#គុយ សុធន
Explore tagged Tumblr posts
soneatisland · 5 years ago
Text
រៀនរស់ជាមួយនឹងរឿងរ៉ាវ
ធើ្វស្រែចម្ការរឿងបញ្ហាទឹក    នៅពេលធើ្វសឹករឿងបញ្ហាបាយ
ចងកម្មពៀរគ្នារឿងទុក្ខវែងឆ្ងាយ    បញ្ហាទាំងឡាយជារឿងជីវិត។
ស្គមធាត់ហត់នឿយជារឿងរូបកាយ    ភ័យព្រួយសប្បាយជារឿងផ្លូវចិត្ត បន្លំឆបោកជារឿងទុច្ចរិត    ជួយសង្រ្គោះពិតជារឿងបុណ្យទាន។
ឃោសនាដកដូររឿងនយោបាយ    ខ្វះខាតប្រាក់ចាយជារឿងធនធាន ភ័យខ្លាចចោរប្លន់ជារឿងអ្នកមាន    ភ័យខ្លាចអត់ឃ្លានជារឿងអ្នកក្រ។
គ្រប់គ្រងក្រុមហ៊ុនជារឿងថៅកែ    រង់ចាំប្រាក់ខែជារឿងកម្មករ រថយន្តលឿនយឺតរឿងអ្នកបើកបរ    រាស្រ្តអាក្រក់ល្អរឿងអ្នកដឹកនាំ។
អាបត្តិខុសត្រូវជារឿងវិន័យ    បរមត្ថវែងខ្លីរឿងអភិធម្ម វត្តឥតរបៀបរឿងអ្នករៀបចំ    ប្រវត្តិឧត្តមជារឿងព្រះសូត្រ។
សួរមាត់សួរ ក រឿងពាក្យសម្ដី    ទូលពិតវែងខ្លីជារឿងយកគោត្ត សុភាពរាបសាជារឿងស្លូតបូត    ឈ្លោះគ្នារហូតរឿងខ្វះមេត្តា។
គ្រប់គ្រងពលរដ្ឋជារឿងមន្រ្តី    ប្រពន្ធផិតប្ដីជារឿងតណ្ហា បានគ្នាលួចលាក់រឿងឥតខាន់ស្លា    ឥតស្ដាប់មេបារឿងចិត្តមានះ។
បញ្ហាមានក្រជារឿងទ្រព្យធន    ឈ្លោះប្ដីប្រពន្ធជារឿងក្នុងផ្ទះ ប្រកែកតវ៉ាជារឿងចង់ឈ្នះ    ធើ្វស្រែលើរាស្រ្តរឿងកេងប្រវ័ញ្ច។
បាត់បង់ព្រឹក្សាជារឿងមេព្រៃ    បាត់បង់បក្សីរឿងព្រានប្រមាញ់ ស្វែងរកម្ហូបស្រស់ជារឿងចង់ឆ្ងាញ់    ងរង៉ក់ក្នក់ក្នាញ់រឿងស្រឡាញ់ស្អប់។
លី្បល្បាញអាប់ឱ្យជារឿងកេរ្តិ៍ឈ្មោះ    មានស័ក្តិមានយសជារឿងគួរគាប់ ព្រាត់ប្រាសបែកបាក់ជារឿងអភ័ព្វ    បានមិនចេះស្កប់ជារឿងលោភលន់។
ការចិញ្ចឹមកូនរឿងម្ដាយឪពុក    ទទួលដាក់ទុកជារឿប្រពន្ធ មើលកូនបាត់ប្ដីជារឿងទុក្ខធ្ងន់    ប្ដីក្បត់ប្រពន្ធរឿងមានស្រីថ្មី។
ការធើ្វសង្រ្គាមជារឿងស្លាប់រស់    ការងារ ព ពោះជារឿងស្រ្តី និពន្ធចងក្រងជារឿងកវី        ប្រគំតន្រ្តីជារឿងអ្នកភ្លេង។
រឿងរ៉ាវទាំងអស់ជារឿងធម្មតា    រឿងដែលខ្លោចផ្សាគឺរឿងវង្វេង កើតមកជាមនុស្សបុណ្យធំក្រៃលែង    មិនគួរវង្វេងធើ្វបាបខ្លួនឯង។
ប្រព្រឹត្តខុសឆ្គងលើអ្នកដទៃ    បង្កភិតភ័យឱ្យគេចំបែង បំពុលសង្គមឥតមានកោតក្រែង    លូក ល ប្រឡែងនឹងភ្លើងអវីចី។
ដោយឧបាសក គុយ សុធន
0 notes