kongpanhavuth-blog
kongpanhavuth-blog
Untitled
46 posts
Don't wanna be here? Send us removal request.
kongpanhavuth-blog · 7 years ago
Photo
Tumblr media
+​ចំណុច​​​4​យ៉ាង ​ដែល​បុគ្គល​ជោគជ័យ​​​ក្នុង​លោក​ ​មិន​និយាយ​ដាច់ខាត​!​📚📝 (ភាគទី72) -​បុគ្គល​ដែល​ជោគជ័យ ​​ក្នុង​ជីវិត​ ជា​មនុស្ស​ដែល​មាន​ ​ការ​គិត ​និង សកម្មភាព​របស់​ពួកគេ​គឺ​ផ្ទុយ​ស្រលះ​ពី​មនុស្ស​ធម្មតា។ +តើ​បុគ្គល​​ជោគជ័យមានគំនិតដូម្តេច? ---------------------------------------------------------- 💁ខាងក្រោមនេះជាគំនិត4របស់បុគ្គលជោគជ័យមិនគិត រឺនិយាយដាច់ខាត៖ 1)​​​​វា​​មិនមែនជា​ទំនួល​ខុស​ត្រូវ​របស់​ខ្ញុំ​៖ បុគ្គល​ដែល​ជោគជ័យ ​គឺ​ត្រូវ​តែ​ជា​មនុស្ស​ដែល​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​។ 2) ​​ខ្ញុំ​ស្អប់​ការងារ​របស់​​ខ្ញុំ​ណាស់​៖ គ្មានបុគ្គលជោគជ័យណាស្អប់​ការងារ​ដែល​ខ្លួន​កំពុង​ធ្វើ​ឡើយ។ 3) ​​​មិន​យុត្តិធម៌​សម្រាប់​ខ្ញុំ​សោះ​៖ ​ក្នុង​ពិភពលោក​នេះ ​​គ្មាន​យុត្តិធម៌​100​%​នោះ​ទេ ​ដោយ​វា​តែងមាន​លើស​​និងខ្វះ​ ​ដូច្នេះ​អ្វី​ដែល​សំខាន់​នោះ អ្នក​មិន​មែន​អង្គុយ​តែ​បន្ទោស ​និង ​រអ៊ូ​ថា ​អ្វីៗ​មិន​យុត្តិធម៌​សម្រាប់​អ្នក​នោះ​ទេ​។ 4) ​​​មិន​អាច​ទៅ​រួច​ទេ​៖ បុគ្គល​ជោគជ័យ​ ​ពួកគេ​មិន​ដែល​គិត​អវិជ្ជមាន​នោះ​ឡើយ​ចំពោះ​ការងារ​អ្វី​ក៏​ដោយ​​ ​ព្រោះ​បើ​គិត​ថា ​មិន​អាច​ទៅ​រួច​ ​វា​ស្មើ​នឹង​​ចាញ់​មុន​ការ​ប្រកួត​ចាប់​ផ្ដើម​ទៅ​ហើយ​។ ---------------------------------------------------------- 📚សូមរង់ចាំភាគបន្តអំពី៖(🕴​ក្បួន​រកស៊ី​​​6យ៉ាង​ ​ដែល​ជួយ​​ឲ្យ​​​អាជីវកម្ម​ទទួល​ជោគជ័យ📚📝) ---------------------------------------------------------- #1day1post #Businessideas #KongPanhavuth #MBA
0 notes
kongpanhavuth-blog · 7 years ago
Photo
Tumblr media
+​ចំណុច​3យ៉ាង​ដែល​អាច​ជួយ​អ្នក​​ឲ្យ​មាន​សេរីភាព​ហិរញ្ញវត្ថុ​ក្នុង​វ័យខ្ទង់​20ឆ្នាំ​📚📝 (ភាគទី71) -នរណា​ម្នាក់​ក៏​ចង់​មានលុយចាយច្រើនដែរ ប៉ុន្តែ​ពុំ​មាន​​មនុស្ស​ជា​ច្រើន​ទេដែលអាចបំពេញបំណងបាន។ +តើ​យុទ្ធ​សាស្ត្រ​ទាំង​3​ដើម្បីមាន​សេរីភាព​ហិរញ្ញវត្ថុ​ក្នុង​វ័យខ្ទង់​20ឆ្នាំមានអ្វីខ្លះ? ---------------------------------------------------------- 💁ខាងក្រោមនេះជាចំនុចសំខាន់ទាំង3៖ 1)ត្រូវមានគោលដៅក្នុងការសន្សំព្រោះប្រសិន​អ្នក​ពុំ​​មាន​គោលដៅ​ក្នុង​ការ​សន្សំ​លុយ​ដើម្បី​អ្វី​មួយ អ្នក​នឹ���​មិន​ចាប់​ផ្ដើម​ឡើយ។ 2) ត្រូវចេះសន្សំព្រោះអ្នក​ដែល​សល់​ប្រាក់​ច្រើន ភាគ​ច្រើន​គឺសុទ្ធ​តែ​មាន​ទម្លាប់​ក្នុង​ការ​សន្សំ​ប្រាក់​ពី​វ័យ​​ក្មេង​។ 3) បង្កើនចំណូលក្នុងការសន្សំព្រោះមិន​ថា​អ្នក​មាន​​​គំនិត​សន្សំ​លុយ​ឬ​ពូកែ​សន្សំ​លុយ​យ៉ាង​ណា​ក៏​ដោយ ​ប្រសិន​អ្នក​​មិន​រក​លុយ តើ​អ្នក​មាន​លុយ​​ឯ​ណា​ទៅ​សន្សំ​។ ---------------------------------------------------------- 📚សូមរង់ចាំភាគបន្តអំពី៖(🕴​ចំណុច​​​4​យ៉ាង ​ដែល​បុគ្គល​ជោគជ័យ​​​ក្នុង​លោក​ ​មិន​និយាយ​ដាច់ខាត​!📚📝) ---------------------------------------------------------- #1day1post #Businessideas #KongPanhavuth #MBA
