផែនទីស្តីពីព្រំដែន កម្ពុជា.វៀតណាម។ មានន័យថា គេស៊ីលើសមុនទៀត តាំងពីខ្នាត១/១០០០០០ ចុះមកដល់ខ្នាត១/៥០០០០ ឥលូវចុះមកដល់ ផែនទីខ្នាត ១/២៥ ០០០ (កន្លែងនេះខ្ញុំគ្រាន់តែចង់បញ្ជាក់ប្រាប់បងប្អូនថា គេចំណេញច្រើនណាស់ តែខ្ញុំមិនហ៊ានសរសេរពន្យល់លម្អិតនោះទេ ដោយសារខ្លាចមានប៉ះពាល់ដល់សុវត្ថិភាពផ្ទាល់ខ្លួន របស់ខ្ញុំដែរ) និងការបោះតង់តាំងពីលក្ខណៈធម្មតា រហូតដល់សាងសង់ជាលក្ខណៈរឹងមាំ ប្រៀបបាននឹងបន្ទាយកងទ័ពវៀតណាម នៅតាមព្រំដែន ហើយការសាងសង់នៅត្រង់ចំណុចព្រំដែនទាំងនោះ គឺសុទ្ធតែជាកន្លែងហាមឃាត់ មិនឲ្យភាគីណាមួយ បោះតង់ឬធ្វើអ្វីឡើយ តែភាគីវៀតណាមវិញ នៅតែបំពានគឺឈ្លានពានដោយចំមុខតែម្ដង (បងប្អូនស្វែងយល់ដោយខ្លួនឯងចុះ) ចំណែកផែនការ ការរៀបចំរបស់វៀតណាម កន្លងមក មកលើកម្ពុជា គឺនៅតែដំណើរការដដែល ដូចជាសមាគមន៍វៀតណាមកម្ពុជា ការសាងសង់ស្តូបមិត្តភាពកម្ពុជាវៀតណាម ការផ្ដល់សញ្ជាតិដោយខុសច្បាប់ ឲ្យទៅជនអន្តោប្រវេសន៍ខុសច្បាប់វៀតណាម និងបញ្ហាជាច្រើនទៀតសឹងតែរាប់មិនអស់ គឺវៀតណាម នៅតែគ្រប់គ្រងបានដដែល មានតែប្រទេសកម្ពុជា ទេ ដែលរង់ចាំតែខាតបង់និងប្រឈមគ្រោះថ្នាក់ជាងគេ៕
ប្រភព បងប្រុស Hok Nave

0 notes
Text
តើ LDP ជាបក្សអាយ៉ងរបស់ CPP ដូចការកាច់មួលរបស់ CNRP ដែរឬទេ❓បើជាអាយ៉ងមែន បង្កើតដោយ CPP ដើម្បីបំបែកកំលាំងប្រឆាំងមែន ហេតុអ្វីមិនឈប់ធ្វើនយោបាយក្រោយ CPP កំចាត់ CNRP បានហើយនោះ❓ម៉េចបែជាចេះតែលើកស្លាកយក្សធំៗព្រោងព្រាត បង្កើតស្នាក់ការស្រុកខេត្តបន្តបន្ទាប់ឥតឈប់ឈរយ៉ាងនេះ❓តើបងប្អូនចេះឆ្ងល់ត្រង់នេះទេ? សភាពពិតគឺ LDP ជាបក្សប្រឆាំងតែមួយគត់ក្នុងស្រុកខ្មែរ LDP មានយន្តការ8️⃣ចំណុចជីកគាស់រំលើងរចនាសម្ព័ន្ធប្រមូលផ្ដុំអំណាចផ្ដាច់ការទាំង CPP និង CNRP។ ដោយសារតែពាក្យថា #បក្សអាយ៉ង នេះហើយដែលបិទខ្ទប់ការវាយប្រហារដោយចំហររបស់ CPP មកលើ LDP។ ថ្នាក់ដឹកនាំ CPP មិនអាចចេញសារនយោបាយដោយត្រង់ជាសាធារណៈ ប្រឆាំងនឹង LDP បានឡើយ បើគេធ្វើ គេមិនបានចំណេញត្រង់ពាក្យអាយ៉ងនេះទេ គឺមានតែខាត ខាតត្រង់ជួយលាងសំអាតពាក្យអាយ៉ងនេះឯង ដូច្នេះមានតែសំងំស្ងៀម ទ្រាំមើលការរីកចំរើនរបស់ LDP ទាំងចិត្តជ្រួលច្របល់ ព្រួយបារម្ភខ្លាំងឡើងៗដូចទឹកដុំាដែលក្ដៅបន្តិចម្ដងៗ ខ្លាំងឡើងៗរហូតដល់ពុះដូច្នោះដែរ។ ថ្នាក់លើធ្វើហាក់មិនអើពើ តែមន្រ្តីមូលដ្ឋានក្ដៅក្រហល់ក្រហាយអន្ទះអន្ទែងប្រឹងរាំងប្រឹងខ្ទប់ ប្រឹងធ្វើទុកបុកម្នេញដល់ការលើកស្លាកទាំងធំទាំងតូចរបស់ LDP តាមលទ្ធភាពដែលពួកគេអាចធ្វើបាន។ បងប្អូនពលរដ្ឋខ្មែរទូទៅចេះមើល ចេះយល់សភាពសង្រ្គាមចិត្តសាស្រ្តដែល CPP កំពុងប្រើ កំពុងរងគ្រោះ និងកំពុងឡេឡា មិនដឹងត្រូវទប់នឹងចលនា LDP យ៉ាងណាដែរឬទេ ៕

0 notes
Text
