#វិទ្យុអាសុីសេរី
Explore tagged Tumblr posts
Text
ប្រធានអនុគណៈកម្មាធិការសភាអឺរ៉ុបផ្នែកសិទ្ធិមនុស្សជំរុញឲ្យចាត់ការប្រឆាំងនឹងការរំលោភសិទ្ធិមនុស្សនៅកម្ពុជា
ប្រភព ៖ វិទ្យុអាស៊ីសេរី
ប្រធានអនុគណៈកម្មាធិការសភាអឺរ៉ុបទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស ជំរុញឲ្យគណៈកម្មាធិការអឺរ៉ុបស្នើ ដាក់វិធានការណ៍នានាប្រឆាំងនឹងការរំលោភបំពានសិទ្ធិមនុស្សនៅកម្ពុជា។ ការស្នើនេះ ធ្វើឡើងក្រោយពេលដែលសហភាពអឺរ៉ុប ចេញសេចក្ដីថ្លែងការណ៍ មិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត ដែលសហភាពអឺរ៉ុប ចាត់ទុកថា មិនអាចជឿទុកចិត្តបាន ព្រោះតែខ្វះការប្រកួតប្រជែងស្មោះត្រង់…
View On WordPress
1 note
·
View note
Quote
ពត៌មាន វិទ្យុអាសុីសេរី/ Radio Free Asia HD https://t.co/kUJwpzf8SY
http://twitter.com/SEO_1st_AID
0 notes
Video
ដំណឹងក្ដៅៗ វិទ្យុអាសុីសេរី និង ជុន ចាន់បុត្រ ប្ដឹងហ៊ុនសែនវិញហើយ, Khme...
0 notes
Text
អ្នកស្រុកអន្លង់វែងជាច្រើននាក់បារម្ភក្រោយពេលតុលាការកោះហៅរឿងទំនាស់ដី

ប្រភព៖ វិទ្យុអាស៊ីសេរី ក្រុមព្រះសង្ឃដែលជាសមាជិកសហគមន៍ការពារព្រៃឈើសង្ឃរុ��្ខវ័ន្ត ពេលចុះល្បាតការពារព្រៃសហគមន៍ ឋិតនៅក្រុងសំរោង ខេត្តឧត្ដរមានជ័យ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦។ រូបថតសហគមន៍ ទំនាស់ដីធ្លីរវាងអ្នកភូមិចារថ្មី នៃឃុំលំទង ស្រុកអន្លង់វែង ជាមួយនឹងសហគមន៍ការពារព្រៃឈើសង្ឃរុក្ខវ័ន្ត បង្កើតឱ្យមានជាបណ្ដឹងដាក់ទៅតុលាការ ហើយតុលាការខេត្តឧត្តរមានជ័យ…
View On WordPress
0 notes
Text
ពលរដ្ឋចោទអភិបាលស្រុកក្រគរថាយកដីពលរដ្ឋទៅឲ្យប្អូនខ្លួន

ប្រភព៖ វិទ្យុអាស៊ីសេរី ទីតាំងដីមានជម្លោះនៅក្បែរផ្សារក្រគរ ខេត្តពោធិ៍សាត់ ដែលលោកស្រី ប៊ុង គៀង ចងបណ្ដាជូនដំណឹងនៅលើដីបញ្ជាក់ថា ដីកំពុងមានជម្លោះមិនអាចអភិវឌ្ឍអ្វីបាន។ រូបថតថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧។ អតីតអធិការ និងបច្ចុប្បន្នជាអភិបាលស្រុកក្រគរ ខេត្តពោធិ៍សាត់ លោក ប៊ិន វណ្ណា ត្រូវពលរដ្ឋចោទថា បំពានអំណាចសាលក្រមតុលាការ…
View On WordPress
0 notes
Text
អ្នកមានជម្លោះដីធ្លីជាមួយអគ្គិសនីកំពង់ចាមជំរុញឲ្យអាជ្ញាធរដោះស្រាយតាមសន្យាមុនបោះឆ្នោត
ប្រភព ៖ វិទ្យុអាស៊ីសេរី