0 notes
kongpanhavuth-blog · 7 years ago
Photo
Tumblr media
+គន្លឹះដើម្បីឆ្លងផុតពីដំណាក់​កាល​សាកល្បងការងារ (Probation)​📚📝 (ភាគទី70) -គ្រប់បុគ្គលិកថ្មីគ្រប់រូបទាំងអស់ត្រូវយល់ដឹងពីអ្វីទៅដែលហៅថា រយៈពេលសាកល្បងការងារ នៅពេលដែលពួកគេចាប់ផ្តើមចូលធ្វើការនៅក្នុងក្រុមហ៊ុនថ្មី។ តើគន្លឺះដើម្បីឆ្លងផុតពីដំណាក់​កាល​សាកល្បងការងារ (Probation)​មានអ្វីខ្លះ? ---------------------------------------------------------- 💁ខាងក្រោមជាចំនុចល្អៗមួយចំនួន៖ 1)ត្រូវអាន នឹងយល់គោលការណ៍ក្រុមហ៊ុនឲ្យបានច្បាស់។ 2) ត្រូវមានសុជីវធម៌។ 3) ត្រូវទៀងទាត់ពេលវេលា- ដើរចូលធ្វើការឲ្យបានទាន់ពេល និងចូលរួមក្នុងកិច្ចប្រជុំឲ្យបានទាន់ពេលវេលា។ 4) សួរសំណួរ សារភាពកំហុស និងរៀនពីកំហុសទាំងនោះ។ 5) ត្រូវមានទំនួលខុសត្រូវ។ 6)កុំនិយាយដើមគេ ឬ រិះគន់មិត្តរួមការងារ។ 🗒✍ដូច្នេះ អ្នកត្រូវយល់ដឹងពីរឿងនេះរហូតដល់តំណែងការងាររបស់អ្នកត្រូវបានធានាថាមានសុវត្ថិភាព ឬ មានន័យថារហូតដល់អ្នកក្លាយជាបុគ្គលិកអចិន្រ្តៃយ៍ ពីព្រោះអ្នកអាចនឹងត្រូវមានគេចូលមកជំនួសបានយ៉ាងងាយស្រួល។ ---------------------------------------------------------- 📚សូមរង់ចាំភាគបន្តអំពី៖(🕴​ចំណុច​3យ៉ាង​ដែល​អាច​ជួយ​អ្នក​​ឲ្យ​មាន​សេរីភាព​ហិរញ្ញវត្ថុ​ក្នុង​វ័យខ្ទង់​20ឆ្នាំ ​📚📝) ---------------------------------------------------------- #1day1post #Businessideas #KongPanhavuth #MBA
0 notes
kongpanhavuth-blog · 7 years ago
Photo
Tumblr media
+វិធីសាស្ត្រ​ដើម្បី​​បញ្ចៀស​ការ​​ខ្វែងគំនិត​គ្នា​ ​​​និង​ ជម្លោះ​​​តានតឹង​​ក្នុង​គ្រួសារ📚📝 (ភាគទី69) -តើ​អ្នក​ធ្លាប់​គិតទេថា មនុស្ស​ដែល​កាន់តែ​នៅ​ក្បែរ​អ្នក​បំផុត គឺជា​មនុស្ស​ដែល​កាន់តែ​ពិបាក​និយាយ​ឲ្យ​យល់​ពី​ចិត្ត​គ្នា​បំផុត​ទេ ? ---------------------------------------------------------- 💁ខាងក្រោមជាចំនុចពិសេសដើម្បី​​បញ្ចៀស​ការ​​ខ្វែងគំនិត​គ្នា៖ 1.​ ​​បើ​ចង់​ឲ្យ​គេ​យល់​ពី​ខ្លួនឯង​ អ្នក​ត្រូវ​យល់​ពី​គេ​មុន​សិន។ 2. ស្ដាប់​ពីគ្នាដើម្បី​យល់ ពុំ​មែន​ស្ដាប់​ដើម្បី​ចាំ​តបត​ទៅវិញ​នោះ​ទេ។ 3. អ្នក​មិនមែន​ចរចា​ដើម្បី​យក​ឈ្នះ​ចាញ់​ ប៉ុន��តែ​គឺ​​ស្វែងយល់​ពី​ភាពខុស​គ្នា​ ដើម្បី​រក​ចំណុច​រួម​គ្នា។ 4. មិនត្រូវគិតថាទាល់តែអ្នកដទៃផ្លាស់ប្តូរ ទើបខ្លួនឯងព្រមផ្លាស់ប្តូរ ។ ---------------------------------------------------------- 📚សូមរង់ចាំភាគបន្តអំពី៖(🕴​គន្លឹះដើម្បីឆ្លងផុតពីដំណាក់​កាល​សាកល្បងការងារ (Probation)​📚📝) ---------------------------------------------------------- #1day1post #Businessideas #KongPanhavuth #MBA
0 notes
kongpanhavuth-blog · 7 years ago
