#អភិបាលក្រុង
Explore tagged Tumblr posts
Text
អនុក្រឹត្យលេខ ៣៤០ អនក្រ.តត ស្ដីពី ការតែងតាំងលោកស្រី ងិន ផលរ័ត្ន ជាអភិបាល នៃគណៈអភិបាលក្រុងបូកគោ ខេត្តកំពត

View On WordPress
0 notes
Text
ពូទីនក្លាយជាបុរសខ្លាំងទី ១ លើលោក សំបូរទាំងស្នេហ៍សំបូរទាំងទ្រព្យ និង ឡើងបុណ្យស័ក្ដិដូចកាំជណ្ដើរ
រុស្ស៊ី៖ ប្រធានាធិបតិរស្ស៊ី វ្លាឌីមៀ វ្លាឌីមៀរ៉ូវីក ពូទីន (Vladimir Vladimirovich Putin) ត្រូវបានគេចាត់ចំណាត់ថ្នាក់ ជាបុរសដែលមាន ឥទ្ធិពលបំផុត នៅក្នុង ពិភពលោក ខណៈលោកប្រធានាធិបីតី លោក បារ៉ាក់ អូប៉ាម៉ា ធ្លាក់មកនៅ ចំណាត់ថ្នាក់លេខ២ វិញ ហើយលោកប្រធានាធិបតី ចិន លោក ស៊ី ជិនពីង ជាប់ចំណាត់ថ្នាក់លេខ ៣ នោះត្រូវបានគេនិយាយថាសំបូរទាំងស្នេហ៍ សំបូរទាំងទ្រព្យ និងឡើងកាន់អំណាចរលូនដោយមានអ្នករុញឡើងបានយ៉ាងល្អ ។
ក្រៅពីជាបុរសខ្លាំងចំណាត់ថ្នាក់ លេខ១ ហើយ លោក ពូទីន ក៏ជាបុរសសម្បូរស្នេហ៍ មិនចាញ់លោក ប្រធានាធិបតី បារាំង លោក ហូឡង់ នោះទេ។បន្ទាប់ពី លែងលះ ជាមួយប្រពន្ធស្របច្បាប់ របស់ខ្លួន គឺ លោកស្រី Lyudmila កាលពីឆ្នាំ២០១៣ កន្លងទៅ លោក ពូទីន ក៏ផ្ទុះរឿងរ៉ាវស្នេហា ជាមួយនឹងអតីត កីឡាករិនី កាយវប្បកម្ម មេដាយ មាសអូឡាំពិក នាង អេលីណា កាបាយេវា (Alina Kabayeva) យ៉ាងខ្លាំង ដោយមានព័ត៌មានជុំវិញ ពិភពលោក សរសេរថា លោក ពូទីន និងនាង អេលីណា បានរៀបការជាមួយគ្នារួចរាល់ហើយ បន្ទាប់ពីឃើញចិញ្ចៀនពាក់នៅ នឹងដៃរបស់នាង រួមទាំងពាក្យសំដីដែលនាងនិយាយប្រាប់អ្នកកាសែតថា អ្នករកឃើញមនុស្សដែលត្រូវរៀបការ ជាមួយហើយ។
រឿងរ៉ាវស្នេហារបស់លោក ពូទីន និងនាង អេលីណាត្រូវបានគេដឹងថា កើតឡើងតាំងពីឆ្នាំ២០០៨ មកម្ល៉េះ។ នាង អេលីណា មានអាយុទើបតែ ៣០ឆ្នាំប៉ុណ្ណោះ ពោលគឺលោកពូទី បងនាងរហូតដល់ទៅ៣២ ឆ្នាំ ដូច្នេះមិនខុសអីពី គោចាស់ ស៊ីស្មៅខ្ចៅនោះទេ។ គួររំលឹកថា នៅឆ្នាំ២០១៣ លោក ពូទី និង អតីតភរិយា ក៏បានសម្រេចចិត្តលែងលះ គ្នាយ៉ាង ងាយស្រួលបំផុត មូលហេតុចំបង ត្រូវបានលោក ពូទី លើកឡើងថា លោករវល់នឹង បញ្ហានយោបាយគ្មាន ពេលវេលា គ្រប់គ្រាន់ សម្រាប់ភរិយាទេ ខណៈអ្នកទាំងពីរ មានកូនស្រីជាមួយគ្នា ២នាក់ផងដែរ។ ក្រៅពីសំបូរស្នេហ៍ និង ស្នេហាលែងលះជ្រះស្រឡះបុរសខ្លាំងរូបនេះល្បីថាសំបូរទ្រព្យសម្បត្តិមហាសាលទៀតផងដែលរបាយការណ៍មួយនិយាយថាលោក ពូទីន មានទ្រព្យសម្បត្តិផ្ទាល់ខ្លួនយ៉ាងហោចណាស់ ១,៧ ពាន់លានដុល្លារឯណោះ ។
