Tumgik
#វារីអគ្គិសនី
ellath · 7 years
Text
ក្រុមអង្គការសង្គមស៊ីវិលស្នើជាថ្មីឲ្យឡាវបញ្ឈប់សង់ទំនប់វារីអគ្គិសនី «ប៉ាក់បេង»
Tumblr media
ប្រភព៖ សំឡេងប្រជាធិបតេយ្យ បណ្ដុំអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋបារម្ភពីផលប៉ះពាល់កើតចេញពីគម្រោងទំនប់វារីអគ្គិសនី «ប៉ាក់បេង» និងស្នើជាថ្មីទៀតឲ្យរដ្ឋាភិបាលឡាវបញ្ឈប់គម្រោងនេះជាបន្ទាន់។ ក្នុងសនិ្នសីទសារព័ត៌មានមួយ នារាជធានីភ្នំពេញ ថ្ងៃពុធនេះ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជានិងអង្គការសម្ព័ន្ធទន្លេកម្ពុជាអានត (more…)
View On WordPress
0 notes
ellath · 7 years
Text
សហគមន៍​ដីធ្លី​ចាត់​ទុក​ការ​ហាម​​មិន​ឲ្យ​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅឋាន​ពិភពលោក​ជា​ទង្វើ​ផ្ដាច់ការ
Tumblr media
ប្រភព៖ វិទ្យុអាស៊ីសេរី ប្រធាន​សន្តិសុខ​ខណ្ឌ​ដូនពេញ លោក គឹម វុត្ថា (អាវ​ពណ៌​ផ្កា​ឈូក) បញ្ជា​សន្តិសុខ​ក្នុង​ពេល​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅឋាន​ពិភពលោក ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០១៦។ សហគមន៍​រងគ្រោះ​ធ្លី​នៅ​រាជធានី​ភ្នំពេញ មាន​សហគមន៍​ពលរដ្ឋ​បឹងកក់ សហគមន៍​បុរី​កីឡា និង សហគមន៍​ព្រលាន​យន្តហោះ​អេសអូអេស (SOS) បញ្ចេញ​ប្រតិកម្ម ចំពោះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ភ្លាមៗ…
View On WordPress
0 notes
ellath · 7 years
Photo
Tumblr media
អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង​ដាក់​ឱសានវាទ​ឲ្យ​ពលរដ្ឋ​ជញ្ជូន​ទ្រព្យសម្បត្តិ​ចេញពី​ភូមិ​ចាស់ ប្រភព៖ វិទ្យុអាស៊ីសេរី អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង បាន​ជូនដំណឹង​ឲ្យ​ពលរដ្ឋ​ដែល​បដិសេធ​មិន​ទទួល​សំណង រស់នៅ​ភូមិ​ស្រែគរ​ចាស់ និង​ភូមិ​ក្បាល​រមាស​ចាស់ ស្រុក​សេសាន​ខែត្រ​ស្ទឹងត្រែង ត្រូវ​ប្រញាប់​រុះរើ​ផ្ទះ​សម្បែង និង​ជញ្ជូន​សម្ភារៈ​ចេញពី​តំបន់​នោះ ឲ្យ​មុន​ថ្ងៃទី៣១ ខែ​ធ្នូ ខាងមុខ។ គណៈកម្មការ​ដោះស្រាយ​ផល​ប៉ះពាល់​បាន​កំណត់​យក​ថ្ងៃ​ទី៣១ ធ្នូ ឆ្នាំ ២០១៧ ជា​ថ្ងៃ​បញ្ចប់​នៃ​ការ​ដោះស្រាយ​ផល​ប៉ះពាល់​ដោយសារ​គម្រោង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ។
0 notes
ellath · 7 years
Photo
Tumblr media