Photo
Tumblr media
+គន្លឹះសម្រាប់វិនិយោគក្នុងវិស័យអចលនទ្រព្យ📚📝 (ភាគទី68) -ភាពរីកចម្រើននៃអចលនទ្រព្យបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាកមនុស្សទូទៅ។ 🙋តើមានគន្លឺះអ្វីខ្លះក្នុងការវិនិយោគលើអចលនទ្រព្យ? ---------------------------------------------------------- 💁ខាងក្រោមជាចំនុចសំខាន់នៃការវិនិយោគក្នុងវិស័យអចលនទ្រព្យ៖ 1.​ ​​ត្រូវមានភាពច្បាស់លាស់ក្នុងការជ្រើសរើសអចលនទ្រព្យមុនសំរេចចិត្តទិញ(ដី ផ្ទះ សំរាប់នៅរឺជួល)។ 2. ត្រួតពិនិត្យលើទីតាំងដែលអាចមានតម្លៃទាប ដែលផ្តល់សក្តានុពលខ្ពស់សម្រាប់ភាពរីកចម្រើន និងប្រាក់ចំណេញ។ ---------------------------------------------------------- 📚សូមរង់ចាំភាគបន្តអំពី៖(🕴​វិធីសាស្ត្រ​ដើម្បី​​បញ្ចៀស​ការ​​ខ្វែងគំនិត​គ្នា​ ​​​និង​ ជម្លោះ​​​តានតឹង​​ក្នុង​គ្រួសារ​​📚📝) ---------------------------------------------------------- #1day1post #Businessideas #KongPanhavuth #MBA
0 notes
kongpanhavuth-blog · 7 years ago
Photo
Tumblr media
+អ្នកច្បាស់ជាបរាជ័យ បើគ្រាន់តែឃើញគេរកស៊ីជោគជ័យ ហើយចេញធ្វើតាមគេ📚📝 (ភាគទី67) -ពាក្យថារកស៊ីនៅវ័យក្មេងត្រូវបានកំពុងតែពេញនិយមនៅកម្ពុជាបច្ចុប្បន្ន។ 🙋តើមុននឹងចាប់ផ្តើមអាជីវកម្មអ្វីមួយ ត្រូវធ្វើដូចម្តេតដើម្បីកុំឲ្យបរាជ័យ? ---------------------------------------------------------- 💁ខាងក្រោមជាចំនុចសំខាន់នៃការធ្វើអាជីវកម្ម៖ 1.​ ​​មុននឹងបើកអាជីវកម្មអ្វីមួយយើងត្រូវតែរៀនពីវា រឺសិក្សាឲ្យច្បាស់សិនពីគំរោងផែនការអាជីវកម្ម។ 2. ត្រៀមខ្លួន នឹងរបៀបដោះស្រាយពេលមានហានិភ័យ រឺចន្លោះប្រហោងរបស់ខ្លួនឯង(បុគ្គលិក អតិថិជន ការប្រកួតប្រជែង)។ 📖មនុស្សភាគច្រើនគេហាក់ផ្តល់តម្លៃទៅលើការបើកអាជីវកម្ម ជាជាងការធ្វើការងារឲ្យគេ ក៏ប៉ុន្តែការចេញរកស៊ី មិនកំណត់ថា ជោគជ័យទំាងអស់នោះទេ។🌾 ---------------------------------------------------------- 📚សូមរង់ចាំភាគបន្តអំពី៖(🕴គន្លឹះសម្រាប់វិនិយោគក្នុងវិស័យអចលនទ្រព្យ📚📝) ---------------------------------------------------------- #1day1post #Businessideas #KongPanhavuth #MBA
0 notes
kongpanhavuth-blog · 7 years ago
Photo
Tumblr media
+សារៈសំខាន់នៃការអានសៀវភៅ📚📝 (ភាគទី66) -ការអានសៀវភៅពិតជាមានសារសំខាន់ណាស់ ចំពោះ​ការផ្លាស់ប្តូរផ្នត់គំនិត នឹងការអភិវឌ្ឍធនធានមនុស្ស។​ 🙋តើការអានសៀវភៅផ្តល់សារៈសំខាន់អ្វីខ្លះ? ---------------------------------------------------------- 💁ខាងក្រោមជាចំនុចសំខាន់នៃការអានសៀវភៅ៖ 1.