លោក វ្លាឌីមៀ ពូទីន កើតនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ១៩៥២ នៅ ឡេនីហ្គាដ “Leningrad” សហភាពសូវៀតមកដល់ពេលនេះមានអាយុ ៦៥ ឆ្នាំហើយ ។ លោក ពូទីន បានរៀបការជាមួយនាង Lyudmila ។ លោកមានកូនស្រី ចំនួនពីរនាក់ គឺនាង ម៉ារីយ៉ា ពូទីន “Mariya Putina” និងនាង យ៉េកាតេរីយ៉ា ពូទីន “Yekaterina Putina” ។ កូនស្រីរបស់លោក ពូទីន ចូលរៀននៅប្រទេស អាល្លឺម៉ង់ខាងកើត រហូតដល់រូបលោកក្លាយជា នាយករដ្ឋមន្ដ្រីរុស្ស៊ី ។
លោក ពូទីន ក្រៅពីភាសារុស្ស៊ី ដែលជាភាសាកំណើត របស់លោក លោកចេះនិយាយភាសាអាល្លឺម៉ង់ យ៉ាងស្ទាត់ ជំនាញ ហើយភរិយារបស់លោក ក៏បានប្រើប្រាស់ ភាសាអាល្លឺម៉ង់ នៅភូមិគ្រឹះ ជារៀងរាល់ថ្ងៃ ។ ក្រោយពីបាន ឡើង កាន់តំណែង ជាប្រធានាធិបតី លោកបានចូលរួមថ្នាក់ ភាសាអង់គ្លេស ដើម្បីពិភាក្សាជាមួយ លោក ចច ដាប់ប៊ែលយូ ប៊ូស អតីតប្រធានាធិបតី សហរដ្ឋអាមេរិក ។ គេបានឃើញលោក ពូទីន និយាយ ភាសាអង់គ្លេស ទៅកាន់សាធារ ណៈជន នៅក្នុងឆ្នាំ ២០០៣ នៅបាក់ឃីងហាម ចក្រភពអង់គ្លេស នឹងថ្លែងទៅកាន់ ម្ចាស់ក្សត្រីផងដែរ។
ចំណែកឯអំណាចបុណ្យស័ក្តិវិញ លោក វ្លាឌីមៀ ពូទីន គឺជាឥស្សរជននយោបាយជាន់ខ្ពស់នៃប្រទេស រុស្ស៊ី ដោយលោកបានធ្វើជានាយករដ្ឋមន្ត្រីតាំងពីឆ្នាំ១៩៩៩ ដល់ ២០០៨ និងបានក្លាយជានាយករដ្ឋមន្ត្រីម្តងទៀតចាប់ពីឆ្នាំ ២០០៨មកទល់បច្ចុប្បន្ន។ លោក ពូទីន បានសិក្សានៅឯសាកលវិទ្យាល័យលេនីនក្រាតនិងត្រូវជាកូនសិស្សរបស់ លោកអាណាតូលីស៊ុបចាក (Anatoly Sobchak) ដែលក្រោយមកបានក្លាយ ឥស្សរជននយោបាយសំខាន់នៅក្នុងការធ្វើកំណែទម្រង់់នៃសម័យកាល ប៉េរ៉េស្ត្រួយការ (perestroika)។
លោក ពូទីន ធ្លាប់បានបម្រើការងារជាមន្ត្រី ស៊ើបការអន្តរជាតិរបស់កាហ្សេបេ (KGB) អស់រយៈពេលជាង១៥ឆ្នាំដោយ ក្នុងនោះប្រាំមួយឆ្នាំ ធ្វើការនៅដ្រេសឌិន (Dresden) នៃប្រទេសអាល្លឺម៉ង់ ភាគខាងកើត។ នៅឆ្នាំ ១៩៩០ លោកវរសេនីយ៍ពូទីន បានចូលនិវត្តន៍ពីការ ងារនិងបានវិលត្រឡប់ទៅប្រទេសរុស្ស៊ីវិញ និងបានធ្វើការងារជាលេខា សាកលវិទ្យាធិការសាកលវិទ្យាល័យលេនីនក្រាត ដែលមានតួនាទីទំនាក់ទំនងអន្តរជាតិ។ ក្រោយមកលោកបានក្លាយជាទីប្រឹក្សារបស់លោក