អភិបាលខេត្តកំពង់ចាម ថ្មី លោក គួច ចំរើន ក្នុងពិធីចែកសញ្ញាប័ត្រនិស្សិតសាកលវិទ្យាល័យន័រតុន នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបា��កោះពេជ្រ កាលពីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦។
ប្រជាពលរដ្ឋនៅខេត្តកំពង់ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនអគ្គិសនីកម្ពុជា ស្នើសុំឲ្យអាជ្ញាធរដោះស្រាយជូនពួកគាត់តាមការសន្យា បន្ទាប់ពីបោះឆ្នោតរួច។ មន្ត្រីសិទ្ធិមនុស្ស យល់ថា…
View On WordPress
0 notes
Text
សហគមន៍ដីធ្លីចាត់ទុកការហាមមិនឲ្យប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោកជាទង្វើផ្ដាច់ការ

ប្រភព៖ វិទ្យុអាស៊ីសេរី ប្រធានសន្តិសុខខណ្ឌដូនពេញ លោក គឹម វុត្ថា (អាវពណ៌ផ្កាឈូក) បញ្ជាសន្តិសុខក្នុងពេលប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦។ សហគមន៍រងគ្រោះធ្លីនៅរាជធានីភ្នំពេញ មានសហគមន៍ពលរដ្ឋបឹងកក់ សហគមន៍បុរីកីឡា និង សហគមន៍ព្រលានយន្តហោះអេសអូអេស (SOS) បញ្ចេញប្រតិកម្ម ចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ភ្លាមៗ…
View On WordPress
0 notes
Photo

អាជ្ញាធរខែត្រស្ទឹងត្រែងដាក់ឱសានវាទឲ្យពលរដ្ឋជញ្ជូនទ្រព្យសម្បត្តិចេញពីភូមិចាស់ ប្រភព៖ វិទ្យុអាស៊ីសេរី អាជ្ញាធរខែត្រស្ទឹងត្រែង បានជូនដំណឹងឲ្យពលរដ្ឋដែលបដិសេធមិនទទួលសំណង រស់នៅភូមិស្រែគរចាស់ និងភូមិក្បាលរមាសចាស់ ស្រុកសេសានខែត្រស្ទឹងត្រែង ត្រូវប្រញាប់រុះរើផ្ទះសម្បែង និងជញ្ជូនសម្ភារៈចេញពីតំបន់នោះ ឲ្យមុន��ថ្ងៃទី៣១ ខែធ្នូ ខាងមុខ។ គណៈកម្មការដោះស្រាយផលប៉ះពាល់បានកំណត់យកថ្ងៃទី៣១ ធ្នូ ឆ្នាំ ២០១៧ ជាថ្ងៃបញ្ចប់នៃការដោះស្រាយផលប៉ះពាល់ដោយសារគម្រោងទំនប់វារីអគ្គិសនីសេសានក្រោមពីរ។
0 notes
Photo

ពលរដ្ឋរងផលប៉ះពាល់ពីវារីអគ្គិសនីសេសានក្រោមពីរគ្រោងរើសទីតាំងថ្មីធ្វើលំនៅឋាន ប្រភព៖ វិទ្យុអាស៊ីសេរី ពលរដ្ឋដែលបដិសេធមិនទទួលសំណង ពីក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោមពីរ នៅភូមិស្រែគរចាស់ និងភូមិក្បាលរមាសចាស់ ស្រុកសេសាន ខែត្រស្ទឹងត្រែង គ្រោងប្រជុំពិភាក្សាគ្នា ស្វែងរកទីតាំងរស់នៅថ្មី ស្របពេលដែលកម្ពស់ទឹក កើនឡើងលិចភូមិស្រែគរទាំងស្រុង។ ការលើកឡើងនេះ នៅគ្រាដែលរដ្ឋាភិបាលសម្រេចឲ្យពួកគាត់អាចទៅតាំងទីលំនៅថ្មី នៅក្បែរភូមិចាស់ រីឯគណៈកម្មការដោះស្រាយផលប៉ះពាល់ខែត្រ នឹងសហការជាមួយក្រុមហ៊ុនដោះស្រាយសំណងតាមក្រោយ។
#ការអភិវឌ្ឍន៍#ដីធ្លី#ទំនាស់ដី#ទំនាស់ដីធ្លី#បរិស្ថាន#វារីអគ្គិសនី#វិទ្យុ អាសីសេរី#វិទ្យុអាសុីសេរី#អគ្គិសនី#អាស៊ីសេរី
0 notes
Photo

