#វិទ្យុ អាសីសេរី
Explore tagged Tumblr posts
Text
"បទល្មើសព្រៃឈើកើនឡើងច្រើននៅខែត្រស្ទឹងត្រែងខណៈរឹតត្បិតព័ត៌មានឯករាជ្យ"
“បទល្មើសព្រៃឈើកើនឡើងច្រើននៅខែត្រស្ទឹងត្រែងខណៈរឹតត្បិតព័ត៌មានឯករាជ្យ”

ប្រភព៖ វិទ្យុអាស៊ីសេរី រថយន្តដឹកជញ្ជូនឈើដែលឈ្មួញប្រមូលទិញពីពលរដ្ឋនៅឃុំសំអាង ស្រុកថាឡាបរិវ់ាត់ ខែត្រស្ទឹងត្រែង កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧។ ជនជាតិដើមភាគតិចនៅស្រុកថាឡាបរិវ៉ាត់ ខែត្រស្ទឹងត្រែង ព្រួយចិត្តរឿងបទល្មើសព្រៃឈើកើនឡើងខ្លាំង នៅគ្រាដែលរដ្ឋាភិបាលរឹតត្បិតសេរីភាពសារព័ត៌មានឯករាជ្យ ហើយមន្ត្រីរដ្ឋាភិបាល…
View On WordPress
0 notes
Text
អ្នកស្រុកអន្លង់វែងជាច្រើននាក់បារម្ភក្រោយពេលតុលាការកោះហៅរឿងទំនាស់ដី

ប្រភព៖ វិទ្យុអាស៊ីសេរី ក្រុមព្រះសង្ឃដែលជាសមាជិកសហគមន៍ការពារព្រៃឈើសង្ឃរុក្ខវ័ន្ត ពេលចុះល្បាតការពារព្រៃសហគមន៍ ឋិតនៅក្រុងសំរោង ខេត្តឧត្ដរមានជ័យ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦។ រូបថតសហគមន៍ ទំនាស់ដីធ្លីរវាងអ្នកភូមិចារថ្មី នៃឃុំលំទង ស្រុកអន្លង់វែង ជាមួយនឹងសហគមន៍ការពារព្រៃឈើសង្ឃរុក្ខវ័ន្ត បង្កើតឱ្យមានជាបណ្ដឹងដាក់ទៅតុលាការ ហើយតុលាការខេត្តឧត្តរមានជ័យ…
View On WordPress
0 notes
Text
សហគមន៍ខេត្តស្ទឹងត្រែងថាព្រៃរាប់រយហិកតារត្រូវឈ្មួញកាប់ទន្ទ្រានយកដី

ប្រភព៖ RFA ផ្ទះដែលពលរដ្ឋចំណូលថ្មីសង់ឋិតក្នុងបរិវេណដីព្រៃសហគមន៍ភ្នំជម្រកសត្វ នៅឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីចុងខែកក្កដា ឆ្នាំ២០១៦។ ជនជាតិដើមភាគតិចរស់នៅឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខែត្រស្ទឹងត្រែង អះអាងថា ព្រៃសហគមន៍ភ្នំជម្រកសត្វ ត្រូវឈ្មួញសម្រុកកាប់ទន្ទ្រានយកដីធ្វើអាជីវកម្មអស់ជាង ១០០ហិកតារថ្មីទៀតនៅប៉ុន្មានខែចុងក្រោយនេះ។ អ្នកភូមិចោទប្រកាន់ថា អាជ្ញាធរមូលដ្ឋាន មន្ត្រីរដ្ឋបាលព្រៃឈើ…
View On WordPress
0 notes
Text
អ្នករស់នៅអមផ្លូវរថភ្លើងក្រុងប៉ោយប៉ែតតវ៉ាទាមទារដំណោះស្រាយលើកទី៣៦

