#ដីសម្បទាន
Explore tagged Tumblr posts
Text
ស្រី្តមានផ្ទៃពោះ ៥ ខែរងរបួស ពេលតុលាការកាត់ទោសទេព វន្នី ២ឆ្នាំកន្លះ
ស្រី្តមានផ្ទៃពោះ ៥ ខែរងរបួស ពេលតុលាការកាត់ទោសទេព វន្នី ២ឆ្នាំកន្លះ

រថយន្តពន្ធនាគារដឹក សកម្មជនដីធ្លី ទេព វន្នី មកសវនាការកាលពីព្រឹកមិញ។ ហេង ជីវ័ន ភ្នំពេញៈ ស្ត្រីសកម្មដីធ្លីម្នាក់ដែលមានផ្ទៃពោះ ៥ ខែ និងសកម្មជន ៣នាក់ផ្សេងទៀង រងបួសនៅពេលមានការប៉ះទង្គិចគ្នាមួយប្រាវ នៅព្រឹកនេះ ស្របពេលដែលសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោស សកម្មជនដីធ្លីតំបន់បឹងកក់អ្នកស្រី ទេព វន្នី ដាក់ពន្ធនាគារ ២ ឆ្នាំកន្លះ តាមបណ្តឹងរបស់សន្តិសុខខណ្ឌដូនពេញពាក់ព័ន្ធ (more…)
View On WordPress
#កម្មសិទ្ឋិដីធ្លី#ការបណ្តេញចេញដោយបង្ខំ#ការពារដីធ្លី#ការអភិវឌ្ឍន៍#ឃុំខ្លួន#ដីធ្លី#ដីសម្បទាន#ទំនាស់ដី#ទំនាស់ដីធ្លី#បឹងកក់#ភ្នំពេញ#ភ្នំពេញប���ុស្ដិ៏#សិទ្ធិមនុស្ស
0 notes
Text
សកម្មជនបឹងកក់ ទេព វន្នី ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ ៣០ខែ ខណៈមនុស្សបួននាក់ទៀត រងការវាយដំ

អ្នកស្រី ណាត ស្រីណាក់ ប្រជាពលរដ្ឋមកពីសហគមន៍បូរីកីឡា ត្រូវក្រុមអ្នកតវ៉ា លើកដាក់ម៉ូតូកង់បី ក្រោយការដួលសន្លប់ នៅមុខសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០១៧។ (ហ៊ុល រស្មី/VOA) ក្នុងថ្ងៃនៃការបើកសវនាការកាត់ទោសអ្នកស្រី ទេព វន្នី ធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ អំពើហិង្សាក៏បានកើតឡើង នៅមុខសាលាដំបូងរាជធានីភ្នំពេញ និងនៅក្នុងផ្សារទំនើបមួយនៅជាប់ពហុកីឡាដ្ឋានជាតិអូឡាំពិក ខណៈអ្នកតវ៉ាជាង៥០នាក់…
View On WordPress
#ការបណ្តេញចេញដោយបង្ខំ#ឃុំខ្លួន#ដីធ្លី#ដីសម្បទាន#ទំនាស់ដី#ទំនាស់ដីធ្លី#អំពើហិង្សា#VOA សំឡេងសហរដ្ឋអាមេរិច
0 notes
Text
ពលរដ្ឋចំណាកស្រុក១៣គ្រួសារស្នើសុំដីសម្បទានសង្គមកិច្ចនៅខេត្តមណ្ឌលគិរី

ផែនទីខេត្តមណ្ឌលគិរី ប្រជាពលរដ្ឋចំណាកស្រុក ១៣គ្រួសារដែលនាំគ្នាទៅរស់នៅតំបន់ប៉ោដើមស្វាយព្រំប្រទល់ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ អំពាវនាវសុំឲ្យប្រមុខរាជរដ្ឋាភិបាលផ្តល់ដីនៅតំបន់នោះ សម្រាប់សម្បទានសង្គមកិច្ចឲ្យប្រជាពលរដ្ឋធ្វើកសិកម្មចិញ្ចឹមជីវិត ដោយសារពួកគាត់សុទ្ធសឹងតែជាអ្នកក្រីក្រគ្មានដី។ ចំណែកអ្នកនាំពាក្យសាលាខេត្ត អំពាវនាវឲ្យប្រជាពលរដ្ឋអនុវត្តគោលការណ៍សុំដីសម្បទានសង្គមកិច្ច (more…)
