blackshawdows-blog
blackshawdows-blog
Zhuge Lik
46 posts
Talking with me on Tumblr
Don't wanna be here? Send us removal request.
blackshawdows-blog · 2 years ago
Text
រស់នៅក្នុងការកុហក វេទនាផ្លូវចិត្តប៉ុណ្ណា?
1 note · View note
blackshawdows-blog · 2 years ago
Text
ត្រូវប្រកាន់សច្ច:ចំពោះខ្លួនឯង។
1 note · View note
blackshawdows-blog · 2 years ago
Text
Tumblr media Tumblr media Tumblr media Tumblr media Tumblr media Tumblr media
0 notes
blackshawdows-blog · 2 years ago
Text
The Book of Unsaid Things (Bookbinding part 1) - Sewing the Text Block
youtube
1 note · View note
blackshawdows-blog · 2 years ago
Text
Tumblr media
This advertisement is for Starter Villain, a new science fiction adventure from Hugo Award–winning author John Scalzi.
Meet the new boss.
JK this cat doesn’t work for Tor. At least, we’re pretty sure, with remote work it’s hard to tell who is and isn’t a cat. The person posting this could be a cat. You’d literally never know.
But we do know you should check out Starter Villain by John Scalzi, because it does have hyper intelligent cats working for a villainous organization.
WHAT THE BOOK IS ABOUT
When divorced substitute teacher Charlie’s long-lost uncle Jake dies, he’s not expecting much. Certainly not to inherit a supervillain business, complete with an island volcano lair, giant laser death rays, lava pits, and hyper-intelligent talking spy cats.
But it gets worse.
Because his uncle wasn’t just a supervillain. He was a supervillain who was in the middle of trying to take down the other supervillains. Somewhere along the way he decided that the rich, soulless predators back by multinational corporations and venture capital were a bad idea. And they needed to be stopped.
And now they’re after Charlie.
3K notes · View notes
blackshawdows-blog · 2 years ago
Text
“Every action you take is a vote for the type of person you wish to become. No single instance will transform your beliefs, but as the votes build up, so does the evidence of your new identity.”
James Clear, Atomic Habits
121 notes · View notes
blackshawdows-blog · 2 years ago
Text
Tumblr media
i read atomic habits so you dont have to lol
1K notes · View notes
blackshawdows-blog · 2 years ago
Text
មិត្តរួមបេះដូង
Paart 1
ថ្មីៗនេះ មានសិស្សប្រុសម្នាក់ប្តូរមកពីសាលាផ្សេង មករៀនថ្នាក់ជាមួយនឹងខ្ញុំ។ ហើយមិនដឹងជាស្អីទេ តុទំនេរ២-៣ វាមិនព្រមទៅអង្គុយបែរជាមកអង្គុយជាមួយខ្ញុំ ។ ខ្ញុំមិនចង់ឲ្យប្រុសៗមកអង្គុយជិតខ្ញុំទេ ។
វាចូលរៀនបាន២-៣ថ្ងៃក៏មានទំនាក់ទំនងល្អជាមួយគេ១ថ្នាក់ទៅហើយ ប៉ុន្តែខ្ញុំមិនសូវចូលចិត្តវាទេ។ មានពេលមួយម៉ោងចេញលេងវាបានអៀកកខ្ញុំ ខ្ញុំភ័យណាស់ ក៏ក្រវាសដៃវាចេញ ហើយស្តីឲ្យវា “ ឆ្កួតទេអី លេងតាណើបៗចឹង” ។ អ្នកផ្សេងមើលមកព្រៀត។ មិត្តភក្តិស្រីម្នាក់ចូលមកសួរនាំមានរឿងអី? ខ្ញុំក៏បានប្រាប់ពីដំណើរដើមទង។ គេក៏បានបន្ទោសខ្ញុំ ថាចង្អៀតចង្អល់គ្រាន់តែគ្នាចង់រាប់អានមិនបាន ប្រុសដូចគ្នាសោះ។ ខ្ញុំក៏អត់ហ៊ានតបដែរ ព្រោះអ្វីដែលខ្ញុំធ្វើ យល់ថាហួសហេតុមែន។
នៅពេលព្រឹកស្អែកឡើង វាក៏ស្រាប់តែអង្គុយនៅខាងក្រោយ
បង្អស់ ។ ម៉ោងគណិតវិទ្យា បន្ទាប់ពីពន្យល់រួចគ្រូក៏សួរទៅកាន់វាថា “ សិស្សថ្មីយល់ឬអត់?“ វាឆ្លើយថាអត់យល់ទេ លោកគ្រូក៏ទៅក្បែរវា ហើយក៏និយាយឮៗ ÷”ចុមម៉េចអត់កត់មេរៀនអុីចឹង?“ វាថា “ ភ្នែកខ្ញុំម្ញូបមើលអត់ឃើញលោកគ្រូ”
លោកគ្រូសួរទៀត” ចុះម៉េចអត់ពាក់វែនតា? “ វាឆ្លើយថា “ វែនតាធ្លាក់បែកអាទិត្យមុនអត់ទាន់កាត់ថ្មី” ។ លោកគ្រូថា÷” ងាប់ហើយ បើដឹងខ្លួនឯងអុីចឹង មិនទៅសុំគេអង្គុយមុខ។
វាតបថា “ បើពេញអស់ហើយហ្នឹង” ។ លោកគ្រូក៏សួរទាំងអស់គ្នា “ មានអ្នកណាអង្គុយម្នាក់ឯង ឲ្យមិត្តយើងអង្គុយផង”។
គ្រប់គ្នាចង្អុលមកកាន់តុខ្ញុំ ”តុទី២ តុអាជីងគ្រូ” ។ លោកគ្រូបញ្ជាវា“ តោះទៅអង្គុយជាមួយអាជីងទៅ”។ វាដូចជាមិនចង់មកអង្គុយរួមតុជាមួយនឹងខ្ញុំទៀតទេ តែក៏មិនហ៊ានប្រឆាំងនឹងលោកគ្រូដែរ។
ខ្ញុំមានអារម្មណ៍ថាខ្លួនឯងខុស តែមិនហ៊ានសុំទោសទេ។
ខ្ញុំចង់ឲ្យវារួសរាយដាក់ខ្ញុំដូចគ្រាដំបូង ដើម្បីឲ្យខ្ញុំមានឱកាសផ្សាយមេត្តាដាក់វា តែវាបែរជាមិននិយាយស្តីរ��ខ្ញុំ វាញញឹមញញែមដាក់តែម្នាក់ស្រីនៅខាងមុខ។ ពេលខ្លះគ្នាគេអត់មករៀន វាក៏ទៅអង្គុយជាមួយគេបាត់។ តែខ្ញុំមិនខ្វល់ទេ ហើយហេតុអីត្រូវខ្វល់ ក្រែងខ្ញុំចង់អង្គុយម្នាក់ឯងហី?