អដ្ឋង្គិកមគ្គមានអង្គមាន៨គឺៈ សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ។ ក្មួយៗប្រើវិញ្ញាណតាមទ្វារមនោរបស់ក្មួយត្រិះរិះអោយយល់ទៅមើលថាតើព្រះពុទ្ធលោកចង់ប្រាប់យើងពីរឿងអីហ្នឹង? បើយល់មិនបានព្រោះយើងគិតមិនយល់ ឬយើងយល់មិនបានដោយវិញ្ញាណវិប្បយុត្តិ នោះការចាំថាអដ្ឋង្គិកមគ្គមានអង្គ��� ហើយអង្គនីមួយៗមានអ្វីខ្លះវាគ្មានប្រយោជន៍អ្វីដល់អ្នកចាំទេ។ សម្មាទិដ្ឋិ និងសម្មាសង្កប្បៈត្រូវបានព្រះពុទ្ធរាប់ទុកថាជាបញ្ញា បើជាបញ្ញា វិញ្ញាណត្រូវតែវិល បន្ទាប់ពីវិញ្ញាណត្រូវវិល វាត្រូវតែយល់ វាត្រូវតែជាអារម្មណ៍ ដូច្នេះអ្នកនិយាយត្រូវនិយាយអំពីអារម្មណ៍ ឬពីការយល់របស់ខ្លួន។ នេះគឺបញ្ញា។ ចុះបើពពួកវិញ្ញាណវិប្បយុត្តិ តើមានសម្មាទិដ្ឋិគឺបញ្ញាឬទេ? ដាច់ខាតមិនអាចមានទេ។ ចុះអ្វីដែលគេនិយាយមកនុះ មិនមែនជាការយល់ ឬមិនមែនជាអារម្មណ៍ ឬមិនមែនជាបញ្ញាទេ គឺគេចាំថាអដ្ឋង្គិកមគ្គមានអង្គ៨ ហើយអង្គនីមួយៗមានអ្វីខ្លះតែប៉ុណ្ណោះ។ នេះគឺទន្ទិញចាំមាត់ មិនមែនសម្មាទិដ្ឋិទេ ដូច្នេះអ្នកនិយាយពីធម៌ ឬនិយាយពីអដ្ឋង្គិកមគ្គ គឺនិយាយតាមសភាពចាំទេ មិនមែនជាអារម្មណ៍ ឬជាការយល់ឡើយ យើងអាចនិយាយបានថា គេអត់មានសម្មាទិដ្ឋិទេ ហើយបើអត់មានសម្មាទិដ្ឋិហើយ ស្អីក៏អត់ដែរ តើពន្យល់គេយ៉ាងម៉េច? សីលក៏អត់មាន ចិញ្ចឹមជីវិតត្រូវក៏អត់មាន។ សីលត្រូវគឺមិនធ្វើទង្វើណាមួយព្រោះខ្លួនយល់ថា ឬខ្លួនមានអារម្មណ៍ថានេះជាទង្វើខុស ឯសីលខុសមិនធ្វើទង្វើណាមួយ គឺមិនយល់ថាខុសទេ មិនមានអារម្មណ៍ថាខុសទេ គឺអារម្មណ៍ខ្លាចបាប តើខុសទេ? អារម្មណ៍ខ្លាចបាបគឺខុសព្រោះអារម្មណ៍អញ សភាពកម្លាំងគឺមិនត្រូវមានអារម្មណ៍អញទេបានត្រូវ តើការមានអារម្មណ៍ថានេះទង្វើនេះខុស ទង្វើនេះផ្ដល់ការឈឺចាប់ដល់គេ មិនធ្វើទេ តើជាអារម្មណ៍អញទេ? គឺមិនមែនជាអារម្មណ៍អញទេ នេះគឺសីលត្រូវ។ កាន់សីលព្រោះខ្លាចបាប នេះគឺអារម្មណ៍អញ ខ្លាចធ្លាក់នរក គឺជាអារម្មណ៍ខុស ដូច្នេះអ្នកដែលគ្មានសម្មាទិដ្ឋិ ឬការយល់ត្រូវក៏គ្មានសីលដែរ។ សូមក្មួយៗត្រិះរិះពិចារណាអោយវិញ្ញាណរបស់ក្មួយយល់នូវអ្វីដែលពូបានពន្យល់ប្រាប់ក្មួយ ពូនិយាយពីអារម្មណ៍ ឬពីការយល់របស់ពូ ហើយចិត្តក្មួយត្រូវវិល ហើយស្ទង់មកអារម្មណ៍ពូថាតើពូយល់យ៉ាងម៉េច? នេះគឺរបៀបដែលសត្វប្រាស្រ័យទាក់ទងដឹងចិត្តគ្នានោះណា គឺម្ខាងនិយាយពីអារម្មណ៍ ហើយម្ខាងទៀតវិលគិតពីអារម្មណ៍របស់អ្នកនិយាយ ហើយយល់គ្នា ហើយដឹងចិត្តគ្នា។ វិញ្ញាណតាមទ្វារមនោរបស់ក្មួយសង្កេតមើលចុះ តាមវេទិកាសាធារណៈនីមួយៗ តើពូនិយាយចូលតួទេ? នេះហើយគឺអារម្មណ៍ នេះហើយគឺលក្ខណៈវិញ្ញាណយល់ គឺខ្សែវិញ្ញាណកំពុងតែវិលនោះហើយ សម្មាទិដ្ឋិ។ ព្រះពុទ្ធលោកជ្រាបចិត្តមនុស្សគឺក្នុងទម្រង់បែបនេះណា មិនមែនព្រោះពុទ្ធចូលមកក្នុងចិត្តយើងទេ តែព្រះសង្ឃទាំងអស់សព្វថ្ងៃមិនយល់ថាព្រះពុទ្ធ និងព្រះអរហន្តទាំងឡាយលោកជ្រាបចិត្តមនុស្សយ៉ាងម៉េចទេ គឺគេនិយាយតាមចាំថាព្រះអរហន្តលោកជ្រាបចិត្តមនុស្ស ស្អីក៏លោកដឹងដែរ។ ពូចេះតែគិត ដឹងយ៉ាងម៉េច