View On WordPress
#កម្មសិទ្ឋិដីធ្លី#ការបណ្តេញចេញដោយបង្ខំ#ការពារដីធ្លី#ដីធ្លី#ដីសម្បទាន#ទំនាស់ដី#ទំនាស់ដីធ្លី#អាស៊ីសេរី
0 notes
Text
សន្តិសុខរារាំងមិនឲ្យអ្នកបឹងកក់ដាក់ញ្ញត្តិសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី

សន្តិសុខរារាំងមិនឲ្យអ្នកបឹងកក់ដាក់ញ្ញត្តិ ប្រជាសហគមន៍បឹងកក់ធ្វើដំណើរទៅកាន់ទីស្តីការគណៈរដ្ឋមន្ត្រីនៅព្រឹកនេះ ដើម្បីស្វែងរកដំណោះស្រាយ បញ្ហាដីធ្លីនិងបញ្ហាប្រឈមផ្សេងៗទៀតដែលពួកគេកំពុងជួបប្រទះ ឲ្យលោកនាយករដ្ឋមន្ត្រីជួយ (more…)
View On WordPress
0 notes
Text
សាលារាជធានីឲ្យពលរដ្ឋតំបន់បឹងទំពុននិងជើងឯកដាក់បង្ហាញឯកសារកាន់កាប់ដីធ្លី

ប្រភព៖ សំឡេងប្រជាធិបតេយ្យ ពលរដ្ឋតំបន់បឹងទំពុននិងជើងឯក សាលារាជធានីភ្នំពេញទុករយៈពេលមួយខែ ឲ្យពលរដ្ឋដែលកាន់កាប់ដីតំបន់បឹងទំពុន និងបឹងជើងឯក ដាក់ឯកសារផ្សេងៗ ដែលទាក់ទងនឹងការកាន់កាប់ដីធ្លី ដើម្បីពិនិត្យផ្ទៀងផ្ទាត់លក្ខណៈត្រឹមត្រូវពីប្រវត្តិនៃការកាន់កាប់ដី។ រដ្ឋបាលនៃសាលារាជធានីភ្នំពេញបានចេញសេចក្ដីជូនដំណឹងមួយចុះថ្ងៃទី៦ ខែ តុលា…
View On WordPress
0 notes
Text
មន្ត្រីរដ្ឋបាលព្រៃឈើខេត្តកំពង់ធំរងការចោទថាបង្ខំពលរដ្ឋឲ្យដកដំណាំចេញពីដីមានទំនាស់
ប្រភព ៖ RFA ប្រជាពលរដ្ឋនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ បញ្ជាក់ថា មន្ត្រីរដ្ឋបាលព្រៃឈើបានបង្ខំពលរដ្ឋឲ្យដកដំណាំចេញពីដីចម្ការរបស់ខ្លួន ដោយអះអាងថាជាដីរបស់រដ្ឋ។ ពួកគាត់យល់ថា ករណីនេះមិនត្រឹមត្រូវឡើយ ត្បិតដីតំបន់នោះពលរដ្ឋកាន់កាប់ជាច្រើនឆ្នាំមកហើយ។ ម្យ៉ាងទៀត អាជ្ញាធរស្រុក និងខេត្ត ក៏បានយល់ព្រមឲ្យពួកគាត់អាស្រ័យផលលើដីនោះដែរ។ ចំណែកមន្ត្រី…
View On WordPress
0 notes
Text
គ្រួសារមួយមានបញ្ហាទំនាស់ដីធ្លី សុំឲ្យសម្តេចតេជោ ជួយអន្តរាគមន៍
ប្រភព ៖ កោះសន្តិភាព ការអនុវត្តន៍សាលដ���កាតុលាកំពូលរុះរើផ្ទះ និងរឹបអូសយកដី១គ្រួសារថា គាត់រស់នៅពីឆ្នាំ១៩៧៩ សុំឲ្យសម្តេចតេជោ ហ៊ុន សែន ជួយអន្តរាគមន៍ដែលមន្ត្រីសាលាដំបូងខេត្តចុះធ្វើការអនុវត្តន៍នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។ ឈ្មោះ ស៊ុម ទូច អាយុ៤៥ឆ្នាំ ត្រូវជាប្តី និងឈ្មោះ វួច នី អាយុ៤២ឆ្នាំ…
View On WordPress
0 notes
Text
ទាហានភូមិភាគទី៤រងការចោទថា កាប់បំផ្លាញដំណាំពលរដ្ឋនៅខេត្ដសៀមរាប
