#ជីវិត សង្គម
Explore tagged Tumblr posts
dianote · 3 years ago
Text
ចំនុចអវិជ្ជមាននៃការសុំមតិវិលត្រឡប់
ចំនុចអវិជ្ជមាននៃការសុំមតិវិលត្រឡប់ - Stop Asking for Feedback
ប្រសិនបើយើងគិតឲ្យច្បាស់លាស់ទៅ មតិវិលត្រឡប់មិនសូវជាជួយលើកគុណភាព និងប្រសិទ្ធិភាពការងារនោះទេ ហើយមួយភាគបីនៃមតិវិលត្រឡប់ គឺធ្វើឲ្យយើងរងឥទ្ធិពលអវិជ្ជមានទៅវិញទេ។ មូលហេតុដែលមតិវិលត្រឡប់មិនសូវមានប្រសិទ្ធិភាពគឺព្រោះវាចង្អុលបង្ហាញឲ្យឃើញតែពីអតីតកាល។ ពេលដែលអ្នកណាម្នាក់ផ្ដល់មតិកែលម្អដល់អ្នក គេរំលឹកតែរឿងដែលកន្លងហួសហើយ…
View On WordPress
0 notes
rkunyou-blog · 8 years ago
Text
តាមការសិក្សាបានបង្ហាញថាកូនច្បង​ មានភាពវៃឆ្លាតជាងកូនប្អូន
ការ​ស្រាវជ្រាវ​ថ្មី​មួយ បាន​បង្ហាញ​ថា កុមារ​ដែល​ជា​កូន​ដំបូង មាន​ភាព​ឆ្លាតវៃ​ជាង​ប្អូន​បង្កើត​របស់​ពួកគេ ដោយសារតែ ពួកគេ​ទទួល​បាន ការ​ជំរុញ​សមត្ថភាព​ខួរក្បាល​កាន់តែ​ច្រើន​ពី​ឪពុកម្ដាយ នៅ​ក្នុង​ឆ្នាំ​ដំបូង។
កូន​ដំបូង មាន​ភាព​ឆ្លាតវៃ ជាង​ប្អូន​បង្កើត​របស់​ពួកគេ ដោយសារតែ ទទួល​បាន​ការ​ជំរុញ​ផ្លូវចិត្ត​ច្រើន​ពី​ឪពុកម្ដាយ
កូនទី១ ទទួល​បាន​ពិន្ទុ​ប្រលង​សមត្ថភាព IQ ខ្ពស់​បំផុត
ឪពុកម្ដាយ​ហាក់​ចំណាយ​ពេល​តិច…
View On WordPress
0 notes
choukhmer · 3 years ago
Text
ជីវិត និងស្នាដៃ​របស់​លោក ចៅ សេងអ៊ួរ
ជីវិត និងស្នាដៃ​របស់​លោក ចៅ សេងអ៊ួរ
ចៅ សេងអ៊ួរ (១៩២៧ – ២០xx) លោក ចៅ សេងអ៊ួរ កើត​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​១៩២៧ នៅ​មាត់ជ្រូក កម្ពុជា​ក្រោម ។ ឪពុក​ឈ្មោះ សម ម៉ម ម្តាយ​ឈ្មោះ លាន ។ លោក​បាន​ធ្វើការ​សិក្សា​នៅ​ប៉ារីស ដោយ​បាន​ទទួល​បរិញ្ញាប័ត្រ​វិទ្យាសាស្ត្រ​សង្គម និង​សញ្ញាប័ត្រ​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​និង​សង្គម នៅ​ប៉ារីស ឆ្នាំ​១៩៥៦ ។ ឆ្នាំ​ដដែល​នោះ លោក​បាន​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ ដោយ​បាន​បម្រើ​ការងារ​នៅ​ក្រសួង​សង្គមកិច្ច និង​ការងារ និង…
Tumblr media
View On WordPress
0 notes
patricktola · 6 years ago
Photo
Tumblr media
#រីករាយ​ថ្ងៃ​កំណើត​ #បំពេញ​បំណង​ #ជួយ​ដល់​សង្គម​ កុំ​ចាំបាច់​សួរ​ថា​ តេី​សង្គម​នេះ​បាន​ផ្ដល់​អ្វី​ខ្លះ​ដល់​អ្នក​? ត្រូវ​សួរ​ខ្លួន​ឯង​ថា​ តើ​យើង​ម្នាក់​ៗ​បាន​ផ្ដល់​អ្វី​ខ្លះ​ដល់​សង្គម​ដែល​អ្នក​រស់នៅ​? ពាក្យ​ថា​ជួយ​ដល់​សង្គម​ជាតិ​ មិន​ទាល់​តែ​អ្នក​បាន​ចូលរួម​ការងារ​រដ្ឋ​(បុគ្គលិក​បម្រើ​ការងារ​រដ្ឋ​)​ នោះ​ទេ​។​ អ្នក​គ្រាន់តែ​បំពេញ​តួនាទី​ជា​ពលរដ្ឋ​ល្អ​ម្នាក់​ក៏​គ្រប់គ្រាន់​ហើយ...​ សម្រាប់​ខ្ញុំ​ គ្មាន​អ្វី​ធំដុំ​នោះ​ទេ​ ខ្ញុំ​គ្រាន់​តែ​ជ្រើសរើស​ការ​ចូលរួម​ជួយ​សង្គម​ ដោយ​ការ​បរិច្ចាគ​ឈាម​ ៣-៤ខែ​ម្តង​ ​(ផ្នែក​មួយ​នៃ​ការ​ជួយ​សង្គ្រោះ​ជីវិត​)​ ប៉ុណ្ណោះ​។ #ចុះ​អ្នក​ទាំង​អស់​គ្នា​វិញ​ គិត​ថា​អាច​ជួយ​សង្គម​អ្នក​ដោយ​ប្រេី​ជម្រើស​បែប​ណា​? ​ (at NBTC មជ្ឈមណ្ឌលជាតិផ្តល់ឈាម) https://www.instagram.com/p/B3JMAvBBM6p/?igshid=omg6kf0l0mwt
