#សុខ អាន
Explore tagged Tumblr posts
pitoukhmer · 8 years ago
Text
តំណែង​ដែល​សម្ដេច សុខ អាន ធ្លាប់​កាន់​ត្រូវបាន​បែងចែក​…
​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២២ មីនា​នេះ សម្ដេច ហ៊ុន សែន បាន​ប្រតិកម្ម​នឹង​ការចុះផ្សាយ​មួយចំនួន​ទាក់ទង​នឹង​ការ​កាន់តំណែង​រដ្ឋបាល​សំខាន់ៗ​របស់​សម្ដេច សុខ អាន​។ សម្ដេច ហ៊ុន សែន អះអាងថា តំណែង​រដ្ឋបាល​ដែល​សម្ដេច សុខ អាន ទទួលបន្ទុក​កន្លងមក មិនមែន​ធ្លាក់​ទៅលើ​លោក ប៊ិន ឈិន ដែលជា​រដ្ឋមន្ត្រី​ស្តីទី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ទាំងអស់ ដូច​ការបកស្រាយ​រប​ស់លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​នោះទេ​។​
​ក្នុង​ព…
View On WordPress
0 notes
ummanonymous-blog · 7 years ago
Text
ស្រលាញ់ពាក្យ ១២​​ឃ្លា​ របស់លោកស្រីផឹង លីយាន ភរិយា​ប្រធានាធិបតី​ចិន ស៊ី ជីងពីង ទើបចង់ចែករំលែកបន្ត!
ទី១- កូន​សម្លាញ់... កូន​ត្រូវ​រៀន​ធ្វើ​ម្ហូបអាហារខ្លះ។ នេះ​មិន​មែន​ដើម្បី​យក​ទៅ​ប្រណិប័តន៍​អ្នក​ណា​ឡើយ ប៉ុន្តែ​​នៅ​ពេល​ដែល​មនុស្ស​ដែល​ស្រឡាញ់​កូន​មិន​នៅ​ កូន​អាច​​​រស់​នៅ​មើល​ថែ​ខ្លួន​ឯង​​បាន (រស់​បាន​ដោយ​ខ្លួន​ឯង)។
ទី២- កូន​សម្លាញ់... កូន​ត្រូវ​ចេះ​បើក​បរ​​។ នេះ​មិន​ពាក់ព័ន្ធ​នឹង​តំណែង​ តួ​នាទី​អ្វី​នោះ​ទេ ព្រោះ​បើ​កូន​បើក​ឡាន​ខ្លួន​ឯង​បាន កូន​នឹង​អាច​ទៅ​​គ្រប់​កន្លែង​ដែល​កូន​ចង់​ទៅ​បាន​គ្រប់​ពេល​គ្រប់​វេលា ដោយ​មិន​ចាំ​បាច់​សុំ​អង្វរ​អ្នក​ណា (​មាន​ឯករាជ្យ សិទ្ធិ​សេរី)
ទី៣- កូន​សម្លាញ់... កូន​ត្រូវ​ចូល​រៀន​មហាវិទ្យាល័យ និង​ត្រូវ​ជា​មហាវិទ្យាល័យ​ដែល​មាន​​គុណភាព។ នេះ​មិនមែន​​រៀន​ដើម្បី​យក​ក្រេឌីត​នោះ​ទេ ប៉ុន្តែ​ក្នុង​មួយ​ជីវិត​មនុស្ស​យើង ត្រូវ​ឆ្លង​កាត់​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​​ឲ្យ​បាន ៣​ទៅ​៤​ឆ្នាំ ដែល​ជា​​ជីវិត​ដែល​គ្មាន​លក្ខខណ្ឌ​តវ៉ា និង​ជា​ជីវិត​ដែល​​បាន​ទទួល​ការ​អប់រំ​ឲ្យ​មាន​សតិ​បញ្ញា ការ​គិត និង​ប្រើ​ហេតុផល (នៅ​ពេល​ចូល​ប្រឡូក​ចូល​ក្នុង​សង្គម​វា​ក៏​ប្រៀបដូច​ជា​បាន​ស្គាល់​ពី​ជីវិត​ពិត)