យើងស្លៀកខោស្លីបពណ៌អី មនុស្សស្រីពាក់អាវទ្រនាប់ពណ៌អីក៏ព្រះអរហន្តដឹងដែរឬ? ទេ ពូរកយល់មិនឃើញទេ ពូគ្មានអារម្មណ៍យល់បែបហ្នឹងទេ ពូមិនចេះនិយាយតាមចាំទេ ពូនិយាយពីអារម្មណ៍ ឬការយល់របស់ពូ។ នេះគឺសម្មាទិដ្ឋិ។ មនុស្សត្រូវរស់នៅក្នុងផ្លូវគិតយល់ ហើយមានអារម្មណ៍ ហើយនិយាយអារម្មណ៍នោះចេញមកក្រៅ បើគេនិយាយវិញ យើងត្រូវស្ទង់អំពីអារម្មណ៍គេអោយចេញជាអារម្មណ៍របស់យើង ហើយយើងយល់គេបាន នេះគឺសម្មាទិដ្ឋិ។ ចុះបើអារម្មណ៍គាំង គឺអារម្មណ៍វិប្បយុត្តិដោយកម្លាំងធាតុក្ដៅ ដោយវិញ្ញាណល្ងង់ ដោយទិដ្ឋិ មានៈ តណ្ហា តើខ្សែវិញ្ញាណដែលជាកម្លាំងវិលរួចទេ? បើវិលមិនរួចទេ តើមានបញ្ញាឯណា មានសភាពអារម្មណ៍ឯណា ឬការយល់ឯណាយកមកនិយាយពន្យល់គេ? នេះមិនត្រូវតែនិយាយតាមចាំ! តើនិយាយតាមចាំអាចពន្យល់ដំណើរប្រព្រឹត្តទៅនៃធម្មជាតិកើតដែរឬ? ដាច់ខាតគឺមិនអាចនិយាយពន្យល់បានទេ ដូច្នេះទើបពូនិយាយថា សម័យនេះជាសម័យរលាយការយល់ពាក្យសម្ដីរបស់ព្រះពុទ្ធ ឬពុទ្ធវចនៈទាំងស្រុងនោះហើយ មានតែចាំ រឿងការយល់គឺសោះសូន្យ តើក្មួយស្ទង់យល់អារម្មណ៍របស់ពូទេ? អដ្ឋង្គិកមគ្គមានអង្គ៨ សម្មាទិដ្ឋិជាអង្គនាំមុខគេ បើមានសម្មាទិដ្ឋិ ទើបអង្គបន្តបន្ទាប់៧ទៀតត្រូវ បើអ្នកនាំមុខមិនត្រូវហើយ អ្នកបន្តបន្ទាប់ទៀតគឺមិនត្រូវទាំងអស់។ សម្មាទិដ្ឋិគឺជាបញ្ញាគឺត្រូវតែវិញ្ញាណវិល បើវិញ្ញាណវិល វិញ្ញាណត្រូវតែមិនមែនជាខ្សែវិញ្ញាណរុំដោយកម្លាំងធាតុក្ដៅ មិនមែនជាវិញ្ញាណតិរច្ឆាន ហើយមិនមែនជាចិត្តមនុស្សដែលមានទិដ្ឋិ មានៈ និងតណ្ហា គឺជាទម្រង់ចិត្តដែលមានធម៌ឧបេក្ខាខ្ពស់ណាស់ទើបខ្សែវិញ្ញានោះវិលបានលឿនល្អ តើក្មួយៗយល់ទេ? ស្ទង់ដឹងពីអារម្មណ៍ ឬការយល់របស់ពូទេ? អដ្ឋង្គិកមគ្គប្រែអោយស្រួលស្ដាប់ថាផ្លូវត្រូវ គឺផ្លូវអារម្មណ៍ត្រូវ នាំមុខដោយសម្មាទិដ្ឋិគឺខ្សែវិញ្ញាណវិល បើខ្សែវិញ្ញាណមិនវិលហើយ គឺវិប្បយុត្តិហើយ កុំនិយាយពីស្អីត្រូវ មិច្ឆាទិដ្ឋិហើយ។ ខ្សែវិញ្ញាណវិលត្រូវតាមគន្លងកម្លាំងកលាបៈគឺខ្សែវិញ្ញាណឧបេក្ខា។ មកដល់ត្រង់នេះក្នុងអារម្មណ៍ក្មួយដឹងថាហេតុអ្វីពូអាចនិយាយពន្យល់ពីធម្មជាតិដែលព្រះសម្មាសម្ពុទ្ធសម្ដែងប្រាប់យើងនោះហើយ។ ក្នុងចំណោមព្រហ្មវិហារធម៌ ឧបេក្ខាជាធម៌សំខាន់នៅក្នុងចិត្តព្រហ្ម៕

0 notes
Text
កំលាំងជាអ្វីគ្រប់យ៉ាង
អ្នកចេះតែមានអារម្មណ៍ច្រឡំថាខ្លួននេះផ្សេងពីកំលាំង។ ពេលអ្នកគិតពិចារណាពីកំលាំង ឬរឿងអ្វីមួយ អ្នកមានអារម្មណ៍អញមកវាយលុកធ្វើអោយអ្នកភ្លេចមួួយរំពេចថា គឺកំលាំងដែលវិលពីបេះដូងទៅក្បាលកំពុងតែពិចារណារឿងអ្វីមួយ អ្នកច្រឡំថាអ្នកគឺជាធាតុហើយធាតុនោះកំពុងគិតអោយយល់ពីសភាពកំលាំងឬរឿងអ្វីមួយ។ នេះគឺជាអារម្មណ៍អញមកវាយលុកអារម្មណ៍របស់អ្នកហើយ។ ត្រូវរលឹកយ៉ាងទៀងទាត់ យ៉ាងប្រក្រតីថាកំលាំងកំពុងតែវិលគិតពីបេះដូងទៅក្បាលអោយយល់ពីសភាពកំលាំងហើយ ដូច្នេះប្រយ័ត្នគាំងដំណើរការគិត គឺដំណើរការណា ជាដំណើរការគិត