​ ​​ការអានសៀវភៅជាផ្នែកដ៏សំខាន់មិនអាចខ្វះបាន ក្នុងការអភិវឌ្ឍចំណេះដឹង សម្រាប់មនុស្សគ្រប់រូប គ្រប់វ័យ។ 2. ​​ការអានសៀវភៅគឺជាឃ្លាំងចំណេះដ៏សំខាន់បំផុតមួយ សម្រាប់ធ្វើឲ្យអ្នកអានអាចមើលឃើញចក្ខុវិស័យបានវែងឆ្ងាយ​​។ 3. ការអានសៀវភៅអាចពង្រឹងប្រាជ្ញាស្មារតីក្នុងការត្រិះរិះពិចារណា។ 4. ការអានសៀវភៅអាចធ្វើឲ្យអ្នកអាចមានគំនិញល្អៗជាច្រើនក្នុងការរកលុយ ដើម្បីជៀសផុតពីភាពក្រលំបាក។ 📖ការស្រាវជ្រាវបានរកឃើញថា បុគ្គល​ដែល​អាន​សៀវភៅជាប្រចាំ មានការចងចាំល្អ មិនមាន​អារម្មណ៍​តាន​តឹង​ និងមានការផ្ចង់អារម្មណ៍ក្នុងការងារ បាន​ល្អជាងអ្នកដែលមិនអានសៀវភៅជាប្រចាំ។🌾 ---------------------------------------------------------- 📚សូមរង់ចាំភាគបន្តអំពី៖(🕴អ្នកច្បាស់ជាបរាជ័យ បើគ្រាន់តែឃើញគេរកស៊ីជោគជ័យ ហើយចេញធ្វើតាមគេ📚📝) ---------------------------------------------------------- #1day1post #Businessideas #KongPanhavuth #MBA
0 notes
kongpanhavuth-blog · 7 years ago
Photo
Tumblr media
+គោលការណ៍​ទាំង7​របស់​សត្វ​ឥន្ទ្រី📚📝 (ភាគទី65) -លោកអ្នកប្រហែលធ្លាប់ឃើញ ស្ថាប័នរឺនិមិត្តសញ្ញាជាច្រើនដែលប្រើជារូបសត្វឥន្ទ្រី។​ 🙋តើលោកអ្នកមានធ្លាប់ដឹងពីអត្ថន័យនៃការដាក់រូបឥន្ទ្រីទេ? ---------------------------------------------------------- 💁ខាងក្រោមជាមូលហេតុទាំង7នៃភាពខ្លាំងរបស់សត្វឥន្ទ្រី៖ 1.​ ​​សត្វឥន្រ្ទីចូលចិត្តហោះហើរនៅកម្ពស់ខ្ពស់បំផុត ដូចនេះគ្មានបក្សីណាដែលអាច បណ្តែតកាយក្នុងកម្ពស់នេះបានឡើយ ក្រៅពីគ្នាវានោះទេ។ 2. ​​បក្សីប្រភេទនេះចូលចិត្តសំឡឹងមើលទីឆ្ងាយដែលជាទូទៅបានចំងាយជាង ៥០០០ម៉ែត្រ(ឥន្ទ្រីមានទស្សនៈវិស័យវែងឆ្ងាយ និងមានការផ្តោតអារម្មណ៍ខ្លាំង)។ 3. ឥន្ទ្រីមិនស៊ីសត្វងាប់ (សាកសព) ​ 4. ឥន្ទ្រីចូលចិត្តព្យុះ 5. មិនមែនចេះតែទុកចិត្តអ្វីមួយឡើយ ពោលឥន្ទ្រីត្រូវតែធ្វើការពិសោធន៍មុនពេលជឿជាក់លើអ្វីមួយ។ 6. មុនពេលបង្កើតកូន ឥន្ទ្រីតែងតែស្វែងយកកន្លែងដែលខ្ពស់បំផុត ពិសេសតាមជ្រលងភ្នំ ឬមែកឈើខ្ពស់ៗ ដើម្បីឲ្យផុតពីសត្រូវផងទាំងពួង។ 7. ជម្រុះចោលរោមចាស់នៅពេលដែលប្រើមិនកើត ដើម្បីបានរោមថ្មី។ ---------------------------------------------------------- 📚សូមរង់ចាំភាគបន្តអំពី៖(🕴សារៈសំខាន់នៃការអានសៀវភៅ📚📝) ---------------------------------------------------------- #1day1post #Businessideas #KongPanhavuth #MBA
0 notes
kongpanhavuth-blog · 7 years ago
Video
instagram
+Videoបង្ហាញពីការតស៊ូ តែងតែទទួលបានជោគជ័យ📚📝 (ភាគទី64) -លើលោកយើងនេះគ្មានជោគជ័យណាដែលបានមក ដោយងាយស្រួលនឹងគ្មានការតស៊ូទេ។​ -ការបរាជ័យតែងកើតមានឡើងទៅលើមនុស្សដែលបោះបង់ការតស៊ូចោល (Give Up never success) ---------------------------------------------------------- Video Link: http://bit.ly/2qHfxLG ---------------------------------------------------------- 📚សូមរង់ចាំភាគបន្តអំពី៖(🕴គោលការណ៍​ទាំង7​របស់​សត្វ​ឥន្ទ្រី​📚📝) ---------------------------------------------------------- #1day1post #Businessideas #KongPanhavuth #MBA
0 notes
kongpanhavuth-blog · 7 years ago
Photo
Tumblr media