0 notes
kingmindint · 7 years ago
Text
២​ខែ​មុន​ជា​កម្មករ​ចិញ្ចឹម​បង្កង ឥឡូវ​ជា​តារា​ចម្រៀង ឡើង​ឆាក​ជាមួយ​តារា​សុទ្ធ​លំដាប់​ប្រទេស
វាសនា​មនុស្ស​ពិត​ជា​មើល​មិន​ឃើញ ដូច​ករណី​លោក ខេង គុយលី ដែល​កាល​ពី​២​ខែ​មុន គឺ​ជា​កម្មករ​ចិញ្ចឹម​បង្កង​នៅ​ស្រុក​ថៃ តែ​ឥឡូវ​នេះ​បាន​ក្លាយ​ជា​តារា​ចម្រៀង ថែម​ទាំង​ត្រៀម​ឡើង​ឆាក​ជាមួយ​តារា​ចម្រៀង​ល្បី​ៗ ខេមរៈ សិរីមន្ត ខេម និង​មាស សុខសោភា ជា​ដើម។
ខេង គុយលី និង​ឧកញ៉ា ឡេង ណាវ៉ាត្រា
ស្ថានភាព​ជីវិត​ប្រែ​ប្រួល​១៨០​ដឺក្រេ ត្រឹម​រយៈ​ពេល​២​ខែ​នេះ សាមី​ខ្លួន​បាន​ប្រាប់​ថា សូម្បី​តែ​យល់​សប្តិ ក៏​នឹក​មិន​ដល់​ដែរ។ “អារម្មណ៍​ខ្ញុំ​ពេល​នេះ មិន​ដឹង​យក​អី​មក​និយាយ​ឲ្យ​ត្រូវ​ទេ​បង ធ្លាប់​តែ​ធ្វើ​ជា​អ្នក​ឲ្យ​ចំណី​បង្កង​នៅ​ស្រុក​ថៃ ខ្ញុំ​មិន​ដែល​គិត​ទេ​ថា ថ្ងៃ​ណា​មួយ​នឹង​បាន​ទៅ​ប្រទេស​កូរ៉េ ហើយ​ក៏​រឹត​តែ​មិន​ដែល​ស្រមៃ​ថា បាន​ឡើង​ឆាក​ច្រៀង​ជាមួយ​តារា​ល្បី​ៗ​ដូច​ជា​បង ខេមរៈ សិរីមន្ត ខេម និង មាស សុខ​សោភា​ទេ ដល់​ឥឡូវ​ក្លាយ​ជា​ការ​ពិត…និយាយ​ទៅ ខ្ញុំ​ដូច​យល់​សប្តិ​អីចឹង​បង​!”។
ស្ថានភាព​ជីវិត​ប្រែ​ប្រួល​របស់​លោក គឺ​ដោយ​សារ​បាន​យឹតយោង​របស់​ឧកញ៉ា​ម្នាក់ គឺឧកញ៉ា ឡេង ណាវ៉ាត្រា ដែល​មាន​អតីតភាព​ជា​ពលករ​ដូច​លោក​ដែរ។ វិល​ទៅ​ដំណើរ​ដើម​ចម​នៃ​ការ​ប្រែ​ប្រួល​ជីវិត​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​នេះ អ្នក​ស្រុក​ពោធិសាត់ បាន​រៀបរាប់​ឲ្យ​ដឹង​ថា ដំបូង���ឡើយ ដោយ​សារ​និស្ស័យ​ចូល​ចិត្ត​សិល្បៈ លោក​តែង​តែ​ច្រៀង Cover បទ​របស់​តារា​ចម្រៀង​ផ្សេង​ៗ និង​និពន្ធ​ថ្មី​ខ្លួន​ឯង​ខ្លះ បង្ហោះ​លើ​ហ្វេសប៊ុក និង​យូធូប។
គុយលី(រូប​ទី​២​រាប់​ឆ្វេង) ក្នុង​ផ្ទាំង​ផ្សព្វផ្សាយ​តន្ត្រី​នៅ​កូរ៉េ​ខាង​ត្បូង​ជាមួយ​ តារា​ល្បី​ៗ​របស់​ប្រទេស
២​ឆ្នាំ ជាមួយ​សកម្មភាព​សិល្បៈ​លើ​បណ្ដាញ​ទំនើប បាន​នាំ​ឲ្យ​លោក ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ច្រើន​ពី​មិត្តភ័ក្ដិ​លើ​បណ្ដាញ​សង្គម ដែល​លោក​បាន​ប្រើ​ឈ្មោះ​ថា “គុយលី ចម្រៀង​ពលករ”។ បទ​ដែល​ធ្វើ​ឲ្យ​មាន​គេ​ស្គាល់​លោក​ច្រើន មាន​បទ “បង​ក្រ​ទើប​គេ​ទៅ​ចោល” និង​បទ “គេ​ចូល​ស្ដី ស្រី​ការ​ចុះ” ជា​ដើម។
ប៉ុន្តែ​ភាព​ពេញ​និយម​គ្រា​នោះ មិន​ទាន់​ដឹង​ដល់​ឧកញ៉ា ឡេង ណាវ៉ាត្រា ទេ គឺ​ទើប​តែ​វេលា​មុន​បុណ្យ​ភ្ជុំ​បិណ្ឌ​ឆ្នាំ​មុន​នេះ​ប៉ុណ្ណោះ ហើយ​រហូត​ដល់​២​ខែ​ចុង​ក្រោយ ទើប​អ្វី​ៗ​ចាប់​ផ្ដើម​ប្រែ​ប្រួល។
“កាល​ហ្នុង បង ណាវ៉ាត្រា បាន​ទាក់​ទង​ទៅ​ខ្ញុំ​ហើយ​សួរ​ខ្ញុំ​ថា ស្គាល់​គាត់​អត់ ខ្ញុំ​ថា អត់​ស្គាល់​ទេ។ គាត់​ហៅ​ឲ្យ​មក​ធ្វើ​ការ​ក្នុង​ផលិតកម្ម​គាត់ តែ​ពេល​នោះ ខ្ញុំ​មិន​ទាន់​ឆ្លើយ​ថា​ម៉េច​ទេ ព្រោះ​ថា​អារម្មណ៍​មួយ…បង​ដឹង​ហើយ សង្គម​យើង​មាន​អ្នក​បោក​អីចឹង​ណា​បង ខ្ញុំ​ចេះ​តែ​គិត​ថា បោក​ហើយ​ៗ…។ តែ​ចៃដន្យ​ខ្ញុំ​មាន​មិត្តភ័ក្ដិ​ធ្វើ​ការ​នៅ​កូរ៉េ​ម្នាក់ សួរ​គេ​ទៅ គេ​ថា បើ​បាន​បង ណាវ៉ាត្រា យក​មក​នៅ​ជាមួយ គុយលី ឯង​សំណាង​ហើយ ព្រោះ​គាត់​មិន​ងាយ​យក​អ្នក​ណា​មក​នៅ​ជាមួយ​ទេ!”។
