#ព្រះរាជអាជ្ញា
Explore tagged Tumblr posts
Text
ពាក្យសច្ចាប្រណិធានរបស់ចៅក្រម និងព្រះរាជអាជ្ញា

View On WordPress
0 notes
Text
តុលាការខេត្តពោធិ៍សាត់បង្គាប់ឲ្យសកម្មជនដីធ្លីម្នាក់បង្ហាញខ្លួនរាល់មួយសប្ដាហ៍ម្ដង

ប្រភព : វិទ្យុអាសីុសេរី សកម្មជនដីធ្លីប្រចាំស្រុកក្រគរ ខេត្តពោធិ៍សាត់ លោក គុជ វេង ផ្ដល់បទសម្ភាសន៍ដល់អាស៊ីសេរី ក្រោយចេញពីបំភ្លឺនៅចំពោះមុខព្រះរាជអាជ្ញានៃសាលាដំបូងខេត្តពោធិ៍សាត់ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧។ ចៅក្រមសាលាដំបូងខេត្តពោធិ៍សាត់ បង្គាប់ឲ្យសកម្មជនដីធ្លីម្នាក់នៅស្រុកក្រគរ ចូលខ្លួនឆ្លើយបំភ្លឺជាលើកទី៣ ពីបទបរិហារកេរ្តិ៍ បទញុះញង់…
View On WordPress
0 notes
Text
ព្រះរាជក្រឹ���្យលេខ នស/រកត/០៤២៣/៦៤៤ ស្តីពីបទប្បញ្ញត្តិអន្តរកាលសម្រាប់ការពន្យារពេលនៃការចូលនិវត្តន៍ និងការបន្តការងាររបស់ចៅក្រមសាលាឧទ្ធរណ៍ និងព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍

View On WordPress
0 notes
Text
ចៅក្រមដាក់លោក កឹម សុខា នៅក្នុងការឃុំខ្លួនមុនជំនុំជម្រះ
ប្រភព ៖ ភ្នំពេញបុស្តិ៍ មួយថ្ងៃបន្ទាប់ពីលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងដែលកំពុងជាប់ពន្ធនាគារត្រូវបានចោទប្រកាន់ដោយព្រះរាជអាជ្ញា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក គី រិទ្ធី បានដាក់លោកនៅក្នុងការឃុំខ្លួនមុនការជំនុំជម្រះ និងបានបញ្ជាក់អំពីការចោទប្រកាន់ពីបទ «ក្បត់ជាតិ»។ នេះបើតាមតុលាការ។ អ្នកនាំពាក្យសាលាដំបូង (more…)
View On WordPress
0 notes
Text
ខណៈនេះកំពុងឡោមព័ទ្ធឆែកឆេរស្នាក់ការគណបក្សអំណាចខ្មែរ(មានវីដេអូ)
ប្រភព ៖ កោះសន្តិភាព តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា នៅវេលាម៉ោង៩ព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ នេះមានការចុះឆែកឆេរស្នាក់ការគណបក្សអំណាចខ្មែរ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ២៤៤AEo ផ្លូវ១៥៦ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ។ ដោយប្រតិបត្តិការណ៍នេះដឹកនាំដោយព្រះរាជអាជ្ញារង ឆៀង សុខ និងបានបិទផ្លូវលេខ១៥៦ដើម្បីចុះធ្វើការឆែកឆេរស្នាក់ការ (more…)
View On WordPress
0 notes
Text
ចុះអនុវត្តដីការឹបអូសដី... ផ្ទុះការតវ៉ាភ្លាម
ចុះអនុវត្តដីការឹបអូសដី… ផ្ទុះការតវ៉ាភ្លាម
ប្រភព ៖ កោះសន្តិភាព សេចក្តីរាយការណឱ្យដឹងថា កាលពីព្រឹកថ្ងៃទី១០ កក្កដា នេះ ស្ថិតត្រង់ចំណុចផ្លូវជាតិលេខ៦ ក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ពលរដ្ឋ១គ្រួសារមានចំនួនប្រមាណ៣០នាក់ បានកាន់បដាស្រែកតវ៉ាប្រឆាំងជាមួយអាជ្ញាធរនិងព្រះរាជអាជ្ញារងអមសាលាដំបូង ដែលបានមកចុះអនុវត្តសាលដីកាលេខ505ដ.ព.ស រឹបអូសយកដីក្នុងរឿងជំពាក់បំណុល ។ (more…)
View On WordPress
0 notes
Text
ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តព្រះវិហារ និងប្រធានការិយាល័យក្នុងមន្ទីរនេះដែលជាប់ពន្ធនាគាររឿងលក់ដីរដ្ឋយកប្រាក់ចែកមន្ត្រីក្រោមឱវាទត្រូវបានដោះលែងចេញពីពន្ធនាគារហើយកាលពីរសៀលថ្ងៃម្សិលមិញ ក្រោយពេលតុលាការប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារពួកគាត់ទាំង ២ នាក់កំណត់ ២ ឆ្នាំតែព្យួរទោសទាំងអស់ដែលនៅសេសសល់គិតត្រឹមថ្ងៃប្រកាសសាលក្រម។ លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញបានកែប្រែបទចោទ និងប្រកាសសាលក្រមផ្តន្ទាទោសប្រធានមន្ទីររ៉ែ និងថាមពល ខេត្តព្រះវិហារ និងប្រធានការិយាល័យហិរញ្ញវត្ថុដោយដាក់ពន្ធនាគារម្នាក់ៗកំណត់ ២ ឆ្នាំ ប៉ុន្តែអនុវត្តទោសត្រឹមថ្ងៃម្សិលមិញប៉ុណ្ណោះ ចំណែកទោសដែលនៅសេសសល់ត្រូវព្យួរទាំងអស់។ លោក ធាម ច័ន្ទពិសិដ្ឋ ថ្លែងថា៖ «ផ្តន្ទាទោសជនជាប់ចោទឈ្មោះ នួន ផល្លី និងឈ្មោះ គង់ មករា ដាក់ពន្ធនាគារក្នុងម្នាក់ៗចំនួន ២ ឆ្នាំដោយអនុវត្តទោសក្នុងពន្ធនាគារដោយគិតចាប់ពីថ្ងៃឃុំខ្លួនបណ្តោះអាសន្នរហូតដល់ថ្ងៃប្រកាសសាលក្រមនេះដោយទោសសល់ពីនេះត្រូវបានព្យួរទោសធម្មតាពីបទកេង��កប្រយោជន៍ដោយខុសច្បាប់តាមមាត្រា ៥៩៧ និង ៥៩៨ នៃក្រមព្រហ្មទណ្ឌប្រព្រឹត្តនៅមន្ទីរឧស្សាហកម្មរ៉ែ និងថាមពលខេត្តព្រះវិហារ កាលពីអំឡុងឆ្នាំ ២០១៣»។ ក្រៅពីទោសជាប់ពន្ធនាគារនេះតុលាការមិនតម្រូវឲ្យពួកគាត់បង់ប្រាក់ពិន័យ ឬសំណងទៅអ្នកដែលទិញដីនោះទេ។ ប៉ុន្តែតុលាការបានសម្រេចរឹបអូសប្រាក់ ៥៥០០ ដុល្លារប្រាក់ខ្មែរ ១ លាន ៦ សែនរៀលពីមនុស្សមួយចំនួនដែលទទួលផលពីការលក់ដីរដ្ឋនេះ។ តុលាការក៏បានរឹបអូសដីទំហំ ១៣ គុណនឹង ៧៤ ម៉ែត្រដែលបានលក់ទៅឲ្យបុរសម្នាក់ឈ្មោះ យ៉ាន់ សុធា ទុកជាសម្បត្តិរដ្ឋដោយមិននិយាយពីរឿងសំណងទេ ប៉ុន្តែអនុញ្ញាតឲ្យប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់។ ការផ្តន្ទាទោសត្រឹម ២ ឆ្នាំនេះគឺជាទោសក្រោយពេលចៅក្រមបានកែប្រែបទចោទតាមការស្នើសុំរបស់ព្រះរាជអាជ្ញា ងិន ពេជ្រ គឺកែប្រែពីបទ «បំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត» ដែលអាចជាប់ពន្ធនាគារពី ៥ ទៅ ១០ ឆ្នាំមកបទ «កេងយកប្រយោជន៍ដោយខុសច្បាប់»។ ការផ្ដន្ទាទោស ២ ឆ្នាំនេះទៀតសោតក៏ស្ថិតនៅក្នុងកម្រិតស្រាលបំផុតដែរបើប្រៀបធៀបទៅនឹងកម្រិតទោសដែលមានចែងក្នុងបទ «កេងយកប្រយោជន៍ដោយខុសច្បាប់» ដែលបានកំណត់ថាជនល្មើសក្នុងបទនេះត្រូវជាប់ពន្ធនាគារពី ២ ទៅ ៥ ឆ្នាំ និងពិន័យពី ៤ លានទៅ ១០ លានរៀល។ ក្នុងសវនាការម្សិលមិញមានតែលោក នួន ផល្លី ទេដែលមានវត្តមាន ខណៈដែលលោក គង់ មករា អវត្តមាន។ ប៉ុន្តែលោក ផល្លី មិនឆ្លើយសំណួរអ្នកកាសែតដែលសួរលោកថា តើលោកពេញចិត្តនឹងសាលក្រមនេះឬយ៉ាងណាទេ។ កាលពីសវនាការនៅសប្តាហ៍មុនលោក គង់ មករា និង លោក នួន ផល្លី បានសារភាពថាលោកពិតជាបានប្រជុំគ្នាជាមួយមន្ត្រីសរុប ១៦ នាក់ក្នុងមន្ទីរនេះដើម្បីជ្រើសរើសលោក នួន ផល្លី ឲ្យឈរឈ្មោះជាម្ចាស់ដីទំហំ ១៣ គុណនឹង ៧៤ ម៉ែត្រនៅជាប់នឹងមន្ទីរដើម្បីលក់ទៅឲ្យឈ្មោះ យ៉ាន់ សុធា ពិតប្រាកដមែន។ លោកទាំងពីរនិយាយថាលោកលក់ដើម្បីយកប្រាក់ទិញសម្ភារបម្រើការក្នុងមន្ទីរសងបំណុលដែលមន្ទីរជំពាក់គេ និងចែកចាយដល់មន្ត្រីសរុប ១៦ នាក់ដែលមានជីវភាពខ្វះខាតនៅក្នុងមន្ទីរទាំងមូល។ ក្នុងពេលសវនាការនោះដែរមន្ត្រីបម្រើការនៅមន្ទីរនេះជាង ១០ នាក់បានសារភាពថាពួកគេពិតជាបានទទួលប្រាក់នោះគ្រប់ៗគ្នាមែន។ ភរិយាលោក យ៉ាន់ សុធា ដែលជាអ្នកទិញដីនោះបានថ្លែងក្រោយប្រកាសសាលក្រមថាសាលក្រមនេះអយុត្តិធម៌សម្រាប់អ្នកស្រីដោយសារដីនោះត្រូវរឹបអូសជាសម្បត្តិរដ្ឋ និងគ្មានសំណងអ��វីទាំងអស់សម្រាប់អ្នកស្រី។ អ្នកស្រីថ្លែងថា៖ «ខ្ញុំទិញអស់លុយច្រើន ខ្ញុំទិញមានស៊ីញ៉េពីភូមិ ឃុំ រហូតដល់ក្រុងទៀត។ ត្រូវតែមានសំណងឲ្យខ្ញុំ»។ អ្នកស្រីបដិសេធបញ្ចេញចំនួនទឹកប្រាក់ដែលបានទិញដីនេះ ប៉ុន្តែថាដីដែលទិញនោះអ្នកស្រីបានសាងសង់អគារ ២ ល្វែង និងកំពុងដាក់ជួលបាន ៥០០ ដុល្លារក្នុងមួយខែ។ អ្នកស្រីថានឹងពិភាក្សាជាមួយស្វាមីថា តើត្រូវធ្វើអ្វីបន្តទៀត៕
ប្រភព ៖ ភ្នំពេញបុស្តិ៍ ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តព្រះវិហារ និងប្រធានការិយាល័យក្នុងមន្ទីរនេះដែលជាប់ពន្ធនាគាររឿងលក់ដីរដ្ឋយកប្រាក់ចែកមន្ត្រីក្រោមឱវាទត្រូវបានដោះលែងចេញពីពន្ធនាគារហើយកាលពីរសៀលថ្ងៃម្សិលមិញ ក្រោយពេលតុលាការប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារពួកគាត់ទាំង ២ នាក់កំណត់ ២ ឆ្នាំតែព្យួរទោសទាំងអស់ដែលនៅសេសសល់គិតត្រឹមថ្ងៃប្រកាសសាលក្រម។…
View On WordPress
#កម្មសិទ្ឋិដីធ្លី#ការពារដីធ្លី#ដីធ្លី#ដីសម្បទាន#ទំនាស់ដី#ទំនាស់ដីធ្លី#ភ្នំពេញប៉ុស្ដិ៏#សិទ្ធិមនុស្ស#អចលនទ្រព្យ
0 notes
Text
បើអ្នកស៊ី និងអ្នកសូកមានទោសដូចគ្នា អ៊ីចឹងមានតែនាងខុម ចាន់តារាទី ហៅស្រីមុំ ត្រូវជាប់ឃុំដែរ
ប្រភព ៖ ភ្នំពេញបុស្តិ៍ ការចោទប្រកាន់ណាមួយថាខុសនឹងច្បាប់នេះខុសនឹងមាត្រានោះចោទពីបទនេះបទនោះនៅស្រុកខ្មែរមើលទៅប្រព័ន្ធតុលាការសឹងតែមិនចាំបាច់ទៅរៀនសាលាច្បាប់សាលាចៅក្រម និងព្រះរាជអាជ្ញា សាលាមេធាវី និងបណ្តុះបណ្តាលមន្ត្រីប៉ូលិសយុត្តិធម៌ ក៏ធ្វើកិច្ចការនេះប��នដែរ។ ជាទូទៅឆន្ទានុសិទ្ធិរបស់ពួកគាត់ហាក់បីដូចជា (more…)
View On WordPress
0 notes
Text
សារិកាកែវវង ជាសត្វចេះនិយាយភាសាមនុស្ស ជិត១ពាន់ក្បាលបង្ក្រាបមុនចេញទៅវៀតណាម
ប្រភព ៖ Angrut កម្លាំងចម្រុះមន្ត្រីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីរដ្ឋបាលព្រៃឈើរួមនឹងកងអាវុធហត្ថខេត្ត ដឹកដោយលោកអភិបាលរងស្រុកចិត្របុរី ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ បានចុះបង្ក្រាបទីតាំងស្តុកសត្វសារិការកែវវង ប្រមាណជិតមួយពាន់ក្បាល ដែលក្រុមឈ្មួញបម្រុងនាំចេញទៅលក់នៅប្រទេសវៀតណាម កាលពីម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី៣ ឧសភា ២០១៧…
View On WordPress
0 notes