+វិធីសាស្ត្រ​ដើម្បីឲ្យ​អ្នក​ក្លាយ​ជា​មេ​ដឹកនាំ​ដ៏​ល្អ​ម្នាក់​និងគ្មាន​នរណា​ចង់​ចាកចេញ​ពី​អ្នក📚📝 (ភាគទី63) -ដើម្បីក្លាយជាមេដឹកនាំដ៏ល្អម្នាក់��ិនមែនជារឿងងាយស្រួលទេ ព្រោះអ្នកត្រួវតែរៀន ឬមានជំនាញជាច្រើនបន្ថែម។​ 🙋តើមានវិធីសាស្រ្តអ្វីខ្លះដើម្បីក្លាយខ្លួនជាមេដឹកនាំដ៏ពូកែម្នាក់​? ---------------------------------------------------------- 💁ខាងក្រោមជាវិធីមួយចំនួនដើម្បីឲ្យ​អ្នក​ក្លាយ​ជា​មេ​ដឹកនាំ​ដ៏​ល្អ​ម្នាក់៖ 1.​ ​​ការ​សន្ទនា​ និង​ការ​ផ្សារ​ភ្ជាប់​រវាង​គ្នា​នឹង​គ្នាដោយមាន​ភាព​អត់​ឪន ការយល់​ពី​គ្នា ភាព​អាណិត​អាសូរ​ ការ​ស្រលាញ់ និង​គំនិត​វិជ្ជមាន​ចំពោះ​សមាជិក​ក្រុម​គ្រប់​រូប។។ 2. ​​ស្គាល់​ពីចំណុច​ខ្លាំង​និង​ចំណុច​ខ្សោយ​របស់​សមាជិក​ក្រុម​របស់​ខ្លួន​ច្បាស់។ 3. ​លើក​ទឹក​ចិត្ត​ឲ្យ​សមាជិក​ក្រុម​បញ្ចេញ​គំនិត ឬយោបល់​ផ្សេងៗដោយមិនត្រូវឲ្យសមាជិក​ក្រុម​ធ្វើ​តាម​តែ​ម្យ៉ាង​។ 4. គិត​ពី​ចំណុច​វិជ្ជមានឲ្យបានច្រើន​​ មុននឹងចាប់ផ្តើមធ្វើរឿងផ្សេងៗ(គិតលើដំណោះស្រាយច្រើនជាងបញ្ហា)។ 5. ព្យាយាម​បង្ហាញ​ច្រើន​ជាង​ការ​បង្គាប់។ 6. និយាយ​ត្រង់ៗពីអារម្មណ៍ដែលអ្នកមាន​ចំពោះ​ក្រុម​ តែត្រូវរក​ពេល​វេលា​ ទី​កន្លែង និង​ ស្ថានភាព​សាក​សម​ផង​ដែរ។ 📚សូមរង់ចាំភាគបន្តអំពី៖(🕴Videoបង្ហាញពីការតស៊ូ តែងតែទទួលបានជោគជ័យ📚📝) ---------------------------------------------------------- #1day1post #Businessideas #KongPanhavuth #MBA
0 notes
kongpanhavuth-blog · 7 years ago
Photo
Tumblr media
+វិធីសាស្រ្តដើម្បីសំរួលអារម្មណ៍នៅ​ពេល​អ្នក​បាក់ទឹកចិត្ត​ខ្លាំង​​ ​ដើម្បី​​កុំ​ឲ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​!📚📝 (ភាគទី62) -នៅ​ពេល​ជួប​បញ្ហា​ធ្ងន់ធ្ងរ​ ​មនុស្ស​ភាគច្រើន​​តែង​តែប្រឈម​មុខ​នឹង​ការ​បាក់រឺធ្លាក់ទឹកចិត្ត​ ​បើ​មិន​មាន​វិធី​ដើម្បី​​លើក​ទឹកចិត្តទេ​នោះជីវិត​​នឹង​ធ្លាក់​ក្នុង​ស្ថានភាព​ដ៏​អាក្រក់ហើយពេលខ្លះអាចគិតខ្លីទៀតផង។​ 🙋តើមានវិធីអ្វីខ្លះក្នុងការ​លើក​ទឹកចិត្ត​ឲ្យ​ប្រសើរ​ឡើង​វិញ​? ---------------------------------------------------------- 💁បើ​អ្នក​ជួប​ប្រទះ​នឹង​ការ​បាក់​ទឹកចិត្ត​​​ ​គឺ​សូមធ្វើសកម្មភាពដូចខាងក្រោម៖ 1.​ ​​រក​មិត្ត​ល្អ​ រឺនរណាម្នាក់ដើម្បី​លើក​ទឹកចិត្ត​៖ អ្នក​ប្រហែលអាចនឹង​ទទួល​បាន​ពាក្យ​លើក​ទឹក​ចិត្ត​​ល្អៗ​ ​ដែល​ជួយ​ឲ្យ​អារម្មណ៍​ប្រសើរ​ ​ហើយ​អាច​​ក្រោក​ឈរ​ជា​ថ្មី​វិញ​ម្តង​ទៀត​។ 2. ​​លើក​​ទឹកចិត្ត​ខ្លួន​ឯង​៖ មិនត្រូវបន្ទោសខ្លួនឯងនៅពេលកំពុងតែធ្លាក់ទឹកចិត្តទេ គួរតែផ្តល់កំលាំងចិត្តឲ្យខ្លួនឯងឲ្យបានច្រើន។ 3. ​ចាត់ទុក​កំហុស​ ​ឬ ការ​បរាជ័យ​ជា​មេរៀន​សំខាន់​៖ ​គ្មាន​នរណា​ម្នាក់​​មិន​ធ្លាប់​ខុស ​ឬ ​បរាជ័យ​ឡើយ។ 📚សូមរង់ចាំភាគបន្តអំពី៖(🕴វិធីសាស្ត្រ​ដើម្បីឲ្យ​អ្នក​ក្លាយ​ជា​មេ​ដឹកនាំ​ដ៏​ល្អ​ម្នាក់​និងគ្មាន​នរណា​ចង់​ចាក់ចេញ​ពី​អ្នក📚📝) ---------------------------------------------------------- #1day1post #Businessideas #KongPanhavuth #MBA
0 notes