ប្រភព ៖ VOD យោធាយោធភូមិភាគទី៤ ប្រចាំការនៅទិសមុខ ស្ថិតនៅឃុំកន្ទួតស្រុកស្វាយលើ ខេត្ដសៀមរាប រងការចោទថា កាប់បំផ្លាញដំណាំពលរដ្ឋ លួចយកសម្ភារៈ ព្រមទាំងប្រើហឹង្សា។ តំណាងពលរដ្ឋនៅភូមិសែនជ័យ ឃុំកន្ទួត លោក ស៊ុំ សាយ ប្រាប់វីអូឌីនៅថ្ងៃទី២៦ខែកក្កដានេះថា ដំណាំដំឡូងមី របស់ប្រជា (more…)
View On WordPress
0 notes
Text
សហគមន៍ស្នើអាជ្ញាធរពន្យល់ពីគម្រោងអភិវឌ្ឍទីក្រុងរណប ដោយបារម្ភការបណ្តេញចេញ
ប្រភព ៖ VOD ប្រជាពលរដ្ឋជាង១០០នាក់ មកពីសហគមន៍ចំនួនពីរបានប្រមូលផ្តុំនៅមុខសាលារាជធានីភ្នំពេញ ដោយថាទាមទារឲ្យមន្ត្រីស្ថាប័ននេះ ពន្យល់ឲ្យច្បាស់ពីគម្រោងអភិវឌ្ឍទីក្រុងរណបនៅតំបន់នោះ ខណៈពួកគេ ព្រួយបារម្ភពីការបណ្តេញចេញដោយបង្ខំដូចសហគមន៍ដទៃ។ (more…)
View On WordPress
#កម្មសិទ្ឋិដីធ្លី#ការពារដីធ្លី#ការអភិវឌ្ឍន៍#ដីធ្លី#ដីសម្បទាន#ទំនាស់ដី#ទំនាស់ដីធ្លី#VOD សំឡេងប្រជាធិបតេយ្យ
0 notes
Text
អាជ្ញាធរឃុំខេត្តកំពង់ធំរងការចោទថាឃុបឃិតចែកដីសហគមន៍ឲ្យពលរដ្ឋផ្សេង
ប្រភព ៖ RFA ប្រជាសហគមន៍នៅឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ សម្ដែងការមិនពេញចិត្តចំពោះការសម្រេចរបស់អាជ្ញា��រឃុំ ក្នុងការបែងចែកដីសហគមន៍ទៅឲ្យពលរដ្ឋនៅភូមិផ្សេង។ ពួកគេថា ដីព្រៃសហគមន៍មួយនេះបានផ្តល់ប្រយោជន៍ច្រើនដល់ការរស់នៅរបស់ពួកគាត់ និងជាទ្រព្យសម្បត្តិរួម ប៉ុន្តែអាជ្ញាធរឃុំបែរជាឃុបឃិតគ្នាបែងចែកដីព្រៃសហគមន៍ឲ្យក្លាយជាសម្បត្តិ (more…)
View On WordPress
0 notes
Text
សហគមន៍ព្រែកតាគង់ជាង១០០នាក់ប្រមូលផ្ដុំនៅមុខសាលាក្រុងសុំដំណោះស្រាយដីធ្លី
ប្រភព ៖ RFA ប្រជាសហគមន៍ព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ នាំគ្នាប្រមូលផ្ដុំនៅមុខសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ កក្កដា ដើម្បីទាមទារឲ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាត់ដីចេញពីគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន អ៊ីង ហូលឌីង (Ing Holding) និងចេញពីប័ណ្ណកម្មសិទ្ធិជូនពួកគាត់។ (more…)
View On WordPress
0 notes
Text
ពលរដ្ឋមានជម្លោះដីនៅខេត្តកំពតស្នើអយ្យការអមសាលាដំបូងខេត្តទម្លាក់បទចោទ
ប្រភព ៖ RFA ពលរដ្ឋដែលកំពុងមានជម្លោះដីជាមួយក្រុមហ៊ុនលោកឧកញ៉ា សូ ងួន និងក្រុមហ៊ុនរបស់លោកស្រី ចាន់ សុធា ស្នើឲ្យអយ្យការអមសាលាដំបូងខេត្តកំពត ទម្លាក់បទចោទប្រកាន់លើពលរដ្ឋទាំង ៧នាក់ ដែលរស់នៅភូមិតេជោពង្រក ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក។ ពលរដ្ឋមានជម្លោះដីនៅភូមិតេជោពង្រក នៃឃុំតេជោអភិវឌ្ឍន៍ (more…)
