#ការតវ៉ា
Explore tagged Tumblr posts
Text
កម្មករោងចក្រលីដាដេកយាមមុខរោងចក្ររង់ចាំដំណោះស្រាយពីក្រសួងការងារ
ប្រភព ៖ សំលេងប្រជាធិបតេយ្យ

ក្រុមកម្មករជាង២៥០នាក់បម្រើការងារនៅរោងចក្រ លីដា ផ្ទុះការតវ៉ាក្រោយដឹងថា ថៅកែរោងចក្ររត់ចោលមិនបើកប្រាក់ឈ្នួលឲ្យ
កម្មករបម្រើការងារនៅរោងចក្រ លីដា ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលថា ថៅកែរត់ចោលដោយមិនបើកប្រាក់ឈ្នួលឲ្យពួកគេនោះបាននាំគ្នាដេកយាមមុខរោងចក្ររង់ចាំដំណោះស្រាយពីក្រសួងការងារ។ (more…)
View On WordPress
0 notes
Text
សិក្សាប្រវត្តិសាស្ត្រ ៖ ទឹកដីកម្ពុជាក្រោមជាទឹកដីវៀតណាមពីយូរយារមកហើយ ឬ ក៏ទឹកដីខ្មែរដែលបារាំងកាត់ឲ្យវៀតណាមនៅឆ្នាំ ១៩៤៩ ?
កម្ពុជាក្រោមជាផែនដីមួយភាគស្ថិតនៅប៉ែកខាងកើតប្រទេសកម្ពុជាបច្ចុប្បន្ន។ កាលដើមឡើយផែនដីនេះ មានឈ្មោះហៅថា កម្ពុជាទឹកលិច នៅជាប្រជុំកោះនៅឡើយ ព្រោះកាលសម័យនោះ មានតែកម្ពុជាកណ្ដាលទេ ដែលជាដែនដីគោក ។ នៅទីនោះ ពុំសូវមានពល��ដ្ឋខ្មែររស់នៅទេ ព្រោះខ្មែរពុំសូវចូលចិត្តរស់នៅតាមមាត់ទឹកដែលមានរបរនេសាទត្រី។
អ៊ីចឹងហើយ ព្រះមហាក្សត្រខ្មែរក៏ពុំបានយកព្រះទ័យទុកដាក់ត្រួតពិនិត្យផែនដីនោះឱ្យបានហ្មត់ចត់ប៉ុន្មានដែរ ។ លុះប្រហែលមួយរយឆ្នាំក្រោយមក កម្ពុជាទឹកលិចក្លាយជាដែនដីគោក ដោយសារដីល្បាប់ទន្លេមេគង្គហូរចាក់ ។ ពេលនោះ ប្រជារាស្ត្រខ្មែរបាននាំគ្នាទៅរស់នៅយ៉ាងកុះករ ថែមទាំងមានកំពង់ផែមួយយ៉ាងធំគឺកំពង់ផែព្រៃនគរ។ កាលនោះ ពុំទាន់មានជនជាតិវៀតណាមចូលមករស់នៅក្នុងទឹកដីកម្ពុជាក្រោមនៅឡើយ ។
លុះដល់រាជ្ជកាលស្តេចជ័យជេដ្ឋាទី២ពីឆ្នាំ១៦១៨ – ១៦២៨ក្រោយស្តេចអង្គនេះ យកបុត្រីស្តេចអាណ្ណាម ឈ្មោះ ង្វៀង ង៉ុកវ៉ាន់ ជាកូនទី៨ ធ្វើជាមហេសីមកក្នុងន័យដើម្បីរឹតចំណងសម្ព័ន្ធមិត្តជាមួយអណ្ណាមដើម្បីទប់ទល់ជាមួយសៀមដែលចេះតែឈ្លានពានកម្ពុជា ។ ប៉ុន្តែចំណងមិត្តភាពនេះស៊ីជម្រៅហួស ហេតុនេះបានធ្វើឲ្យជនជាតិមួយនេះ ក៏ចាប់ផ្ដើមទន្ទ្រានចូលមករស់នៅក្នុងទឹកដីកម្ពុជាក្រោមបន្តបន្ទាប់គ្នារហូតមក។
មហេសី ង្វៀង ង៉ុកវ៉ាន់ នេះហើយ ដែលបានខ្ចីដីខ្មែរពីព្រះបាទជ័យជេដ្ឋាទី២ ឱ្យជនជាតិវៀតណាមមករស់នៅ ក្នុងកិច្ចសន្យាត្រឹមតែ៥ឆ្នាំប៉ុណ្ណោះ ប៉ុន្តែអាណ្ណាមមិនបានសងឱ្យខ្មែរវិញទេ ។ ឆ្នាំ ១៦២៣ ស្តេចអណ្ណាមបានបញ្ជូនបេសកជនមួយក្រុមមកសុំស្តេចខ្មែរអនុញ្ញាត្តឈប់យកពន្ធអាករនានាក្នុងភូមិភាគក្រុងព្រៃនគរ ។ ដោយយល់ពីមនោសញ្ចេតនាមិត្តភាពនេះ ស្តេចជ័យជេដ្ឋាទី២ ក៏អនុញ្ញាតតាមការស្នើសុំរបស់ស្តេចអាណ្ណាម ។