kongpanhavuth-blog · 7 years ago
Photo
Tumblr media
+4ចំណុច​ងាយៗ​ ដើម្បី​សន្សំ​លុយ​ទិញ​អ្��ីមួយដែលយើងស្រលាញ់បានដោយងាយ📚📝 (ភាគទី61) -ការ​សន្សំ​ប្រាក់​គឺ​មិន​ងាយស្រួល​ទេ​សម្រាប់​យុវជន​ជាពិសេសយុវវ័យសម័យ​ថ្មី ប៉ុន្តែវាគឺជារឿងល្អមួយប្រសិនបើជាអ្នកអាចសន្សំ នឹងចេះពីវិធីក្នុងការសន្សំ។​ 🙋តើមានវិធីអ្វីខ្លះក្នុងការសន្សំលុយឲ្យបានងាយ? ---------------------------------------------------------- 💁ខាងក្រោមនេះ គឺជាគន្លឹះសំខាន់ៗក្នុងការសន្សំលុយ៖ 1.​ យកប្រាក់​ខែ​ រឺលុយដែលត្រូវសន្សំទៅ​ផ្ញើ​នៅ​ម្តាយ​៖ ព្រោះ​ប្រសិនបើ​ប្រាក់​នៅក្នុង​ខ្លួន យើង​អាច​ដក​ចាយ​ពេលណា​ក៏បាន​។ 2. បែងចែក​ប្រភពចំណាយ​ជា​2​(​ចំណាយ​ចាំបាច់ និង​ចំណាយ​មិនចាំបាច់​)៖ -ចំណាយ​ចាំបាច់​មានដូចជា​៖ ថ្លៃ​ញាំ​ុ ថ្លៃ​ធ្វើដំណើរ របស់របរ​ប្រើប្រាស់​ដែល​មិនអាច​ខ្វះ​បាន​នៅក្នុង​ផ្ទះ ។​ល​។ -ចំណាយ​មិនចាំបាច់​មានដូចជា​៖ ទិញ​សម្លៀកបំពាក់ និង​ទូរស័ព្ទ​ថ្លៃ ញ៉ាំអាហារ​នៅ​ភោជនីយដ្ឋាន​ថ្លៃៗ ជួបជុំ​មិត្តភក្តិ​ញឹកញាប់​ពិសា​គ្រឿង​ស្រវឹង ដំណើរ​កម្សាន្ត​រៀងរាល់​សប្តាហ៍​។​ល​។ 3. ចំណាយ​ប្រចាំខែ​មិន​ឲ្យ​លើសចន្លោះពី40%ទៅ60%​នៃ​ប្រាក់ចំណូល​។ 4. ផ្តោតទៅលើ​ផល​អវិជ្ជមាន​ឲ្យ​ច្រើនជាង​ផល​វិជ្ជមាន​លើ​របស់​ដែល​យើង​ចង់​ទិញ​ព្រោះវាអាចកាត់បន្ថយអារម្មណ៍តានតឹងនៅពេលយើងកំពុងតែសន្សំ។ 📚សូមរង់ចាំភាគបន្តអំពី៖(🕴វិធីសាស្រ្តដើម្បីសំរួលអារម្មណ៍នៅ​ពេល​អ្នក​បាក់ទឹកចិត្ត​ខ្លាំង​​ ​ដើម្បី​​កុំ​ឲ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​!📚📝) ---------------------------------------------------------- #1day1post #Businessideas #KongPanhavuth #MBA
0 notes
kongpanhavuth-blog · 7 years ago
Photo
Tumblr media
+កន្លែងដែលគួរជៀសវាងក្នុងការទុកដាក់ទូរស័ព្ទដើម្បីកុំឲ្យប៉ះពាល់ដល់សុខភាព📚📝 (ភាគទី60) -សព្វថ្ងៃនេះទូរស័ព្ទ បានក្លាយជាឧបករណ៍មួយដែលតែងតែនៅជាប់ជាមួយមនុស្សស្ទើរតែគ្រប់ពេលគ្រប់វេលា រហូតដល់សូម្បីអ្នកខ្លះទៅបន្ទប់ទឹកក៏យកទៅតាមខ្លួនដែរ។​ 🙋តើកន្លែងណាដែលគួរជៀសវាងក្នុងការទុកដាក់ទូរស័ព្ទ? ---------------------------------------------------------- 💁កន្លែងដែលគួរជៀសវាងក្នុងការទុកដាក់ទូរស័ព្ទ៖ 1.​ ហោប៉ៅក្រោយ៖ អាការឈឺក្រពះ ក្នុងពោះ និងឈឺជើង។ 2. ហោប៉ៅខោខាងមុខ៖ ធ្វើឱ្យបរិមាណមេជីវិតរបស់បុរសធ្លាក់ចុះ និងខូចគុណភាព(ងាប់)។ 3. អាវទ្រនាប់៖ ជំងឺមហារីកសុដន់។ 4. ការដាក់ទូរស័ព្ទក្បែភ្លៅ និងត្រគាក៖ ផលប៉ះពាល់ដល់ឆ្អឺងត្រគាក។ 5.​ ផ្អឹបនឹងផ្ទៃមុខ៖ ទូរស័ព្ទពោរពេញដោយបាក់តេរី រួមនឹងជាតិវិទ្យុសកម្មដែលអាចប៉ះពាល់ដល់សុខភាព និងស្បែក(រក្សាគម្លាតឱ្យបាន ០.៥ ទៅ ១.៥ cm ពីស្បែក និងផ្ទៃមុខ)។ 6.