ក្រោយ​ពី​ប្រាកដ​ក្នុង​ចិត្ត​ចំពោះ​ការ​ផ្ដល់​របស់​ឧកញ៉ា​វ័យ​ក្មេង​ខាង​លើ គុយលី ប្រាប់​ថា លោក​សម្រេច​ថា នឹង​ចុះ​មក​កម្ពុជា។ ប៉ុន្តែ​ភ្លាម​ៗ ដោយ​សារ​ថៅកែ​ចិញ្ចឹម​បង្កង​របស់​លោក មិន​ទាន់​អាច​រក​កម្មករ​ថ្មី​ជំនួស​បាន លោក​មិន​បាន​មក​ទេ គឺ​ចាំ​រហូត​ដល់​២​ចុង​ក្រោយ​នេះ ទើប​លោក​អាច​ដក​ខ្លួន​មក​បាន។ បច្ចុប្បន្ន ខេង គុយលី បាន​ស្នាក់​នៅ​ផ្ទះ​ជាមួយ​ឧកញ៉ា ឡេង ណាវ៉ាត្រា តែ​ម្ដង ដោយ​ជួយ​ធ្វើ​ការងារ​ផ្ទះ​ខ្លះ និង​ការងារ​ខ្លះ​ទៀត​លើ​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​របស់​ឧកញ៉ា។
“ខ្ញុំ​ចង់​និយាយ​ថា អរគុណ​បង​ណាវ៉ាត្រា ខ្លាំង​ណាស់ អ្វី​ៗ​ដែល​បាន​កើត​ឡើង គឺ​ខ្ញុំ​ដូច​ទើប​ភ្ញាក់​ពី​ដេក​អីចឹង របស់​ដែល​ធ្លាប់​តែ​នៅ​ភក់​ជ្រាំ ត្រូវ​គាត់​រើស​យក​មក​លាង​ទឹក ហើយ​តម្កល់​ជា​របស់​សំខាន់ ខ្ញុំ ពិត​ជា​មិន​ដែល​ស្រមៃ​ទេ ហើយ​ក៏​រឹត​មិន​ដែល​គិត​ទៀត​ថា បាន​ទៅ​ប្រទេស​កូរ៉េ​ថែម​ទៀត។” គុយលី ថ្លែង។
វិល​មក​លោក ឡេង ណាវ៉ាត្រា ដែល​ទើប​ឡើង​ឧកញ៉ា​ថ្មី​ៗ ប្រាប់​ជុំវិញ​រឿងរ៉ាវ​កើត​ឡើង​លើ ខេង គុយលី ថា ក្រោយ​ពី​បាន​ឃើញ​ទេពកោស���្យ និង​ស្ថានភាព​របស់​បុរស​វ័យ ២៦​ឆ្នាំ​រូប​នេះ ខណៈ​លោក​ធ្លាប់​ជា​ពលករ​ដែរ​នោះ ធ្វើ​ឲ្យ​លោក​មាន​ចិត្ត​អាណិត ស្រឡាញ់។ ដូច្នេះ​ហើយ លោក​ក៏​កើត​គំនិត​ចង់​ជួយ ទើប​សម្រេច​ហៅ​គេ​ឲ្យ​មក​នៅ​ជា​មួយ​តែ​ម្ដង។
ខេង គុយលី ខ្លួន​ប្រឡាក់​ប្រឡូស​នាម​ជា​ពលករ​​
“រាល់​ថ្ងៃ គាត់​នៅ​ផ្ទះ​ជាមួយ​ខ្ញុំ​តែ​ម្ដង…ហើយ​ខ្ញុំ​មើល​ឃើញ​ថា គាត់​មាន​អត្តចរិត ឫកពា​ល្អ ទើប​ប្រគល់​ការងារ​ឲ្យ​ធ្វើ​មួយ​ចំនួន ក្នុង​នោះ​មិន​អោយ​ធ្វើ​អី​ច្រើន​ទេ គឺ​គ្រាន់​តែ​កាន់ Page របស់​ខ្ញុំ និង​ការងារ​តិច​តួច​ខ្លះ​ទៀត​ក្នុង​ផលិតកម្ម”។
ក្រោម​ការ​ផ្ចុងផ្ដើម​ពី​ឧកញ៉ា​ចិត្ត​បុណ្យ គុយលី ដែល​មាន​និស្ស័យ​សិល្បៈ តែង​និពន្ធ និង​ច្រៀង គុយលី ស្រាប់ ត្រូវ​បាន​ឧកញ៉ា​ដាក់​បញ្ចូល​ទៅ​ក្នុង​កម្មវិធី​តន្ត្រី​ធំ​មួយ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ពាក់​កណ្ដាល​ខែ​ក្រោយ ជាមួយ​តារា​ចម្រៀង​ល្បី​ៗ​របស់​កម្ពុជា​ច្រើន ហើយ​នោះ ជា​បទ​ពិសោធន៍​ឡើង​ឆាក​តន្ត្រី​ដំបូង​បំផុត​ក្នុង​ជីវិត​របស់​លោក។
អ្នក​ខេត្ត​ពោធិសាត់ ឲ្យ​ដឹង​ថា លោក​នៅ​មាន​ការ​បារម្ភ​ខ្លះ​ដែរ​ពី​ព្រឹត្តិការណ៍​នោះ ប៉ុន្តែ​លោក​តាំង​ចិត្តថា នឹង​ធ្វើ​ឲ្យ​បាន។ វិល​មក ម្ចាស់​សំណង់​លំនៅ​ដ្ឋាន ឡេង ណាវ៉ាត្រា ដែល​ជា​ម្ចាស់​ឧបត្ថម្ភ​ផ្ដាច់​មុខ​ព្រឹត្តិការ​ខាង​លើ​វិញ លើក​ឡើង​ថា លោក​មាន​ជំនឿ​ចិត្ត​ថា ខេង គុយលី នឹង​អាច​ធ្វើ​បាន​ដូច​គ្នា៕
គុយលី កាល​នៅ​ជា​កម្មករ​ចិញ្ចឹម​បង្កង​នៅ​ស្រុក​ថៃ
រូប​ថត៖ផ្ដល់​ដោយ​ឧកញ៉ា ឡេង ណាវ៉ាត្រា
Source news.sabay.com.kh
via Kingmind ២​ខែ​មុន​ជា​កម្មករ​ចិញ្ចឹម​បង្កង ឥឡូវ​ជា​តារា​ចម្រៀង ឡើង​ឆាក​ជាមួយ​តារា​សុទ្ធ​លំដាប់​ប្រទេស
0 notes
ummanonymous-blog · 7 years ago
Text
ស្រលាញ់ពាក្យ ១២​​ឃ្លា​ របស់លោកស្រីផឹង លីយាន ភរិយា​ប្រធានាធិបតី​ចិន ស៊ី ជីងពីង ទើបចង់ចែករំលែកបន្ត!