ភូមិអ្នកស្រុកក្បែរទំនប់សេសានត្រូវជន់លិចក្រោយពេលទំនប់វារីអគ្គិសនីបិទស្ថាពរ ប្រភព៖ វិទ្យុអាស៊ីសេរី មន្ត្រីសង្គមស៊ីវិល និងអាជ្ញាធរមូលដ្ឋាននៅឃុំស្រែគរ ខែត្រស្ទឹងត្រែង ព្រួយបារម្ភពីសុវត្ថិភាពរបស់��លរដ្ឋជាង ១០០គ្រួសារនៅឃុំស្រែគរ និងឃុំក្បាលរមាស ដែលបដិសេធមិនទទួលសំណងពីក្រុមហ៊ុន នៅគ្រាដែលទំនប់វារីអគ្គិសនីសេសានក្រោមពីរ ត្រូវបានបិទជាស្ថាពរ។ ការបិទទ្វារទឹកនេះ បណ្ដាលឲ្យកម្ពស់ទឹកបានឡើងលិចភូមិស្រែគរចាស់ និងផ្ទះពលរដ្ឋមួយចំនួន ខណៈកម្ពស់ទឹកកើនឡើងជិត ២ម៉ែត្រ។ ពលរដ្ឋជាង ១០០គ្រួសាររស់នៅឃុំក្បាលរមាស និងភូមិស្រែគរ បានត្រៀមទីទួលសុវត្ថិភាពរូចហើយ និងបានដឹកជញ្ជូនសម្ភារៈរបស់ខ្លួនទៅទីទួលសុវត្ថិភាព ស្របពេលកម្ពស់ទឹកបានបន្តឡើងខុសពីថ្ងៃធម្មតា និងគំរាមកំហែងអាយុជីវិតមនុស្ស និងសត្វ។ មេឃុំស្រែគរថា កម្លាំងសមត្ថកិច្ចនៅតែបន្តដាក់ពង្រាយតាមច្រកចេញចូលឃុំស្រែគរមួយចំនួន ក្នុងបំណងរារាំងអ្នកខាងក្រៅ និងអ្នកសារព័ត៌មានមិនឲ្យទៅតំបន់នោះ។
0 notes
Text
ពលរដ្ឋដែលមិនទទួលយកសំណងថាអាជ្ញាធរមិនយកចិត្តទុកដាក់ផ្ដល់សេវាសាធារណៈ
ប្រភព ៖ RFA ពលរដ្ឋមិនព្រមទទួលយកសំណងពីក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ រស់នៅឃុំក្បាលរមាស និងឃុំស្រែគរ ស្រុកសេសាន ខែត្រស្ទឹងត្រែងជាង ១០០គ្រួសារ ត្អូញថា អាជ្ញាធរមិនបានយកចិត្តទុកដាក់ផ្ទល់សេវាសាធារណៈដល់ពួកគាត់នោះទេ និងហាក់ចាត់ទុកពួកគាត់ថា ជាសត្រូវនៃការអភិវឌ្ឍ។ ពលរដ្ឋរស់នៅឃុំស្រែគរ និងឃុំក្បាលរមាស ជាង ១០០គ្រួសារ…
View On WordPress
0 notes
Text
សាលាក្រុងនឹងបញ្ចៀសចរាចរណ៍បរិវេណពហុកីឡដ្ឋានជាតិអូឡាំពិកនៅថ្ងៃទី១៧កក្កដា
ប្រភព ៖ RFA សាលារាជធានីភ្នំពេញ នឹងរៀបចំបញ្ចៀសចរាចរណ៍នៅបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី១៧ កក្កដា ដើម្បីរៀបចំពិធីអបអរសាទរការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុករបស់កម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ សេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ បញ្ជាក់ថា ដោយសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលរួមក្នុងពិធីអបអរសាទរនោះ ព្រមទាំងមានអ្នកចូលរួមប្រមាណ…
View On WordPress
0 notes
Text
មន្ត្រីសមាគមអាដហុក៤រូប និងមន្ត្រីគ.ជ.បលោកនី ចរិយា ត្រូវតុលាការដោះលែង