​ ការដាក់សាកថ្មទូរស័ព្ទទុកចោលយូរ 7. ការដាក់ទូរស័ព្ទកន្លែងដែលត្រជាក់ រឺក្តៅខ្លាំង 8. ការដាក់ទូរស័ព្ទក្នុងរទេះរុញក្មេង៖ ធ្វើឱ្យក្មេងមានបញ្ហាខួរក្បាល និងអាកប្បកិរិយាដូចជា ពិបាកផ្ចង់អារម្មណ៍ រួមទាំងមានអារម្មណ៍ឯកាដូចខ្វះការស្រលាញ់ និងយកចិត្តទុកដាក់ពីម្តាយជាដើម។ 9. ការទុកទូរស័ព្ទក្រោមខ្នើយ៖ ធ្វើឱ្យអ្នកមានបញ្ហាក្នុងការគេង ដូចជាគេងមិនលក់ គេងមិនស្កប់ ឈឺក្បាលជាដើម។ 📚សូមរង់ចាំភាគបន្តអំពី៖(🕴4ចំណុច​ងាយៗ​ ដើម្បី​សន្សំ​លុយ​ទិញ​អ្វីមួយដែលយើងស្រលាញ់បានដោយងាយ📚📝) ---------------------------------------------------------- #1day1post #Businessideas #KongPanhavuth #MBA
0 notes
kongpanhavuth-blog · 7 years ago
Photo
Tumblr media
+ផល​អវិជ្ជមាន​ពី​ការ​​លេងFacebook📚📝 (ភាគទី59) -បច្ចុប្បន្នអ្នកប្រើប្រាស់Facebookមានចំនួនកើនឡើងគួរឲ្យកត់សំគាល់ ហើយភាគច្រើននៃអ្នកលេងFacebook​​ចូល​ចិត្ត​បញ្ចេញ​អារម្មណ៍​របស់​ខ្លួន​ទាំង​ល្អ​ឬ​មិន​ល្អ​ដែល​នាំ​យក​នូវ​ផល​ប៉ះពាល់​ជា​ច្រើន​។​ 🙋តើផលប៉ះពាល់នោះមានអ្វីខ្លះ? ---------------------------------------------------------- 💁ខាងក្រោម​នេះ​គឺជា​ផលអវិជ្ជមានពីការលេងFacebook៖ 1.កាត់បន្ថយទំនាក់ទំនងភាព​ស្និទ្ធស្នាលពិតប្រាកដោយ​​និយាយ​គ្នា​តាម​រយៈ​កុំព្យូទ័រ​ឬ​ទូរស័ព្ទ​ដៃ​ទៅ​វិញ។ 2. ​ការ​រំខាន​​ព្រោះ​អ្នក​រវល់​តែ​ឆែក​Facebook ដែល​ធ្វើ​ឲ្យ​មិន​អាច​ផ្ដោត​អារម្មណ៍​100​ភាគរយ​ទៅ​លើ​ការងារ​បាន​។ 3. មិន​ល្អ​សម្រាប់​ភ្នែកដោយការ​សម្លឹង​មើល​អេក្រង់​​​ច្រើន​ម៉ោង​នឹង​មាន​ផល​ប៉ះពាល់​ដល់​ភ្នែក​របស់​អ្នក។ 4.មនុស្សគ្រប់គ្នាអាចនឹងដឹងរឿងអាក្រក់ៗពីអ្នកច្រើនដោយការបង្ហោះតាមFacebookរបស់អ្នក។ 📚សូមរង់ចាំភាគបន្តអំពី៖(🕴កន្លែងដែលគួរជៀសវាងក្នុងការទុកដាក់ទូរស័ព្ទដើម្បីកុំឲ្យប៉ះពាល់ដល់សុខភាព📚📝) ---------------------------------------------------------- #1day1post #Businessideas #KongPanhavuth #MBA
0 notes
kongpanhavuth-blog · 7 years ago
Photo
Tumblr media
+ហេតុអ្វីមនុស្សមួយចំនួនសម្រេចចិត្តចាកចេញពីក្ដីសុបិនរបស់ខ្លួន?📚📝 (ភាគទី57) -មនុស្ស​ជាច្រើន​បោះបង់​ក្ដី​សុបិន​របស់​ខ្លួន ដោយ​លើកឡើង​ជាមួយ​ហេតុផល​យ៉ាង​សមរម្យ​រហូត​ទាល់តែ​មិន​អាច​បន្ទោស​បាន ដែល​តាម​ពិត​វា​មិនមែន​ជា​ហេតុផល​របស់​ពួកគេ​នោះ​ទេ វា​គ្រាន់តែ​ជា​លេស​ដោះសា​របស់​ពួកគេ​តែ​ប៉ុណ្ណោះ។ 🙋តើ​អ្វី​ជា​លេស​ដោះសា​នៃ​ការ​បោះបង់​ក្ដី​សុបិន​របស់​បុគ្គល​ម្នាក់ៗ? ---------------------------------------------------------- 💁ខាងក្រោម​នេះ​គឺជា​លេស​2​យ៉ាង​ដែល​មនុស្ស​ជាទូទៅ​យក​មក​ការពារ​ខ្លួនឯង៖ 1.ប្រាកដជា​គ្មាន​នរណា​ម្នាក់​យល់​ពី​ក្ដី​សុបិន​របស់​ខ្ញុំ​ឡើយ៖អ្នកអាចដាក់សំនួរសួរខ្លួនឯងថាតើ​ចាំបាច់​ណាស់​មែន​ទេ​សម្រាប់​អ្នក​ក្នុង​ការ​ធ្វើអ្វីមួយសំរាប់តែ​អ្នកដទៃ? 2.ខ្ញុំ​មិន​មាន​សមត្ថភាព​គ្រប់គ្រាន់​, ខ្ញុំ​ចាស់​ឫ​នៅ​ក្មេង​ពេក ឬ​ខ្ញុំ​មិន​ទាន់​មាន​សមត្ថភាព​ឫ​បទពិសោធន៍​គ្រប់គ្រាន់​នោះ​ទេ ជាដើម៖ រាល់ការគិតទាំងអស់នេះ គឺសុទ្ធតែជាលេសដែលទំនងតែសម្បកក្រៅ ព្រោះភាពជោគជ័យមិនដែលកំណត់ដោយលេសទាំងនេះទេ គឺដោយសារតែភាពខិតខំប្រឹងប្រែងមិនដកថយ រឺមិនឈប់។ 📚សូមរង់ចាំភាគបន្តអំពី៖(🕴តើ​មាន​វិធីសាស្រ្តល្អៗ​អ្វី​ខ្លះ ដើម្បី​ទទួល​បាន​មតិយោបល់ (​Feedbacks) ពី​អតិថិជន​?​📚📝) ---------------------------------------------------------- #1day1post #Businessideas #KongPanhavuth #MBA