គឺត្រូវលែងអោយកំលាំងវិលគិតពីសភាពកំលាំង ឬគិតពីរឿងអ្វីមួយ។ អារម្មណ៍ដែលរាំងស្ទះដល់ដំណើរវិលគិតមាន អាសាវៈកំលាំងធាតុភ្លើងរុំចិត្ត គឺវិលបញ្ច្រាស វិប្បយុត្តិ។ វិញ្ញាញតិរិច្ឆាន គ្មានកំលាំងធាតុភ្លើងរុំចិត្តទេ តែក៏គ្មានកំលាំងធាតុទឹករុំចិត្តដែរ គឺអញដោយល្ងង់ វិប្បយុត្តិដែរ មិនវិលបញ្ច្រាសដូចកំលាំងសុទ្ធដែលរុំកំលាំងធាតុភ្លើងទេ តែគាំងៗព្រោះអារម្មណ៍អញដោយល្ងង់ពេក។ ទិដ្ឋិ មានៈ និងតណ្ហាក៏ធ្វើអោយមានអារម្មណ៍អញដែរ គឺគាំងដែរ គឺវិប្បយុត្តិដែរ ទោះបីចិត្តនោះមានអាសវៈកម្លាំងធាតុទឹករុំក៏ដោយតែអារម្មណ៍ទិដ្ឋិ មានៈ និងតណ្ហាគឺជាអារម្មណ៍អញមិនលែងអោយកម្លាំងសុទ្ធវិលបាន នេះសុទ្ធតែជាដំណើរគាំងកម្លាំងសុទ្ធមិនអោយវិលទាំងអស់ ខុស និងត្រូវគឺសភាពមិនកើតមានឡើងទេ។ នេះគឺជាដំណើរការចង្រៃ ខាតប្រយោជន៍ដល់ខ្លួនសត្វទាំងអស់ មិនមែនចង្រៃដល់សត្វដទៃនោះទេ៕

0 notes
Text
មនុស្សខ្មែរយល់ការពិតមិនបានស្អប់ដោយគ្មានសិក្សាពីគេទេ!!
អា ហ្សង់ហ្វ្រង់ស័រ តាន់ វាគ្មានវិជ្ជាជីវៈ ជាអ្នកប្រវត្តិសាស្ត្រឬអ្នកកាសែតនោះទេ ព្រោះរាល់សំណួរដែលវាសួរ គឺចង់តែចាប់កំហុស បុគ្គលដែលវាចោទសួរតែប៉ុណ្ណោះ។ វានិយាយតែពីការស្លាប់របស់ប្រជាពលរដ្ឋ តែវាអត់ស្ដាប់ពីការបកស្រាយរបស់លោក ខៀវ សំ��ន និយាយអំពីដើមហេតុ នៃការស្លាប់ប្រជាពលរដ្ឋនោះទេ វាលើកសំណួរថ្មី ដើម្បីកាត់ការបកស្រាយរហូត។ រាល់សំណួររបស់វា គឺមានភាពលំអៀង ព្រោះតែស្អប់របបកម្ពុជាប្រជាធិបតេយ្យ និងមានគំនិតចង់ការពារ អ្វីដែលវាធ្លាប់និយាយខុសកន្លងមក ។ ស្ដាប់មើលទៅបានដឹងថាអានេះខូចប៉ុណ្ណា!!!
https://www.facebook.com/watch/?v=323439302266646&extid=go2DsPnQ4rCkmCHn
0 notes
Text
លោកពុក:🙏🙏
ពេលលំបាកនឿយហត់មានវត្តមានរបស់ពួកគេ ប៉ុន្តែពេលសប្បាយរីករាយពួកយើងស្វែងរកពួកគេមិនឃើញឡើយ ទោះបីជាយើងខំសម្លឹងរកពួកគេក្នុងចំណោមពួកយើងនៅក្នុងពេលនេះ ប៉ុន្តែពួកយើងមិនអាចរកឃើញពួកគេក្នុងចំណោមពួកយើងបានឡើយ។ តើពួកគេទៅណាអស់ហើយ? ពួកគេលាយើងរហូតហើយ ស្នាមញញឹមដៃលើកគ្រវីទង់ដែលយើងធ្លាប់បានឃើញយុទ្ធមិត្តរបស់យើងចូលរួមជាមួយយើង យើងលែងបានឃើញជារៀងរហូត។ ជាបន្តរបន្ទាប់ពួកយើងម្នាក់ៗនិងអវត្តមានក្នុងព្រឹត្តិការបែបនេះក្នុងទម្រង់ដូចពួកគេដែរ។ យើងនិងអវត្តមានពីចលនារបស់ពួកយើងដែលផ្តល់ការងារយ៉ាងជក់ចិត្តពេញមួយជីវិតរបស់យើងម្តងម្នាក់ៗជារៀងរហូតទៅ។ យុទ្ធមិត្តដែលធ្លាប់កៀកស្មារប្រយុទ្ធជាមួយពួកយើង ពួកគេបានលាយើងរហូតហើយ។
😭😭😭😭🙏🙏🙏😭😭😭😭😭

0 notes
Text
លោកពូ