ជំនាន់ក្រោមការគ្រប់គ្រងរបស់ព្រះបាទជ័យជេដ្ឋាទី២ ប្រទេសកម្ពុជាស្ថិតនៅក្នុងសភាពវឹកវរ និងក្នុងឥទ្ធិពលជាតិវៀតណាមកាន់តែធ្ងន់បន្តិចម្ដងៗ។វៀតណាមបានចូលមករាតត្បាតទឹកដីកម្ពុជាក្រោមចាប់តាំងពីពេលនោះមក ប៉ុន្តែ ពុំទាន់បានកាន់កាប់ទឹកដីរបស់ខ្មែរផ្ទាល់នៅឡើយ ព្រោះប្រជារាស្ត្រដែលជាម្ចាស់ទឹកដី បានធ្វើសង្គ្រាមប្រឆាំងតបតទល់នឹងវៀតណាមជានិច្ច ។
ប៉ុន្តែបើយោងតាមឯកសារមួយរបស់ខ្មែរក្រហមឈ្មោះសៀវភៅខ្មៅនិយាយថាមុនអាណានិគមបារាំងត្រួតត្រាខ្មែរក្រោមទឹកដីខ្មែរក្រោមពុំទាន់ធ្លាក់ចូលកណ្ដាប់ដៃអណ្ណាមទាំងស្រុងទេ ពោលគឺនៅប្រទាញប្រទង់ខ្មែរតស៊ូប្រឆាំងកាន់កាប់ខេត្តក្រុងនិងកោះជា��្រើន ។ ឯកសារនោះលើកថានៅឆ្នាំ ១៦៤៣កម្ពុជាបានទាមទារឲ្យដាក់ឈ្មោះព្រៃនគរវិញតែវៀតណាមបានបដិសេធ។ ឆ្នាំ១៦៤៥ កម្ពុជាបានទាមទារជាថ្មីម្តងទៀតឲ្យវៀតណាមប្រគល់ទឹកដីព្រៃនគរមកឲ្យខ្មែរវិញ ។
វៀតណាមបានសន្យាថានឹងប្រគល់ទឹកដីនេះឲ្យកម្ពុជា ក៏ប៉ុន្តែគ្រាន់តែជាការសន្យាបោកប្រាស់តែប៉ុណ្ណោះ ពីព្រោះធាតុពិតវៀតណាមបានបន្តបញ្ជូនប្រជាជនរបស់ខ្លួនរាប់ពាន់នាក់មកតាំងលំនៅស្ថាននៅទឹកដីព្រៃនគរជាហូរហែ។ វៀតណាមបានបន្���ការវាតទីនិងពង្រីកទឹកដីរបស់ខ្លួនដោយប្រើប្រាស់ទឹកដីព្រៃនគរជាឈ្នាន់របស់ខ្លួន។
កាលបរិច្ឆេទដែលបានលើកយកមកនិយាយខាងក្រោមនេះ ដែលបានមកពីមគ្គុទ្ទេសក៏ពីមុន បង្ហាញពីការជ្រៀតចូលក្នុងទឹកដីកម្ពុជា ប៉ុន្តែវៀតណាមពុំមានបំណងថាខ្លួននឹងយកជាកម្មសិទ្ធិនៃទឹកដីទាំងអស់នេះទៅតាមកាលបរិច្ឆេទនេះទេព្រោះប្រជាជាតិនិងប្រជាជនទាំងមូលបានវាយប្រយុទ្ធប្រឆាំងនឹងការលុកលុយនឹងការឈ្លានពានរបស់ប្រទេសវៀតណាម។
ក្នុងឆ្នាំ១៦៩៩ វៀតណាមបានកាន់កាប់ខេត្តបារិយ៉ា វៀតណាមហៅថា «ភឿកឡេ» កំពង់ស្រកាត្រីវៀតណាមហៅ«បៀនហោ» និងព្រៃនគរ វៀតណាមហៅ «សៃហ្កន» ។ ក្នុងឆ្នាំ១៧១៥ ដោយពុំមានការដឹងឮពីអាជ្ញាធរខ្មែរ វៀតណាមបានតាំងទីលំនៅរបស់ខ្លួនគ្រប់គ្រងលើខេត្តមួយចំនួននៅពាមបន្ទាយមាស វៀតណាមហៅ«ហាទៀង» និងក្រមួនស (រាជយ៉ា) ក្នុងឆ្នាំ១៧៣២ វៀតណាមបានកាន់កាប់ខេត្តពាមមេស ហៅ «មីថូ» និង ឡុងហោហៅ «វិញឡុង»។ ក្នុងឆ្នាំ១៧៥៧ វៀតណាមព្យាយាមចូលព្រំដែននៅមាត់ជ្រូក (ចូវដុក)។
ឆ្នាំ១៧៥៨ វៀតណាមបានយកខេត្តព្រះត្រពាំង (ត្រាវិញ) និង ខេត្ត ឃ្លាំងហៅ «សុកត្រាង» ធ្វើជាកម្មសិទ្ធិរបស់ខ្លួន។ ប្រជាជនកម្ពុជាបានតស៊ូដោយឥតឈប់ឈរប្រឆាំងនឹងការជ្រៀតជ្រែករបស់វៀតណាម ដើម្បីស្រោចស្រង់ទឹកដីដែលជារបស់ប្រជាជនកម្ពុជាមកវិញ។ ឯកសារនេះសូមដកស្រង់នូវព្រឹត្តិការណ៍សំខាន់ដូចខាងក្រោម៖