View On WordPress
0 notes
Text
អ្នកភូមិនៅស្រុកឈូកចោទឈ្មួញទិញដីឲ្យក្រុមហ៊ុនជប៉ុនថាតែងប្រើហិង្សាយកដីពលរដ្ឋ
ប្រភព ៖ RFA ពលរដ្ឋនៅឃុំត្រពាំងភ���លាំង ស្រុកឈូក ខេត្តកំពត បានចោទឈ្មួញទិញដីឲ្យក្រុមហ៊ុនជប៉ុន មួយថា តែងតែប្រើកម្មករស៊ីឈ្នួលឈូសឆាយដីឲ្យវាយធ្វើបាប និងដុតផ្ទះអ្នកភូមិព្រៃពាយ ដើម្បីយកដីរាប់ពាន់ហិកតារ��ៅឲ្យក្រុមហ៊ុនជប៉ុន អភិវឌ្ឍដាំដំណាំម្រេចកំពត។ អ្នកភូមិព្រៃពាយ ចោទថា អាជ្ញាធរគ្រប់ជាន់ថ្នាក់នៅខេត្តកំពត សុទ្ធតែខ្លាចអំណាចរបស់ប្ដីប្រពន្ធឈ្មោះ អាំ…
View On WordPress
0 notes
Text
ពលរដ្ឋសហគមន៍អេស.អូ.អេសតាមដានញត្តិដែលសុំឲ្យក្រសួងលើកលែងការបង់ពន្ធអចលនទ្រព្យ
ប្រភព ៖ RFA ប្រជាពលរដ្ឋប្រមាណ ២០នាក់ មកពីសហគមន៍ អេស.អូ.អេស (SOS) ជាប់របងវាលយន្តហោះអន្តរជាតិភ្នំពេញ នាំគ្នាតាមដានញត្តិដែលបានដាក់នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦។ ញត្តិដែលអ្នកភូមិដាក់ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺស្នើសុំឲ្យក្រសួងនេះលើកលែងការបង់ពន្ធលើអចលនទ្រព្យរបស់ពួក (more…)
View On WordPress
0 notes
Text
អ្នកមានជម្លោះដីជិតព្រលានយន្តហោះសុំរដ្ឋាភិបាលកុំផាកពិន័យចំពោះការបង់ពន្ធអចលនទ្រព្យ
ប្រភព ៖ VOD ពលរដ្ឋធ្លាប់រងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញ សុំរដ្ឋាភិបាលកុំផាកពិន័យចំពោះការខកខានបង់ពន្ធអចលនទ្រព្យរយៈពេល៣ឆ្នាំ ដោយថារយៈពេលនោះពួកគេកំពុងមានជម្លោះដីធ្លី។ ពលរដ្ឋប្រមាណ៣០នាក់មកពីសហគមន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញ រួមទាំងពលរដ្ឋ មកពីសហគមន៍ផ្សេងទៀតនៅថ្ងៃ (more…)
View On WordPress
0 notes
Text
សកម្មជនដីធ្លីរកអន្តរាគមន៍ពីម្ចាស់ជំនួយឲ្យជំរុ��ទៅរដ្ឋាភិបាលដោះលែងតំណាងពួកគេ
ប្រភព ៖ VOD អ្នកមានជម្លោះដីធ្លីនៅតំបន់បឹងកក់ ស្វែងរកកិច្ចអន្តរាគមន៍ពីម្ចាស់ជំនួយអន្តរជាតិ ជំរុញឲ្យដោះលែងអ្នកស្រី ទេព វន្នី ដោយពួកគេថាការឃុំខ្លួននោះធ្វើឡើងដោយអយុត្តិធម៌។ នៅថ្ងៃពុធនេះ អ្នកមានជម្លោះដីធ្លីនៅតំបន់បឹងកក់ បាននាំគ្នាដាក់ញត្តិនៅសហភាពអ៊ឺរ៉ុបនិងធនាគារពិភពលោក ដើម្បីឲ្យស្ថាប័នទាំងពីរនេះ ចូលរួមស្ដាប់សវនាការអ្នកស្រី ទេព វន្នី នៅសាលាឧទ្ធរណ៍នាថ្ងៃទី ២៧ ខែកក្កដា ខាងមុខនេះនិងជួយ (more…)
View On WordPress
0 notes