Don't wanna be here? Send us removal request.
Text
កែវ រំចង់ និង សែនស្ថាន ខមមិនឌឺដងលើ Facebook បបួលគ្នាឡើងសង្វៀន
ខ្លាកំណាចបាត់ដំបង កែវ រំចង់ និងជើងខ្លាំង ថៃហ្វៃត៍ សែនស្ថាន ភីខេសែនឆ័យមួយថៃយិម បានឌឺដងដាក់គ្នាមួយប៉្រាវព្រឹកនេះតាមរយៈខមមិនលើបណ្ដញសង្គម Facebook ហើយថែមទាំងបង្អួតរៀងៗខ្លួនថានឹងផ្ដួលគូប្រកួតសន្លប់ប្រសិនបើមានជំនួបរវាងអ្នកទាំងពី។ សែនស្ថាន ហាក់ដកចិត្តពី ធឿន ធារ៉ា ហើយបន្ទាប់ពីសិស្សប្អូនរបស់គេ គិត្តិ ស.ច. ដែនរ៉ាយ៉ង ចំណាយពេលត្រឹមតែ ២ ទឹកដើម្បីផ្ដួលជើងឯកថ្នាក់ជាតិរបស់កម្ពុជា។ អ្នកប្រដាល់មកពីខេត្ត ខនកែន…
View On WordPress
0 notes
Text
តារាងប្រកួតកម្មវិធីប្រដាល់តាមបណ្ដាស្ថានីយទូរទស្សន៍ថ្ងៃទី ១១-១២-១៣ ខែឧសភា
View On WordPress
0 notes
Text
តារាងប្រកួតគុនខ្មែរប្រចាំសប្តាហ៍ គ្រប់សង្វៀន
តារាងប្រកួតគុនខ្មែរប្រចាំសប្តាហ៍ គ្រប់សង្វៀន
View On WordPress
0 notes
Text
នាគខ្មៅ ឃីម ឌីម៉ា បានត្រឹមស្មើ ម៉ៃសុត ក្នុងជំនួបសងសឹក (វីដេអូ)
នាគខ្មៅ ឃីម ឌីម៉ា បានត្រឹមស្មើ ម៉ៃសុត ក្នុងជំនួបសងសឹក (វីដេអូ)
ក្រោយតស៊ូគ្នាពេញ ៥ ទឹកពេញ នាគខ្មៅខេត្តបន្ទាយមានជ័យ ឃីម ឌីម៉ា ម្ចាស់មេដាយមាសស៊ីហ្គេមឆ្នា�� ២០១៧ បានត្រឹមស្មើពិន្ទុនិងជើងខ្លាំងវ័យក្មេងថៃ ម៉ៃសុត ប៉េឡេបុរីរ៉ាំ ក្នុងការប្រកួតសងសឹក។ នេះជាគូឯកប្រចាំកម្មវិធីប្រដាល់មិត្តភាពអន្តជាតិ ISI Palm របស់ស្ថានីយទូរទស្សន៍ ស៊ីអិនស៊ី។ ឌីម៉ា ធ្លាប់ចាញ់ពិន្ទុ ម៉ៃសុត មួយលើកកន្លងមកហើយក្នុងជំនួបដណ្ដើមប្រាក់លាន។ គិតមកត្រឹមពេលនេះ មានតែ ផល សោភ័ណ្ឌ…
View On WordPress
0 notes
Text
ប៊ួខាវ យកឈ្នះ Passos Luis ដោយពិន្ទុ ក្នុងព្រឹត្តិការណ៍ All Star Fight 3 (វីដេអូ)
ប៊ួខាវ យកឈ្នះ Passos Luis ដោយពិន្ទុ ក្នុងព្រឹត្តិការណ៍ All Star Fight 3 (វីដេអូ)