នៅក្នុងឆ្នាំ១៧៣១ ប្រជាជនកម្ពុជានៃខេត្តបាភ្នំ (កម្ពុជាភាគខាងកើត) បានក្រោកឡើងវាយបណ្តេញប្រជាជនវៀតណាម។ ក្នុងឆ្នាំ១៧៣៨ កងទ័ពកម្ពុជាបានបណ្តេញប្រជាជនវៀតណាមទាំងអស់ចេញពីខេត្តពាមបន្ទាយមាស (ហាទៀង)។ ក្នុងឆ្នាំ១៧៤៣ ប្រជាជននៃខេត្តឃ្លាំង(សុកត្រាង) បានក្រោកធ្វើបដិវត្តន៍ ហើយបានបណ្តេញវៀតណាមចេញពីខេត្តនេះ។ ក្នុងឆ្នាំ ១៧៤៨ ប្រជាជននៃខេត្តឃ្លាំងបានទប់ស្កាត់ប្រជាជនវៀតណាមកុំឱ្យវិលត្រឡប់មកវិញ ទ័ពកម្ពុជាបានវាយកម្ទេចទ័ពវៀតណាមនៅតំបន់សាបអង្កាមខេត្តពោធិសាត់។
នៅក្នុងឆ្នាំ១៧៧៦ ប្រជាជនក្នុងខេត្តពាមមេស (មីថូ) និង ឡុងហោ (វិញឡុង) បានក្រោកបះបោរឡើងប្រឆាំងនឹង វៀតណាម ហើយទ័ពកម្ពុជាបានវាយរំដោះបានខេត្តទាំងពីរនេះ។ នៅក្នុងចន្ល���ះឆ្នាំ១៨៣៥ និងឆ្នាំ១៨៣៧ ប្រជាជនក្នុងខេត្តព្រះត្រពាំង (ត្រាវិញ) បានងើបឡើងប្រឆាំងនឹងប្រជាជនវៀតណាម។ ក្នុងឆ្នាំ១៨៤៥ ប្រជាជនកម្ពុជាទាំងមូលបានងើបឡើងវាយកម្ទេចប្រជាជនវៀតណាម។
នៅក្នុងឆ្នាំ១៨៥៨ ប្រជាជនកម្ពុជានៃខេត្តមាត់ជ្រូកហៅ «ចូវដុក» បានរំដោះទឹកដីរបស់ខ្លួន ហើយបានភ្ជាប់ទឹកដីខេត្តមាត់ជ្រូកទៅនឹងទឹកដីកម្ពុជាឡើងវិញ។ កងទ័ពកម្ពុជាបានវាយបណ្តេញប្រជាជនវៀតណាមចេញពីខេត្តឃ្លាំង ហៅ«សុកត្រាង» ព្រះត្រពាំងហៅ«ត្រាវិញ» និងក្រមួនស ហៅ«រាជយ៉ា»។
នៅក្រោមការគ្រប់គ្រងរបស់អាណានិគមនិយមបារាំងចន្លោះឆ្នាំ១៨៦៣-១៩៥៤ ប្រជាជនវៀតណាមបានយកទឹកដីរបស់កម្ពុជាត្រង់តំបន់ដទៃទៀតមកធ្វើជាកម្មសិទ្ធិ ។ វៀតណាមសមគំនិតចូលដៃជាមួយពួកអាណានិគមបារាំង បានកាន់កាប់តំបន់ព្រៃនគរ (សៃហ្កន) ក្នុងឆ្នាំ១៨៥៩ ។ ក្នុងអំឡុងរបបអាណានិគមកម្ពុជាបានបាត់បង់ទឹកដីរបស់ខ្លួនដូចខាងក្រោមនេះ៖
ចន្លោះឆ្នាំ១៨៧០ ដល់ ឆ្នាំ១៨៧៣: ខេត្តរោងដំរី (តាយនិញ) ជាតំបន់ដែលមានទីតាំងនៅតាមបណ្តាទន្លេវៃកូទាំងពីរ ទឹកដីនៃខេត្តពាមបន្ទាយមាស (ហាទៀង) មាត់ជ្រូក (ចូវដុក) និង ប្រាសាទដាប់ (ដុងថាប់) ។ ចន្លោះឆ្នាំ១៨៩០ ដល់ ឆ្នាំ១៩១៤: ខេត្តជើងព្រះហៅ «សុងប៊ែ»។ ឆ្នាំ១៩២៩ ពួកអាណានិគមនិយមបារាំងយកតំបន់ដាឡាក់ (វៀតណាមហៅ «ដាឡាក់»ដែរ) ដាក់ក្រោមអាណានិគមរបស់ខ្លួន ហើយបានប្រគល់ទឹកដីនេះទៅឲ្យប្រជាជនវៀតណាម។