ទី១- កូន​សម្លាញ់... កូន​ត្រូវ​រៀន​ធ្វើ​ម្ហូបអាហារខ្លះ។ នេះ​មិន​មែន​ដើម្បី​យក​ទៅ​ប្រណិប័តន៍​អ្នក​ណា​ឡើយ ប៉ុន្តែ​​នៅ​ពេល​ដែល​មនុស្ស​ដែល​ស្រឡាញ់​កូន​មិន​នៅ​ កូន​អាច​​​រស់​នៅ​មើល​ថែ​ខ្លួន​ឯង​​បាន (រស់​បាន​ដោយ​ខ្លួន​ឯង)។
ទី២- កូន​សម្លាញ់... កូន​ត្រូវ​ចេះ​បើក​បរ​​។ នេះ​មិន​ពាក់ព័ន្ធ​នឹង​តំណែង​ តួ​នាទី​អ្វី​នោះ​ទេ ព្រោះ​បើ​កូន​បើក​ឡាន​ខ្លួន​ឯង​បាន កូន​នឹង​អាច​ទៅ​​គ្រប់​កន្លែង​ដែល​កូន​ចង់​ទៅ​បាន​គ្រប់​ពេល​គ្រប់​វេលា ដោយ​មិន​ចាំ​បាច់​សុំ​អង្វរ​អ្នក​ណា (​មាន​ឯករាជ្យ សិទ្ធិ​សេរី)
ទី៣- កូន​សម្លាញ់... កូន​ត្រូវ​ចូល​រៀន​មហាវិទ្យាល័យ និង​ត្រូវ​ជា​មហាវិទ្យាល័យ​ដែល​មាន​​គុណភាព។ នេះ​មិនមែន​​រៀន​ដើម្បី​យក​ក្រេឌីត​នោះ​ទេ ប៉ុន្តែ​ក្នុង​មួយ​ជីវិត​មនុស្ស​យើង ត្រូវ​ឆ្លង​កាត់​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​​ឲ្យ​បាន ៣​ទៅ​៤​ឆ្នាំ ដែល​ជា​​ជីវិត​ដែល​គ្មាន​លក្ខខណ្ឌ​តវ៉ា និង​ជា​ជីវិត​ដែល​​បាន​ទទួល​ការ​អប់រំ​ឲ្យ​មាន​សតិ​បញ្ញា ការ​គិត និង​ប្រើ​ហេតុផល (នៅ​ពេល​ចូល​ប្រឡូក​ចូល​ក្នុង​សង្គម​វា​ក៏​ប្រៀបដូច​ជា​បាន​ស្គាល់​ពី​ជីវិត​ពិត)
ទី៤- កូន​សម្លាញ់... កូន​ដឹង​ទេ​ថា កូន​ទុក​ដាន​ជើង​បាន​​ឆ្ងាយ​ប៉ុណ្ណា ចិត្ត​គំនិត​​របស់​កូន​នឹង​ទូលំទូលាយ​ប៉ុន​នោះ។ នៅ​ពេល​មាន​ចិត្ត​ទូលំទូលាយ​ហើយ ទើប​កូន​មាន​ក្ដី​សុខ ហើយ​បើ​ដើរ​មិន​បាន​ឆ្ងាយ​ទេ គឺ​ត្រូវ​ឲ្យ​សៀវភៅ​នាំ​កូន​ទៅ (​ពង្រីក​ទស្សនវិស័យ​របស់​ខ្លួន​ឯង​ដោយ​ពឹង​ផ្អែក​​លើ​ចំណេះដឹង)
ទី៥- កូន​សម្លាញ់... បើ​លោក​ន��ះ​នៅ​សល់​តែ​ទឹក​ពីរ​ពែង កូន​ត្រូវ​ទុក​មួយ​ពែង​ផឹក ចំណែក​មួយ​ពែង​ទៀត​គឺ​ត្រូវ​​ទុក​ប្រើ​សម្អាត​ផ្ទៃ​មុខ និង​ខោ​អាវ​ក្នុង​របស់​កូន (ការ​មើល​ឃើញ​តម្លៃ​ខ្លួន​​​ឯង មិន​ពាក់ព័ន្ធ​​នឹងការ​មាន ឬ​ក្រ​នោះ​ទេ)
ទី៦- កូន​សម្លាញ់... បើ​មេឃ​រលំ​ធ្លាក់​មក កូន​កុំ​បាច់​យំ​ស្រែក និង​​មិន​បាច់​ថ្ងូរ​រអ៊ូ​ថា​យ៉ាង​ណា​នោះ​ទេ ព្រោះ​​វា​នឹង​ធ្វើ​ឲ្យ​មនុស្ស​ដែល​ស្រឡាញ់​កូន​កាន់​តែ​ឈឺ​ចាប់ ចំណែក​មនុស្ស​ដែល​ស្អប់​កូន​កាន់​តែ​បាន​ចិត្ត (ព្រម​ទទួល​ជតា​កម្ម​យ៉ាង​ស្ងប់ មនុស្ស​ដែល​យើង​ស្រឡាញ់​នឹង​មាន​ក្ដី​សុខ)
ទី៧- កូន​សម្លាញ់... ទោះ​បី​ហូប​បាយ​ជាមួយ​ទឹក​ស៊ីអ៊ីវ ក៏​ត្រូវ​​​ជូត​តុ ក្រាល​កម្រាល​ឲ្យ​បាន​ស្អាត ហើយ​អង្គុយ​ហូប​ឲ្យ​មាន​របៀបរៀបរយ។ រស់​នៅ​តាម​បែប​ធម្មតា​ៗ ប៉ុន្តែ​រក្សា​ឲ្យ​បាន​ភាព​ថ្លៃថ្នូរ​ សមរម្យ (ឥរិយា មារយាទ និង​ស្ថានភាព​មិន​មែន​ជា​រឿង​​ពាក់ព័ន្ធ​គ្នា​នោះ​ទេ)។
ទី៨- កូន​សម្លាញ់... នៅ​ពេល​កូន​ទៅ​កន្លែង​ឆ្ងាយ​ៗ ត្រូវ​ចាំ​ទុក​ថា ក្រៅ​ពី​ត្រូវ​យក​កាមេរ៉ា​ថត​រូប​ទៅ​ជាមួយ គឺ​ត្រូវ​យក​ប៊ិច​និង​ក្រដាស​ទៅ​ផង ព្រោះ​ទេសភាព​អាច​ដូច​គ្នា ប៉ុន្តែ​អារម្មណ៍​ដែល​មើល​ទេសភាព​នោះ​មិន​​ប្រាកដ​ថា​អាច​ត្រលប់​មក​បាន​ដូច​ដើម​​វិញ​នោះ​ទេ។ Xu Xia Ke អាច​ក្លាយ​​ជា​ភូមិវិទូ​ដ៏​ល្បី​នៅ​ប្រទេស​ចិន មិន​មែន​ដោយ​សារ​គាត់​បាន​ធ្វើ​ដំណើរ​ច្រើន​បំផុត​នោះ​ទេ ប៉ុន្តែ​ដោយ​សារ​គាត់​បាន​កត់ត្រា​រឿងរ៉ាវ និង​បទ​ពិសោធន៍​យ៉ាង​ល្អិតល្អន់​ពី​ការ​ធ្វើ​ដំណើ���​របស់​គាត់ ដើម្បី​បន្សល់​ទុក​ឲ្យ​ក្មេង​ៗ​ជំនាន់​ក្រោយ។