ខ្ញុំមើលវាពីខាងក្រោយ ពិតជាគួរឲ្យចង់ក្រញិចមែន រាងរៅវាជាអន្ទាក់ទាក់ស្រីៗគ្រប់រូប ឬរួមទាំងខ្ញុំផងក៏មិនដឹង។ ប៉ុន្តែខ្ញុំគិតដល់ណាទៅ បើពួកយើងសុទ្ធតែប្រុសដូចគ្នាហ្នឹង ហើយវាប្រហែលស្រលាញ់ម្នាក់ស្រីខាងមុខហើយក៏មិនដឹង។
ព្រឹកថ្ងៃមួយវា និង ខ្ញុំ បានមកដល់ថ្នាក់មុនគេទាំងព្រលឹម។
ជាថ្ងៃវេនបោសសម្អាតរបស់ខ្ញុំ ខ្ញុំតែងតែមកមុនគេអុីចឹងហើយ។ ខ្ញុំចង់លើកតុបញ្ឈរ តែវាពិបាក ពីព្រោះខ្ញុំកម្លាំងខ្សោយ ហើយវាជាតុដែកធ្ងន់។ ពេលខ្ញុំកំពុងលើកយ៉ាងពិបាក ស្រាប់តែ តុប្រែស្រាលអស់ទម្ងន់ ដោយសារមានដៃមួយទៀតជួយទ្រ។ គេនិយាយមកកាន់ខ្ញុំលើកទី១បន្ទាប់ពីទាស់គ្នាលើកមុនមក “ ចាំខ្ញុំធ្វើ ទៅធ្វើកិច្ចការផ្ទះឲ្យតែហើយទៅ! “។ ខ្ញុំឆ្លើយថាមិនបាច់ទេ ខ្ញុំធ្វើខ្លួនឯងបាន ប៉ុន្តែគេនៅតែចចេសហើយ កញ្ឆក់អំបោសពីខ្ញុំ តែខ្ញុំងាកដៃចេញទាន់ មិននឹកស្មានថាគេចាប់ដៃខ្ញុំទេ ហើយដៃម្ខាងទៀតប្រហើនហ៊ាន អោបចង្កេះខ្ញុំ។ ខ្ញុំសួរដោយរន្ធត់ “ ចុម សក្កា ធ្វើអីហ្នឹង? តិចគេមកឃើញសើចងាប់ទៅ“
គេតប “ បើបានគេឃើញរឹតតែល្អ” ។ ខ្ញុំគ្មានអ្វីតវ៉ាក៏ស្រដីថា “ ខ្ញុំសុំចាញ់ហើយ “ រួចក៏ហុចអំបោសឲ្យគេ។ ខ្ញុំដើរចេញទៅខាងក្រៅយ៉ាងប្រញ៉ាប់ ហើយ គេឆ្លៀតសួរទៀត “ ទៅណា?“ ខ្ញុំថា “ ទៅណាស្រេចតែខ្ញុំ” ។ ខ្ញុំភ័យណាស់ សឹងមិនហ៊ានចូលទៅក្នុងថ្នាក់វិញទេ។
2 notes · View notes
blackshawdows-blog · 2 years ago
Text
Part 4 (នៅពីខាងក្រោយផែនការល្អ)
ខ្ញុំពុតធ្វើជាភ្លេចប្រាប់ឱ្យឈឹង ហើយថែមទាំងកុហកក្នុងវគ្គមុនទៀត។ តាមពិតទំនាក់ទំនងរបស់សាកលនិងរស្មីក៏មានមនុស្សម្នាក់ទៀតដឹងសុីជម្រៅផងដែរ គឺកុសល។ កុសល គឺជាមិត្តជិតស្និទ្ធជាងគេ ហើយក៏ជាមនុស្សតែម្នាក់គត់ដែលយល់ចិត្តថ្លើមរបស់សាកលច្បាស់។ ពួកគេប្រៀបដូចជាព្រ���ឹងតែមួយក្នុងខ្លួនមនុស្ស២នាក់។
មួយរយៈនេះកុសលសង្កេតឃើញថាអាកប្បកិរិយារបស់សាកលហាក់ដូចជាខុសប្រក្រតី ស្ងប់ស្ងាត់ខ្លាំងមិនសូវនិយាយស្តី តែបើនិយាយហាក់ដូចជាមិនធម្មតា។ គេប្រហែលកំពុងសង្ស័យថា សាកលច្បាស់ជាមានរឿងអ្វីលាក់បាំងហើយ។ កុសលបានណាត់សាកល ទៅជួបគ្នានៅកន្លែងស្ងាត់២នាក់។ ពួកគេឈរពីមុខមាត់បឹង តែមិនដឹងនៅទីកន្លែងណាទេ។
« តើឯងមានកង្វល់អ្វីទៀតហើយមែនទេ? មានរឿងអ្វីប្រាប់គ្នាមក ក្រែងលោគ្នាអាចជួយបាន។ »
« គ្មានរឿងអ្វីទេ!»
កុសលប្តូរទឹកមុខ ហើយស្រាប់តែស្ទុះទៅក្រមួចកអាវ
សាកល ព្រមទាំងស្រែកខ្លាំងៗដាក់ « ឯងប្លែកប៉ុនហ្នឹងហើយ នៅតែប្រកែកទៀតហ្អេ! ឯងស្មានតែអញមិនដឹងថាឯងសម្លាប់មនុស្ស! »
« ទេ! ខ្ញុំមិនបានសម្លាប់មនុស្សទេ! ខ្ញុំសម្លាប់សត្វតិរច្ឆាន »
កុសលសើច សាកលក៏សើចតាមដែរ។អ្នកទាំង២សម្រួលឥរិយាបទ ដាក់គូទអង្គុយលើជើងមា ហើយកុសលបន្តនិយាយ។
« ប្រសិនបើឯង មិនបានសម្លាប់មនុស្ស ហេតុអ្វីឯងត្រូវភ័យខ្លាច?»
