#ទីភ្នាក់ងារជាតិ
Explore tagged Tumblr posts
Text
អនុក្រឹត្យលេខ១៦៣ អនក្រ.បក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ស្តីពីការប្រែក្លាយពីទីភ្នាក់ងារបញ្ជាក់ចំណាយសេវាសុខាភិបាល ទៅជាទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ
អនុក្រឹត្យលេខ១៦៣ អនក្រ.បក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ស្តីពីការប្រែក្លាយពីទីភ្នាក់ងារបញ្ជាក់ចំណាយសេវាសុខាភិបាល ទៅជាទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ
View On WordPress
0 notes
Text
ផ្សារទំនើប AEON ទី២ នឹងបើកសម្ពោធនូវពាក់កណ្តាល ឆ្នាំ២០១៨ ខាងមុខនេះ ប្រកាសជ្រើសរើសបុគ្គលិកបន្ទាន់ជាង៤០០នាក់
(ភ្នំពេញ)៖ ផ្សារ AEON គឺជាផ្សារទំនើបដ៏ល្បីមួយនៅកម្ពុជា ក្នុងចំណោមផ្សារទំនើបជាច្រើនផ្សេងទៀតដូចជា ផ្សារទំនើប MAKRO ផ្សារទំនើបសូរិយាជាដើមកំពុងទទួលបានការចាប់អារម្មណ៍ជាច្រើនពីសំណាក់អតិថិជនទាំងជនជាតិខ្មែរ និងជនបរទេស។ទន្ទឹមនឹងនេះ ផ្សារទាំងនេះក៏កំពុងតែមានតម្រូវការជ្រើសរើសបុគ្គលិកជាបន្ត បន្ទាប់ឲ្យចូលធ្វើការ។
ជាក់ស្តែង បន្ទាប់ពីទទួលបានជោគជ័យចំពោះការបើកឲ្យដំណើរការផ្សារទំនើប AEON សាខាទី១កាលពីឆ្នាំ២០១៤កន្លងទៅ ផ្សារទំនើប AEON សាខាទី២គ្រោងនឹងលេចជារូបរាងឡើងនៅ ពាក់កណ្តាលឆ្នាំ២០១៨នេះ ដោយត្រូវការបុគ្គលិកជាង៤០០នាក់។
ដើម្បីជ្រើសរើសបុគ្គលិកក្នុងចំនួនដ៏ច្រើននេះ ផ្សារទំនើប AEon Mall បានសហការជាមួយនិងទីភ្នាក់ងារជាតិ មុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងរៀបចំវេទិកាការងារដើម្បីជ្រើសរើសបុគ្គលិកឲ្យចូលបម្រើការងារ នៅថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០១៨ ចាប់ពីម៉ោង៨៖០០ ដល់ម៉ោង៥ កន្លះល្ងាច។ ដោយមានការចូលរួមពីក្រុមហ៊ុនធំៗ៥ទៀតមានដូចជា ផ្សារទំនើបMakro, ក្រុមហ៊ុន Park café, ក្រុមហ៊ុនKong Nuon Group ក្រុមហ៊ុន ONLINE និងក្រុមហ៊ុន GFG Investment ដោយមានតម្រូវការបុគ្គលិកសរុបជិត១ពាន់នាក់។
លោកប៉ុល សុវណ្ណរស្មី ប្រធានគ្រប់គ្រងធនធានមនុស្សផ្សារ AEON MALL បានឲ្យដឹងថាផ្សារទំនើបAEON សាខាថ្មីនឹងបើកសម្ភោធជាផ្លូវការនៅពាក់កណ្តាលឆ្នាំ២០១៨នេះហើយក្នុងជំហានដំបូងនេះក្រុមហ៊ុនមានតម្រូវការបុគ្គលិកឲ្យចូលបម្រើការនៅសាខាថ្មី ជាង៤០០នាក់។