ទី៩- កូន​សម្លាញ់... កូន​ត្រូវ​មាន​ផ្ទះ​មួយ​​របស់​​ខ្លួន​ឯង ទោះ​បី​ត្រឹម​តែ ៥ម៉ែត្រ​បួន​ជ្រុង​ក៏​ដោយ ព្រោះ​នៅ​ពេល​កូន​ឈ្លោះ​គ្នា​ជាមួយ​មនុស្ស​ដែល​កូន​ស្រឡាញ់ ដល់​បែកបាក់​ក៏​មិន​ដល់​ថ្នាក់​ត្រូវ​រក​កន្លែង​ដេក​មិន​បាន។ អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត គឺ​នៅ​ពេល​ដែល​កូន​មាន​ចិត្ត​ក្ដៅ នោះ​ក៏​មាន​កន្លែង​ដែល​អាច​ធ្វើ​ឲ្យ​កូន​ចិត្ត​ត្រជាក់​វិញ​បាន​​នៅ​ទី​នោះ (ឧបនិស្ស័យ​បែប​ឯករាជ្យ)
ទី១០- កូន​សម្លាញ់... ពេល​នៅ​ក្មេង​ ​ត្រូវ​មាន​ចំណេះដឹង នៅ​ពេល​ធំ​ឡើង​ត្រូវ​មាន​បទពិសោធន៍ ទើប​កូន​មាន​ជីវិត​ដែល​រីក​ចម្រើន​យ៉ាង​មាន​គុណភាព (អាន​បទពិសោធន៍​របស់​អ្នក​ដទៃ និង​ស្វែង​រក​បទពិសោធន៍​សម្រាប់​ខ្លួន​ឯង)
ទី១១- កូន​សម្លាញ់... មិន​ថា​ពេល​ណា​ក៏​ដោយ គឺ​ត្រូវ​ធ្វើ​ជា​មនុស្ស​ដែល​មាន​មេត្តា។ ត្រូវ​ចាំ​ទុក​ថា ការ​មាន​សន្ដាន​ចិត្ត​ល្អ នឹង​ធ្វើ​ឲ្យ​កូន​ជា​​ក្លាយ​ជា​​មនុស្ស​ដែល​ទទួល​បាន​ការ​ឃុំគ្រង​មើល​ថែ​ល្អ​បំផុត​ពី​អ្នក​ផង និង​វត្ថុ​សក្ដិសិទ្ធ​ទាំង​ឡាយ (ការ​ឃុំ​គ្រង​មើល​ថែ​នេះ​មិន​មែន​ដោយ​ភាព​មាន​បាន និង​អំណាច​នោះ​ទេ គឺ​ធ្វើ​ល្អ​ យើង​នឹង​បាន​អ្វី​ល្អ​មក​វិញ)
ទី១២- កូន​សម្លាញ់... ស្��ាម​ញញឹម ភាព​ស្រស់​ស្អាត និង​ភាព​ជឿជាក់​ នេះ​ហើយ​គឺ​ជា​ទ្រព្យ៕
Jan 28 18
0 notes
rkunyou-blog · 8 years ago
Text
ពិតជាគួរអោយសរសើរទឹកចិត្ដ និងទង្វើរប្អូនស្រីមែន!
គួរអោយសសើរទឹកចិត្ដប្អូនស្រី ម្នាក់នេះមែនដែលគាត់បានបង្ហាញនៅលើគណនេយ្យ Facebook របស់គាត់។​ ដែលក្នុងនោះផងដែរគាត់បានសរសេរយ៉ាងដូច្នេះថាៈ
ថាខ្ញុំរិៈលុយក៏បាន​​ ហេីយខ្ញុំក៏មិនសំបូរធនធានអីដែរ😔 មិនដឹងមួយលីត្រ អ៊ុំចំណេញបានប៉ុន្មានទេ? ហេីយមួយថ្ងៃលក់បានប៉ុន្មានលីត្រទៅ ? ខ្ញុំឈប់ញាំអីក្បែរនឹង បណ្តេាយផ្លូវ 95 កែងផ្លូវ360 ក្បែរ កន្លែងលក់គ្រឿងសមុទ្រ ឈ្មេាះចរណៃ​ ឃេីញគាត់អង្គុយលក់សាំង…
View On WordPress
0 notes
rkunyou-blog · 8 years ago
Text
ជា​ម្តាយ​ដ៍​ល្អ​ផង និង​បុគ្គលិក​ឆ្នើម​ផង​ វិធី​​សាស្រ្ត​១០​យ៉ាង​នេះ​អាច​ជួយ​បាន​
បន្ទាប់​ពី​សម្រាល​កូន​រួច អ្នកម្តាយ​ថ្មោង​ថ្មី​ត្រូវ​ប្រឈម​មុខ​នឹង​ការងារ​ជា​ច្រើន​​ មិនថា​ការងារ​ផ្ទះ ការ​ថែទាំ​កូន​ និងស្វាមី​ ជាពិសេស​គឺ​កន្លែង​ការងារ​តែម្តង។ បើ​ទោះ​ជា​មើល​ដូច​ជាមិន​សូវ​យុត្តិធម៌​សម្រាប់​ស្រ្តី តែ​ក៏​មាន​ស្រ្តី​ខ្លះ​នៅ​��ែ​អាច​កែ​ខៃ​ស្ថានការណ៍​ទាំង​ការងារ​ផ្ទះ ​និង​ខាង​ក្រៅ​ឲ្យ​មាន​តុល្យ​ភាព​បាន។
ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ១០​យ៉ាង​ឲ្យអ្នក​ម្តាយ​គ្រប់​រូប​មាន​ភាព​ប៉ិន​ប្រសប់​…
View On WordPress
0 notes
patricktola · 6 years ago
Photo
Tumblr media