« និយាយតាមត្រង់ចុះ ទោះខ្ញុំព្យាយាមលួងលោមខ្លួនឯងយ៉ាងណាក៏ ខ្ញុំនៅតែមានអារម្មណ៍ថាខ្លួនឯងជាមនុស្សអាក្រក់ដែរ។ ខ្ញុំគឺជាឃាតករ ត្បិតចិត្តគំនិតពួកវាអន់ជាងតិរច្ឆាន តែវាក៏មានសារធាតុជាមនុស្ស ដូច្នេះការពិតទៅខ្ញុំបានសម្លាប់មនុស្ស ខ្ញុំមិនអាចកុហកខ្លួនឯងថាសម្លាប់ជីវិតសត្វតិរច្ឆានបានទេ។»
« មែនហើយ ឯងពិតជាបានសម្លាប់មនុស្ស ហើយឯងត្រូវតែទទួលស្គាល់រឿងនេះឱ្យមែនទែន ប៉ុន្តែឯងមិនមែនជាមនុស្សល្អ ឬមនុស្សអាក្រក់ទេ ។ »
« ឯងនិយាយពីអ្វីគ្នាស្តាប់មិនយល់។»
« ឯងដឹងទេ ការដែលឯងសម្លាប់ជីវិតពួកវា នោះគឺជាការជួយដល់ជីវិតអ្នកផ្សេងជាច្រើន។ ប្រសិនពួកវារស់នៅបាន៤០ឆ្នាំទៀត តើពួកវាបង្កបទឧក្រិដ្ឋប៉ុន្មាន? ឯងជាឃាតករសម្លាប់ឃាតករដែលធ្វើបាបមនុស្សល្អ ដូច្នេះឯងមិនអាក្រក់ទេ។ ឯងត្រូវយល់ថា ឯងបានសម្លាប់មនុស្ស តែដើម្បីជួយមនុស្ស និងជាពិសេសបានស្វែងរកយុត្តធម៌ដល់់មនុស្សដែលឯងស្រលាញ់ទៀតផង។ គ្នាសួរឯងតាមត្រង់ តើឯងសោកស្តាយទង្វីដែលឯងធ្វើទេ? »
« សោកស្តាយខ្លះ ប៉ុន្តែបើមិនបានធ្វើគឺរិតតែសោកស្តាយ ។»
« តើឯងគួរធ្វើដូចម្តេចទៀត? គ្នាចង់បានន័យថា តើឯងនឹងធ្វើដូចម្តេចចំពោះ អាសីហា?»
« គ្នាកំពុងតែស្ទាក់ស្ទើរ មិនដឹងគួរសម្លាប់វា ឬអត់ តែបើមិនសម្លាប់ ធ្វើម្តេចនឹងគប្បីចំពោះអា២នាក់ទៀត។ តើឯងយល់ថាគ្នាគួរធ្វើដូចម្តេច? »
« គ្នាយល់ថា គួរទុកឱ្យវារស់នៅ។»
« ហេតុអ្វី?»
« ពេលនេះ វាបានប្រុងយ័ត្នខ្លួនរួចទៅហើយ ប៉ូលិសក៏កំពុងរង់ចាំឯងដែរ ឯងទៅប្រាកដជាជាប់អន្ទាក់គេ។ ម៉្យាងទៀតវាអាចកំពុងដឹងកំហុស ហើយរាងចាលមិនហ៊ានធ្វើអំពើផ្តេសផ្តាសក៏ថាបាន។ »
៊« ទេ! មិនបានដាច់ខាត។ វាក៏ជាអ្នកផ្សំគំនិតធ្វើឱ្យរស្មីស្លាប់ដែរ ដូច្នេះវាត្រូវតែទទួលទោសស្មើៗគ្នា ប្រសិនបើទុកឱ្យវារស់ យើងមិនគប្បីនឹងរស្មីទេ ហើយគ្នាវា២នាក់ទៀតដែលស្លាប់ ប្រសិនបើវាមានព្រលឹង វាប្រហែលជាកំពុងច្រណែនដែលចែកទោសឱ្យមិនស្មើគ្នា។ ជ្រុលជាធ្វើហើយ មិនអាចបកក្រោយដាច់ខាត! »
« ឥឡូវនេះ ឯងសម្រេចចិត្តច្បាស់ហើយមែនទេ?»
« មែនហើយ យើងត្រូវតែកម្ចាត់ វាចោល។តើឯងចង់ចូលរួមទេ?»
« គ្នាបានចូលរួមតាំងពីដើមមកម្លេះ! ម្តេចក៏ឯងសួរអញ្ចឹង?»
« ក្រែងលោឯងចង់ដកថយ ព្រោះវាជាគំនុំផ្ទាល់ខ្លួនរបស់គ្នា។»
« គំនុំរបស់ឯងក៏ជាគំនុំរបស់យើងដែរ ។ ម៉្យាងវិញ ប្រសិនបើឯងធ្វើម្នាក់ឯង តើឯងគិតថាទៅរួចទេ? គម្រោងការរបស់ឯងទាំងប៉ុន្មាន ប្រសិនបើគ្មានគ្នា តើដំណើរការទៅមុខទេ? បើគ្មានគ្នា ពេលនេះប្រហែលជាឯងសងសឹកមិនទាន់បានសម្រេចផង ហើយមិនស្រួលកំពុងដេកគុកជំនួសអា៣នាក់នោះក៏ថាបាន។ ឯងចាំទេ ពេលនោះ ឯងចង់ចូលរួមបុណ្យសពសង្សារឯងណាស់ បើមិនបានគ្នាឃាត់ តើឯងនឹងត្រូវក្លាយជាជនសង្ស័យម្នាក់នឹងគេឬទេ?
___
ពេលវេលាវែងឆ្ងាយទៅ រឿងរ៉ាវក៏បានស្ងប់ស្ងាត់ទៅវិញ។
ហើយ វេលានេះ នៅក្នុងបន្ទប់ទឹកម្នាក់ឯង កុសលកំពុងញញឹមដាក់មុខកញ្ចក់ ដៃគេកំពុងកាន់ក្រណាត់សជូតឈាមដែលប្រលាក់នៅលើកកូនកាំបិត។
ចប់
1 note · View note
blackshawdows-blog · 2 years ago
Text
Part 3 ( វគ្គមនោសញ្ចេតនា )
ម៉ោង៧យប់ ផ្គរលាន់ស្រែកបញ្ចេញកំហឹងពេញវេហា៍ លុះបន្តិចក្រោយមកមេឃក៏ចាប់ផ្តើមសម្រក់ទឹកភ្នែក។ ធម្មជាតិទាំង២នេះគឺជាកញ្ចក់ឆ្លុះអារម្មណ៍របស់មនុស្សប្រុសម្នាក់ ដែលកំពុងឈរក្នុងបន្ទប់មើលទៅទិដ្ឋភាពខាងក្រៅតាមចន្លោះបង្អួច។ អំពូលដែលព្យួចំកណ្តាលបន្ទប់ជះពន្លឺធ្វើឱ្យឃើញផ្ទៃមុខរបស់គេ។ នេះហើយគឺជាឃាតករ ប៉ុន្តែទឹកមុខរបស់គេហាក់មិនសមជាឃាតករសោះ តែបែរជាស្រងូតស្រងាត់ដូចជាជនរងគ្រោះទៅវិញ។
នៅសុខៗគាត់គិតឃើញរឿងម៉្យាង ក៏ចាក់សោរបើកហឹបសម្ងាត់មើល។ នៅក្នុងហឹបនោះក្រៅពីរូបថតជាច្រើនសន្លឹករបស់មនុស្សស្រីម្នាក់ គ្មានអ្វីទាំងអស់។ កម្លោះហូតមួយសន្លឹកដែលនាងថតក្នុងសម្លៀកសំពាក់សិស្សសាលាមកមើល បន្ទាប់ុំកថើប។ គេបានស្រមៃ ទៅអតីកាល។
ឆ្នាំ២០១៩...
ម៉ោង១១កន្លះ។ ក្មេងស្រីសិស្សសាលាម្នាក់កំពុងបណ្តើរម៉ូតូតាមថ្នល់។
« ខ្វះពេលបែកណាស់ឯង មកបែកនៅកន្លែងអត់មានជាង!»
នាងសង្ឃឹមថានឹងមានអ្នកណាម្នាក់ជួយ ប៉ុន្តែអ្នកធ្វើដំណើរកាត់បានត្រឹមតែចោលក្រសែភ្នែកមើលប៉ុណ្ណោះ។ លុះរំពេចនោះក៏ ឮសំឡេងសុីផ្លេពីក្រោយខ្នង។
«យ៉ាងម៉េចហើយប្អូនស្រី?ម៉ូតូប្អូនខូចអី? »
« វាបែកកង់!»
« រៀននៅសាលាណា? ហើយផ្ទះនៅឯណា?»
« ផ្ទះនៅប្រហែល២គីឡូម៉ែត្រទៀត។សាលានៅទីរួមខេត្តយើងហ្នឹង។»
« អូហ៍ បងក៏រៀននៅទីហ្នឹងដែរ។»
« បងប្រុសរៀនថ្នាក់ទីប៉ុន្មាន?»
« ទី១២។ ប្អូនឯងតូចប៉ុណ្ណឹងតាមបងស្មានប្រហែលទើបចូលទី៧ឆ្នាំហ្នឹង។»
នាងពិតជាក្នាញ់ក្នុងចិត្តដែលមនុស្សធំស្អីគេនេះហ៊ានទម្លាក់ថ្នាក់របស់ខ្លួនដល់ទៅ៣ឆ្នាំ ប៉ុន្តែនាងហាក់ដូចជាចូលចិត្តរបៀបដែលគេនិយាយស្តី។
សិស្សច្បងដោះមួកសុវត្ថិភាពចេញពីក្បាលរួចចុះពីលើម៉ូតូដើរទៅជិតសិស្សប្អូន។ ភាពស្រស់សង្ហារបស់ សិស្សច្បងនៅពេលដោះមួកចេញ ធ្វើឱ្យក្មេងស្រីម្នាក់នេះភ្លឹកស្មារតី។
« ប្អូនឯងជិះ​ម៉ូតូបងទៅចាំកន្លែងជាងមុនទៅ។ នៅចម្ងាយប្រហែលកន្លះគីឡូម៉ែត្រទៀតមានជាងនៅស្តាំដៃ ។»
កម្ពស់ត្រឹមកគេ ពេលនាងចង់ឃើញមុខសិស្សច្បង ប្រសិនមិនងើយក្បាលមើលទេ នឹងលេចចេញភ្នែកធំប៉ុនពងមាន់សស្កែត។
_____
ថ្ងៃមួយ ក្នុងតូបមួយនៃសាលារៀន អ្នកទាំង២បានជួបគ្នាម្តងទៀត។ នាងឃើញសិស្សច្បងជញ្ជក់ស្ករគ្រាប់មានដង ហើយប្រសិនបើប្តូរពីស្ករគ្រាប់ទៅជាបារីរិតតែមើលទៅសង្ហាឡើងថែមទៀត។ នាងបាននិយាយរកមុន÷
« សួស្ដី​បងសាកល! »
« ម្តេចបានស្គាល់ឈ្មោះខ្ញុំ?»
« ចុះក្រែងទើបប្រាប់ខ្ញុំលើកមុននោះ!»
« លើកណាទៅ?»
« រឹកណាស់!»
« ចាំហើយ ថ្ងៃ Roseបែកកង់ម៉ូតូ ហើយបានជួបJack។»
នាងញញឹម ព្រោះនាងក៏ធ្លាប់មើលរឿង Titanicដែរ។
_____
សាកលមានការចម្លែកចិត្តចំពោះខ្លួនឯង។
កាលពីមុននៅក្នុងតូបមួយនេះឝេមិនដែលឃើញនាងទេ តែតាំងពីបានជួបគ្នាក្នុងថ្ងៃនោះមក គេឃើញនាងព្រឹកល្ងាចតែម្តង។
ថ្នាក់របស់អ្នកទាំង២នៅមិនឆ្ងាយពីគ្នាឡើយ រៀនអគារជាមួយគ្នា គ្រាន់តែថ្នាក់ទី១០នៅជាន់ក្រោម ហើយថ្នាក់ទី១២នៅជាន់លើ ជាហេតុដែលធ្វើឱ្យពួកគេជួបមុខគ្នាកាន់តែញឹកញាប់។
រឿងគួរឱ្យហួសចិត្តទៅទៀត��ោះ រស្មីបានក្លាយទៅជាកូនសិស្សរបស់ សាកល។ អ៊ំប្រុសរបស់សកលគឺជានាយកសាលាអង់គ្លេសមួយ។ គាត់មើលឃើញពីសមត្ថភាពរបស់សាកលក្នុងផ្នែកភាសាអង់គ្លេស ក៏បានស្នើឱ្យគេជួយបង្រៀនកម្រិត Elementary។ ថ្ងៃមួយរស្មីចង់ប្តូរសាលា ក៏ត្រូវបានមិត្តភក្តិណែនាំឱ្យមករៀនជាមួយសាកល ដោយបានពន្យល់ថា ជាគ្រូល្អ មានសីលធម៌ ម៉ត់ចត់ ស្រស់សង្ហា។ នាងមិនបានចាប់អារម្មណ៍ពីគ្រូដែលមិត្តភក្តិណែនាំប៉ុន្មានទេ ព្រោះនាងកំពុងលង់នឹងសិស្សច្បង ប៉ុន្តែនៅពេលដែលបានចូលរៀន នាងកាន់តែលង់នឹងសិស្សច្បងថែមទៀត។
គ្មានអ្នកណាដឹងឡើយថាពួកគេស្គាល់គ្នាពីមុនមក ហើយរិតតែមិនដឹងទៅទៀតថាពួកគេទាំង២កំពុងលង់ស្រលាញ់គ្នា។ សាកលទទួលស្គាល់អារម្មណ៍ខ្លួនឯងថាគេស្រលាញ់ក្មេងស្រីអាយុក្រោមខ្លួន៣ឆ្នាំនេះ។
ចំណែករស្មីក៏ដូចគ្នា ប៉ុន្តែនាងមិនហ៊ានមានសង្សារនោះទេ ព្រោះត្រូវម្តាយហាមឃាត់ ប្រសិនបើគាត់ដឹងនោះនឹងវីវរធំមិនខាន។ ត្បិតអ្នកទាំង២មិនដែលនិយាយថា Saranghe ប៉ុន្តែអាកប្បកិរិយា និងវាចាទាំងប៉ុន្មានផ្សំចូលគ្នាវាលើសពីសារភាពទៅទៀត។
ពួកគេនៅតែទាក់ទងគ្នាក្នុងនាមជាសិស្សច្បង សិស្សប្អូន ឬ គ្រូនិងសិស្សអស់រយៈពេល២ឆ្នាំ រហូតដល់ថ្ងៃមួយ...។
____
ចប់បាក់ឌុបកាលណា សកល បានបន្តរៀនផ្នែកច្បាប់ ប៉ុន្តែមិនបានចោលការបង្រៀនអង់គ្លេសទេ។
...ថ្ងៃមួយ។ សាកលកំពុងតែសប្បាយចិត្តញញឹមបិទមាត់មិនជិត ដោយសារព្រឹកមិញរស្មីបានប្រគល់រូបថតនាងមកកាន់ខ្លួន
។ វាជាជំហានមួយដ៏ធំក្នុងទំនាក់ទំនងរវាងពួកគេទាំង២។ ក៏ប៉ុន្តែ ជាមួយគ្នានេះស្រាប់តែសាកលទទួលបានដំណឹងដ៏ឈឺចាប់មួយគឺ មនុស្សស្រីដែលខ្លួនស្រលាញ់ត្រូវបានក្មេងស្ទាវដែលជាកូនអ្នកធំ៣នាក់ចាប់រំលោភម្នាក់ម្តងៗ។
ចាប់ពីថ្ងៃដែលត្រូវបានគេរំលោភមក សាកលមិនបានឃើញនាងមករៀនអង់គ្លេសទេ ហើយផ្ញើសារទៅក៏លែងឃើញនាងតបផងដែរ។ សាកលមិនហ៊ានទៅរំខាននាងទេ យល់ថាទុកពេលវេលាឱ្យនាងព្យាបាលរបួសផ្លូវចិត្តសិន។
____
សកលមិនបានជួបមុខ រស្មីកន្លះខែមកហើយ។ ថ្ងៃនេះគេមិនស្រួលខ្លួន ក៏បានសុំច្បាប់ផ្អាកបង្រៀន១ថ្ងៃ។ នៅវេលាយប់ថ្ងៃដដែល សកលក៏ទទួលបានសារក្នុងក្រុម Telegram« Teacher និងអ្នកទាំងអស់គ្នា រស្មីស្លាប់ហើយ ស្លាប់៣ម៉ោងមុន ដោយការចងក »។ មានសិស្សម្នាក់និយាយ « មិនអាចទេ! ខ្ញុំជិះកាត់សាលាអង់គ្លេស ទើបតែឃើញរស្មីចូលទៅក្នុងនោះនៅពេលម៉ោង៤កន្លះ »។ សម្តីនេះធ្វើឱ្យសាកលភ្ញាក់ព្រើត ធ្វើដំណើរទៅកាន់ថ្នាក់ភាសាអង់គ្លេសយ៉ាងលឿន ហាក់ដូចជាដឹងថានាងបានទៅធ្វើអ្វីនៅទីនោះ ។ សាកលទៅដល់ថ្នាក់ភ្លាមបើកថតតុមើលតែម្តង ហើយក៏បានឃើញសំបុត្រតូចងេបឥតស្រោមមួយសន្លឹក។ ទឹកភ្នែកស្រក់លើក្រដាសតក់ៗ ពេលគេកំពុងជ្រាបនូវសេចក្តីទាំងប៉ុន្មាន។
____
« បងសាកល! អ្នកបានចូលមកក្នុងជីវិតខ្ញុំ ធ្វើឱ្យថ្ងៃនីមួយ ៗរបស់ខ្ញុំមានរស្មីពិតប្រាកដ។ ប្រសិនបើគ្មានរឿងនោះកើតឡើងទេ ពួកយើងច្បាស់ជាបានរៀបការ រស់នៅជាមួយគ្នារហូតដល់ចាស់សក់ស្កូវយ៉ាងមានសុភមង្គល។ ប៉ុន្តែបងអើយ! អូនពិតជាមិនអាចទូលភាពអាមាសដ៏ធំធេងនេះបានទេ អូនពិតជាខ្មាសណាស់ គឺខ្មាសបងជាងគេ បន្ទាប់មកគឺឪពុកម្តាយ សាច់ញាតិ មិត្តភក្តិ និងមនុស្សជាទូទៅដែលបានដឹងរឿងអាក្រក់មួយនេះ។
ត្បិតជនល្មើសបានទទួលទោសហើយក្តី ប៉ុន្តែការខូចខាតមិនអាចជុសជុលបានឡើយ ម៉្យាងទៀតពួកវាគង់តែមានសេរីភាពដដែលទេ ព្រោះវាមានម៉ែឪជាអ្នកធំ។ អូនពិតជាមិនអាចធ្វើបានដូច Oprah Winfrey ដែលបងទើបតែនិយាយរឿងរបស់គាត់៣ខែមុនទេ។ សូមលាហើយ មនុស្សសំឡាញ់ចិត្តរបស់រស្មី! អូនសុំទោសដែលទុកឱ្យបងឈឺចាប់តែម្នាក់ឯង!
___
« ពួកវាគង់តែមានសេរីភាពដដែលទេ ព្រោះវាមានម៉ែឪជាអ្នកធំ» ពាក្យនេះលោតពេញខួរក្បាលរបស់សាកលបង្កើតទៅជាភ្លើងកំហឹងសឹងឆេះធរណី។ សាកល ប្រែទឹកមុខពីស្រងូតស្រងាត់ ក្លាយទៅជាមុខមាំ ដៃក្តាប់ក្រដាសយ៉ាងណែន។
នៅថ្ងៃបុណ្យសពគេមិនបានទៅចូលរួមនោះទេ ហើយក៏គ្មានអ្នកណាម្នាក់ឮគេស្រែកយំអ្វីដែរ។ ខ្ញុំអ្នកសរសេរក៏មិនដឹងថាហេតុអីដូចគ្នា។
......