ពលរដ្ឋ​ថា​ជលផល​ខេត្ត​ព្រៃវែង​មិន​ហ៊ាន​បង្ក្រាប​បទ​ល្មើស​នេសាទ​ព្រោះ​ខ្លាច​បាត់​សន្លឹកឆ្នោត ប្រភព៖ វិទ្យុអាស៊ីសេរី ពលរដ្ឋ​ឃុំ​រក្សជ័យ ស្រុក​បាភ្នំ អំពាវនាវ​ឲ្យ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ជលផល​ខេត្ត​ព្រៃវែង បន្ត​ជួយ​ទប់ស្កាត់​បទល្មើស​នេសាទ នៅ​បឹង​ខ្សាច់​ស​ឲ្យ​មាន​ប្រសិទ្ធភាព។ ការ​អំពាវនាវ​នេះ បន្ទាប់ពី​ពួកគេ​មើល​ឃើញ​ថា បទល្មើស​នេសាទ​នៅតែ​កើតមាន​ដដែល ទោះបីជា​អាជ្ញាធរ​ធ្លាប់​ចុះ​បង្ក្រាប​ក្ដី។ សៃ​យឺន ឬ​ស្បៃ​មុង​ក្រឡា​ញឹក​រាប់រយ​ម៉ែត្រ​ដែល​ជា​ឧបករណ៍​នេសាទ​ខុសច្បាប់ នៅតែ​ត្រូវ​បាន​គេ​ដាក់​ពង្រាយ​នៅ​លើ​ផ្ទៃ​បឹង​ខ្សាច់ស ដែល​ស្ថិតនៅ​ចន្លោះ​ភូមិ​ទីតាង៉ើយ ក្នុង​ឃុំ​រោងដំរី និង​ភូមិ​ខ្សាច់ស ឃុំ​រក្សជ័យ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង ដើម្បី​ចាប់​ត្រី​តូច​ធំ​ដដែល ដោយ​គ្មាន​ខ្លាចរអា​ឡើយ។
0 notes
ellath · 7 years
Photo
Tumblr media
ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​គ្រោង​រើស​ទីតាំង​ថ្មី​ធ្វើ​លំនៅឋាន ប្រភព៖ វិទ្យុអាស៊ីសេរី ពលរដ្ឋ​ដែល​បដិសេធ​មិន​ទទួល​សំណង ពី​ក្រុមហ៊ុន​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ នៅ​ភូមិ​ស្រែគរចាស់ និង​ភូមិ​ក្បាល​រមាសចាស់ ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង គ្រោង​ប្រជុំ​ពិភាក្សា​គ្នា ស្វែងរក​ទីតាំង​រស់​នៅ​ថ្មី ស្រប​ពេល​ដែល​កម្ពស់​ទឹក កើន​ឡើង​លិច​ភូមិ​ស្រែគរ​ទាំងស្រុង។ ការ​លើកឡើង​នេះ នៅ​គ្រា​ដែល​រដ្ឋាភិបាល​សម្រេច​ឲ្យ​ពួកគាត់​អាច​ទៅ​តាំង​ទីលំនៅ​ថ្មី នៅ​ក្បែរ​ភូមិ​ចាស់ រីឯ​គណៈកម្មការ​ដោះស្រាយ​ផល​ប៉ះពាល់​ខែត្រ នឹង​សហការ​ជាមួយ​ក្រុមហ៊ុន​ដោះស្រាយ​សំណង​តាម​ក្រោយ។
0 notes
ellath · 7 years
Photo
Tumblr media
ភូមិ​អ្នក​ស្រុក​ក្បែរ​ទំនប់​សេសាន​​ត្រូវ​ជន់​លិច​ក្រោយ​ពេល​ទំនប់​វារីអគ្គិសនី​បិទ​ស្ថាពរ ប្រភព៖ វិទ្យុអាស៊ីសេរី មន្ត្រី​សង្គម​ស៊ីវិល និង​អាជ្ញាធរ​មូលដ្ឋាន​នៅ​ឃុំ​ស្រែគរ ខែត្រ​ស្ទឹងត្រែង ព្រួយបារម្ភ​ពី​សុវត្ថិភាព​របស់​ពលរដ្ឋ​ជាង ១០០​គ្រួសារ​នៅ​ឃុំ​ស្រែគរ និង​ឃុំ​ក្បាលរមាស ដែល​បដិសេធ​មិន​ទទួល​សំណង​ពី​ក្រុមហ៊ុន នៅ​គ្រា​ដែល​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ត្រូវ​បាន​បិទ​ជា​ស្ថាពរ។ ការ​បិទទ្វារ​ទឹក​នេះ បណ្ដាល​ឲ្យ​កម្ពស់​ទឹកបាន​ឡើង​លិច​ភូមិ​ស្រែគរ​ចាស់ និង​ផ្ទះ​ពលរដ្ឋ​មួយ​ចំនួន ខណៈ​កម្ពស់​ទឹក​កើន​ឡើង​ជិត ២​ម៉ែត្រ។ ពលរដ្ឋ​ជាង ១០០​គ្រួសារ​រស់នៅ​ឃុំ​ក្បាលរមាស និង​ភូមិ​ស្រែគរ បាន​ត្រៀម​ទី​ទួល​សុវត្ថិភាព​រូច​ហើយ និង​បាន​ដឹកជញ្ជូន​សម្ភារៈ​របស់​ខ្លួន​ទៅ​ទី​ទួល​សុវត្ថិភាព ស្រប​ពេល​កម្ពស់​ទឹកបាន​បន្ត​ឡើង​ខុស​ពី​ថ្ងៃ​ធម្មតា និង​គំរាមកំហែង​អាយុជីវិត​មនុស្ស និង​សត្វ។ មេឃុំ​ស្រែគរ​ថា កម្លាំង​សមត្ថកិច្ច​នៅតែ​បន្ត​ដាក់​ពង្រាយ​តាម​ច្រក​ចេញ​ចូល​ឃុំ​ស្រែគរ​មួយ​ចំនួន ក្នុង​បំណង​រារាំង​អ្នក​ខាងក្រៅ និង​អ្នក​សារព័ត៌មាន​មិន​ឲ្យ​ទៅ​តំបន់​នោះ។
0 notes
ellath · 7 years
Photo
Tumblr media
អ្នក​រស់​នៅ​ខ្សែទឹក​ខាង​ក្រោម​នៃ​ទំនប់​សេសាន​ក្រោម​២​បារម្ភ​បាត់បង់​របរ​នេសាទ ប្រភព៖⁣ វិទ្យុអាស៊ីសេរី ពលរដ្ឋ​រស់នៅ​ខ្សែទឹក​ខាងក្រោម​នៃ​ទន្លេ​ស្រែពក នៃ​ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង បារម្ភ​ពី​ការ​ធ្លាក់​ចុះ​ទិន្នផល​ត្រី និង​ការបាត់បង់​តំបន់​ទេសចរ​សំខាន់ៗ នៅ​តាម​ដង​ទន្លេ​សេសាន ក្រោយពី​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោមពីរ ប្រកាស​បិទទ្វារ​ទឹកជា​ស្ថាពរ​កាលពី​ចុងខែ​កញ្ញា ឆ្នាំ ២០១៧ ។ ការ​ធ្លាក់​ចុះ​ទិន្នផល​ត្រី និង​ការបាត់បង់​តំបន់​ទេសចរ​សំខាន់ៗ​នេះ នាំ​ឲ្យ​ប៉ះពាល់​របរ​ចិញ្ចឹមជីវិត​របស់​អ្នកភូមិ។
0 notes
ellath · 7 years
Text
ពលរដ្ឋ​រង​គ្រោះ​ពីទំនប់វារីអគ្គិសនីសុំរដ្ឋាភិបាលបញ្ឈប់ការបណ្តេញចេញទាំងបង្ខំ
ប្រភព ៖ VOD ជន​ជាតិ​ដើ​មភាគតិច​ដែល​រងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីខេត្តស្ទឹងត្រែង ទាមទារឲ្យ រដ្ឋាភិបាលផ្តល់សេវាសាធារណៈជូនពួកគេវិញ និងបញ្ឈប់ការបណ្តេញចេញទាំងបង្ខំ។ ជនជាតិដើមភាគតិចប្រមាណជិត២០នាក់មក​​ឃុំ​ក្បាល​រមាស និង​ឃុំស្រែ​គរក្នុងស្រុក​សេសាន​ ខេត្ត​ស្ទឹង​ត្រែងនៅថ្ងៃទី២៩ សីហា (more…)
View On WordPress
0 notes
ellath · 7 years
Text
ក្រុមហ៊ុន​បើក​ទ្វារ​ទឹក​៤​វិញ​ដើម្បី​បង្ហូរ​ទឹក​ចេញ​ពី​ផ្ទៃ​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ
ប្រភព ៖ RFA ក្រុមហ៊ុន​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ សម្រេច​បើក​ទ្វារ​ទឹក​ចំនួន​៤ ឡើង​វិញ ដើម្បី​បង្ហូរ​ទឹក​រហូត​ដល់​កម្រិត​ធម្មជាតិ​វិញ ក្នុង​បំណង​សាងសង់​សំណង់​ដែល​នៅ​សេសសល់ បន្ទាប់​ពី​បាន​បិទ​ទ្វារ​ទឹក​សាកល្បង​ចំនួន​៨ អស់​រយៈពេល​ជាង ២​សប្ដាហ៍​កន្លង​ទៅ បង្ក​ឲ្យ​លិច​ភូមិ និង​លំនៅឋាន​ពលរដ្ឋ​នៅ​ឃុំ​ស្រែគរ។ (more…)