ប្រភព៖ RFA ប្រជាពលរដ្ឋដែលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងនៅសង្កាត់ផ្សារកណ្ដាល តវ៉ានៅមុខសាលាក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទាមទារដោះស្រាយសំណង នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧។ ប្រជាពលរដ្ឋប្រមាណ ១៥នាក់ក្នុងចំណោម ៥០គ្រួសារដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៥ មករា បន្តការតវ៉ាសាជាថ្មីនៅមុខសាលាក្រុង ដើម្បីជំរុញឲ្យអាជ្ញាធរដោះស្រាយសំណងជូនពួកគាត់។…
View On WordPress
0 notes
Text
អតីតពលរដ្ឋបុរីកីឡាត្អូញត្អែរពីការលំបាកវេទនាក្រោយពីត្រូវបណ្ដេញចេញរយៈពេល៥ឆ្នាំ

ប្រភព៖ RFA អតីតពលរដ្ឋបុរីកីឡា លោកស្រី សាន សារ៉ុម ផ្ដល់បទសម្ភាសន៍កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៧។ ពលរដ្ឋបុរីកីឡាដែលមិនទាន់ទទួលបានសំណង និងអ្នកទទួលបានសំណងតិចតួច នៅតែរស់នៅដោយវេទនាក្រោយការបណ្ដេញរយៈពេល ៥ឆ្នាំក្រោយមក។ ក្រុមពលរដ្ឋដែលក្រាញននៀលនៅភ្នំពេញ ពួកគេបានរស់នៅលើអគារបាក់បែកក្បែរគំនរសំរាម។ ចំណែកមួយក្រុមទៀតដែលត្រូវបញ្ជូនទៅតំបន់ភ្នំបាត ខេត្តកណ្តាល គ្មានផ្ទះសម្បែងសមរម្យ គ្មានការងារច្បាស់លាស់…
View On WordPress
0 notes
Text
ពលរដ្ឋឃុំស្រែគរមិនយល់ស្របឲ្យអាជ្ញាធរដាក់ភូមិថ្មីឲ្យឋិតក្រោមរដ្ឋបាលឃុំភ្លុក

ប្រភព៖ RFA ទិដ្ឋភាពភូមិស្រែគរ ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦។ ប្រជាពលរដ្ឋឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង ដែលត្រូវជម្លៀសទៅរស់នៅភូមិថ្មី ដោយសាររងផលប៉ះពាល់ពីការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោមពីរ អះអាងថា អ្នកភូមិមិនយល់ស្របទៅនឹងគម្រោងដាក់បញ្ជូនភូមិថ្មីរបស់ពួកគេ ឲ្យឋិតក្រោមរដ្ឋបាលឃុំភ្លុក នោះទេ។ អ្នកភូមិទាមទារឲ្យអាជ្ញាធរខេត្ត…
View On WordPress
0 notes
Text
សហគមន៍ខេត្តក្រចេះថាក្រុមហ៊ុនសម្បទាននៅតែកាប់ឈើមានតម្លៃក្នុងព្រៃ��ង់

ប្រភព៖ RFA ឈើកកោះត្រូវបានគេកាប់ឋិតក្នុងតំបន់ព្រៃឡង់ ខេត្តក្រចេះ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦។ ជនជាតិដើមភាគតិចរស់នៅឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ បារម្ភពីសកម្មភាពកាប់ឈើមូលក្នុងបរិវេណព្រៃឡង់ដោយក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចឈ្មោះ ក្រុមហ៊ុន ស៊ី បាយអូថេច (Ci-Biotech)។ អ្នកភូមិថា សកម្មភាពកាប់ឈើមានតម្លៃមានមុខកាត់ធំៗ ធ្វើឡើងចាប់ពីថ្ងៃទី២១ ធ្នូ រហូតបច្ចុប្បន្ន…
View On WordPress
0 notes
Text
អង្គការពន្លកខ្មែរនៅខេត្តព្រះវិហារអំពាវនាវឲ្យអាជ្ញាធរទប់ស្កាត់ការកាប់រានព្រៃព្រះរកា