1 note · View note
blackshawdows-blog · 2 years ago
Text
Part2
២ថ្ងៃក្រោយមក
ម៉ោង១១ជិតថ្ងៃត្រង់ លោកឧកញ៉ាសេង និងភរិយាចុចសុីផ្លេហៅកូនឱ្យមកបើកទ្វាររបង តែមិនឃើញ។ លោកឩកញ៉ាចុះពីលើឡានបើកទ្វារដោយខ្លួនឯងជាមួយសំលេងរអ៊ូ« អាចោរខ្មោចហ្នឹងទៅណាអ៊ីចេះ!»។
លោកឩកញ៉ាបានបើកទ្វារ ហើយគាត់ក៏ឈរគាំងស្ងៀមទ្រឹង រកដួល ប៉ុន្តែបានលោកជំទាវរត់មកទប់ទាន់ ប៉ុន្តែពេលលោកជំទាវមើលឃើញទិដ្ឋភាពនៅក្នុងផ្ទះដែរ គាត់ទាំង២ក៏ដួលព្រមគ្នាតែម្តង។ ក្លិនស្អុយនៃ សាកសពគ្របដណ្តប់ពេញផ្ទះ ប៉ុន្តែមិនអាចធ្វើឱ្យលោកខ្ពើមរអើមបានទេ ជាពិសេសលោកស្រី បានរត់ទៅអោបក្បាលកូន ស្រែកយំ សួររកឃាតករ « កូនម៉ាក់! នរណាសម្លាប់កូន ម៉ាក់មិនលើកលែងឱ្យវាដាច់ខាត! »...។
សមត្ថកិច្ចបានចូលមកធ្វើកោសល្យវិច្ច័យ ក៏ប្រមូលបានភស្តុតាងបន្តិចបន្តួចគឺបំណែកទូរស័ព្ទដែលបែកខ្ចាយនោះ។ អ្នកដែលត្រូវមានឈ្មោះជាជនសង្ស័យក្នុងរឿងនេះមុនគេគ្មានអ្នកណាក្រៅពីមិត្តភក្តិរបស់គេទាំង២នាក់ទៀតឡើយ ព្រោះថ្ងៃដែលសាន់ត្រូវគេធ្វើឃាត គឺជាថ្ងៃដែលពួកគេជួបជុំគ្នា។ អ្នកជំនាញបានយកទូរស័ព្ទទៅធ្វើការជុសជុលឱ្យដំណើរការឡើងវិញ។ សុផាត់បានដឹងខ្លួនច្បាស់ថានេះគឺជាដំណាក់កាលរងគ្រោះរបស់ខ្លួន។ សុផាត់ញ័រដៃញ័រជើង ហើយព្យាយាមសារភាព និងពន្យល់ហេតុផលថាខ្លួនមិនមែនជាឃាតករទេ មុនពេលទូរស័ព្ទត្រូវបានដំណើរការឡើងវិញ។
មិនទាន់មានការជម្រះក្តីផងទេ ប៉ុន្តែក្នុងចិត្តមនុស្សម្នាក់ៗសុផាត់ក្លាយជាឃាតកររួចជាស្រេច។ កាលពី២ឆ្នាំមុន មតិរិះគន់របស់មហាជនក្នុងបណ្តាញសង្គម ការគ្មានអ្នករាប់រក មិនបានធ្វើឱ្យគេភ័យខ្លាចឡើយ ព្រោះគេពិតជាបានប្រព្រឹត្តបទល្មើស ហើយថែមទាំងនៅមានមិត្ត២នាក់ទៀតនៅកំដរ ។ ប៉ុន្តែពេលនេះជាការមូលបង្កាច់ តើអ្នកណាសុខចិត្តទៅ?
____
បុណ្យសពរបស់សាន់មិនទាន់រំលងដល់មួយសប្តាហ៍ផង ពត៌មានចងកសម្លាប់ខ្លួនរបស់សុផាត់ក៏ត្រូវបានចុះផ្សាយ។ មុននឹងធ្វើអត្តឃាត គេបានសរសេរលើក្រដាសនូវឃ្លាដដែលៗរាប់សិបដង « ខ្ញុំមិនបានធ្វើទេៗ ៗ ៗ...» ។
ពិតដូច្នោះហើយ សមត្ថកិច្ចបានអះអាងថារាល់ភស្តុតាងទាំងអស់មិនបានបញ្ជាក់ថាសុផាត់ជាអ្នកធ្វើទេ។ ក៏ដូចជាអ្នកជំនាញដែរ អ្នកវិភាគតាមបណ្តាញសង្គមខ្លះបានទាញគំនិតមហាជនឱ្យពិចារណាសុីជម្រៅ ÷
ប្រសិនបើគេជាឃាតករ ហេតុអ្វីមិនប្រមូលបំណែកទូរស័ព្ទនេះទៅជាមួយ? មនុស្សរស់នៅក្នុងជីវិតឡូយឆាយបែបនេះ តើមិនដឹងទេឬ ថាទូរស័ព្ទខូចក្នុងស្ថានភាពធ្ងន់ធ្ងរយ៉ាងណាក៏អាចជុសជុលកើត? តើឃាតករអាចជាសាច់ញាតិជនរងគ្រោះកាលពី២ឆ្នាំមុនឬ? បើជាសាច់ញាតិ តើជាអ្នកណា? តើអ្នកណាឈឺចាប់ជាងគេ ចំពោះការរំលោភ និងការស្លាប់របស់ក្មេងស្រី?
[សូមបើកវង់ក្រចកបន្តិច ក្នុងឆ្នាំ២០២១ បន្ទាប់ពីត្រូវបានបុរស៣នាក់រំលោភ ១ខែ ក្មេងស្រីអាយុ១៨ឆ្នាំ រៀនថ្នាក់ទី១២ ឈ្មោះរស្មី បានធ្វើអត្តឃាតដោយបានចងកសម្លាប់ខ្លួន។]
___
ប្រជាពលរដ្ឋមិនបានអាណិតចំពោះការស្លាប់របស់សាន់ និងសុផាទេ ផ្ទុយទៅវិញពួកគេបានត្មិះដិះដៀល និងយល់ថាជាផលកម្មដែលអ្នកទាំង២ទាំង៣បានប្រព្រឹត្ត។ ឪពុកម្តាយរបស់ពួកគេ និងមន្ត្រីអនុវត្តច្បាប់ ត្រូវបានប្រជាពលរដ្ឋស្តីបន្ទោស ដែលសុីសំណូកសូកប៉ាន់គ្នាឱ្យជនល្មើសមានសេរីភាពមុនច្បាប់កំណត់ទាំងមិនសមហេតុផល។
រឿងរ៉ាវបានកន្លងផុតទៅកន្លះខែ។
សមត្ថកិច្ចបានធ្វើការតាមដានស្វែងរកឃាតករ តាមរយៈគ្រួសារ និងអ្នកមានការពាក់ព័ន្ធនឹងក្មេងស្រីកាលពី៣ឆ្នាំមុន ប៉ុន្តែនៅតែគ្មានតម្រុយ។
តើឃាតករជានរណា? ហេតុអ្វីរកមុខមិនឃើញ?