បើទោះបីជាចូលខ្លួនជំនួស និងត្រូវ ប៊ួខាវ វាយរាប់ ២ លើក ព្រមទាំងបន្សល់ទុកស្នាមបែកលើផ្ទៃមុខក្ដី អ្នកប្រដាល់ ព័រទុយហ្គាល់ Passos Luis នៅតែតស៊ូក្រោកឈរប្រកួតរហូតដល់ស្នូរជួងបញ្ចប់ទឹកទី ៣។ តាមការគ្រោងទុក ស្ដេចប្រដាល់មកពីខេត្ត សុរិន្ទ ត្រូវជួបប្រកួតនិង Niclas Larsen ប៉ុន្តែជើងខ្លាំងជំនោរថ្មីរូបនេះបានប្រកាសដកខ្លួនភ្លាម ដោយវេជ្ជបណ្ឌិតពិនិត្យឃើញថាមានបញ្ហាជម្ងឺស្បែកជាទម្ងន់ ដែលត្រូវការសម្រាករយៈពេលយូរ។…
View On WordPress
0 notes
Text
រឿង សោភ័ណ្ឌ បន្តឈ្នះខ្សែក្រវាត់ទី ២ លើទឹកដី បារាំង (វីដេអូ)
រឿង សោភ័ណ្ឌ បន្តឈ្នះខ្សែក្រវាត់ទី ២ លើទឹកដី បារាំង (វីដេអូ)
ជើងខ្លាំងលំដាប់ជួរមុខ កម្ពុជា រឿង សោភ័ណ្ឌ បានយកឈ្នះពិន្ទុលើអ្នកប្រដាល់ អាល់ហ្សេរី Abderrezag Djaadane ក្នុងកម្មវិធី The Fighters Night។ នេះជាខ្សែក្រវាត់ទី ២ ក្នុងបេសកកម្មចេញទៅប្រកួតក្រៅប្រទេស ដែលការប្រកួតលើកមុន ត្រូវបានបញ្ចប់ត្រឹម ២ ទឹក។ យ៉ាងណាក្ដី គូប្រកួតរបស់ រឿង សោភ័ណ្ឌ ត្រូវបានផ្លាស់ប្ដូរទាំង ២ លើក ដោយមិនប្រាប់ពីមូលហេតុច្បាស់លាស់។ តាមគម្រោងអ្នកលេងកណ្ដាប់ដៃពិឃាដត្រូវជួប Richard Kpadonou…
View On WordPress
0 notes
Text
វេទនាភ្នែក! ជឹម ចិត្រា ត្រូវ គៀងកៃ វាយទ្រមខ្លួនក្នុងវគ្គផ្ដាច់ព្រ័ត្រ ខារ៉ាបាវ (វីដេអូ)
វេទនាភ្នែក! ជឹម ចិត្រា ត្រូវ គៀងកៃ វាយទ្រមខ្លួនក្នុងវគ្គផ្ដាច់ព្រ័ត្រ ខារ៉ាបាវ (វីដេអូ)
បើទោះបីជាខំតស៊ូប្រកួតដោយកំលាំងចិត្តយ៉ាងណាក្ដី សិស្សគុនក្លឹប ខ្លារខិនមានរិទ្ធ ជឹម ចិត្រា បានចាញ់ប្រៀបសមត្ថភាពជើងចាស់ថៃ គៀងកៃ ត.សិលាឆ័យ ដែលទីបញ្ចប់ត្រូវអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតត្រឹមទឹកទី ៤។ តាមកំរិតវិជ្ជាគុនជើងខ្លាំងថៃមានលទ្ធភាពវាយផ្ដាច់ទឹកណាក៏បាន ប៉ុន្តែបានបន្ធូរដៃខ្លះជាការយោគយល់ដល់សិស្សប្អូន។ មុនឈានដល់វគ្គផ្ដាច់ព្រ័ត្រនេះ គៀងកៃ បានផ្ដួលជើងខ្លាំងខ្មែរសន្លប់ទាំង ៤ ប្រកួតជាប់គ្នា…