View On WordPress
0 notes
ellath · 7 years
Text
ពលរដ្ឋ​ឃុំ​ស្រែគរ​នៅ​តែ​មិន​ព្រម​ចាកចេញ​ទោះ​បី​ជា​ទឹក​ជន់​លិច​ភូមិ
ប្រភព ៖ RFA ទឹក​ទន្លេ​សេសាន​នៅ​ភូមិ​ស្រែគរ​ចាស់ ឃុំ​ស្រែគរ ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង ស្រក​ជិត ៣​តឹក បើ​ធៀប​កម្ពស់​ទឹក​ទន្លេ​កាល​ពី​ថ្ងៃ​ទី​២៩ កក្កដា។ អ្នក​ភូមិ​ដែល​បដិសេធ​មិន​ទទួល​សំណង ហាក់​មិន​ខ្លាច​រអា​ចំពោះ​ទឹក​ជំនន់​ដែល​កំពុង​គំរាម​កំហែង​លំនៅឋាន​ពួក​គាត់​ទេ តែ​ពួក​គាត់​បាន​ចោទ​អាជ្ញាធរ​ថា នៅ​តែ​បញ្ជូន​កម្លាំង​ចម្រុះ​ប្រដាប់​អាវុធ​ឈរ​ជើង​ច្រើន​កន្លែង​នៅ​ច្រក (more…)
View On WordPress
0 notes
ellath · 7 years
Text
ពលរដ្ឋបារម្ភ ខណៈក្រុមហ៊ុនទប់ទឹកនៅទំនប់សេសានក្រោម២
ប្រភព ៖ VOD ប្រជាពលរដ្ឋអះអាងថា កម្ពស់ទឹកចេះតែឡើងខ្លាំង អាចនឹងធ្វើឲ្យជន់លិចដល់ភូមិករណ៍របស់ពួកគាត់ ខណៈក្រុមហ៊ុនធ្វើការទប់ទឹកបំពេញតួរប៊ីន នៅទំនប់ «សេសានក្រោម២» ក្នុងខេត្តស្ទឹងត្រែង។ ពលរដ្ឋម្នាក់ រស់នៅភូមិស្រែគរ ស្រុកសេសាន លោក ពុត ធឿន ឲ្យ VOD ដឹងនៅថ្ងៃអង្គារទី២៥កក្កដានេះថា ប្រជាពលរដ្ឋ (more…)
View On WordPress
0 notes
ellath · 7 years
Text
អ្នក​ភូមិ​ទាំងនេះ​ធ្វើ​ក្បូន​ប្រឆាំង​មិន​ចាកចេញ
ប្រភព ៖ កោះស��្តិភាព ប្រជាពលរដ្ឋ​កាប់​ឫស្សី​ធ្វើ​ក្បូន​ក្រាញននៀល​រស់នៅ​តំបន់​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ មិន​ព្រម​ទទួល​សំណង​ទៅ​រស់នៅ​ភូមិ​ថ្មី ខណៈ​ទំនប់​វា​រី​អគ្គី​ស​នី​គិត​រហូត​ដល់​ថ្ងៃ​ទី​២៦ ខែកក្កដា នេះ​ទ្វារ​ទឹក​ត្រូវ​បិត​ទាំងស្រុង​ចំនួន​៨​ក្នុង​ចំណោម​ទ្វារ​ទឹក​ទាំង​១០ ដែល​រង​ផល​ប៉ះពាល់​លិច​ភូមិ​ចាស់​នៃ​ភូមិ​ក្បាល​រមាស និង​ភូមិ​ស្រែ​គរ ស្រុក​សេ​សាន ខេត្ត​ស្ទឹង ត្រែង ។ (more…)
View On WordPress
0 notes
ellath · 7 years
Text
ពលរដ្ឋ​ និង​អាជ្ញាធរ​ប្រឈម​មុខ​គ្នា​ រឿង​ចូលរួម​ការ​សែនព្រេន
ប្រភព ៖ ភ្នំពេញបុស្តិ៍ ពលរដ្ឋ​ប្រមាណ​ ២០០ ​នាក់ និង​កម្លាំង​មន្ត្រី​អាជ្ញាធរ​ជាច្រើន​នាក់​បាន​ប្រឈម​មុខ​ដាក់​គ្នា​ប្រមាណ​ជា​ ៣ ​ម៉ោង​កាលពី​ថ្ងៃ​ម្សិលមិញ បន្ទាប់ពី​អាជ្ញាធរ​ស្រុក​សេសាន​បាន​ឃាត់​អ្នកភូមិ​ ២៤ ​នាក់​មិន​ឲ្យ​ចូល​ទៅក្នុង​ភូមិ​ដើម្បី​ធ្វើ​ពិធី​សែនព្រេន និង​ធ្វើ​ក្បូន​ឫស្សី​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ និង​ថ្ងៃ​អង្គារ​ស្អែក​។ (more…)