ក្នុងឆ្នាំ១៩៣៩ ពួកអាណានិគមនិយមបារាំងភ្ជាប់កោះតាង (ភូកួក) កោះឬស្សី (ហុងដុក) និងកោះតូចៗ មួយចំនួនទៀតទៅនឹទឹកដីកូសាំងស៊ីន នៅក្រោមការត្រួតត្រារបស់ខ្លួន ហើយជាបន្តបន្ទាប់ធ្លាក់ក្រោមការត្រួតត្រារបស់វៀតណាម។ រហូតមកទល់នឹងសង្គ្រាមលោកលើកទី២ វៀតណាមបានច្បាមយកទីដី៥០០០គីឡូម៉ែត្រក្រឡានៃទឹកដី កម្ពុជាក្រោមជាងមួយលាននាក់ ប្រជាជនកម្ពុជាក្រោមបច្ចុប្បន្ននេះត្រូវបានហៅថា «ខ្មែរក្រោម» គឺមានចំនួនជិត៤លាននាក់។
នៅឆ្នាំ១៨៥៨ បារាំងបានបញ្ជូនកងទ័ពទៅវាយលុកទៅលើនគរអាណ្ណាម រហូតដណ្តើមយកទឹកដីកម្ពុជាក្រោមមកកាន់កាប់ នៅឆ្នាំ១៨៦២ មុននឹងដាក់អាណាព្យាបាលលើកម្ពុជា (១៨៦៣) វៀតណាម (១៨៨៤) និងឡាវ (១៨៩៣) បង្កើតទៅជាសហភាពឥណ្ឌូចិន។ គួរបញ្ជាក់ថា នៅក្នុងសហភាពឥណ្ឌូចិននេះ ដែនដីកូសាំងស៊ីនមានលក្ខណៈពិសេសពីប្រទេសកម្ពុជា វៀតណាម និងឡាវ។
កម្ពុជា វៀតណាម និងឡាវ គឺជាប្រទេសស្ថិតក្រោមអាណាព្យាបាលបារាំង ចំណែកកូសាំងស៊ីនវិញ បារាំងមិនបានដាក់បញ្ចូលមកក្នុងទឹកដីកម្ពុជាវិញនោះទេ តែបារាំងបានយកដែនដីកូសាំងស៊ីននេះទុកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយមានលក្ខន្តិកៈជាដែនដីបារាំងនៅនាយសមុទ្រ (Territoire d’Ouetre-Mer)។រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ បារាំងក៏បន្តមានដែនដីនៅនាយសមុទ្រយ៉ាងច្រើនដែរ ដូចជា Nouvelle-Calédonie និង Polynésie française ជាដើម ដែលស្ថិតនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ក្បែរប្រទេសអូស្ត្រាលី និងនូវែលសេឡង់។ ដូច���នេះ សរុបសេចក្តីមកវិញ បើយោងទៅលើឯកសារប្រវត្តិសាស្ត្រ កម្ពុជាក្រោម គឺជាអតីតទឹកដីរបស់នគរខ្មែរ មិនមែនជារបស់វៀតណាមតាំងពីដើមមកនោះទេ។
ក៏ប៉ុន្តែ កម្ពុជាក្រោមនេះ បានបាត់បង់ស្ទើរទាំងស្រុងដោយការដណ្ដើមយកដោយខុសច្បាប់ពីវៀតណាមផង និង ពីអាណានិគមបារាំងផងហើយការបាត់បង់ធំទាំងស្រុង ដោយសារបារាំងកាត់ឲ្យវៀតណាម នៅឆ្នាំ១៩៤៩នេះ។ ទឹកដីកម្ពុជាក្រោមនេះ កម្ពុជាបានបាត់បង់ទៅវៀតណាម ភាគច្រើនតាំងពីមុនពេលបារាំងចូលមកដាក់អាណានិគមនៅឥណ្ឌូចិន គ្រាន់តែថា កម្ពុជាក៏មិនបានបោះបង់ការទាមទារយកទឹកដីកម្ពុជាក្រោមនេះពីវៀតណាមមកវិញនោះរហូតមកដែរ។ រហូតទាល់តែបារាំង ដែលសម្រេចភ្ជាប់ទឹកដីកូសាំងស៊ីនទៅប្រទេសវៀតណាម នៅឆ្នាំ១៩៤៩ ទើបធ្វើឲ្យកម្ពុជាលំបាកក្នុងការធ្វើការតវ៉ា ៕
Soure @ khmerapsara.news
via Kingmind សិក្សាប្រវត្តិសាស្ត្រ ៖ ទឹកដីកម្ពុជាក្រោមជាទឹកដីវៀតណាមពីយូរយារមកហើយ ឬ ក៏ទឹកដីខ្មែរដែលបារាំងកាត់ឲ្យវៀតណាមនៅឆ្នាំ ១៩៤៩ ?
