#រឿងព្រេងខ្មែរ
Explore tagged Tumblr posts
Text
អំពើល្អរមែងបានផលល្អ តែចំពោះមនុស្សដែលមិនស្រឡាញ់យើង គេស្អប់យើង គេមិនចូលចិត្តយើង នៃអំពើល្អរបស់យើងគ្មានតម្លៃទេ ហើយផ្ទុយទៅវិញរងការប្រមាថមើលងាយ ប្រើពាក្យសម្តីមិនសមរម្យពីមនុស្សនោះទៅវិញ។ដូច្នេះហើយបានជាចាស់បុរាណលើកជាសុភាសិតថា <<ក្រពើរមិលគុណ>> ជាពាក្យនិងជាខ្លឹមសារបង្ហាញពីការរមិលគុណរបស់មនុស្សដែលខ្វះសេចក្តីដឹងគុណអ្នកដទៃធ្វើអំពើល្អមកលើខ្លួន។មនុស្សប្រកបដោយគុណធម៌រមែងធ្វើអំពើល្អមិនគិតប្រយោជន៍ខ្លួនឡើយទោះកាល:ទេស:បែបណាក៏ដោយ ផ្ទុយទៅវិញមនុស្សធ្វើអំពើល្អខំអត់ធ្មត់ស៊ូលំបាកជួយអ្នកដទៃមិនគិតពីទ្រព្យសម្បត្តិ ពេលវេលា កម្លាំងកាយរហូតដល់កិត្តិយសក៏គាត់ហ៊ានលះបង់ដើម្បីជួយអ្នកដទៃដែរ។នៅក្នុងរឿង <<ក្រពើរមិលគុណ>>បានបង្ហាញពីការមិនដឹងគុណរបស់សត្វក្រពើមកលើបុរសដែលជួយស្រោចស្រង់ជីវិតវាឱ្យផុតពីមរណា។សូមអានរឿងក្រពើរមិលគុណដូចតទៅ : សុភាសិត<<ក្រពើរមិលគុណ>>ជាទស្សន:តាំងពីបុរាណកាលរបស់ខ្មែរមក សម្តៅទុកជាគតិអប់រំដល់កូនចៅខ្មែរជំនាន់ក្រោយ។
រឿងក្រពើរមិលគុណ – រឿងព្រេងខ្មែរ ៖ មានបុរសឳពុកនិងកូនបរទេះចេញទៅជួញជួបនិងក្រពើមួយដែលភ្លើងព្រៃ រោលរលាកជើងទាំង ៤ និងដើររកចំណីឆីពុំបានអត់អាហារស្គមរីងរៃ ។ បុរសឳពុក និង កូនបានឃើញក្រពើនោះរលាកជើងទាំង ៤ ស្គមទាំងខ្លួននិងវារពុំបានដូច្នោះហើយ បុរសនោះអាសូរក្រពើ បានកាប់ឈើមកចងអមក្រពើនោះរឹងជាប់ លើកដាក់លើរទេះបរទៅ លុះដល់បឹងមួយធំជាទីសុខសប្បាយ បុរសនោះដាក់ក្រពើចុះក្នុងទឹកក្រពើនោះបានផឹកទឹកអកភក់ឆ្អែតហើយ គិតនឹងខាំបុរសនោះវិញ បុរសនោះថា “ព្រះស្ដែងកុំខាំអញៗ មានគុណលើព្រះស្ដែង” ក្រពើនោះថា “មានគុណនឹងអញឯណា បើចងអញស្ទើរស្លាប់ដូច្នោះ អញឆីព្រះស្ដែងឲ្យទាល់តែបាន” ។