ពូនឹងចេញធ្វើការងារសង្គ្រោះនេះក្នុងពេលឆាប់ៗនេះហើយ។ សូមពួកក្មួយដែលទទួលសញ្ញាចិត្តពូបាន សប្បាយរីករាយ ត្រៀមខ្លួននឹងចូលរួមក្នុងចលនាសង្គ្រោះរបស់យើងចុះ។"ជាងដប់ឆ្នាំមនុស្សដែលធ្វើដោយរងចាំ ជាធម្មតា មានអារម្មណ៍ថាយូរណាស់ តែបើក្មួយៗគិតដល់សច្ចៈគឺកំលាំង ក្មួយនឹងយល់ថាគឺវាត្រូវតែអីចឹងហើយ អ្វីៗដែលកើតដោយកំលាំង វាមានហេតុផលអីចឹងហើយ ជាងដប់ឆ្នាំ វាជាពេលវេលាចាំបាច់ខានមិនបានដើម្បីចាប់ផ្តើម បើគ្មានការចាប់ផ្តើម វាមិនចេញជាពេញល្បឿនទេ ចង់បានល្បឿនមួយពាន់គីឡូម៉ែត្រក្នុងមួយម៉ោង នោះវាត្រូវការពេលវេលាចាប់ផ្តើមមួយដ៏ច្បាស់លាស់។ ជាងដប់ឆ្នាំដែលពូបានធ្វើដោយជឿជាក់លើបេះដូងដ៏ស្មោះត្រង់ និងទស្សនៈមួយដ៏ប្រាកដប្រជា វាជារយៈពេលចាប់ផ្តើមដ៏សមហេតុសមផលហើយ ពេលបន្ទាប់ជាពេលវេលាល្បឿនកំលាំងត្រូវដ៏ធំនៃពិភពមនុស្សរត់ដោយល្បឿនលឿនហើយ ក្មួយៗមើលចលនានៃកំលាំងយើង និងចលនានៃកំលាំងបញ្ច្រាសទាំងអស់មើល តើក្មួយមើលយល់ហេតុនៃកំលាំងទេ? ឥឡូវទើបពូដឹងថាពូជាអ្នកណា អីចឹងហើយទើបពូហ៊ាននិយាយដោយឥតសង្ស័យថា ពូជខ្មែរជាពូជជួយមិនត្រឹមតែខ្លួនឯងទេ តែជួយពិភពលោកទាំងមូល ហើយជួយបាននៅក្នុងជំនាន់វត្តមានរបស់ពូនេះទៀតផង។ ក្មួយៗចាំពាក្យពូចុះ៕
0 notes
Text
១២ចំណុចប្រព័ន្ធអប់រំរបស់ប្រទេសអ៊ីស្រាអែល
«អ៊ីស្រាអែល» គឺជាទឹកដីនៃ ប្រជាជនដែលមានការអប់រំខ្ពស់ មានគំនិតច្នៃប្រឌិតខ្ពស់ និងប្រកប ដោយមនសិការស្នេហាជាតិបំផុត។ តើប្រព័ន្ធអប់រំរបស់ប្រទេសតូចមួយក្នុងដែនដីមជ្ឈិមបូព៌ាមួយ នេះ យ៉ាងដូចម្តេចទៅ ទើបសាបព្រោះឲ្យប្រជាជនគេបានផលបែបនេះ?
១. កម្មវិធីសិក្សាត្រូវបានបែងចែក៖ កម្មវិធីសិក្សាសម្រាប់សាលារៀនភាគច្រើនត្រូវបានបែងចែក តាមសាសនា និងជាតិសាសន៍ ដូចជា៖ សាលារៀនរបស់ប្រជាជនអ៊ីស្រាអែលទូទៅ ត្រូវសិក្សាជាភាសា ហេប្រឺ ហើយកំណត់ដោយក្រសួងអប់រំជាតិ។ ចំណែកកម្មវិធីសិក្សាសម្រាប់អ្នកកាន់សាសនាគ្រិស្ត និកាយអូស្សូដក់ ត្រូវប្រើប្រាស់ភាសាហេប្រឺដែរ ប៉ុន្តែត្រូវផ្តោតសំខាន់ទៅលើមុខវិជ្ជាសាសនា និង វប្បធម៌ របស់ជនជាតិជ្វីហ្វ។ ដោយឡែកសាលាសម្រាប់ជនជាតិអារ៉ាប់វិញ ត្រូវរៀបចំជាភាសា អារ៉ាប់ និងបញ្ចូលកម្មវិធីសិក្សាដោយផ្តោតសំខាន់លើប្រវត្តិ វប្បធម៌ និងជំនឿរបស់ប្រជាជនអារ៉ាប់។
២. សាលារៀនសម្រាប់យុវជនខ្វះខាត៖ ខុសពីអាមេរិចសាលារៀនសម្រាប់អ្នកដែលមានជីវភាពល្អ ប៉ុន្តែនៅអ៊ីស្រាអែល សិស្សក្រីក្រ គឺជាអាទិភាពសម្រាប់ទទួលការអប់រំ។ សិស្សដែលគ្មានលទ្ធភាព អាចដាក់សំណើទៅកាន់រដ្ឋាភិបាលដើម្បីទទួលបានមូលនិធីសម្រាប់ការសិក្សា។ លើសពីនេះ រដ្ឋាភិបាលមិនមែនយកចិត្តទុកដាក់តែលើប្រព័ន្ធអប់រំជាតិតែមួយមុខទេ ពោលគឺរដ្ឋាភិបាលថែម ទាំងជួយជាមូលនិធិដើម្បីធ្វើឲ្យសាលារៀនដំណើរការបានល្អថែមទៀត។ សៀវភៅ៖ ការលើកទឹកចិត្ត និងអភិវឌ្ឍន៍ខ្លួនឯង (បោះពុម្ពផ្សាយដោយហាតប៊ុក)
៣. មុខវិជ្ជា ប្រជាធិបតេយ្យ ចូលចិត្តរៀនជាងគេ៖ សាលារៀនដែលមានកម្មវិធីសិក្សាអំពី ប្រជាធិបតេយ្យ ទទួលប្រជាប្រិយជាងគេ មានន័យថា ប្រជាជនអ៊ីស្រាអែលចូលចិត្តរៀនមុខវិជ្ជា ប្រជាធិបតេយ្យ។ ប្រទេសអ៊ីស្រាអែល គឺជាប្រទេសដែលមានសាលារៀនមុខវិជ្ជាប្រជាធិបតេយ្យ ច្រើន ជាងគេក្នុងលោក។