0 notes
Text
សាលាឧទ្ធរណ៍សម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលបានផ្ដន្ទាទោសអ្នកស្រី ទេព វន្នី
សាលាឧទ្ធរណ៍សម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលបានផ្ដន្ទាទោសអ្នកស្រី ទេព វន្នី
ប្រភព៖ លីកាដូ

អ្នកគាំទ្រអ្នកស្រី ទេព វន្នី ប្រមូលផ្ដុំគ្នានៅខាងក្រៅសាលាឧទ្ធរណ៍
នាព្រឹកនេះ សាលាឧទ្ធរណ៍បានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការ ដោយផ្ដន្ទាទោសសកម្មជនដីធ្លី អ្នកស្រី ទេព វន្នី លើសំណុំរឿងចាស់ដែលត្រូវបានសើរើឡើងវិញ បន្ទាប់ពីអ្នកស្រីចូលរួមក្នុងយុទ្ធនាការអហិង្សាថ្ងៃច័ន្ទពណ៌ខ្មៅ កាលពីឆ្នាំមុន។…
View On WordPress
#ការឃុំខ្លួន#ការតវ៉ា#ជម្លោះដីធ្លី#ដីធ្លី#ដំណោះស្រាយ#បឹងកក់#ពន្ធនាគារ#លីកាដូ#សង្គមស៊ីវិល#សិទ្ឋិមនុស្ស#សិទ្ធិមនុស្ស#អំពើហិង្សា
0 notes
Text
សាលាឧទ្ធរណ៍សម្រេចបន្តឃុំខ្លួនអ្នកស្រី ទេព វន្នី ករណីហិង្សាឆ្នាំ២០១៣
ប្រភព៖ វិទ្យុអាស៊ីសេរី

សកម្មជនដីធ្លីប្រមូលផ្ដុំគ្នាស្រែកតវ៉ា និងលើកបដាទាមទារឲ្យដោះលែង អ្នកស្រី ទេព វន្នី នៅមុខសាលាឧទ្ធរណ៍ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧។
សាលាឧទ្ធរណ៍នៅព្រឹកថ្���ៃទី៨ សីហា សម្រេចបន្តឃុំខ្លួនតំណាងសហគមន៍បឹងកក់ អ្នកស្រី ទេព វន្នី ករណីហិង្សា២០១៣ ដោយចាត់ទុកការ��ម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញជាបានការ។ (more…)
View On WordPress
#ការឃុំខ្លួន#ការតវ៉ា#ការពារដីធ្លី#ជម្លោះដីធ្លី#ដីធ្លី#ដំណោះស្រាយ#បឹងកក់#ពន្ធនាគារ#វិទ្យុអាស៊ីសេរី#សិទ្ឋិមនុស្ស#អំពើហិង្សា
0 notes
Text
ជាតិ ឧទ្ធរណ៍ មិនឲ្យអ្នកស្រី ទេព វន្នី បាននៅក្រៅឃុំឡើយ
Source: ថ្មីៗ
សាលាឧទ្ធរណ៍ មិនអនុញ្ញាតឲ្យអ្នកស្រី ទេព វន្នី មានសេរីភាពឡើយ ដោយបានតម្កល់ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការ។ (more…)
View On WordPress
0 notes
Text
សកម្មជនដីធ្លីរកអន្តរាគមន៍ពីម្ចាស់ជំនួយឲ្យជំរុញទៅរដ្ឋាភិបាលដោះលែងតំណាងពួកគេ
ប្រភព៖ សំឡេងប្រជាធិបតេយ្យ

សកម្មជនដីធ្លីតំបន់បឹងកក់
អ្នកមានជម្លោះដីធ្លីនៅតំបន់បឹងកក់ ស្វែងរកកិច្ចអន្តរាគមន៍ពីម្ចាស់ជំនួយអន្តរជាតិ ជំរុញឲ្យដោះលែងអ្នកស្រី ទេព វន្នី ដោយពួកគេថាការឃុំខ្លួននោះធ្វើឡើងដោយអយុត្តិធម៌។
នៅថ្ងៃពុធនេះ អ្នកមានជម្លោះដីធ្លីនៅតំបន់បឹងកក់ បាននាំគ្នាដាក់ញត្តិនៅសហភាពអ៊ឺរ៉ុបនិងធនាគារពិភពលោក ដើម្បីឲ្យស្ថាប័នទាំងពីរនេះ ចូលរួមស្ដាប់សវនាការអ្នកស្រី ទេព វន្នី នៅសាលាឧទ្ធរណ៍នាថ្ងៃទី ២៧…
View On WordPress
#កម្មសិទ្ធិដីធ្លី#ការឃុំខ្លួន#ការតវ៉ា#ការបណ្តេញចេញ#ការពារដីធ្លី#ជម្លោះដីធ្លី#ដីធ្លី#ដំណោះស្រាយ#បឹងកក់#ពន្ធនាគារ#វិទ្យុអាស៊ីសេរី#អំពើហិង្សា#VOD សំឡេងប្រជាធិបតេយ្យ