លោករស្មី បានឲ្យដឹងថាកន្លងមករាល់ពេលមានតម្រូវការជ្រើសរើសបុគ្គលិកក្រុមហ៊ុនតែងតែសហការជាមួយនឹងNEA ហើយសម្រាប់ថ្ងៃទី២២ខាងមុខនេះក្រុមហ៊ុនក៏នៅតែសហការជាមួយNEA ដើម្បីជ្រើសរើសបុគ្គលិកផងដែរ។លោកឲ្យដឹងទៀតថាសម្រាប់លើកនេះ ខុសពីមុនបន្តិចដោយក្រុមហ៊ុនធ្វើការសម្ភាសតែម្តងទេ មានន័យថាជាប់ឬធ្លាក់គឺបេក្ខជននឹងបានដឹងក្រោយពេលសម្ភាសចប់តែម្តង”សម្រាប់ថ្ងៃទី២២នេះ ក្រុមហ៊ុនខ្ញុំនឹងប្រកាសថាជាប់ឬធ្លាក់ក្រោយពេលបេក្ខជនបានសម្ភាសចប់ភ្លាម”។ លោករស្មីក៏បានឲ្យដឹងពីចំនួនបុគ្គលិកដែលកំពុងបម្រើការងារនៅក្រុមហ៊ុនរបស់លោក យ៉ាងដូច្នេះថា បច្ចុប្បន្ន”ក្រុមហ៊ុនមានបុគ្គលិក កំពុងបម្រើការងារជិត៨០០នាក់ ក្នុងចំណោមនោះក៏មានបុគ្គលិកមួយចំនួនទទួលបានតាមរយៈការជ្រើសចេញពីការសម្ភាសនៅNEA”។ លោករស្មីបានជំរុញដល់ សិស្ស/និស្សិត ដែលចង់ទទួលបានការងារនៅ EON ត្រូវរៀបចំប្រវត្តិរូបសង្ខេបឲ្យបានស្អាត,រៀបចំខ្លួនឲ្យបានល្អ, ដឹងនូវមុខដំណែងអ្វីដែលខ្លួនជ្រើសរើស និងត្រូវគោរពពេលវេលាជាដើម។
គួររម្លឹកថា ជារៀងរាល់ខែ NEA តែងរៀបចំវេទិកាការងារ និងសម្ភាសការងារ ដើម្បីជំរុញឲ្យអ្នកស្វែងរកការងារ ទទួលបានឱកាសការងារ និងជ្រើសរើសបុគ្គលិកស្របតាមតម្រូវការរបស់ទីផ្សារការងារ។ បើតាមតួលេខដែលទទួលបានពីទីភ្នាក់ងារជាតិមុខរបរ និងការងារបង្ហាញថាទីភ្នាក់ងារនេះធ្លាប់បានរៀបចំវេទិកាការរងារនៅតាមមជ្ឈមណ្ឌលការងារទាំង១១របស់ខ្លួនប្រមាណ២០០ដងមកហើយ ដោយមានសិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើសរុបចំនួនជិត៣ម៉ឺននាក់បានចូលរួម ហើយអ្នកស្វែងរកការងារធ្វើចំនួនជាង១០,០០០នាក់ បានទទួលការងារធ្វើតាមរយៈវេទិកាការងារទាំងនេះ។
សូមបញ្ជាក់ថា ទីភ្នាក់ងារជាតិ មុខរបរនិងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែរៀបចំវេទិកាការងារបែបនេះរៀងរាល់សប្តាហ៍ទី៤នៃខែនីមួយ ចាប់ពីម៉ោង៨ ដល់ម៉ោង៥ល្ងាច។ សម្រាប់យុវជន សិស្ស/និស្សិត ដែលមានបំណងចង់ស្វែងរកការងារដែលខ្លួនពេញចិត្ត និងសមស្រប ទៅតាមជំនាញរៀងៗខ្លួន អាចមកចូលរួមដោយសេរីនៅក្នុងវេទិកាការងាររៀងរាល់ខែ ដែលរៀបចំឡើងនៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាប់របងវិទ្យាស្ថានភាសា បរទេស IFL ដោយភ្ជាប់មកជាមួយនូវប្រវត្តិរូបសង្ខេប (CV)។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញតាមរយៈលេខទូរស័ព្ទ៖ ០១៦ ៧៨៦៦៥៥ ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និង��ារងារ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ដោយងាយស្រួល ៕
Source www.freshnewsasia.com
via Kingmind ផ្សារទំនើប AEON ទី២ នឹងបើកសម្ពោធនូវពាក់កណ្តាល ឆ្នាំ២០១៨ ខាងមុខនេះ ប្រកាសជ្រើសរើសបុគ្គលិកបន្ទាន់ជាង៤០០នាក់
0 notes