2 notes · View notes
blackshawdows-blog · 2 years ago
Text
រឿង ផែនការសាកល
Part1
វេលាពេលព្រឹក។
នៅក្នុងបន្ទប់ទឹក យុវជនអាយុខ្ទង់២០ឆ្នាំជាងម្នាក់កំពុងមើលមុខខ្លួនឯងក្នុងកញ្ចក់។ ទឹកមុខក្រហម បិទមាត់ខាំធ្មេញ លេចចេញពកៗតូចសងខាងមាត់ កំពុងយកដៃជូតកូនកាំបិតជាមួយនឹងក្រណាត់ស រួចសៀតចូលក្នុងចង្កេះ។ ពេលចេញពីបន្ទប់ទឹកវិញយើងឃើញថា គាត់បានពាក់ម៉ាស ពាក់មួកពណ៌ខ្មៅ បាំងមុខជិតឈឹង ហើយក៏ដើរផុតពីទិដ្ឋភាពនោះបាត់ទៅ។
សំឡេងអ៊ូអរបន្លឺឡើងពេញផ្ទះ មនុស្សប្រុសអាយុប្រហែល២៣-២៤ឆ្នាំ ៣នាក់កំពុងផឹកសុីសប្បាយក្អាកក្អាយ ហាក់ដូចជាកំពុងអបអរចំពោះរឿងអ្វីមួយ។ អូ!សូម្បីតែអ្នកនិពន្ធក៏ជួយអបអរពួកគេដែរ នៅពេលឮម្នាក់ឈ្មោះសីហានិយាយ ÷
« ច្បាប់ស្អី! ច្បាប់ដែលទៅឈ្នះលុយឬ? ជាប់គុគមិនទាន់អស់ចិត្តផង ហាហា! »
ជនទី២ឈ្មោះ សុផាត់តប÷
« មែនហើយ ពួកយើងមានប៉ាជាអ្នកធំ ពេលខ្លះរាងអេមដែរ។... »
.$@&:+*
ជនទី៣ឈ្មោះសាន់ និយាយចូលសាច់រឿង។
« ស្រីដែលពួកយើងរំលោកកាលពី២ឆ្នាំមុនហ្នឹង ជាតិណាស់។ ពេលខ្លះអញដេកក៏យល់សប្តិឃើញម្តងម្កាលដែរ ។ មកដល់ឥឡូវ នាងហ្នឹង ប្រហែលពេញរូបពេញរាងហើយវើយ។ » ថាហើយជញ្ជក់មាត់ជុបៗ។
« យ៉ាងម៉េចដែរ?ហ្អែងចង់ទៅភ្លក់ម្តងទៀតមែនទេ? បើទៅហៅពួកអញផង អញសុខចិត្តសុីចុកក្រោយគេក៏បាន» និយាយដោយសុផាត់ ។
សីហាតបបែបទឹកមុខស្្ងប់ « នែ! យើងទើបចេញពីពន្ធធនាគារមកទេ ទុកឱ្យអ្វីៗស្ងប់ស្ងាត់សិន ចាំគិតរឿងអញ្ចឹងៗ។ មិនខ្វះទេស្រី ឱ្យតែមានលុយ ចង់បានប៉ុន្មានក៏បានដែរ ។ »
សុផាត់តប « ចង់បានប៉ុន្មានក៏បាន តែបើចង់បានរបស់ល្អដូចនាងនោះ មិនងាយទេវើយ។»
សាន់លូកមាត់ « អាផាត់! អញថាយើងគួរស្តាប់តាមអាសីហា ព្រោះអីបើយើងហ៊ានលូកលាន់ក្នុងរឿងហ្នឹងម្តងទៀត គឺច្បាស់ជាពិបាកដោះស្រាយហើយ។ ឯងឈប់ប៉ុនប៉ងទៅ » ។
សុផាត់តប « អញថាលេងទេ! ម្ហូបដែលយើងធ្លាប់សុីរួចហើយ វាគ្មានអីអស្ចារ្យទេ »។
អ្នកទាំង៣ជជែកគ្នាដោយមិនបានដឹងថា មានសម្បជញ្ញ: មួយកំពុងផ្តោតមកលើខ្លួនពួកគេឡើយ។ ជជែកផង ជល់កែវផង ជល់កែវម្តងហើយ ជល់កែវម្តងទៀត រហូតទាល់តែស្រវឹងនិយាយលែងដឹងខ្យល់អីទាំងអស់គ្នា។
សុផាត់និយាយង៉ុលៗ។
« អញស្រវឹងហើយអាពីរនាក់! តោះអាសីហាទៅផ្ទះយើងវិញ! »
អ្នកទាំង២ក៏បានរៀបចំបញ្ឆេះម៉ូតូ ឌុបគ្នាទៅបាត់។ ចំណែកសាន់មិនឡើងម៉ូតូទៅផ្ទះនឹងគេទេ ព្រោះនាយនៅក្នុងផ្ទះរបស់ខ្លួនស្រាប់។ ថ្ងៃនេះប៉ាម៉ាក់គេមិននៅទើបគេបបួលបនភឿនដែលទើបចេញពីពន្ធធនាគារកាលពីអាទិត្យមុនមកផឹកសុី។
ដោយសារត្រូវស្រារដូចជាគួរសមដែរ សាន់ក៏ដាក់ខ្លួនដេកលើសាឡុង។ ជាការធម្មតា អ្នកដែលប្រព្រឹត្តបទល្មើសតែងតែមានអារម្មណ៍សម្ងាត់ គឺភាពភ័យខ្លាចបទល្មើសឱ្យផលមកខ្លួនវិញ បើមិនច្រើនក៏តិចដែរ។ នៅពេលកំពុងលង់លក់ ស្រាប់តែគេយល់សប្តិឮសម្លេងគោះទ្វារ ហើយក៏មានកំបិតមួយប្រុងចាក់ដើមទ្រូងរបស់គេ គេក៏រមាលខ្លួនគេចភ្លាម ធ្លាក់ពីលើសាឡុង ប៉ុន្តែអព្ភន្តរញ្ញាណបញ្ជាដៃទប់ការ៉ូដើម្បីការពារក្បាលទាន់។
អូ! សំឡេងគោះទ្វានោះមិនមែននៅក្នុងយល់សប្តិទេ តែវាជាការពិត។ ឮសំឡេងគោះតុកៗនៅខាងក្រៅសាន់ដឹងភ្លាមថា មិនមែនជាប៉ាម៉ាក់ខ្លួនទេ ព្រោះពួកគាត់ត្រូវទៅបំពេញការងារមួយអាទិត្យឯណោះ ។ ឝេមានភាពភ័យខ្លាចបន្តិចបន្តួច ព្រោះមិនដឹងអ្នកនៅខាងក្រៅចូលមកតាមណា ម៉្យាងទៀតទើបយល់សប្តិអាក្រក់អំបាញ់មិញផង។
ទ្វារនៅតែត្រូវបាននរណាម្នាក់គោះ ប៉ុន្តែមុននឹងបើក គេបានទាញដំបងកាន់ជាប់នឹងដៃ ហើយបានស្រែកសួរ« នរណាគេនុង? »
« អាអូន ប៉ានៅទេ?»
សាន់បើកទ្វារមើល ហើយក៏បានដឹងថាតាមពិតគ្រាន់តែជាអ្នកយកសំបុត្របង់ភ្លើងមកឱ្យប៉ុណ្ណោះ។
« ចុះពូឯងចូលមកតាមណា ?»