៤. សាកលវិទ្យាល័យដែលគេចូលចិត្តរៀនជាងគេទី២ក្នុងលោក៖ និស្សិតភាគច្រើនក្នុងលោក មានបំណងប្រាថ្នាចង់ទៅសិក្សានៅប្រទេសអ៊ីស្រាអែលជាងគេទី២ក្នុងលោក។ ចុះសាកលវិទ្យាល័យ ប្រទេសណាដែលគេចូលចិត្តរៀនជាងគេ? ចម្លើយ៖ ប្រទេសកាណាដា។
៥. អនុវត្តន៍ច្បាប់ការងារ៖ យុវជនអាចបដិសេធទៅសាលាចំណេះដឹងទូទៅបាន ប៉ុន្តែត្រូវតែតម្រូវ ឲ្យចូលរៀនសាលាវិជ្ជាជីវៈ (សាលាជំនាញ)។ កម្មវិធីសិក្សានេះត្រូវរៀបចំ និងគ្រប់គ្រងដោយក្រសួង ឧស្សាហកម្ម ពាណិជ្ជកម្ម និងការងារ ដោយសហការជាមួយដៃគូជាអង្គការបណ្តុះបណ្តាល វិជ្ជាជីវៈផ្សេងៗ។
៦. ផ្លាស់ប្តូររបៀបវាយតម្លៃ ដើម្បីធ្វើឲ្យសិស្សកាន់តែមានគំនិតឆ្នៃប្រឌិតខ្ពស់៖ និស្សិតឆ្នាំទីពីរ ត្រូវវាយតម្លៃដោយការប្រលងស្តង់ដាររួមតែមួយ ពោលគឺ១០០%។ ប៉ុន្តែក្រោយមក បានផ្លាស់ប្តូរ ដោយរៀបចំប្រលង៧០% យោងតាមស្តង់ដាររួម និង៣០%ទៀត ដោយគ្រូបង្រៀនរបស់ សិស្ស នោះ តែម្តង។ ការផ្លាស់ប្តូរររៀបប្រលងនេះ ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់ឲ្យនិស្សិតមានការឆ្នៃប្រឌិត និងមានគំនិតបង្កើតថ្មីជាងមុន។
៧. សិស្សត្រូវឆ្លងកាត់ការប្រលងវាយតម្លៃដោយស្តង់ដារតែមួយ៖ មុនពេលចូលទៅបម្រើកងទ័ព (កាតព្វកិច្ចយោធា) សិស្សអ៊ីស្រាអែលទាំងអស់ត្រូវឆ្លងកាត់ការប្រលងបញ្ចប់ការសិក្សារបស់ខ្លួនសិន។ បើមិនជាប់ទេ ត្រូវមកប្រលងម្តងទៀត ក្រោយរយៈពេលបំពេញកាតព្វកិច្ចយោធារួចរាល់។ ស្តង់ដារនេះ ត្រូវបានអនុវត្តន៍គ្រប់គ្នាទាំងអស់។
៨. យុវជនជ្វីហ្វភាគច្រើនត្រូវបានបណ្តុះបណ្តាលឲ្យចេះប្រើកាំភ្លើង៖ យុវជនជនជាតិជ្វីហ្វទាំងអស់ ត្រូវបានទទួលការបណ្តុះបណ្តាលឲ្យចេះប្រើអាវុធនៅអាយុ១៨ ឬ១៩ឆ្នាំ សូម្បីតែអ្នកមានភាពពិការក្តី។
៩. និស្សិតភាគច្រើនមានកាតព្វកិច្ចកងទ័ព៖ និស្សិតទាំងអស់ (លើកលែងតែអ្នកកាន់គ្រិស្តអូស្សូដក់ អ្នកសន្តិភាពនិយម និងពួកអារ៉ាប់) សុទ្ធតែត្រូវចូលបម្រីកងទ័ពនៅអាយុ១៨ឆ្នាំ ពោលគឺនារីត្រូវ បំពេញ ២ឆ្នាំ និង៣ឆ្នាំសម្រាប់បុរស។ កងទ័ពជាតិ គឺជាស្ថាប័នដ៏មានសារៈសំខាន់បំផុត���្នុងប្រទេស ដែលមាន ឥទ្ធិពលលើសេដ្ឋកិច្ច វប្បធម៌ និងនយោបាយ។ យុវជនអ៊ីស្រាអែល ក្នុងពេលបម្រើកងទ័ព កំពុងលេងទូរស័ព្ទនៅម៉ោងសម្រាក ពីការហ្វឹកហាត់
១០. ថ្ងៃអាទិត្យធ្វើការ និងរៀនធម្មតា៖ ថ្ងៃអាទិត្យនៅអ៊ីស្រាអែល ដូចគ្នានឹងថ្ងៃច័ន្ទ នៅតាមបណ្តា ប្រទេសភាគច្រើនក្នុងលោក។ ពួកគេនឹងត្រលប់ចូលរៀន ឬបំពេញការងារនៅថ្ងៃអាទិត្យវិញ ក្រោយ ការសម្រាកនៅថ្ងៃសុក្រ និងថ្ងៃសៅរ៍។ នៅតាមសាលារៀនមួយចំនួន គេរៀនពាក់កណ្តាល ថ្ងៃនៅ ថ្ងៃសុក្រ និងឈប់សម្រាកពេញនៅថ្ងៃសៅរ៍។