ពេលវេលា​គឺ​ជា​អាយុ​ជីវិត​...✍️ ពេលវេលាពិតជាដើរ​លឿន​ណាស់​ ធ្មេច​បើក​ៗ​ ខ្ញុំ​ក៏ចាស់​ដោយ​មិន​ដឹង​ខ្លួន​ ថ្ងៃ​មុន​ទើប​តែ​១៩សោះ​ តែថ្ងៃនេះ​ហៀរ​កម្លោះទៅហើយ​ ជីវិត​អើយ​ជីវិត​ ពិត​ជា​��្រែ​ប្រួល​ទៅ​តាម​ពេល​វេលា​មែន​ បើ​សិន​ជា​អាច​វិល​ទៅ​រក​ពេលវេលា​កាលដែល​នៅ​ពី​ក្មេង​វិញបាន​ មិនដឹងជាល្អ​យ៉ាង​ណា​ទេ​ ព្រោះ​នៅ​ពី​ក្មេង​ចូល​ចិត្ត​លេង​សប្បាយ​ មិន​ខ្វល់​ខ្វាយ​រឿង​អ្វី​ទាំង​អស់​ ជីវិត​គឺ​មាន​តែភាព​រីករាយ​ មិន​ចេះខូចចិត្ត​ មិនចេះ​កើត​ទុក្ខ​ មិនដូច​ពេល​នេះ​ឡើយ​ ទុក្ខ​អើយ​សែន​ទុក្ខ​ ទុក្ខ​ឥត​ល្ហែ​ល្ហើយ​ រឿង​រ៉ាវ​ចូល​មក​ក្នុង​ជីវិត​នេះស្ទើរ​រាល់​ថ្ងៃ​ ទាំងរឿង​ល្អ​ ទាំងរឿង​អាក្រក់​ សុខ​និង​ទុក្ខ​ ច្របូកច្របល់​គ្នា​ ពេល​វេលា​ក៏​ទំពា​ស៊ី​អាយុ​ជីវិត​បន្តិច​ម្តងៗ​ ភាព​ចាស់​ជរា​ក៏​រំកិល​ចូល​មក​បន្តិច​ម្តងៗ​ដូចគ្នា​ ហើយ​មិន​យូរ​មិនឆាប់​ ជីវិត​នឹង​លា​ពិភព​លោក​នេះ​ ទៅ​កាន់ពិភពលោក​មួយថ្មី​ទៀត​មិនខានឡើយ​ ដូច្នេះហើយ​ ​ពេល​វេលា​គឺ​មិនមែន​ជាមាស​ប្រាក់​ តែពេល​វេលា​គឺ​ជា​អាយុ​ជីវិត​...។ ក្នុង​ខណៈ​ពេល​ដែល​ជីវិត​នៅ​មាន​ ត្រូវ​ប្រញាប់​ធ្វើ​អ្វី​ដែល​មានប្រយោជន៍​ ដល់​ខ្លួន​ឯង​ និងមនុស្ស​ជាតិ​ឲ្យហើយ​ កុំឲ្យស្តាយក្រោយ​ពេល​ធ្វើ​អ្វី​លែង​កើត​ រវល់​ច្រណែន​គ្នា​ រវល់​ឈ្នានីស​គ្នា​ រវល់​ប្រកាន់​គ្នា​ បានប្រយោជន៍​អ្វី​ តើជីវិត​យើង​មាន​១០ឆ្នាំប៉ុន្មាន​ដង​ទៀត​ ឆ្លៀត​ធ្វើ​សេចក្តី​ល្អ​បានក៏​ឆ្លៀត​ទៅ​ យើង​ប្រណាំង​ប្រជែង​គ្នា​ធ្វើ​ការងារ​មនុស្ស​ធម៌​ ឬ​សប្បុរសធម៌​នៅ​ក្នុង​សង្គម​ ប្រសើរ​ជាង​ប្រណាំង​ប្រជែង​គ្នា​រឿង​សំភារៈ​និយម​ កុំ​ព្រោះ​តែ​ដើម្បី​ខ្លួន​ឯង​ ធ្វើ​អ្វី​មិន​ក្រែង​ដល់​មនុស្ស​នៅ​ក្នុង​សង្គម​ឲ្យសោះណា...។​ ត្រូវ​ចេះរស់​នៅ​ជា​មួយនឹងសង្គមមនុស្ស​ល្អ​ ធ្វើ​អ្វីៗ​ត្រូវមាន​​គុណ​ធម៌​ កុំ​តែ​ៗ​ ស្ករ​ៗ​ បង្កតែភាពចលាចល​ បំពុល​សង្គម​ ឲ្យ​ច្របូកច្របល់​ ត្រូវចេះ​ខ្វល់ខ្វាយ​ ចេះ​យក​ចិត្ត​ទុក​ដាក់​ជួយសង្គម​ ទើប​ឈ្មោះ​ថា​ ជីវិត​រស់​នៅ​មិន​ខាត​ពេល​វេលា​ ឬរស់នៅ​មិនខាត​ប្រយោជន៍​...៕ អ្នកនិពន្ធ​​ ប៊ុន​ឆា (at សហគមន៍ទេសចរណ៏ធម្មជាតិចំបក់-ទឹកធ្លាក់ទី២) https://www.instagram.com/p/BzcBG6oBp7U/?igshid=7qgpi4mz6n6m
0 notes
patricktola · 6 years ago
Photo
Tumblr media
[...] ជីវិតបង​ ប្រឡាក់លម្អងអតីតកាល ។​ ព្រលឹមខ្លះ បងភ្ញាក់ ឡើងជាមួយតំណក់សន្សើមក្នុងកែវភ្នែក​ ។ អតីតកាល​បងមិន ល្អទេ​ បងធ្លាប់មាន​សង្សារ​ពីរនាក់​រួចហើយ​ ។​ បបូរមាត់​បងក៏មិន បរិសុទ្ធ​ បងធ្លាប់ទុក​ស្នាម​ថើប​លើ​មនុស្ស​អតីត​ ។​ អូន​ស្រឡាញ់​ បងទេ​ បើបងប្រាប់អូនថា​ បងជា​ជន​ក្រៅ​សង្គម​ ជនដែល​រស់​ លេងៗ​ គ្មាន​ទិសដៅ​ជីវិត​អ្វី​ទាំងអស់​ ។​ ​ ដកស្រង់​ចេញ​ពី​រឿង​ខ្លី​មួយ​របស់​ ស៊ូ​ ខេមរិន្ទ​ កវីនិពន្ធ​ខ្មែរ https://www.instagram.com/p/BvjKCoRB5o2/?utm_source=ig_tumblr_share&igshid=as5i5jcdj4lm
0 notes
patricktola · 6 years ago
Photo
Tumblr media
ការ​បរិច្ចាគឈាម មាន​ប្រយោជន៍​អ្វី​ខ្លះ​? ពលរដ្ឋ​ខ្មែរ​បច្ចុប្បន្ន​ទទួល​ការ​យល់​ដឹង​​ ពី​ការ​បិរច្ចាគឈាមដោយ​មាន​អ្នក​​ចូលរួម​យ៉ាងច្រើន​​ក្នុង​មួយ​ឆ្នាំ​ៗ។ ការ​បរិច្ចាគ​ឈាមត្រឹមត្រូវ មិនត្រឹមតែ​មិន​​​ប៉ះពាល់​ដល់​សុខភាព​ទេ ផ្ទុយ​ទៅ​វិញ​​អ្នកផ្ដល់​នឹង​ទទួល​​អត្ថប្រយោជន៍​ច្រើន ពី​សកម្មភាព​ស្ម័គ្រចិត្ត​មួយ​នេះ។ សប្បុរសជន​នឹង​ទទួល​អត្ថប្រយោជន៍​ដូចជា ដឹង​ពី​សុខភាព​ថា​តើ​ពួកយើង​​មាន​ផ្ទុក មេរោគ​រលាក​ថ្លើម B និង C កាមរោគ និង​ជំងឺ​អេដស៍​ឬ​យ៉ាង​ណា។ ម្យ៉ាង​ពួកយើង​​នឹង​រួម​ចំណែក​សំខាន់​ក្នុង​ការ​ជួយ​ជីវិត​មនុស្ស