ប្រភព៖ RFA ព្រៃព្រះរកា ដែលរងការកាប់រានយកដីធ្វើចម្ការ នៅតំបន់ប្រខាវ ក្បាលបែកចាន ខេត្តព្រះ��ិហារ កាលពីចុងឆ្នាំ២០១៥។ រូបថតអង្គការពន្លកខ្មែរ ប្រជាពលរដ្ឋនៅឃុំប្រមេរុ ស្រុកត្បែងមានជ័យ នៃខេត្តព្រះវិហារ ឲ្យដឹងថា បច្ចុប្បន្នមានជនចំណាកស្រុកជាង ២០០គ្រួសារ បានចូលទៅកាប់រានតំបន់អភិរក្សព្រៃព្រះរកាជាបន្តបន្ទាប់ ដើម្បីយកដីធ្វើចម្ការ បណ្ដាលឲ្យដើមឈើធំៗជាច្រើនត្រូវគេកាប់លក់…
View On WordPress
0 notes
Text
ជនជាតិដើមភាគតិចនៅរតនគិរីមិនពេញចិត្តនឹងការលក់ដីព្រៃព្រៃសហគមន៍ ២៦០ហិកតារ
ប្រភព ៖ វិទ្យុអាស៊ីសេរី

សហគមន៍ភូមិសមុទ្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ចុះពិនិត្យកន្លែងកាប់រានព្រៃក្នុងដែនជម្រកសត្វព្រៃលំផាត់ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧។
ជនជាតិដើមភាគតិចទំពួន រស់នៅភូមិសមុទ្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី សម្ដែងការមិនសប្បាយចិត្ត នៅគ្រាដែលអាជ្ញាធរមូលដ្ឋាន និងមេសហគមន៍ បានញុះញង់អ្នកភូមិជាង ១រយគ្រួសារ…
View On WordPress
0 notes
Text
កម្មករច្រើនក្រុមបោះតង់ក្នុងដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី កាប់ឈើធ្វើអាជីវកម្មខុសច្បាប់
ប្រភព ៖ វិទ្យុអាស៊ីសេរី

ព្រៃសហគមន៍កែងសាន់ ឋិតក្នុងភូមិកែងសាន់ ឃុំសេដា ស្រុកលំផាត់ ខែត្ររតនគិរី ដែលត្រូវឈ្មួញយកគ្រឿងចក្រឈូសឆាយ។
ជនជាតិដើមភាគតិចទំពួនរស់នៅភូមិកែងសាន់ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី អះអាងថា អាជ្ញាធរមូលដ្ឋាន និងមេសហគមន៍ផងបានឃុបឃិតគ្នាអនុញ្ញាតឲ្យកម្មករច្រើនក្រុម ចូលអាររំលំឈើធំៗទន្ទ្រានព្រៃឈើក្នុងដែនជម្រកសត្វព្រៃលំផាត់…
View On WordPress
0 notes
Text
សហគមន៍ដីធ្លីចាត់ទុកការហាមមិនឲ្យប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោកជាទង្វើផ្ដាច់ការ

ប្រភព៖ វិទ្យុអាស៊ីសេរី ប្រធានសន្តិសុខខណ្ឌដូនពេញ លោក គឹម វុត្ថា (អាវពណ៌ផ្កាឈូក) បញ្ជាសន្តិសុខក្នុងពេលប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦។ សហគមន៍រងគ្រោះធ្លីនៅរាជធានីភ្នំពេញ មានសហគមន៍ពលរដ្ឋបឹងកក់ សហគមន៍បុរីកីឡា និង សហគមន៍��ព្រលានយន្តហោះអេសអូអេស (SOS) បញ្ចេញប្រតិកម្ម ចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ភ្លាមៗ…
View On WordPress
0 notes
Photo