១១. កុមារអ៊ីស្រាអែលភាគច្រើនបានចូលរួមជាមួយចលនាយុវជនក្នុងតំបន់របស់ខ្លួន៖ «ចលនា» ពាក្យនេះ គឺមានសារៈសំខាន់សម្រាប់ប្រទេសអ៊ីស្រាអែល។ វាមិនមែនគ្រាន់តែជាកម្មវិធីមួយនោះទេ ប៉ុន្តែចលនាត្រូវមានបេសកកម្មមួយដើម្បីលើកកម្ពស់សកម្មភាពសង្គម ឬការផ្លាស់ប្តូរ។ ចលនានីមួយៗ ត្រូវតែមានទស្សនៈរបស់ខ្លួន ទៅតាមនិន្នាការនយោបាយ ឬសាសនា ឬទាំងពីរនេះតែម្តង។ សិស្សអ៊ីស្រាអែលចាប់ផ្តើមចូលរួមចលនាយុវជននៅថ្នាក់ទី៤ ហើយពេលឡើងដល់ថ្នាក់វិទ្យាល័យ ពួកគេមួយចំនួនបានក្លាយជាមេដឹកនាំចលនាតែម្តង។
១២. សិស្សត្រូវហៅគ្រូ ដោយឈ្មោះដំបូងរបស់គ្រូ៖ នៅអ៊ីស្រាអែលមានទម្លាប់មួយ ដែលគេប្រើទាំង នៅក្នុងសាលារៀន និងរបររកស៊ី។ ដូចនេះហើយទើបកូនសិស្សនៅអ៊ីស្រាអែល ត្រូវហៅឈ្មោះគ្រូរបស់ខ្លួន ដោយប្រើឈ្មោះដំបូងរបស់គ្រូ។
ប្រែសម្រួលពី៖ techlearning.com
© រក្សាសិទ្ធិដោយ៖ គេហទំព័រចែកចាយ
0 notes
Text
លោកពូ
ក្មួយៗស្គាល់ចិត្តល្អទេ? ចិត្តមិនប្រកាន់ច្រើនទេ មិនក្រញិមក្រញុំច្រើនទេ ងាយៗ តែស្អប់ចិត្តខូចណាស់ ធាក់ចំមុខឥតខ្លាចបាបស្អីទេ តែបើគេដឹងខុសហើយ អាណិតអាសូអនុគ្រោះអោយគេភ្លាម។ មើលទឺកមុខ មើលការស្លៀកពាក់ស្តាប់ទឹកសំលេង ចិត្តកត្តញ្ញូយល់សភាពនៃចិត្តល្អភ្លាម។ បើចិត្តក្មួយមិនស្គាល់ចិត្តល្អទេ កំណើតក្មួយនាជាតិបន្ត មានបញ្ហាហើយ ព្រោះពេលស្លាប់ចិត្តក្មួយមានពេលប្រាំពីរខណៈដើម្បីចាប់សញ្ញា តើក្មួយៗយល់ទេ? ដូច្នេះរឿងដែលសំខាន់បំផុត គឺមិនមែនចិត្តពូទេ គឺមើលចិត្តខ្លួនឯង តើជាចិត្តល្អឬនៅ។ ចិត្តក្មួយមើលឃើញគេដោយត្រង់ឬនៅ ស្គាល់ចិត្តអាក្រក់ ស្គាល់ចិត្តល្អហើយ មានចិត្តគោរពចិត្តល្អជាងចិត្តខ្លួនឬនៅ? ក្មួយយល់ទេ ចិត្តកត្តញ្ញូ? ក្មួយយល់ឬនៅអំពីចិត្តកត្តញ្ញូជាធម៌មេហ្វូងក្នុងចំណោមធម៌ល្អទាំងឡាយ។

0 notes
Text
បងប្រុស
មនុស្សល្អម្នាក់ដែលគាត់ធ្លាប់មានអតីតកាលមួយខ្មៅងងឹត ក្នុងនាមយើងជាមិត្តដ៏ល្អរបស់គាត់ ជាបងដ៏ល្អ ជាប្រពន្ធប្តីដ៏ល្អ ឬជាដៃគូដ៏ល្អរបស់គាត់ ការរំលឹករឿងរ៉ាវអតីតកាលរបស់គាត់ ពុំគួររំលឹកឈានទៅដល់ន័យរកខុសរកត្រូវដើម្បីដេញដោលកំហុសរបស់គាត់ឡើយ ប៉ុន្តែការរំលឹកអាចត្រឹមករណីពីរយ៉ាងបានហើយ៖ រំលឹកទី១ រំលឹកដើម្បីជួយដោះស្រាយបញ្ហាផ្លូវចិត្តរបស់គាត់ ដើម្បីរំលែកទុក្ខ ជួយឲ្យគាត់ចៀសផុតពីអារម្មណ៍នៃភាពលាក់លាមភ័យខ្លាចដែលជាអារម្មណ៍ខ្លាចគេដឹងរឿងរបស់ខ្លួន រំលឹកបែបនេះគឺបង្កើតទំនុកចិត្តដល់គាត់ក្នុងការរស់នៅយ៉ាងពេញលេញជាមួយជីវិតថ្មីរបស់គាត់។ រំលឹកទី២ រំលឹកដើម្បីសិក្សាលម្អិតពីរឿងរបស់គាត់ រួចពន្យល់ប្រាប់ផ្លូវគាត់ ដើម្បីកុំឲ្យគាត់ដើរជាន់ដានបទពិសោធចាស់ពីអតីតកាលរបស់គាត់សារជាថ្មីម្តងទៀត។ រំលឹកក្នុងពីរទម្រង់នេះ វាគឺជាហេតុផលដ៏សមរម្យដែលយើងអាចរំលឹក ហើយមិននាំការឈឺចាប់បន្ថែមដល់គាត់ទេ តែវាផ្តល់នូវភាពធូស្បើយទៅវិញ។ ផ្ទុយទៅវិញ យើងមិនគួររំលឹករឿងរ៉ាវអតីតកាលរបស់គាត់ដើម្បីស្វែងរកកំហុសរបស់គាត់បន្ទាប់មកបន្ទោស ឬផ្តល់ទណ្ឌកម្មជាសម្ពាធណាមួយទៅកាន់គាត់ឡើយ ព្រោះគាត់បានដើរមកដល់បច្ចុប្បន្នហើយ គាត់ក៏មិនអាចទាញពេលវេលាថយក្រោយទៅជួសជុលកំហុសចាស់ៗរបស់ខ្លួនបានដែរ តើមនុស្សល្អណាមិនចេះខុស? មនុស្សល្អអាចខុសរាប់សិបដង តែបើគេជាមនុស្សល្អ កំហុសទាំងអស់នោះមិនបានប្រឡាក់ដល់ភាពជាមនុស្សល្អរបស់គេឡើយ។ ការរំលឹករឿងចាស់របស់មនុស្សល្អក្នុងន័យនេះគឺស្មើនឹងបើកកកាយភាពឈឺចាប់របស់មនុស្សល្អសាជាថ្មីម្តងទៀត វានឹងគ្មានបានអ្វីក្រៅពីការផ្តល់ទំងន់ទុក្ខ ភាពខ្លោចផ្សាបន្ថែមទៅកាន់មនុស្សល្អនោះឡើយ។ រំលឹកអោយមនុស្សរបស់ខ្លួនឈឺចាប់ តើត្រង់ចំណុចណាមួយដែលស្របទៅនឹងពាក្យសម្តីរបស់អ្នកដែលនិយាយថា ស្រឡាញ់ នោះ? គ្រាដែលគាត់ជួបអតីតកាលមិនល្អ គាត់បានហែលឆ្លងបញ្ហាឈឺចាប់ម្តងរួចទៅហើយ ចុះហេតុអ្វីយើងត្រូវរំលឹកឲ្យគ្នាឈឺចាប់ម្តងទៀត? សួរខ្លួនអ្នកថា តើអ្នកសមជាមនុស្សដែលគួរជាទីរាប់អាន និងគួរជាទីរួមរស់ផ្តល់សេចក្តីសុខដល់គាត់ដែរឬទេ? តើរំលឹកដើម្បីអ្វី ដើម្បីចង់បានភាពស្អាតស្អំនៃអតីតកាលរបស់គាត់? តើវាមានប្រយោជន៍ និងតំលៃអ្វី? ភាពជាមនុស្សល្អ និងភាពស្អាតស្អំនៃបច្ចុប្បន្នរបស់គាត់មិនគ្រប់គ្រាន់ទេឬ? បើអ្នកពិតជាស្រឡាញ់មនុស្សម្នាក់ហើយស្រឡាញ់ដល់ដួងចិត្តរបស់គេ ស្រឡាញ់ដូចឳពុកម្តាយស្រឡាញ់កូន អ្នកប្រាកដជាស្ទាបប៉ះភាពឯកោ ភាពរងារក្នុងផ្លូវចិត្ត ការប៉ះទង្គិចផ្សេងៗរបស់គាត់ ហើយបើអ្នកមានចិត្តដើម្បីគាត់មែន នោះអ្នកប្រាកដជារកឃើញចិត្តសណ្តោស ចិត្តអាណិត វាកើតជាពាក្យសម្តីកាយវិកាលួងលោមលើកទឹកចិត្តចំពោះគាត់មិនខាន។ ឱបមនុស្សម្នាក់ពិតប្រាកដគឺឱបដួងចិត្ត ហើយតំលៃមនុស្សគឺនៅត្រង់ចិត្តមួយដួងដែលល្អនោះហើយ បើរកឃើញថាដួងចិត្តរបស់គាត់ល្អហើយ តើនឹងមានអ្វីអាក្រក់ទៅ៕

0 notes
Text
មេរៀនចិត្តសាស្ត្រ
[...]បើអ្នកធ្វើល្អនឹងអ្នកណាម្នាក់ដោយជម្រៅចិត្តអ្នករំពឹងផលល្អនឹងកើតមានចំពោះអ្នកវិញ នោះមិនចាត់ទុកជាសេចក្តីល្អរបស់អ្នកទេ។ អ្នកធ្វើដើម្បីខ្លួនឯងទេ។ តើអ្នកអាចស៊ូធ្វើល្អខាងក្រៅបែបនេះបានយូរប៉ុណ្ណាទៅ បើចិត្តអ្នកទន្ទឹងរង់ចាំលទ្ធផលល្អពីបុគ្គលដែលអ្នកធ្វើឡើង ចង់ឱ្យគេឃើញឱ្យគេដឹងបែបនេះនោះ? អ្នកនឹងហត់នៅទីបំផុតដែល ទីបំផុតនោះមិនជាយូរពេកទេ។ វាជាការទ្រាំមួយ វាជាការទន្ទឹងមួយ ដែលចិត្តរងភាពអន្ទះអន្ទែងបែបនេះមិនអាចនៅសំងំបានយូរឡើយ វានឹងចេញមកខាងក្រៅឱ្យគេឃើញថាអ្នកមិនបានធ្វើអំពើល្អទេ គឺអ្នកធ្វើគ្រប់យ៉ាងដើម្បីខ្លនអ្នកទេ។ រឿងត្រឹមត្រូវ អ្នកគ្រាន់តែមើលឱ្យឃើញតម្លៃនៃមនុស្សដែលអ្នកបម្រុងធ្វើសេចក្តីល្អទៅកាន់នោះ ថាតើអ្នកនោះសមនឹងឱ្យអ្នកធ្វើការងារល្អណាមួយទៅកាន់ដែរឬទេទៅបានហើយ។ បើឃើញថាជាមនុស្សល្អសមនឹងទទួលបានការលះបង់ប្រភេទណាមួយពីអ្នកហើយ នោះអ្នកធ្វើទៅ ចិត្តអ្នកចប់ត្រឹមបានធ្វើចំពោះមនុស្សដែលគួរធ្វើទៅបានហើយ។ បើចិត្តអ្នកបែបនេះ នោះអំពើរបស់អ្នកពេញតួជាអំពើល្អ បើអ្នកដទៃមិនដឹងគុណអ្នក នោះអ្នកនោះគឺជាមនុស្សមិនល្អហើយ តែបើអ្នករំពឹងពីការធ្វើរបស់អ្នក នោះមិនមែនជាអំពើល្អទេ វាជាជំនួញម្យ៉ាងតែប៉ុណ្ណោះ។
#សំណេរជនបដិវត្ត
1 note
·
View note