ឯបុរសថា “ព្រះស្ដែងកុំអាលខាំអញ មកយើងនឹងនាំគ្នាទៅរកអ្នកប្រាជ្ញ លោកកាត់សេចក្ដីនេះឲ្យយើង” ទើបបុរសនិងក្រពើ នាំគ្នាទៅក្រាបបង្គំទូលព្រះមហាក្សត្រ ដោយនូវដំណើរទីទៃៗ ។ ក្រពើក្រាបបង្គំថា “ខ្ញុំ ព្រះបាទអម្ចាស់នៅទី��ួយស្ងៀមៗ ស្រាប់តែចៅនេះមកចងអបខ្លួនខ្ញុំព្រះបាទអម្ចាស់ជាប់ លើកដាក់លើរទេះបរទៅ ខ្ញុំព្រះបាទអម្ចាស់បម្រះពុំរួច ព្រោះតែធ្វើទុក្ខខ្ញុំព្រះបាទអម្ចាស់បានជាខ្ញុំព្រះបាទអម្ចាស់ ខាំបុរសនេះឆី” ។ បុរសក្រាបបង្គំថា “ក្រពើ នេះភ្លើងព្រៃរោលរលាកជើងទាំង ៤ វារពុំរួចបានខ្ញុំព្រះបាទអម្ចាស់អាសូរ ទើបយកឈើចងអបហើយលើកដាក់លើរទេះបរទៅដល់បឹងទើបស្រាយលែងហើយ ក្រពើនេះចុះទៅក្នុងទឹកបានផឹកទឹកអកភក់មានកម្លាំងហើយ គិតខាំខ្ញុំព្រះបាទអម្ចាស់វិញ ហេតុនេះបានជាខ្ញុំព្រះបាទអម្ចាស់ទាំង ២ នាំគ្នាមកក្រាបបង្គំទូលព្រះអង្គ សូមទ្រង់កាត់សេចក្ដីនេះ បើព្រះអង្គពុំជឿសុំទ្រង់ទតជើងក្រពើទាំង ៤ ចុះ” ។
ព្រះមហាក្សត្រទ្រង់ពិចារណាថា “ក្រពើនេះឥតធម៌ពុំដឹងគុណគេឡើយ” ទើបព្រះអង្គកាត់ថា “បើដូច្នេះមានតែព្រះស្ដែងឲ្យគេចងព្រះស្ដែងដូចអំពីមុននោះសិនហើយ សឹមអញពិចារណាឲ្យព្រះស្ដែង” ទើបព្រះអង្គឲ្យបុរសនោះទៅចងក្រពើនោះជាប់ដូចអំពីមុន ហើយទ្រង់មានព្រះបន្ទូលថា “ព្រះស្ដែងនាំទៅផ្ទះចុះ ថ្ងៃក្រោយព្រះស្ដែងកុំធ្វើគុណនឹងសត្វតិរច្ឆាន ព្រោះលោកថាពុំត្រូវទុកចិត្តសត្វមានចង្កូមមានពិសទេ” ។ ព្រះមហាក្សត្រទ្រង់កាត់សេចក្ដីដូច្នេះបុរសនោះចូលចិត្តហោង ។
1 note
·
View note
Text
អត្ថន័យ និងអត្ថរសរបស់រឿងព្រេងខ្មែរស្តីពីប្រវត្តិភ្នំ
អត្ថន័យ និងអត្ថរសរបស់រឿងព្រេងខ្មែរស្តីពីប្រវត្តិភ្នំ ប្រសិនបើយើងលើកយកបញ្ហានេះមកពិនិត្យដល់ជម្រៅនោះ យើងនឹងឃើញថា ចំពោះជនជាតិខ្មែរយើង ភ្នំជាកន្លែងមួយដែលពិសិដ្ឋ តាំងពីសម័យបុរេប្រវត្តិរហូតមកដល់សព្វថ្ងៃ ដូចជាភ្នំថ្មដុះ នៅស្រុកបាទី ខេត្តតាកែវ ឬរោងថ្មដែលឡោមព័ទ្ធដោយប្រាសាទភ្នំប្រសិទ្ធិ សតវត្សទី៧ នៃគ្រិស្តសករាជ…

View On WordPress
0 notes
Link
ឆៃថាវយក្ស, Khmer Fairy Tales, Khmer Fairy, khmer fairy tale, និទានខ្មែរ, រឿងនិទានខ្មែរ, រឿងព្រេងនិទានខ្មែរ, រឿងព្រេងខ្មែរ, chhay thav yeak,
#ឆៃថាវយក្ស#រឿងព្រេង��ិទានខ្មែរ#រឿងនិទានខ្មែរ#រឿងព្រេងខ្មែរ#Khmer Fairy Tales#khmer fairy tale#Khmer Fairy
0 notes