ទី៤- កូន​សម្លាញ់... កូន​ដឹង​ទេ​ថា កូន​ទុក​ដាន​ជើង​បាន​​ឆ្ងាយ​ប៉ុណ្ណា ចិត្ត​គំនិត​​របស់​កូន​នឹង​ទូលំទូលាយ​ប៉ុន​នោះ។ នៅ​ពេល​មាន​ចិត្ត​ទូលំទូលាយ​ហើយ ទើប​កូន​មាន​ក្ដី​សុខ ហើយ​បើ​ដើរ​មិន​បាន​ឆ្ងាយ​ទេ គឺ​ត្រូវ​ឲ្យ​សៀវភៅ​នាំ​កូន​ទៅ (​ពង្រីក​ទស្សនវិស័យ​របស់​ខ្លួន​ឯង​ដោយ​ពឹង​ផ្អែក​​លើ​ចំណេះដឹង)
ទី៥- កូន​សម្លាញ់... បើ​លោក​នេះ​នៅ​សល់​តែ​ទឹក​ពីរ​ពែង កូន​ត្រូវ​ទុក​មួយ​ពែង​ផឹក ចំណែក​មួយ​ពែង​ទៀត​គឺ​ត្រូវ​​ទុក​ប្រើ​សម្អាត​ផ្ទៃ​មុខ និង​ខោ​អាវ​ក្នុង​របស់​កូន (ការ​មើល​ឃើញ​តម្លៃ​ខ្លួន​​​ឯង មិន​ពាក់ព័ន្ធ​​នឹងការ​មាន ឬ​ក្រ​នោះ​ទេ)
ទី៦- កូន​សម្លាញ់... បើ​មេឃ​រលំ​ធ្លាក់​មក កូន​កុំ​បាច់​យំ​ស្រែក និង​​មិន​បាច់​ថ្ងូរ​រអ៊ូ​ថា​យ៉ាង​ណា​នោះ​ទេ ព្រោះ​​វា​នឹង​ធ្វើ​ឲ្យ​មនុស្ស​ដែល​ស្រឡាញ់​កូន​កាន់​តែ​ឈឺ​ចាប់ ចំណែក​មនុស្ស​ដែល​ស្អប់​កូន​កាន់​តែ​បាន​ចិត្ត (ព្រម​ទទួល​ជតា​កម្ម​យ៉ាង​ស្ងប់ មនុស្ស​ដែល​យើង​ស្រឡាញ់​នឹង​មាន​ក្ដី​សុខ)
ទី៧- កូន​សម្លាញ់... ទោះ​បី​ហូប​បាយ​ជាមួយ​ទឹក​ស៊ីអ៊ីវ ក៏​ត្រូវ​​​ជូត​តុ ក្រាល​កម្រាល​ឲ្យ​បាន​ស្អាត ហើយ​អង្គុយ​ហូប​ឲ្យ​មាន​របៀបរៀបរយ។ រស់​នៅ​តាម​បែប​ធម្មតា​ៗ ប៉ុន្តែ​រក្សា​ឲ្យ​បាន​ភាព​ថ្លៃថ្នូរ​ សមរម្យ (ឥរិយា មារយាទ និង​ស្ថានភាព​មិន​មែន​ជា​រឿង​​ពាក់ព័ន្ធ​គ្នា​នោះ​ទេ)។
ទី៨- កូន​សម្លាញ់... នៅ​ពេល​កូន​ទៅ​កន្លែង​ឆ្ងាយ​ៗ ត្រូវ​ចាំ​ទុក​ថា ក្រៅ​ពី​ត្រូវ​យក​កាមេរ៉ា​ថត​រូប​ទៅ​ជាមួយ គឺ​ត្រូវ​យក​ប៊ិច​និង​ក្រដាស​ទៅ​ផង ព្រោះ​ទេសភាព​អាច​ដូច​គ្នា ប៉ុន្តែ​អារម្មណ៍​ដែល​មើល​ទេសភាព​នោះ​មិន​​ប្រាកដ​ថា​អាច​ត្រលប់​មក​បាន​ដូច​ដើម​​វិញ​នោះ​ទេ។ Xu Xia Ke អាច​ក្លាយ​​ជា​ភូមិវិទូ​ដ៏​ល្បី​នៅ​ប្រទេស​ចិន មិន​មែន​ដោយ​សារ​គាត់​បាន​ធ្វើ​ដំណើរ​ច្រើន​បំផុត​នោះ​ទេ ប៉ុន្តែ​ដោយ​សារ​គាត់​បាន​កត់ត្រា​រឿងរ៉ាវ និង​បទ​ពិសោធន៍​យ៉ាង​ល្អិតល្អន់​ពី​ការ​ធ្វើ​ដំណើរ​របស់​គាត់ ដើម្បី​បន្សល់​ទុក​ឲ្យ​ក្មេង​ៗ​ជំនាន់​ក្រោយ។