View On WordPress
0 notes
Text
កូននាគជាយដែន សុខ ធី ក្លាយជាជើងឯក គូបូតា ទម្ងន់ ៥៧គ.ក្រ (វីដេអូ)
កូននាគជាយដែន សុខ ធី ក្លាយជាជើងឯក គូបូតា ទម្ងន់ ៥៧គ.ក្រ (វីដេអូ)
ឆ្លងកាត់ការប្រកួតជាច្រើនខែតាំងពីជុំទី១រហូតដល់វគ្គផ្ដាច់ព្រ័ត្រ ជើងខ្លាំង គុនខ្មែរ មកពីស្រុកមង្គលបុរី ខេត្ត បាត់ដំបង សុខ ធី នៅតែធ្វើបានល្អ ដោយយកឈ្នះពិន្ទុដាច់លើសិស្សគុនក្លឹប ខ្លារខិនមានរិទ្ធ ដើម្បីក្លាយជាជើងឯកខ្សែក្រវាត់ គូបូតា ទម្ងន់ ៥៧គ.ក្រ របស់ស្ថានីយទូរទស្សន៍ បាយ័ន។ ឆ្លងកាត់ការប្រកួត ៥ ទឹកកូនសិស្សលោក សាន សៅយ៉ាន់ មានប្រៀបពិន្ទុដាច់ តាមរយៈការផ្លាស់ប្ដូរទម្រង់ពីមួយទឹកទៅមួយទឹក។ សម្រាប់ ៣…
View On WordPress
0 notes
Text
All Star Fight ប្រកាសស្វែងរកគូប្រកួតរបស់ ប៊ួខាវ ជាបន្ទាន់
All Star Fight ប្រកាសស្វែងរកគូប្រកួតរបស់ ប៊ួខាវ ជាបន្ទាន់
ព្រឹត្តិការណ៍ប្រដាល់អន្តរជាតិ All Star Fight 3 ដែលគ្រោងប្រព្រឹត្តិទៅនាថ្ងៃសៅរ៍ ទី២៨ ខែមេសា បានប្រកាសជាផ្លូវការស្វែងរកជើងខ្លាំងមួយរូបជំនួស Niclas Larsen ដើម្បីតទល់និងស្ដេចប្រដាល់ ប៊ួខាវ បានឆាមេឃ។ ជើងខ្លាំងជំនោរថ្មីជនជាតិ Denmark មានបញ្ហាជម្ងឺស្បែកជាទម្ងន់ ដែលវេជ្ជបណ្ឌិតតម្រូវឲ្យសម្រាកព្យាបាលជាបន្ទាន់។ សេសសល់តែ១សប្ដាហ៍ប៉ុណ្ណោះកម្មវិធីនឹងឈានចូលមកដល់ All Star Fight បានប្រកាសលើទំព័របណ្ដាញសង្គម…
View On WordPress
0 notes
Photo