ប្រភព៖ វិទ្យុអាស៊ីសេរី (ពីឆ្វេង) អគ្គលេខាធិការរងគ.ជ.ប លោក នី ចរិយា មន្ត្រីសមាគមអាដហុក (ADHOC) លោក យី សុខសាន្ត លោក នី សុខា អ្នកស្រី លឹម មុន្នី និងលោក ណៃ វ៉ង់ដា ពេលបញ្ជូនមកសាលាឧទ្ធរណ៍ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦។ RFA/Brach Chev មន្ត្រីសមាគមសិទ្ធិមនុស្សអាដហុក (ADHOC) ៤រូប និងអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក នី ចរិយា…
View On WordPress
0 notes
Text
មន្ត្រីរដ្ឋាភិបាលចាត់ទុករបាយការណ៍អង្គការលើកលែងទោសអន្តរជាតិថាមានចរិតនយោបាយ
ប្រភព ៖ RFA មន្ត្រីរដ្ឋាភិបាលចាត់ទុករបាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ដែលរិះគន់រដ្ឋាភិបាលកម្ពុជា ថាកំពុងប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីធ្វើបាបបក្សប្រឆាំង និងអ្នកការពារសិទ្ធិមនុស្សនោះ ថាជារបាយការណ៍ដែលមានចរិតនយោបាយ។ ទោះជាយ៉ាងណា មន្ត្រីការពារសិទ្ធិមនុស្ស ថា (more…)
View On WordPress
0 notes
Text
សាច់ញាតិអ្នកទោសស្លាប់នៅពន្ធនាគារខេត្តបន្ទាយមានជ័យរកអន្តរាគមន៍ពីអង្គការអាដហុក
ប្រភព ៖ RFA សាច់ញាតិអ្នកទោសដែលស្លាប់នៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៦ ខែឧសភា ស្វែងរកកិច្ចអន្តរាគមន៍ពីសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ឲ្យជួយផ្លូវច្បាប់ដាក់ពាក្យប្ដឹងប្រធានពន្ធនាគារខេត្តនេះទៅតុលាការ ដើម្បីផ្ដល់យុត្តិធម៌ដល់អ្នកស្លាប់។ សាច់ញាតិអះអាងថា ប្រធាន ពន្ធនាគារខេត្តនេះធ្វេសប្រហែស ជាហេតុបណ្ដាលឲ្យអ្នកទោសស្លាប់…
View On WordPress
0 notes
Text
រដ្ឋាភិបាលសម្រេចកំណត់តម្លៃអគារប៊ូឌីង១ម៉ែត្រការ៉េ១ពាន់៤រយដុល្លារជាកំហិត
ប្រភព ៖ RFA រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា សម្រេចដាក់តម្លៃទិញផ្ទះពីពលរដ្ឋរស់ក្នុងអគារប៊ូឌីង ឬអគារ ស ក្នុង១ម៉ែត្រការ៉េ ចំនួន១ពាន់ ៤រយដុល្លារអាមេរិក ជាកំហិត។ ការសម្រេចនេះធ្វើឡើងក្នុងពិធីជួបជាមួយអ្នកប៊ូឌីង នាទីស្ដីការក្រសួងដែនដី នៅព្រឹកថ្ងៃទី១២ ឧសភា។ ទោះយ៉ាងណា (more…)
View On WordPress
0 notes