ទី��- កូន​សម្លាញ់... កូន​ត្រូវ​មាន​ផ្ទះ​មួយ​​របស់​​ខ្លួន​ឯង ទោះ​បី​ត្រឹម​តែ ៥ម៉ែត្រ​បួន​ជ្រុង​ក៏​ដោយ ព្រោះ​នៅ​ពេល​កូន​ឈ្លោះ​គ្នា​ជាមួយ​មនុស្ស​ដែល​កូន​ស្រឡាញ់ ដល់​បែកបាក់​ក៏​មិន​ដល់​ថ្នាក់​ត្រូវ​រក​កន្លែង​ដេក​មិន​បាន។ អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត គឺ​នៅ​ពេល​ដែល​កូន​មាន​ចិត្ត​ក្ដៅ នោះ​ក៏​មាន​កន្លែង​ដែល​អាច​ធ្វើ​ឲ្យ​កូន​ចិត្ត​ត្រជាក់​វិញ​បាន​​នៅ​ទី​នោះ (ឧបនិស្ស័យ​បែប​ឯករាជ្យ)
ទី១០- កូន​សម្លាញ់... ពេល​នៅ​ក្មេង​ ​ត្រូវ​មាន​ចំណេះដឹង នៅ​ពេល​ធំ​ឡើង​ត្រូវ​មាន​បទពិសោធន៍ ទើប​កូន​មាន��ជីវិត​ដែល​រីក​ចម្រើន​យ៉ាង​មាន​គុណភាព (អាន​បទពិសោធន៍​របស់​អ្នក​ដទៃ និង​ស្វែង​រក​បទពិសោធន៍​សម្រាប់​ខ្លួន​ឯង)
ទី១១- កូន​សម្លាញ់... មិន​ថា​ពេល​ណា​ក៏​ដោយ គឺ​ត្រូវ​ធ្វើ​ជា​មនុស្ស​ដែល​មាន​មេត្តា។ ត្រូវ​ចាំ​ទុក​ថា ការ​មាន​សន្ដាន​ចិត្ត​ល្អ នឹង​ធ្វើ​ឲ្យ​កូន​ជា​​ក្លាយ​ជា​​មនុស្ស​ដែល​ទទួល​បាន​ការ​ឃុំគ្រង​មើល​ថែ​ល្អ​បំផុត​ពី​អ្នក​ផង និង​វត្ថុ​សក្ដិសិទ្ធ​ទាំង​ឡាយ (ការ​ឃុំ​គ្រង​មើល​ថែ​នេះ​មិន​មែន​ដោយ​ភាព​មាន​បាន និង​អំណាច​នោះ​ទេ គឺ​ធ្វើ​ល្អ​ យើង​នឹង​បាន​អ្វី​ល្អ​មក​វិញ)
ទី១២- កូន​សម្លាញ់... ស្នាម​ញញឹម ភាព​ស្រស់​ស្អាត និង​ភាព​ជឿជាក់​ នេះ​ហើយ​គឺ​ជា​ទ្រព្យ៕
Jan 28 18
0 notes
noansereiboth · 8 years ago
Photo
Tumblr media
សម្តេចវិបុលបញ្ញា សុខ អាន
0 notes
pitoukhmer · 8 years ago
Text
គណបក្ស​ប្រជាជន​ទទួល​ចំណាយ​​ក្នុង​​ពិធី​បុណ្យ​សព​លោក សុខ អាន
គណបក្ស​ប្រជាជន​កម្ពុជា ធានា​រ៉ាប់រង​រាល់​ការ​ចំណាយ​សព្វ​គ្រប់​សម្រាប់​ពិធី​បុណ្យ​សព លោក សុខ អាន ជំនួស​អោយ​ការ​ប្រើប្រាស់​ថវិកា​ជាតិ។
លិខិត​មួយ​ច្បាប់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ចេញ​ដោយ​លោក សាយ ឈុំ អនុ​ប្រធាន​គណបក្ស ដែល​មាន​ការ​យល់​ព្រម​ពី​លោក ហ៊ុន សែន ចុះ​ថ្ងៃ​ទី​១៨ ខែ​មីនា បាន​រៀបរាប់​ថា គណបក្ស​កាន់​អំណាច​នឹង​រ៉ាប់​រង​រាល់​ការ​ចំណាយ​គ្រប់​បែប​យ៉ាង​សម្រាប់​ពិធី​បុណ្យ​សព​លោក សុខ អាន នេះ។
លិខិត​ដដ…
View On WordPress
0 notes
pitoukhmer · 8 years ago
Text
លោក ផៃ ស៊ីផាន ប្តឹងអ្នកប្រមាថ លោក សុខ អាន ខណៈយួន...
អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផា​ន បាន​ប្រកាស​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៧​នេះ​ថា លោក​នឹង​ប្តឹង​ម្ចាស់​អាក់​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Vanna Hay ដែល​បាន​ប្រមាថ​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន ។
លោក​រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​រូប​នេះ ក៍បាន​ប្រកាស​ឲ្យ​ពលរដ្ឋ​ដែល​ស្គាល់​ម្ចាស់​អាក់​ខោ​ន​ខាងលើ ផ្តល់​ព័ត៌មាន​ទៅ​កាន់​លោក​ដើម្បី​រៀបចំ​ឯកសារ​ប្តឹង ។
នៅ​លើ​បណ្តាញ​សង្…
View On WordPress
0 notes
pitoukhmer · 8 years ago
Text
អ្នកនាំពាក្យ​៖​ថវិកា​៧៥​ម៉ឺន​ដុល្លារ ​​ស័ក្តិសម​​នឹង​​កិត្តិយស​ឥស្សរជន​​គោរមងារ​«​សម្តេច​»​
ក្រៅពី​សារ​រំលែក​ទុក្ខ​ដែល​បង្ហោះ​ឡើង​ព្រោងព្រាត​លើ​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម ចំពោះ​ការបាត់បង់​វត្តមាន​លោក​ឧបនាយករដ្ឋមន្ត្រី​សុខ អាន ពី​ជួរ​រដ្ឋាភិបាល និង​ឆាក​នយោបាយ​កម្ពុជា ក៏​មាន​មិនតិច​ដែរ​នូវ​ការរិះគន់ ។ ការរិះគន់ ចំពោះ​ការចំណាយ​ថវិកាជាតិ រៀបចំ​ពិធី​បុណ្យសព​លោក ដែល​គ្រោង​ចំណាយ​ចំនួន ៣០០០ លាន​រៀល (៧៥​ម៉ឺន​ដុល្លារ​អាមេរិក​)​។ ទំហំ​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ រង​ការទិតៀន​ថា…
View On WordPress
0 notes
pitoukhmer · 8 years ago
Text
បុណ្យសព សម្តេច​វិបុល​បញ្ញា សុខ អាន ត្រូវចំណាយថវិកាជាតិ ៧៥ម៉ឺនដុល្លារ!!!
រាជរដ្ឋាភិបាល​ខ្មែរ​គ្រោង​ចំណាយ​ ថវិកាជាតិ ​ចំនួន​៣​ពាន់​លាន​រៀល​ប្រមាណ ​៧៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​រៀបចំ​បុណ្យសព​លោក សុខ អាន ។
នេះ​បើ​យោង​តាម​លិខិត​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ផ្ញើ​ជូន​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ។
លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ទទួលមរណភាព​នៅ​ទីក្រុង​ប៉េ​កាំ​ង​ប្រទេស​ចិន…
View On WordPress
0 notes
pitoukhmer · 8 years ago
Text
លោក សុខ អាន ទទួល​មរណភាព​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន
ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក សុខ អាន បាន​ទទួល​មរណភាព​នៅ​វេលា​ម៉ោង​ជាង ៦​ល្ងាច​��្ងៃ​ទី​១៥ ខែ​មីនា នេះ​ក្នុង​អាយុ ៦៦​ឆ្នាំ ដោយ​រោគាពាធ​នៅ​មន្ទីរពេទ្យ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។
អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​បញ្ជាក់​ពី​ដំណឹង​មរណភាព​នេះ។ ការ​ទទួល​មរណភាព​នេះ នៅ​បន្ទាប់​ពី​លោក​បាន​ទទួល​គោរមងារ​ជា «សម្ដេច​វិបុល​បញ្ញា សុខ អាន» ពី​
View On WordPress
0 notes