0 notes
kongpanhavuth-blog · 7 years ago
Photo
Tumblr media
+ទំលាប់អាក្រក់ទាំង3ដែលធ្វើឲ្យអ្នកមិនអាចរីកចំរើន📚📝 (ភាគទី55) -ការអនុវត្តសកម្មភាពពី​ព្រលឹម ពេល​ថ្ងៃ និងមុនពេល​ចូល​គេងគឺជារឿងដ៏សំខាន់បំផុតក្នុងជីវិត ដើម្បីឲ្យអ្នកអាចឈានទៅរកគោលដៅបានឆាប់រហ័ស។ 🙋តើសកម្មភាពអាក្រក់ទាំង3មានអ្វីខ្លះ? ---------------------------------------------------------- 💁ខាងក្រោមនេះគឺជាទំលាប់អាក្រក់ទាំង3ដែលបំផ្លាញអ្នកដោយមិនដឹងខ្លួន៖ 1.តែង​គិត​ថា​ខ្លួន​ឆ្លាត​ជាង​គេ​រហូត៖ រាល់​បញ្ហា​ដែល​​បានដោះស្រាយ​ រឺរាល់ទង្វើដែលបានធ្វើគឺតែងគិតថា​ខ្លួន​ឯងល្អ រឺត្រឹមត្រូវរហូត​។ 2.តែង​ចំណាយ​ពេល​លើ​ទូរស័ព្ទ​មុនចូល​គេង​ រឺភ្ញាក់​ពេល​ព្រឹក​ភ្លាម កាន់​ទូរស័ព្ទ​ភ្លាម 3.​ចូល​គេងយឺត​ 📚សូមរង់ចាំភាគបន្តអំពី៖(🕴ហេតុអ្វីមនុស្សមួយចំនួនសម្រេចចិត្តចាកចេញពីក្ដីសុបិនរបស់ខ្លួន?📚📝) ---------------------------------------------------------- #1day1post #Businessideas #KongPanhavuth #MBA
0 notes
kongpanhavuth-blog · 7 years ago
Photo
Tumblr media
+វិធីសាស្រ្តដ៏ងាយស្រួល3យ៉ាងដែលនាំឲ្យអ្នកមានសុខភាពល្អ📚📝 (ភាគទី55) -សុខភាពគឺជារឿងដ៏សំខាន់បំផុតក្នុងការប្រកបការងារ រឺរស់នៅឲ្យមានសេចក្តីសុខ ប្រសិនបើមានសុខភាពមិនល្អហើយនោះអ្វីគ្រប់យ៉ាងប្រាកដជារលាយអស់។ 🙋តើវិធីសាស្រ្តដ៏ចម្លែកទាំង3 ដើម្បីធ្វើឲ្យសុខភាពបានល្អប្រសើរមានអ្វីខ្លះ? ---------------------------------------------------------- 💁ខាងក្រោមនេះគឺជាវិធីសាស្រ្ត3ដើម្បីឲ្យសុខភាពល្អ៖ 1.សុខភាពមាត់ធ្មេញ៖ មិនត្រូវដុសធ្មេញក្រោយពេលបរិភោគអាហារភ្លាមឡើយ ជាពិសេសអាហារដែលមានជាតិអាសីុតដូចជា ផ្លែឈើមានជាតិជូរ ភេសជ្ជៈប៉ូវកម្លាំង ផ្លែប៉េងប៉ោះ និងទឹកសូដា ព្រោះអាចបណ្ដាលឲ្យសម្បកធ្មេញឆាប់ខូច។ 2.មិនត្រូវទទួលទានភេសជ្ជៈប៉ូវកម្លាំងកំឡុងពេលនឿយហត់ខ្លាំង៖ ភេសជ្ជៈប៉ូវកម្លាំងមានផ្ទុកជាតិកាហ្វេអីុន5ដងលើសពីកាហ្វេទៅទៀត ប៉ុន្ដែកម្លាំងដែលវាផ្ដល់ឲ្យយើងបានតែក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ ហើយថែមទាំងជះឥទ្ធិពលមិនល្អដល់អ្នកដូចជា មានអារម្មណ៍ភ័យញាប់ញ័រ ឆេវឆាវ និងចង្វាក់បេះដូងលោតញាប់ទៀតផង។ 3.​បោះចោលនូវសាប៊ូដែលមានស្លាកប្រឆាំងនឹងបាក់តេរី៖ ដបសាប៊ូដែលបានបិទស្លាកថាប្រឆាំងនឹងបាក់តេរី ភាគច្រើនគឺមានប្រសិទ្ធភាពមិនបានខ្លាំងនោះទេ តែវាអាចជះឥទ្ធិពលឲ្យសុខភាពយើងក្នុងរយៈពេលវែង។ 📚សូមរង់ចាំភាគបន្តអំពីសុខភាព៖(🕴ទំលាប់អាក្រក់ទាំង3ដែលធ្វើឲ្យអ្នកមិនអាចរីកចំរើន📚📝) ---------------------------------------------------------- #1day1post #Businessideas #KongPanhavuth #MBA
0 notes