ប្រដាល់អន្តរជាតិ ៧ គូម្សិលមិញនេះ កម្ពុជា ឈ្នះតែ ១ គូគត់ (វីដេអូសរុប) មានតែ ឃីម បូរ៉ា មួយរូបតែប៉ុណ្ណោះ ដែលអាចយកឈ្នះអ្នកប្រដាល់ឆ្លងដែនសម្រាប់ជំនួបអ្នកលេង គុនខ្មែរ តទល់អ្នកប្រដាល់បរទេស ដែលមានសរុប ៧ គូ។ សម្រាប់កម្មវិធីខ្សែក្រវាត់ ខារ៉ាបាវ របស់ស្ថានីយទូរទស្សន៍ អាស៊ីអាក្នេយ៍ ង៉ែត រដ្ឋា បានចាញ់ពិន្ទុ កងកាំងវ៉ាន រីឯ គឹម វាសនា តស៊ូនិង ផេតណាំអេក បានតែទឹកប៉ុណ្ណោះ។ កម្មវិធីប្រាក់លាន ភេសជ្ជៈប៉ូវកំលាំងគោជល់ ប្រចាំសប្ដាហ៍នៃស្ថានីយទូរទស្សន៍ ស៊ីអិនស៊ី ធន់ ចាន់តាក់ និង ពុយ វណ្ណៈ សុទ្ធតែធ្លាក់ចេញត្រឹមការប្រកួតវិលជុំទី ១ ហើយ កងស្យាម បានក្លាយជាម្ចាស់ប្រាក់ ៤ លានរៀលសប្ដាហ៍ចុងក្រោយ។ ចំណែកឯប្រដាល់មិត្តភាពអន្តរជាតិរាត្រីថ្ងៃសៅរ៍របស់ស្ថានីយទូរទស្សន៍ អាស៊ីអាក្នេយ៍ ទាំង ផុន ផាន់ណា និង ប៉ោ ភារិទ្ធ សុទ្ធតែចាញ់ពិន្ទុគូប្រកួត។ ខាងក្រោមនេះជាវីដេអូទាំង ៧ គូប្រចាំថ្ងៃសៅរ៍ម្សិលមិញនេះ៖ ដោយ៖ kunkhmer.net
0 notes
Photo
កងស្យាម ជាម្ចាស់ប្រាក់លានភេសជ្ជៈប៉ូវកំលាំងគោជល់សប្ដាហ៍ចុងក្រោយ អតីតម្ចាស់ខ្សែក្រវាត់ប៉ុស្តិ៍លេខ ៣ ថៃ កងស្យាម ត. ភីថាក់ឆ័យ បានក្លាយជាម្ចាស់ប្រាក់ ៤ លានរៀលក្នុងកម្មវិធីម៉ារ៉ាតុនប្រាក់លានរបស់ស្ថានីយទូរទស្សន៍ ស៊ីអិនស៊ី ក្រោយយកឈ្នះមិត្តរួមជាតិ វ៉ាត់ឆារ៉ាដេត ក្នុងវគ្គផ្ដាច់ព្រ័ត្រ។ កងស្យាម បានយកឈ្នះជើងខ្លាំងជំនោរថ្មី ពុយ វណ្ណៈ ដោយពិន្ទុ ខណៈដែល វ៉ាត់ឆារ៉ាដេត បានមានប្រៀបពិន្ទុលើ ធន់ ចាន់តាក់។ បេក្ខភាពប្រាក់លានថៃទាំង ២ បានយកឈ្នះអ្នកលេង គុនខ្មែរ ក្នុងលទ្ធផល ៤-១ ដូចគ្នា។ នេះជាសប្ដាហ៍ចុងក្រោយនៃកម្មវិធីដណ្ដើមប្រាក់លាន ដែលចាប់ពីសប្ដាហ៍បន្ទាប់ទៅ កម្មវិធីប្រដាល់ភេសជ្ជៈប៉ូវកំលាំងគោជល់ នឹងបន្តរដូវកាលថ្មីជាមួយនិងការប្រកួតប្រជែងខ្សែក្រវាត់រដូវកាលថ្មីក្នុងប្រភេទទម្ងន់ ៦៣.៥គ.ក្រ។ ការប្រកួតប្រាក់លានមួយរយៈនេះបានទាក់ទាញចំណាប់អារម្មណ៍ខ្ពស់ពីអ្នកទស្សនា ត្បិតមានកីឡាករឆ្លងដែនល្អៗជាច្រើនចូលរួមប្រកួត។ ដោយ៖ kunkhmer.net