អាជ្ញាធរខែត្រស្ទឹងត្រែងដាក់ឱសានវាទឲ្យពលរដ្ឋជញ្ជូនទ្រព្យសម្បត្តិចេញពីភូមិចាស់ ប្រភព៖ វិទ្យុអាស៊ីសេរី អាជ្ញាធរខែត្រស្ទឹងត្រែង បានជូនដំណឹងឲ្យពលរដ្ឋដែលបដិសេធមិនទទួលសំណង រស់នៅភូមិស្រែគរចាស់ និងភូមិក្បាលរមាសចាស់ ស្រុកសេសានខែត្រស្ទឹងត្រែង ត្រូវប្រញាប់រុះរើផ្ទះសម្បែង និងជញ្ជូនសម្ភារៈចេញពីតំបន់នោះ ឲ្យមុនថ្ងៃទី៣១ ខែធ្នូ ខាងមុខ។ គណៈកម្មការដោះស្រាយផលប៉ះពាល់បានកំណត់យកថ្ងៃទី៣១ ធ្នូ ឆ្នាំ ២០១៧ ជាថ្ងៃបញ្ចប់នៃការដោះស្រាយផលប៉ះពាល់ដោយសារគម្រោងទំនប់វារីអគ្គិសនីសេសានក្រោមពីរ។
0 notes
Photo

ពលរដ្ឋថាជលផលខេត្តព្រៃវែងមិនហ៊ានបង្ក្រាបបទល្មើសនេសាទព្រោះខ្លាចបាត់សន្លឹកឆ្នោត ប្រភព៖ វិទ្យុអាស៊ីសេរី ពលរដ្ឋឃុំរក្សជ័យ ស្រុកបាភ្នំ អំពាវនាវឲ្យអាជ្ញាធរ និងមន្ត្រីជំនាញជលផលខេត្តព្រៃវែង បន្តជួយទប់ស្កាត់បទល្មើសនេសាទ នៅបឹងខ្សាច់សឲ្យមានប្រសិទ្ធភាព។ ការអំពាវនាវនេះ បន្ទាប់ពីពួកគេមើលឃើញថា បទល្មើសនេសាទនៅតែកើតមានដដែល ទោះបីជាអាជ្ញាធរធ្លាប់ចុះ��ង្ក្រាបក្ដី។ សៃយឺន ឬស្បៃមុងក្រឡាញឹករាប់រយម៉ែត្រដែលជាឧបករណ៍នេសាទខុសច្បាប់ នៅតែត្រូវបានគេដាក់ពង្រាយនៅលើផ្ទៃបឹងខ្សាច់ស ដែលស្ថិតនៅចន្លោះភូមិទីតាង៉ើយ ក្នុងឃុំរោងដំរី និងភូមិខ្សាច់ស ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង ដើម្បីចាប់ត្រីតូចធំដដែល ដោយគ្មានខ្លាចរអាឡើយ។
0 notes
Photo

ពលរដ្ឋរងផលប៉ះពាល់ពីវារីអគ្គិសនីសេសានក្រោមពីរគ្រោងរើសទីតាំងថ្មីធ្វើលំនៅឋាន ប្រភព៖ វិទ្យុអាស៊ីសេរី ពលរដ្ឋដែលបដិសេធមិនទទួលសំណង ពីក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោមពីរ នៅភូមិស្រែគរចាស់ និងភូមិក្បាលរមាសចាស់ ស្រុកសេសាន ខែត្រស្ទឹងត្រែង គ្រោងប្រជុំពិភាក្សាគ្នា ស្វែងរកទីតាំងរស់នៅថ្មី ស្របពេលដែលកម្ពស់ទឹក កើនឡើងលិចភូមិស្រែគរទាំងស្រុង។ ការលើកឡើងនេះ នៅគ្រាដែលរដ្ឋាភិបាលសម្រេចឲ្យពួកគាត់អាចទៅតាំងទីលំនៅថ្មី នៅក្បែរភូមិចាស់ រីឯគណៈកម្មការដោះស្រាយផលប៉ះពាល់ខែត្រ នឹងសហការជាមួយក្រុមហ៊ុនដោះស្រាយសំណងតាមក្រោយ។
#ការអភិវឌ្ឍន៍#ដីធ្លី#ទំនាស់ដី#ទំនាស់ដីធ្លី#បរិស្ថាន#វារីអគ្គិសនី#វិទ្យុ អាសីសេរី#វិទ្យុអាសុីសេរី#អគ្គិសនី#អាស៊ីសេរី
0 notes
Photo