0 notes
Text
តុលាការបន្តសំណុំរឿងសកម្មជនដីធ្លីតំបន់បឹងកក់ ខណៈដើមបណ្ដឹងឈប់ប្តឹង
ប្រភព៖ សំឡេងប្រជាធិបតេយ្យ

សកម្មជនដីធ្លីតំបន់បឹងកក់
សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃសុក្រនេះ បានបើកសវនាការលើសំណុំរឿងសកម្មជនដីធ្លីនៅតំបន់បឹងកក់ចំនួន៦នាក់ ពាក់ព័ន្ធនឹងបទចោទថា ជេរប្រមាថជាសាធារណៈនិងគំរាមសម្លាប់ ប៉ុន្តែសវនាការនេះត្រូវបានលើកពេលទៅថ្ងៃក្រោយ ខណៈដើមបណ្តឹងដកពាក្យបណ្តឹងវិញ។ (more…)
View On WordPress
#កម្មសិទ្ធិដីធ្លី#ការឃុំខ្លួន#ការតវ៉ា#ការបណ្តេញចេញ#ជម្លោះដីធ្លី#ដីធ្លី#ដំណោះស្រាយ#បឹងកក់#ពន្ធនាគារ#ភ្នុំពេញ#VOD សំឡេងប្រជាធិបតេយ្យ
0 notes
Text
ក្រុមអង្គការអំពាវនាវឲ្យទម្លាក់បទចោទលើ អ្នកស្រី ទេព វន្នី ខណៈសាលាឧទ្ធរណ៍បើកសវនាការ
ប្រភព៖ សំឡេងប្រជាធិបតេយ្យ

ក្រុមអង្គការសង្គមស៊ីវិលអំពាវនាវឲ្យសាលាឧទ្ធរណ៍ ទម្លាក់បទចោទលើសកម្មជនដីធ្លីដ៏លេចធ្លោម្នាក់ នៅតំបន់បឹងកក់គឺអ្នកស្រី ទេព វន្នី ដោយថា សាលក្រមផ្តន្ទាទោសរបស់សាលាដំបូងរាជធានីភ្នំពេញ កន្លងទៅថា «ជាចេតនានយោបាយ ប្រឆាំងនឹងសំឡងអ្នករិះគន់»។
ការអំពាវនាវរបស់ក្រុមអង្គការសង្គមស៊ីវិលនេះ ធ្វើឡើងចំពេលដែលអ្នកស្រី ទេព វន្នី…
View On WordPress
#កម្មសិទ្ធិដីធ្លី#ការឃុំខ្លួន#ការតវ៉ា#ជម្លោះដីធ្លី#ដីធ្លី#ដំណោះស្រាយ#បឹងកក់#ពន្ធនាគារ#ភ្នំពេញ#សិទ្ឋិមនុស្ស#VOD សំឡេងប្រជាធិបតេយ្យ
0 notes
Text
សកម្មជនដីធ្លីគ្រោងរកអន្តរាគមន៍ជាថ្មី ឲ្យដោះលែងអ្នកស្រី ទេព វន្នី
សកម្មជនដីធ្លីគ្រោងរកអន្តរាគមន៍ជាថ្មី ឲ្យដោះលែងអ្នកស្រី ទេព វន្នី
ប្រភព៖ សំឡេងប្រជាធិបតេយ្យ
សកម្មជនដីធ្លី អ្នកស្រី ទេព វន្នី
សកម្មជនដីធ្លីនៅតំបន់បឹងកក់ អះអាងថា ពួកគេនឹងដាក់ញត្តិនៅតាមស្ថាប័នអន្តរជាតិមួយចំនួន ឲ្យអន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជាដើម្បីឲ្យដោះលែងតំណាងពួកគេ ដោយថា អ្នកស្រី ទេព វន្នី មិនបានប្រព្រឹត្តិកំហុសដូចតុលាការចោទប្រកាន់ឡើយ។
ការលើករបស់សកម្មជនដីធ្លីគឺបន្ទាប់ពីមន្រ្តីសិទ្ធិមនុស្សអាដហុក និងមន្រ្តី គជប ត្រូវបានដោះលែង ហើយថាអ្នកស្រី ទេព វន្នី…
View On WordPress
#កម្មសិទ្ធិដីធ្លី#ការឃុំខ្លួន#ការតវ៉ា#ជម្លោះដីធ្លី#ដីធ្លី#ដំណោះស្រាយ#បឹងកក់#ពន្ធនាគារ#ភ្នំពេញ#សិទ្ឋិមនុស្ស#អំពើហិង្សា#VOD សំឡេងប្រជាធិបតេយ្យ
0 notes
Text
សកម្មជនដីធ្លីតំបន់បឹងកក់ស្វែងរកអន្តារគមន៍ពីអ្នករាយការណ៍ពិសេសរបស់ អ.ស.ប. ជុំវិញការកាត់ទោសអ្នកស្រី ទេព វន្នី
សកម្មជនដីធ្លីតំបន់បឹងកក់ស្វែងរកអន្តារគមន៍ពីអ្នករាយការណ៍ពិសេសរបស់ អ.ស.ប. ជុំវិញការកាត់ទោសអ្នកស្រី ទេព វន្នី