ធ្វើ​អំពើ​មនុស្ស​ធម៌ និង​ជា​ពលរដ្ឋ​ម្នាក់​ដែល​ឆ្លើយ​តប​ទៅ​នឹង​សង្គម​យ៉ាង​ពិតប្រាកដ។ ចំណុច​ពិសេស​មួយ​ទៀត​នោះ នៅ​ពេល​បងប្អូន​សាច់ញាតិ​មាន​គ្រោះថ្នាក់ ឬ​មាន​ជំងឺ ដែល​ត្រូវ​ការ​ឈាម​បន្ទាន់ អ្នក​ផ្ដល់​ឈាម​អាច​បង្��ាញ​សៀវភៅ​ ឬ​ប័ណ្ណ​បញ្ជាក់​​ពី​ការ​ផ្ដល់​ឈាម​របស់​ខ្លួន ដល់​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម នោះ​ពួកយើង​​នឹង​ទទួល​បាន​ឈាមស្វ័យប្រវត្តិ​ ដោយ​មិន​បាច់​បរិច្ចាគទៀតក៏បាន (ប័ណ្ណ​មួយ​បាន​មួយ​ប្លោក)។ ​ ការ​បរិច្ចាគ​ឈាម​គឺ​ធ្វើ​ឡើង​​ស្ម័គ្រចិត្ត ​គ្មាន​ការ​បង្ខិតបង្ខំ ហើយ​មុន​នឹងគេ​​អនុញ្ញាត​ឱ្យ​ផ្ដល់ អ្នក​បរិច្ចាគ​ត្រូវ​គោរព​លក្ខខណ្ឌ​បី៖ ១. ត្រូវ​មាន​អាយុ ១៨ ឆ្នាំ​ឡើង​ទៅ ២. ត្រូវ​មាន​ទម្ងន់ ៤៥ គីឡូក្រាមឡើងទៅ ៣.​ ត្រូវ​មាន​សុខភាព​ល្អ (ល្អ​ផ្លូវចិត្ត ល្អ​ផ្លូវកាយ និង​ល្អ​ផ្លូវ​សង្គម)។ បើ​មិន​គោរព​លក្ខខណ្ឌ​ទាំង​នេះ​ទេ នោះ​អ្នកស្ម័គ្រចិត្ត​មិនត្រូវ​​អនុញ្ញាត​ឱ្យ​ផ្ដល់​នោះ​ឡើយ។ ឈាម​ជា​សម្បត្តិ​ធម្មជាតិ ដូច្នេះ​ក្រោយ​បរិច្ចាគ សប្បុរសជន​គ្រាន់​តែ​ញ៉ាំ​ទឹក​ឱ្យ​បាន​ច្រើន នំ​ចំណី ផ្លែ​ឈើ​ទឹក​ក្រូច​ទៀតសោត នោះ​ឈាម​នឹង​ដូច​ធម្មតា​វិញ។ ឈាម​នឹង​ត្រូវ​បាន​គេ​ធ្វើតេស្ត​រក​មេរោគ ថ្លើម B, C កាមរោគ និង​អេដស៍ ហើយ​លទ្ធផល​នឹង​បង្ហាញ​​ជូន​ឱ្យ​សាមី​ខ្លួន​ដឹង​ដោយ​សម្ងាត់ បើ​សិន​ជា​​អ្នក​ណា​ម្នាក់​មាន​ផ្ទុក​មេរោគ​ណា​មួយ (ថ្លើម B, C កាមរោគ និង​អេដស៍)។ សូម​បញ្ជាក់​ថា ឈាម​ដែល​មាន​ផ្ទុក​មេរោគ​ណាមួយ​ក្នុង​ចំណោម​នេះ នឹង​ត្រូវ​ដុត​ចោល (ប្រើការ​មិន​កើត)។ ដើម្បី​អរគុណ​ដល់​សប្បុរសជន ​ដែល​បាន​បរិច្ចាគ​ឈាម សូម​ឱ្យ​អ្នក​ធ្លាប់​បរិច្ចាគ​បន្ត​ការ​បរិច្ចាគ សូម​ឱ្យ​អ្នក​មិន​ទាន់​បរិច្ចាគ​ចូល​រួម​បរិច្ចាគ និង​​ចុង​ក្រោយ​អរគុណ​ដល់​លោក Karl Landsteiner ដែល​បាន​រក​ឃើញ​ក្រុម​ឈាម​ប្រភេទ A, B និង O។ បើ​សិន​ស្ថាប័ន​អ្នក​ចង់​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ឈាម សូម​ទាក់ទង​ មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម #ទីតាំង​:​ មហាវិថី​យោធពលខេមរភូមិន្ទ​ (ផ្លូវ​២៧១)​ កែង​ផ្លូវ​ ១៨៧​ សង្កាត់​ទំនប់ទឹក​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​។ https://www.instagram.com/p/Bt-zSEwBpvW/?utm_source=ig_tumblr_share&igshid=s3f8nrumlrep
0 notes
patricktola · 7 years ago
Photo
Tumblr media
ជីវិត​ផ្សារភ្ជាប់​និង​សង្គម​ស៊ីវិល័យ​ យើង​ត្រូវ​ចេះ​ឆ្នៃ…​ រសជាតិ​ជីវិត​អោយ​ប្រសើរ​ ថ្ងៃ​នេះ​លំបាក​ ថ្ងៃ​ក្រោយ​មិន​ប្រាកដ​ថា​ ត្រូវ​លំបាក​ទៀត​ទេ​។ យើង​ត្រូវ​ចេះ​កំណត់​គោលដៅ​មួយ​អោយ​ច្បាស់លាស់​ គួបផ្សំ​និង​សេចក្ដី​ស្រលាញ់​ចេញ​ពី​ចិត្ត​ បណ្ដុះ​គំនិត​ និង​ព្យាយាម​តស៊ូ​ ប្រើប្រាស់​សមត្ថភាព​ស្មារតី​ដែល​ខ្លួន​មាន​ ដើម្បី​សំរេច​គោលដៅ​ជីវិត​យ៉ាង​ប្រសើរ។ ​ 😍 #ជីវិត​ #ជំនះ​ #ឧបសគ្គ​ #ប្តូរ​យុទ្ធសាស្រ្ត​ #មិន​ប្ដូរ​គោលដៅ​ https://www.instagram.com/p/Bq9tUqAh4qY/?utm_source=ig_tumblr_share&igshid=gcyp5daxfbt5
0 notes
kingmindint · 8 years ago
Text
សម្ពាធ​​ ៣ ​យ៉ាង​​ដែល​យុវជន​ភាគ​ច្រើន​តែង​ជួបប្រទះ!