« ចូលតាមទ្វារខាងមុខ ពូឃើញចំហចោល»
« អូ!ៗៗ ខ្ញុំភ្លេចបិទ »
ពេលពូជាងទៅបាត់ គេក៏បានបិទមាត់ទ្វារបង ហើយចូលក្នុងបន្ទប់វិញ។
.
.
៤-៥នាទីក្រោយមក ក៏មានសំឡេងគោះទ្វារម្តងទៀត។
ពូជាងភ្លើងអំបាញ់មិញបានធ្វើឱ្យភាពភ័យខ្លាចរបស់សាន់ស្រកចុះអស់ច្រើនកាំទៅហើយ គេក៏បានបើកទ្វារមើលដោយគ្មានការសង្ស័យឡើយ ។គេបានឃើញមនុស្សម្នាក់ដែលបានរៀបរាប់ក្នុងឈុតទី១ឈររង់ចាំពីមុខមាត់ទ្វារ។
«មានការអីដែរបង? »
ជនអនាមិកមិនទាន់បានឆ្លើយផង សាន់ស្រាប់តែភ្ញាក់ខ្លួនព្រើតនៅពេលគេនឹកឃើញថាទ្វាររបងខាងមុខត្រូវបានបិទរួចហើយ។ រកឆ្ងល់ថាតើបុរសអាយុស្របាលខ្លួននេះចូលមកតាមណាមិនទាន់ផង ក៏ត្រូវបានកាំបិតចាក់ចំក្បាលពោះធ្វើឱ្យគេឈឺចុកចាប់ជាទីបំផុតនៅក្នុងជីវិត។ ជនអនាមិក មិនទាន់ផ្តាច់ជីវិតសាន់ភ្លាមៗទេ គេបោចសក់អូសក្បាលសាន់ចូលក្នុងផ្ទះ រួចទាត់ធាក់តាមកំហឹងរបស់ខ្លួន រកសាន់និយាយអង្វរសឹងមិនទាន់។ ត្រូវរបួសបែកឈាមយ៉ាងទ្រោមខ្លួនក៏ដោយ ក៏គេប្រឹងតស៊ូលើកដៃសំពះសុំអង្វរឱ្យព្រហ្មលិខិតទុកជីវិតដល់ខ្លួន។
«តើខ្ញុំមានគំនុំអ្វីជាមួយនឹងបង(?) សុំទុកជីវិតឱ្យខ្ញុំផង!» និយាយទាំងទឹកមុខកំសត់។
លើកទីមួយដែលជនអនាមិកស្រដី «អាចង្រៃឯងគិតមើលខ្លួនឯងទៅ តើឯងបានធ្វើអ្វីខ្លះ?»
« បងជាបងប្រុសនាងមែនទេ? ខ្ញុំសុំទោស! អ្នកផ្តើមគំនិតមិនមែនខ្ញុំទេ គឺអាពីរនាក់នោះ បងទៅរកវាទៅ!»
« ដំណាក់កាលនេះហើយ ឯងហ៊ាននិយាយយកល្អខ្លួនឯងទៀតហ្អេ! ទៀតហ្អេ! ទៀតហ្អេ!(និយាយផងទាត់ផង)»
ទីបំផុតជនអនាមិក បានចាក់មួយកំបិតចំទ្រូងសាន់ បណ្តាលឱ្យដាច់ខ្យល់ស្លាប់មួយរំពេច។ ឃាតករមិនបានចាកចេញទៅភ្លាមៗទេ នៅកម្ចាត់កាមេរ៉ាសុវត្ថិភាពជាមុនសិន ហើយបានយកទូរស័ព្ទសាន់មកចុច ប៉ុន្តែមិនមានបន្សល់ដានក្រយ៉ៅដៃឡើយ ដោយបានពាក់ស្រោមដៃហើយមានឧបករណ៍ម៉្យាងដូចបុិចក្នុងការចុចអេក្រង់ ផ្ញើសារទៅមិត្តភក្តិរបស់សាន់ម្នាក់ឈ្មោះសុផាត់ « មុននេះអញបាត់លុយ២០០ដុល្លារ អាសីហាថាហ្អែងជាអ្នកយក ។»
សុផាត់ប្រតិកម្មភ្លាមៗ ហើយក៏បង្កើតទៅជាជម្លោះក្នុងសារ។ សាន់ក្លែងក្លាយបានបបួលសុផាត់ប្រយុទ្ធកាប់គ្នា១ទល់នឹង១។ បន្ទាប់មក ឃាតករបានបោកទូរស័ព្ទមួយទំហឹងបែកខ្ចាយ រួចក៏បានចាកចេញបាត់ទៅ។ អ្វីៗគ្រប់យ៉ាងហាក់ប្រព្រឹត្តិទៅតាមដំណាក់កាលយ៉ាងលម្អិត ពោលគឺធ្វើតាម « ផែនការ» ។
1 note · View note
blackshawdows-blog · 2 years ago
Text
Fortunate ( Lucky) _ Myolie Wu
0 notes
blackshawdows-blog · 2 years ago
Text
i really dislike it when people don’t understand perfectionism.
like, it isn’t always “person who has tons of motivation and spends a ton of time making this thing *just* right”
wayyyyyy more often than not it’s:
”I know that if I try to make this thing, it won’t be perfect, so I simply won’t try.”
which definitely sounds bad, right? but when you realize that it doesn’t just apply to voluntarily making art, then you realize how perfectionism is not at all a good thing in any context. 
“i know that if I try to work on this assignment right now, it won’t be good enough, so i’ll wait until the last possible moment so that I have something forcing me to do it.”
”i know that I should start going to the gym, but I won’t see any improvement right away, so I just won’t.”
”i know that i should brush my teeth tonight, but that won’t be good enough to undo the fact that i haven’t brushed them 4 days in a row, so I just won’t.”
perfectionism isn’t the uncontrollable impulse to make things “just right”. (although it can occasionally manifest as this.)
perfectionism is the absolute, psychological inability to accept the concepts of “good enough” and “better than nothing”.
21K notes · View notes
blackshawdows-blog · 2 years ago
Text
Jane Austen TL;DR*
*What do you mean you didn't read it? Jane Austen is awesome!
Pride and Prejudice: First impressions are not always accurate
Sense and Sensibility: First impressions are not always accurate and sisters are precious friends in life even if you're opposite personalities
Emma: Emma is mistaken... about everything
Mansfield Park: Everyone is awful except Fanny
Northanger Abbey: Horrible people in real life are often more boring than in novels
Persuasion: Stubbornness is not the same as strength of character
Lady Susan: Honesty is optional if you're a girlboss
How would you summarize each novel?
350 notes · View notes
blackshawdows-blog · 2 years ago
Text
“you will never be too much for someone who can’t get enough of you.”
— Unknown
105 notes · View notes
blackshawdows-blog · 2 years ago
Text
“You are always stronger than you think you are.”
— Unknown
222 notes · View notes