0 notes
Photo
ខ្សែក្រវាត់ ខារ៉ាបាវ អាស៊ីអាក្នេយ៍ កីឡាករ កម្ពុជា ចាញ់ទាំង ២ រូប បើទោះបីគ្រាន់តែជាការប្រកួតបង្គ្រប់កិច្ចក្ដី តែអ្នកប្រដាល់ថៃនៅតែបន្តយកឈ្នះបេក្ខភាព គុនខ្មែរ ទាំង ២ គូ ក្នុងកម្មវិធីប្រដាល់ដណ្ដើមខ្សែក្រវាត់ ខារ៉ាបាវ ទម្ងន់ ៦៥គ.ក្រ។ ខ្លាចាស់ ផេតណាំអេក ចំណាយតែមួយទឹកផ្ដួល គឹម វាសនា អ្នកប្រដាល់មកពីក្លឹប កងពលតូចឆ័ត្រយោង៩១១ ចំណែក ឯ ង៉ែត រដ្ឋា បានចាញ់ពិន្ទុ កងកាំងវ៉ាន ទាំងប្រផិតប្រផើយក្រោយតស៊ូគ្នា ៥ ទឹកពេញ។ ឆ្លងកាត់ការប្រកួត ៤ ជុំកន្លងមក គៀងកៃ ត.សិលាឆ័យ ត្រូវបានមើលឃើញថា មានភាគរយខ្ពស់ក្នុងពូលអ្នកប្រដាល់បរទេស ដែលមានឱកាសក្រសោបយកខ្សែក្រវាត់។ ៤ ប្រកួតកន្លងមក ខ្លាចាស់ស្បែកស្វិតរូបនេះបានផ្ដួលអ្នកប្រដាល់ កម្ពុជា សន្លប់ទាំង ៤ លើក រួមមាន មឿន សុខហ៊ុច, ង៉ែត រដ្ឋា, គឹម វាសនា និង ជឹម ចិត្រា។ ដោយ៖ kunkhmer.net
0 notes
Text
រឿង សោភ័ណ្ឌ ពុំមានឈ្មោះក្នុងបញ្ជីសមាសភាពផ្លូវការ Glory 53 ឡើយ
រឿង សោភ័ណ្ឌ ពុំមានឈ្មោះក្នុងបញ្ជីសមាសភាពផ្លូវការ Glory 53 ឡើយ
តាមការអះអាងរបស់ រឿង សោភ័ណ្ឌ ផ្ទាល់និងប្រធាន សហព័ន្ធគុនខ្មែរអន្តរជាតិ លោក មៀម ស៊ីសារ៉ា អ្នកលេងកណ្ដាប់ដៃល្បាញល្បីរបស់ កម្ពុជា នឹងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ Glory Kickboxing នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨។ យ៉ាងណាក្ដីស្ថាប័នរៀបចំប្រដាល់លំដាប់ពីភពលោកមួយនេះបានប្រកាសសមាសភាពគូប្រកួតចំនួន ១០ គូរួចជាស្រេច ដោយពុំឃើញឈ្មោះអ្នកប្រដាល់ កម្ពុជា ឡើយ។ គូឯកប្រចាំព្រឹត្តិការណ៍ Glory 53 Lille…
View On WordPress
0 notes
Text
តើ ធន់ ចាន់តាក់ និង ពុយ វណ្ណៈ អាចការពារប្រាក់លានបានដែរឬទេ?