ជា​ការ​ពិត​ មិន​អាច​​ប្រកែក​បាន​នោះ​ទេ អាយុ​កាន់​តែ​ច្រើន ទំនួល​ខុស​ត្រូវ​ក៏​កាន់​តែ​​ច្រើន​ដែរ។ ទំនួល​ខុស​ត្រូវ​កាន់​តែ​ច្រើន​ ការ​ចំណាយ​ក៏​កាន់​កើន​ឡើង​ផង​ដែរ។ ​​អ្វី​ដែល​សង្កេត​យើង​អាច​សង្កេត​ឃើញ​ជាក់​ស្ដែង​ គឺ​ ​​ក្មេង​ជំទង់​មួយ​ចំនួន​ពុំ​បាន​ត្រៀម​ខ្លួន​រួចរាល់​​សម្រាប់​ជីវិត​បែប​មនុស្ស​ធំ​នោះ​ទេ។ ខាង​ក្រោម​នេះ ​គឺ​ជា​អ្វី​ដែល​ក្មេង​វ័យ​ជំទង់​ច្រើន​តែ​ជួប​ប្រទះ​៖
១) សម្ពាធ​ពី​ឪពុកម្ដាយ​៖ ក្មេង​ជំទង់​មួយ​ចំនួន​ប្រហែល​ជា​កំពុង​សិក្សា​កម្រិត​ថ្នាក់​ឧត្ដម​សិក្សា ដូច្នេះ​ហើយ​មាន​ន័យ​ថា​ ពួក​គេ​នឹង​បញ្ចប់​ការ​សិក្សា​នា​ពេល​​ដ៏​ខ្លី​ខាង​មុខ​នេះ។ ឪពុកម្ដាយ​មួយ​ចំនួន​បាន​រំពឹង​ខ្ពស់​ទៅ​លើ​កូន​របស់​ពួក​គាត់​​ ដោយ​សង្ឃឹម​ថា​ កូន​របស់​ពួក​គាត់​អាច​រក​ការងារ​ល្អ​បាន ​និង​ទទួល​បាន​ប្រាក់​កម្រៃ​ខ្ពស់។ ជាក់​ស្ដែង ទី​ផ្សារ​ការងារ​ឥឡូវ​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង ដែល​ធ្វើ​ឲ្យ​កូន​មាន​សម្ពាធ​ខ្លាំង​ ដោយ​ខ្លាច​មិន​អាច​​ធ្វើ​បាន​ដូច​អ្វី​ដែល​ឪពុកម្ដាយ​​បាន​រំពឹង​ទុក និង​ខិតខំ​ចំណាយឱ្យ​ខ្លួន​បាន​រៀន​សូត្រ។
២) សម្ពាធ​ពី​មិត្តភ័ក្ដិ៖ ជា​ការ​ពិត ពេល​យុវជន​​ឈាន​ដល់​ ​វ័យ​​​ខ្ទង់​ម្ភៃ ​​គួរ​ណា​តែ​ឈប់​ចាយ​លុយ​ឪពុកម្ដាយ​​ទៀត​ហើយ។ យុវជន​និង​ក្មេង​ជំទង់​ខ្លះ​ បាន​រក​ការងារ​��្វើ​ឬ​ចាប់​ផ្ដើម​ជំនួញ​ដោយ​ខ្លួន​ឯង។ ចំពោះ​​មនុស្ស​ដែល​ពុំ​មាន​ការងារ​ធ្វើ​និង​ជំនួញ​ផ្ទាល់​ខ្លួន​​ធ្វើ​ឲ្យ​ពួក​គាត់​មាន​សម្ពាធ​ហើយ​គិត​ថា​ខ្លួន​ឯង​គ្មាន​ប្រយោជន៍។
៣) សម្ពាធ​ពី​សាច់ញាតិ៖ ចំពោះ​យុវជន​ខ្លះ​បើ​ទោះ​បី​ជា​មាន​ការងារ​ឬ​អាច​រក​ប្រាក់​ចំណូល​បាន​តិច​តួច​ក៏​ពិត​មែន តែ​ដោយ​សារ​តែ​សាច់​ញាតិ​អាច​រក​លុយ​បាន​ច្រើន​ អាច​ជួយ​ឪពុកម្ដាយ​របស់​ពួក​គេ​ប្រចាំ​ខែ​ឬ​ចេញ​លុយ​ឲ្យ​ឪពុកម្ដាយ​របស់​ពួក​គេ​ទៅ​ដើរ​លេង​នៅ​ក្រៅ​ប្រទេស​​ជា​ដើម ចំណុច​ទាំង​នេះ​​ក៏​អាច​ធ្វើ​ឲ្យ​យុវជន​​ខ្លះ​មាន​សម្ពាធ​​ផង​ដែរ​ព្រោះ​នៅ​សង្គម​យើង​ ឪពុកម្ដាយ​មួយ​ចំនួន​ក៏​​​ចូល​ចិត្ត​ប្រៀបធៀប​កូន​របស់​​គាត់ ​ទៅ​នឹង​អ្នក​ដទៃ​ណាស់​៕
Source @ www.bizkhmer.com
The post សម្ពាធ​​ ៣ ​យ៉ាង​​ដែល​យុវជន​ភាគ​ច្រើន​តែង​ជួបប្រទះ! appeared first on Entrepreneur.
from WordPress http://ift.tt/2f6LrJn
0 notes