ប្រភព៖ វីអូអេ
រូបឯកសារ៖ ពលរដ្ឋរស់នៅតំបន់បឹងកក់មួយចំនួនចូលរួមដាក់ញត្តិសុំដោះលែងអ្នកស្រី ទេព វន្នី ដែលកំពុងជាប់ឃុំ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧។ (ពិន ស៊ីសុវណ្ណ/VOA)
ភ្នំពេញ —
នៅថ្ងៃអង្គារស្អែកនេះ អ្នកស្រី ទេព វន្នី នឹងទទួលសាលដីកាពីសាសាឧទ្ធរណ៍ទាក់ទិនបណ្តឹងជំទាស់របស់អ្នកស្រីនឹងការកាត់ទោសរបស់សាលាដំបូងរាជធានីភ្នំពេញពីបទចោទប្រកាន់ថា…
View On WordPress
#កម្មសិទ្ធិដីធ្លី#ការឃុំខ្លួន#ការតវ៉ា#ការបណ្តេញចេញ#ការពារដីធ្លី#ការពារសិទ្ធិមនុស្ស#ជម្លោះដីធ្លី#ដីធ្លី#ដំណោះស្រាយ#បឹងកក់#សិទ្ឋិមនុស្ស#អំពើហិង្សា#VOA សំឡេងសហរដ្ឋអាមេរិច
0 notes
Text
សកម្មជនដីធ្លីរកអន្តរាគមន៍ពី UN សុំដោះលែង ទេព វន្នី ខណៈលោកស្រី ស្មីត មកកម្ពុជា
សកម្មជនដីធ្លីរកអន្តរាគមន៍ពី UN សុំដោះលែង ទេព វន្នី ខណៈលោកស្រី ស្មីត មកកម្ពុជា
ប្រភព៖ សំឡេងប្រជាធិបតេយ្យ

សកម្មជនដីធ្លីតំបន់បឹងកក់
សកម្មជនដីធ្លីនៅតំបន់បឹងកក់បាននាំគ្នាដាក់ញត្តិទៅអង្គការសហប្រជាជាតិ (UN) នៅព្រឹកនេះ ដោយសុំជួយអន្តរាគមន៍ឲ្យដោះលែងតំណាងពួកគេ គឺអ្នកស្រី ទេព វន្នី ខណៈលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សមកទស្សនកិច្ចនៅកម្ពុជា។ (more…)
View On WordPress
#ការឃុំខ្លួន#ការតវ៉ា#ជម្លោះដីធ្លី#ដីធ្លី#ដំណោះស្រាយ#បឹងកក់#ពន្ធនាគារ#សិទ្ឋិមនុស្ស#VOD សំឡេងប្រជាធិបតេយ្យ
0 notes
Text
ភាពតានតឹងកើតឡើងអំឡុងសវនាការឧទ្ធរណ៍របស់អ្នកស្រី ទេព វន្នី
ប្រភព៖ ខេមបូឌាដេលី

អ្នកគាំទ្រអ្នកស្រី ទេព វន្នី តវ៉ានៅខាងក្រៅសាលាឧទ្ធរណ៍ដែលស្ថិតក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ ស៊ី�� ចាន់ណា/ឌឹ ខេមបូឌា ដេលី
អ្នកស្រី ទេព វន្នី សកម្មជនសិទ្ធិដីធ្លីដ៏ឆ្នើមមួយរូបនៅតែគឃ្លើនកាលពីម្សិលមិញ អំឡុងសវនាការសាលាឧទ្ធរណ៍ដោយជំទាស់នឹងការផ្ដន្ទាទោសអ្នកស្រីឱ្យជាប់ពន្ធនាគាររយៈពេលជាង២ឆ្នាំ ជុំវិញការចោទប្រកាន់ពាក់ព័ន្ធការតវ៉ាកាលពីឆ្នាំ២០១៣ នៅមុខភូមិគ្រឹះរបស់លោកនាយករដ្ឋមន្ត្រី…
View On WordPress
#កម្មសិទ្ធិដីធ្លី#ការតវ៉ា#ខេមបូឌា ដេលី#ជម្លោះដីធ្លី#ដីធ្លី#បឹងកក់#ពន្ធនាគារ#ភ្នំពេញ#សិទ្ឋិមនុស្ស#អំពើហិង្សា
0 notes
Text
ពលរដ្ឋមានផ្ទះអមផ្លូវរថភ្លើងក្នុងរាជធានីភ្នំពេញខ្លាចទឹកភ្នែកដោយការអភិវឌ្ឍ
ប្រភព៖ វិទ្យុអាស៊ីសេរី
ពលរដ្ឋមានផ្ទះអមសងខាងផ្លូវរថភ្លើងមកពីសហគមន៍ចំនួន��� ប្រមូលផ្តុំគ្នានៅមុខសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧។
ពលរដ្ឋប្រមាណ ៦០នាក់មកពីសហគមន៍ចំនួន៨ នៅព្រឹកថ្ងៃទី៧ ខែសីហា ប្រមូលផ្តុំគ្នានៅមុខសាលារាជធានីភ្នំពេញ ដើម្បីតាមដានសំណើរបស់ពួកគេដែលបានដាក់ទៅសាលារាជធានីភ្នំពេញ…