កម្មវិធីប្រដាល់ដណ្ដើមប្រាក់លានប្រចាំសប្ដាហ៍របស់ស្ថានីយទូរទស្សន៍ ស៊ីអិនស៊ី បានឈានដល់សប្ដាហ៍ថ្មី ដោយជើងខ្លាំង គុនខ្មែរ ២ រូបត្រូវតតាំងខ្លាកំណាចឆ្លងដែនដើម្បីការពារទឹកប្រាក់ ៤ លានរៀល ប្រចាំរាត្រីថ្ងៃសៅរ៍នេះ។ សមាសភាពបេក្ខភាពប្រាក់លានសប្ដាហ៍នេះរួមមាន ធន់ ចាន់តាក់ មកពី សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ និង ពុយ វណ្ណៈ នៃក្លឹប ឃ្លាំងមឿងកីឡាខេត្តពោធិសាត់ រួមទាំងអ្នកប្រដាល់ថៃ វ៉ាត់ឆារ៉ាដេត និង កងស្យាម។…
View On WordPress
0 notes
Text
Glory 53 Lille មានឈ្មោះ ស៊ីតធីឆ័យ ហើយ នៅឡើយ រឿង សោភ័ណ្ឌ មិនទាន់ឃើញ
Glory 53 Lille មានឈ្មោះ ស៊ីតធីឆ័យ ហើយ នៅឡើយ រឿង សោភ័ណ្ឌ មិនទាន់ឃើញ
ជើងខ្លាំងលំដាប់លេខ ១ ពិភពលោក ស៊ីតធីឆ័យ ស៊ីតសងភីណង នឹងឡើងការពារខ្សែក្រវាត់ Glory Kickboxing ទម្ងន់ Lightweight ជាលើកទី ៤ តទល់ជើងថ្មីវ័យ ២០ ឆ្នាំ Tyjani Beztati ក្នុងព្រឹត្តិការណ៍ Glory 53 Lille នាថ្ងៃទី១២ ខែឧសភា ខាងមុខនេះ។ ស៊ីតធីឆ័យ បង្ហាញខ្លួន ៨ លើកកន្លងមកក្នុងកម្មវិធី Glory Kickboxing ដោយយកឈ្នះ ៧ លើក ហើយឡើងការពារខ្សែក្រវាត់លើកចុងក្រោយបានយកឈ្នះ Christian Baya ដោយពិន្ទុដាច់។ ចំណែក Beztati…
View On WordPress
0 notes
Text
ដូចការរំពឹងទុក! សុខ ធី និងត្រូវប៉ះ ឡុង ជិន ក្នុងវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់ (វីដេអូ)
ជើងខ្លាំង គុនខ្មែរ ជំនោរថ្មីប្រចាំក្លឹប ខ្លារខិនមានរិទ្ធ ឡុង ជិន បន្តយកឈ្នះ ឃុមភីឈិត ភុមផាន់មួង ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ឆ្លងកាត់ការប្រកួត ៥ ទឹកពេញ បេក្ខភាព កម្ពុជា បានវាយឲ្យអាជ្ញាកណ្ដាលរាប់ច្រើនលើកលើ ឃុមភីឈិត មុនទទួលបានជ័យជម្នះដោយពិន្ទុឯកឆន្ទ។ ក្នុងវគ្គសន្សំពិន្ទុ ៤ ជុំមុន ឡុង ជិន បានផ្ដួលគូប្រកួតសន្លប់ក្នុងទឹកទី ៥ ប៉ុន្តែការប៉ះគ្នាលើកនេះបានជួបការលំបាកខ្លះៗ ជាពិសេសត្រូវ ឃុមភីឈិត…
View On WordPress
0 notes
Text
Conor McGregor ប្រគល់ខ្លួនជូនសមត្ថកិច្ច ក្រោយគេចខ្ល���នមួយរយៈខ្លី
កំពូលអ្នកប្រដាល់គុនចម្រុះ Conor McGregor បានប្រគល់ខ្លួនជូនសមត្ថកិច្ចបន្ទាប់ពីគេចខ្លួនមួយរយៈពេលខ្លី ក្រោយបង្កអំពើហិង្សាលើក្បួនរថយន្ត UFC បណ្ដាលឲ្យមនុស្សមួយចំនួនរងរបួស។ ហេតុការណ៍នេះបង្ខំ UFC លុបចោលការប្រកួត ៣ គូសំខាន់ ត្បិតជើងខ្លាំងដែលត្រូវចូលរួមព្រឹត្តិការណ៍ UFC នរាត្រីថ្ងៃសៅរ៍នេះ សុទ្ធសឹងរងរបួសដោយការប្រព្រឹត្តិរបស់ Conor McGregor។ វីដេអូជាច្រើនត្រូវបានចែករំលែកលើបណ្ដាញសង្គម…
View On WordPress
0 notes