ភូមិអ្នកស្រុកក្បែរទំនប់សេសានត្រូវជន់លិចក្រោយពេលទំនប់វារីអគ្គិសនីបិទស្ថាពរ ប្រ��ព៖ វិទ្យុអាស៊ីសេរី មន្ត្រីសង្គមស៊ីវិល និងអាជ្ញាធរមូលដ្ឋាននៅឃុំស្រែគរ ខែត្រស្ទឹងត្រែង ព្រួយបារម្ភពីសុវត្ថិភាពរបស់ពលរដ្ឋជាង ១០០គ្រួសារនៅឃុំស្រែគរ និងឃុំក្បាលរមាស ដែលបដិសេធមិនទទួលសំណងពីក្រុមហ៊ុន នៅគ្រាដែលទំនប់វារីអគ្គិសនីសេសានក្រោមពីរ ត្រូវបានបិទជាស្ថាពរ។ ការបិទទ្វារទឹកនេះ បណ្ដាលឲ្យកម្ពស់ទឹកបានឡើងលិចភូមិស្រែគរចាស់ និងផ្ទះពលរដ្ឋមួយចំនួន ខណៈកម្ពស់ទឹកកើនឡើងជិត ២ម៉ែត្រ។ ពលរដ្ឋជាង ១០០គ្រួសាររស់នៅឃុំក្បាលរមាស និងភូមិស្រែគរ បានត្រៀមទីទួលសុវត្ថិភាពរូចហើយ និងបានដឹកជញ្ជូនសម្ភារៈរបស់ខ្លួនទៅទីទួលសុវត្ថិភាព ស្របពេលកម្ពស់ទឹកបានបន្តឡើងខុសពីថ្ងៃធម្មតា និងគំរាមកំហែងអាយុជីវិតមនុស្ស និងសត្វ។ មេឃុំស្រែគរថា កម្លាំងសមត្ថកិច្ចនៅតែបន្តដាក់ពង្រាយតាមច្រកចេញចូលឃុំស្រែគរមួយចំនួន ក្នុងបំណងរារាំងអ្នកខាងក្រៅ និងអ្នកសារព័ត៌មានមិនឲ្យទៅតំបន់នោះ។
0 notes
Text
កម្ពុជា-ថៃគម្រោងសម្ពោធផ្លូវរថភ្លើងថ្មីតភ្ជាប់ពីរាជធានីភ្នំពេញទៅបាងកក

ប្រភព៖ វិទ្យុអាស៊ីសេរី អ្នកដំណើរឡើងលើរថភ្លើងនៅស្ថានីយនារាជធានីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ នៅថ្ងៃទី៩ មេសា ឆ្នាំ២០១៦។ កម្ពុជា-ថៃ មានគំរោងរៀបចំសម្ពោធផ្លូវរថភ្លើងថ្មី តភ្ជាប់ពីរាជធានីភ្នំពេញ និងទីក្រុងបាងកក ដោយកាត់តាមក្រុងប៉ោយប៉ែត និងខេត្តស្រះកែវ ប្រទេសថៃ នៅដើមឆ្នាំ២០១៨ ខាងមុខ។ (more…)
View On WordPress
0 notes