ស៊ូចាក (Sobchak) ដែលជាចៅហ្វាយក្រុងជាប់ឆ្នោតដំបូងនៃទីក្រុងសាំងផេធៀស្ប៊ើកSt. Petersburg។ គាត់បានទទួលការទុកចិត្តយ៉ាងខ្លាំងពីលោកអភិបាលក្រុង និងមានកេរ្តិ៍ឈ្មោះល្បីដោយសារជោគជ័យនៅក្នុងការសម្រេចការងារ របស់ខ្លួនក្នុងមុខនាទី។ នៅឆ្នាំ ១៩៩៤ គាត់ត្រូវបានតែងតាំងជាអភិបាលរង ទីមួយ។
នៅឆ្នាំ ១៩៩៦ គាត់បានផ្លាស់ទៅក្រុងមូស្គូ និងបានធ្វើការជាបុគ្គលិក នៃខុទ្ទកាល័យប្រធានាធិបតី និងជាអនុប្រធានរបស់លោកប៉ាវេល បូរ៉ូឌីន ដែលជាប្រធានការិយាល័យរដ្ឋបាលនៅទីនោះ។ ពូទីនបានជួបជាមួយនឹង មិត្តរួមថ្នាក់របស់ខ្លួននៅឯសាកលវិទ្យាល័យលេនីនក្រាតលោក លេនីនក្រាដឺ អាណាតូលី ចូបៃ (Leningrader Anatoly Chubais) ហើយក្រោយ មកគាត់បានធ្វើការផ្នែករដ្ឋបាល។ នៅខែកក្កដាឆ្នាំ ១៩៩៨ ប្រធានាធិបតី លោក បូរីស យែលស៊ីន (Boris Yeltsin) បានតែងតាំងពូទីនជាអគ្គនាយកនៃ ផ្នែកសន្តិសុខសហព័ន្ធ (Federal Security Service) ហើយក្រោយមកជាអគ្គលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខដ៏មានឥទ្ធិពល។ លោកប្រធានាធិបតី បានតែងតាំងលោកពូទីនជានាយករដ្ឋមន្ត្រីនៅឆ្នាំ ១៩៩៩។
ជាការពិតណាស់លោកពូទីនពុំទាន់មានកេរ្តិ៍ឈ្មោះបោះសម្លេងនៅឡើយរហូតដល់ពេលដែលលោកបានចេញគម្រោងប្រតិបត្តិការយោធាពិសេសមួយប្រឆាំងនឹងក្រុមបះបោរនៅក្នុងសាធារណរដ្ឋឆែកឆ្នី (Chechnya) ដែលនៅពេលនោះគាត់បានទទួលការគាំទ្រពីសារធារណជនយ៉ាងពេញទំហឹង។ ដោយមិនពេញចិត្តនឹងអាកប្បកិរិយាក្អេងក្អាងរបស់ ប្រធានាធិបតីយែលស៊ីន សាធារណរដ្ឋរុស្ស៊ី បានបែរមកឲ្យតម្លៃចំពោះ ភាពដាក់ខ្លួន និងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់លោក នាយករដ្ឋមន្ត្រីពូទីនកាន់ខ្លាំងឡើង ដែលនេះជាមូលហេតុនាំឲ្យលោកពូទីន បានឈ្នះការបោះឆ្នោតតំណាងរាស្ត្រនៅក្នុងខែធ្នូសារជាថ្មី។
នៅខែ ធ្នូ ១៩៩៩ យែលស៊ីន បានប្រកាសលាលែងពីតំណែង ហើយបានតែងតាំងលោក ពូទីន ជាប្រធានាធិបតីបន្ត។ ដោយបានប្រកាស សន្យាថាកសាងស្តារប្រទេសដែលទន់ខ្សោយឡើងវិញនោះ ប្រធានាធិបតី ដ៏ហ្មីងម៉ាត់និងម៉ត់ចត់ថ្មីនេះ បានយកឈ្នះការបោះឆ្នោតខែមិនាឆ្នាំ ២០០០ ដោយទទួលបានសម្លេងគាំទ្រហាសិបបីភាគរយ។ ក្នុងនាមជា ប្រធានាធិបតី លោកពូទីនបានប្រកាសប្រឆាំងលុបបំបាត់អំពើពុករលួយ និងកសាងយន្តការទីផ្សារសេដ្ឋកិច្ចឡើងវិញ។ ពូទីនបានប្រកាសកាន់កាប់តំបន់និងសាធារណរដ្ឋចំនួន ៨៩ ដោយបានបែងចែកសហព័ន្ធផ្សេងៗគ្នា ដែលដឹកនាំដោយតំណាងម្នាក់ដែលត្រូវបានតែងតាំងផ្ទាល់ដោយប្រធានាធិបតី។ គាត់បានដកសិទ្ធិរបស់អភិបាលតំបន់ក្នុងកៅអីក្រុមប្រឹក្សាសហពន្ធ័ (Federation Council) ដែលជាសភាជាន់ខ្ពស់នៃប្រទេសរុស្ស៊ី។
ពូទីន បានដកហូតអំណាចរបស់ពូកនាយទុន និងសារព័ត៌មាន ដោយបានបិទវិទ្យុ និងប៉ុស្តិ៍ទូរទស្សន៍ជាច្រើន ហើយបានប្រើយន្តការតុលាការកាត់ទោស ពួកមូលធនបំពានច្បាប់ជាច្រើន។ លោកពូទីនបានប្រឈមនឹងស្ថានភាព លំបាកយ៉ាងខ្លាំង នៃក្រុមបះបោរនៅសាធារណៈរដ្ឋឆែកឆ្នី ដោយការវាយ ប្រហារភេរវកម្មនៅទីក្រុងមូស្គូ និងការវាយប្រហារដោយក្រុមឧទ្ទាមទៅលើ កងទ័ពរុស្ស៊ីនៅតាមតំបន់ភ្នំ។ នៅឆ្នាំ២០០២ លោកពូទីន បានប្រកាស យុទ្ធនាការយោធាតបត ហើយអត្រាអ្នករងគ្រោះនៅតែមានកម្រិតខ្ពស់។
លោកប្រធានាធិបតីពូទីន បានប្រឆាំងយ៉ាងខ្លាំងទៅនឹងការសម្រេចចិត្ត របស់លោកប្រធានាធិបតីសហរដ្ឋអាមេរិច ហ្សក ដាប់ប៊ិលយូប៊ូស (George W. Bush) ឆ្នាំ ២០០១ ក្នុងការបោះបង់សន្ធិសញ្ញាមីស៊ីលប្រឆាំងមីស៊ីល (Anti-Ballistic Missile) ឆ្នាំ ១៩៧២។ ដោយឆ្លើយតបទៅនឹងការវាយប្រហារ ថ្ងៃ១១កញ្ញា នៅសហរដ្ឋអាមេរិក លោកពូទីនបានប្រកាសជួយ និងសហប្រតិបត្តិការនៅក្នុងយុទ្ធធានាការប្រឆាំងនឹងភេរវកម្មដែលដឹកនាំដោយសហរដ្ឋអាមេរិក ហើយកិច្ចសហប្រតិបត្តិការនោះរុស្ស៊ីបានអនុញ្ញាតិ ឲ្យសម្ព័ន្ធមិត្តរបស់ខ្លួនប្រើប្រាស់ដែនអាកាសក្នុងសកម្មភាពមនុស្សធម៌ និងប្រតិបត្តិការសង្គ្រោះនិងស៊ើបអង្កេត។
ប៉ុន្តែទោះជាយ៉ាងនោះ លោកពូទីន បានចូលរួមជាមួយប្រធានាធិបតីអាល្លឺម៉ង់ Gerhard Schröder និងបារាំងលោកហ្សាក់ស៊ីរ៉ាក់ (Jacques Chirac) នៅឆ្នាំ ២០០២ ប្រឆាំងគម្រោងរបស់សហរដ្ឋអាមេរិចនិងអង់គ្លេស ក្នុងការប្រើប្រាស់កម្លាំងវាយប្រហារ រដ្ឋាភិបាលសាដាម ហ៊ូសេន (ṢaddāmḤussein) នៅអ៊ីរ៉ាក់។ ប៉ុន្តែទោះបីមានប្រទេសទាំងបីទប់ស្កាត់យ៉ាំងណាក្ដីក៏អាមេរិកមិនស្ដាប់ដែរ គឺអាំមេរិកបាននាំមុខក្នុងការកំចាត់របប ហ៊ូសេន ទាល់តែបាន ៕
Soure @ khmerapsara.news
via Kingmind ពូទីនក្លាយជាបុរសខ្លាំងទី ១ លើលោក សំបូរទាំងស្នេហ៍សំបូរទាំងទ្រព្យ និង ឡើងបុណ្យស័ក្ដិដូចកាំជណ្ដើរ
0 notes