View On WordPress
0 notes
ellath · 7 years
Text
ពលរដ្ឋ​សម្រុក​កាប់​ឫស្សី​​ ទុក​បណ្ដែត​ផ្ទះ​នៅ​តំបន់​ទំនប់ ​សេសាន​ក្រោម​ ២
ពលរដ្ឋ​សម្រុក​កាប់​ឫស្សី​​ ទុក​បណ្ដែត​ផ្ទះ​នៅ​តំបន់​ទំនប់ ​សេសាន​ក្រោម​ ២
ប្រភព ៖ ភ្នំពេញបុស្តិ៍ សហគមន៍​ក្បាល​រមាស​កំពុង​នាំ​គ្នា​កាប់​ឫស្សី​ឲ្យ​បាន​ ៣ ​ម៉ឺន​ដើម ដើម្បី​ធ្វើ​ផ្ទះ​អណ្តែត​ក្នុង​ពេល​ទ្វារ​ទឹក​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ ២ ​កំពុង​បិទ​ធ្វើឲ្យ​ទឹក​ឡើង​ហួស​កម្រិត​ប្រកាស​អាសន្ន​កាលពី​ម្សិលមិញ ខណៈ​ជនជាតិ​ដើម​ភាគ​តិច​ចំនួន​ ២៤ ​អម្បូរ​មក​ពី​ ១៥ ​ខេត្ត​សុំ​ឲ្យ​បញ្ឈប់​ការ​​បណ្ដេញ​ចេញ​។ (more…)
View On WordPress
0 notes
ellath · 7 years
Text
សហគមន៍​ជនជាតិ​ដើម​ភាគតិច​អំពាវនាវ​ឲ្យ​បញ្ឈប់​បណ្ដេញ​អ្នក​ភូមិ​ក្បាលរមាស​ចេញ​ដោយ​បង្ខំ
ប្រភព ៖ RFA ជនជាតិ​ដើម​ភាគតិច​ទាំង ២៤​អម្បូរ​មក​ពី ១៥​ខេត្ត​ក្រុង ព្រម​ទាំង​បណ្ដាញ​សហគមន៍ និង​អង្គការ​សង្គម​ស៊ីវិល អំពាវនាវ​រួម​គ្នា​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​បណ្ដេញ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ចេញ​ពី​ភូមិ​ក្បាលរមាស​ចាស់ ដោយ​បង្ខំ និង​ហិង្សា។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​តាម​រយៈ​លិខិត​មួយ​ច្បាប់​ចេញ​ផ្សាយ​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០១៧។ ពួក​គេ​អំពាវនាវ​ដល់​រដ្ឋសភា​ឲ្យ​ចុះ​សិក្សា…
View On WordPress
0 notes
ellath · 7 years
Text
ប្រ​ជាសហគមន៍​ខេត្ត​ស្ទឹង​ត្រែង​ ស្នើ​សុំពន្យារ​ពេលគម្រោង​សាកល្បង​ ប្រ​តិបត្តិ​ការ ទួរ​បឺន​ទី ១
ប្រ​ជាសហគមន៍​ខេត្ត​ស្ទឹង​ត្រែង​ ស្នើ​សុំពន្យារ​ពេលគម្រោង​សាកល្បង​ ប្រ​តិបត្តិ​ការ ទួរ​បឺន​ទី ១
ប្រភព ៖ RFI វេទិកា​នៃអង្គការ​មិនមែន​រដ្ឋា​ភិបាល​ ស្តី​ពី​កម្ពុជា​ នៅព្រឹក​ថ្ងៃ​ទី ១៣ ខែកក្កដា​នេះ បានជួបប្រ​ជុំជាមួយ​ប្រ​ជាសហគមន៍​មកពី ២ភូមិ​នៅខេត្ត​ស្ទឹង​ត្រែង​ ដើម្បី​សម្តែង​នូវការព្រួយ​បារម្ភ​ពីផលប៉ះពាល់​ដែលបណ្តាល​មកពី​ទំនប់​វារី​អគ្គី​សនី​សេសាន​ក្រោម​ ២។ ការជួប​ប្រជុំ​គ្នា​នេះ ធ្វើ​ឡើង​បន្ទាប់​ពី គម្រោង​សាកល្បង​ ប្រ​តិបត្តិ​ការ​ ទួរ​បឺន​ទី ១​ នឹងត្រូវ​បើកដំណើរការ​នៅពេលឆាប់​ៗខាង​មុខ​នេះ​។…
View On WordPress
0 notes