View On WordPress
0 notes
Text
អ្នកបឹងកក់ដាក់ញត្តិទៅអ.ស.ប សុំអន្តរាគមន៍ដោះលែងអ្នកស្រី ទេព វន្នី
អ្នកបឹងកក់ដាក់ញត្តិទៅអ.ស.ប សុំអន្តរាគមន៍ដោះលែងអ្នកស្រី ទេព វន្នី
ប្រភព៖ វិទ្យុអាស៊ីសេរី

តំណាងអ្នកសហគមន៍បឹងកក់ លោកស្រី បូវ សោភា (ឆ្វេង) ប្រគល់ញត្តិទៅតំណាងការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅភ្នំពេញ អ្នកស្រី វ៉ាន់ហ៊ី លី (Wan-Hea Lee) (ស្ដាំ) នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧។
អ្នកសហគមន៍មានបញ្ហាដីធ្លីនៅបឹងកក់ រាជធានីភ្នំពេញ ប្រមាណ ២០នាក់ យកញត្តិទៅដាក់ជូនអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ (អ.ស.ប)…
View On WordPress
#កម្មសិទ្ធិដីធ្លី#ការឃុំខ្លួន#ការតវ៉ា#ជម្លោះដីធ្លី#ដីធ្លី#បឹងកក់#ពន្ធនាគារ#វិទ្យុអាស៊ីសេរី#សិទ្ឋិមនុស្ស#សិទ្ធិមនុស្ស
0 notes
Text
សកម្មជនដីធ្លីរកអន្តរាគមន៍ពីម្ចាស់ជំនួយឲ្យជំរុញទៅរដ្ឋាភិបាលដោះលែងតំណាងពួកគេ
ប្រភព៖ សំឡេងប្រជាធិបតេយ្យ

សកម្មជនដីធ្លីតំបន់បឹងកក់
អ្នកមានជម្លោះដីធ្លីនៅតំបន់បឹងកក់ ស្វែងរកកិច្ចអន្តរាគមន៍ពីម្ចាស់ជំនួយអន្តរជាតិ ជំរុញឲ្យដោះលែងអ្នកស្រី ទេព វន្នី ដោយពួកគេថាការឃុំខ្លួននោះធ្វើឡើងដោយអយុត្តិធម៌។
នៅថ្ងៃពុធនេះ អ្នកមានជម្លោះដីធ្លីនៅតំបន់បឹងកក់ បាននាំគ្នាដាក់ញត្តិនៅសហភាពអ៊ឺរ៉ុបនិងធនាគារពិភពលោក ដើម្បីឲ្យស្ថាប័នទាំងពីរនេះ ចូលរួមស្ដាប់សវនាការអ្នកស្រី ទេព វន្នី នៅសាលាឧទ្ធរណ៍នាថ្ងៃទី ២៧…
View On WordPress
#កម្ពុជា#កម្មសិទ្ធិដីធ្លី#ការឃុំខ្លួន#ការតវ៉ា#ការបណ្តេញចេញ#ការពារដីធ្លី#ការពារសិទ្ធិមនុស្ស#ជម្លោះដីធ្លី#ដីធ្លី#បឹងកក់#VOA សំឡេងសហរដ្ឋអាមេរិច#VOD សំឡេងប្រជាធិបតេយ្យ
0 notes
Text
សកម្មជនដាក់ញត្តិជូន EU និងធនាគារពិភពលោកសុំឲ្យជួយដោះលែងអ្នកស្រី ទេព វន្នី
សកម្មជនដាក់ញត្តិជូន EU និងធនាគារពិភពលោកសុំឲ្យជួយដោះលែងអ្នកស្រី ទេព វន្នី
ប្រភព៖ ខេមបូឌា ដេលី

សមាជិកសហគមន៍បឹងកក់អំពាវនាវឲ្យដោះលែងអ្នកស្រី ទេព វន្នី នៅមុខទីស្នាក់ការសហភាពអឺរ៉ុប ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកម្សិលមិញ។ John Vink
សកម្មជនមកពីតំបន់បឹងកក់ជាង៣០នាក់បានដាក់ញត្តិជូនទីស្នាក់ការសហភាពអឺរ៉ុប និងទីស្នាក់ការធនាគារពិភពលោកនៅក្នុងរាជធានីភ្នំពេញកាលពីព្រឹកម្សិលមិញ ដោយស្នើសុំឲ្យស្ថាប័នទាំងពីរនេះជួយបញ្ចុះបញ្ចូល មន្ត្រីរដ្ឋាភិបាលឲ្យដោះលែងអ្នកស្រី ទេព វន្នី សកម្មជនដ៏លេចធ្លោ…
View On WordPress
#ការឃុំខ្លួន#ការតវ៉ា#ការបណ្តេញចេញ#ការពារដីធ្លី#ខេមបូឌា ដេលី#ជម្លោះដីធ្លី#ដីធ្លី#ដំណោះស្រាយ#បឹងកក់#ពន្ធនាគារ#ភ្នំពេញ#សិទ្ឋិមនុស្ស#អំពើហិង្សា
0 notes