#អាកាសចរណ៍
Explore tagged Tumblr posts
Video
ក្រុមហ៊ុនអាកាសចរណ៍ United មិនច្បាស់ពីការបញ្ជាទិញយន្តហោះ Boei...
0 notes
Text
អនុក្រឹត្យលេខ២៩ ស្តីពីការប្រែក្លាយនិងដំឡើងមជ្ឈមណ្ឌលហ្វឹកហ្វឺនអាកាសចរស៊ីវិលទៅជាវិទ្យាស្ថានជាតិអាកាសចរស៊ីវិល មានថ្នាក់ស្មើអគ្គនាយកដ្ឋាន
អនុក្រឹត្យលេខ២៩ អនក្រ.បក ចុះថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ ស្តីពីការប្រែក្លាយនិងដំឡើងមជ្ឈមណ្ឌលហ្វឹកហ្វឺនអាកាសចរស៊ីវិលទៅជាវិទ្យាស្ថានជាតិអាកាសចរស៊ីវិល មានថ្នាក់ស្មើអគ្គនាយកដ្ឋាន។
View On WordPress
0 notes
Text
អាជ្ញាធរឥណ្ឌាបើកការស៊ើបអង្កេតករណី «យន្តហោះពីរគ្រឿងប៉ះគ្នាលើអាកាស» នៅក្បែរទីក្រុងម៉ុមបៃ!
(ញូដេលី)៖ ក្រុមអាជ្ញាធរអាកាសចរណ៍ឥណ្ឌា បានបើកការស៊ើបអង្កេតមួយបន្ទាប់ពីមានការប៉ះទង្គិចគ្នានៅពាក់កណ្ដាលអាកាស រវាងយន្ដហោះដឹកអ្នកដំណើរពីរគ្រឿង នៅក្បែរទីក្រុង ម៉ុមបៃ (Mumbai)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៨។
យោងតាមអាជ្ញាធរឥណ្ឌា ឧប្បដិហេតុនេះកើតឡើងកាលពីថ្ងៃទី០៧ ខែកុម្ភៈ នៅពេលយន្ដហោះឯកជនដឹកនាំអ្នក ដំណើរមួយគ្រឿងនៃក្រុមហ៊ុនអាកាសចរណ៍ Vistara បានប៉ះទង្គិចគ្នាជាមួយយន្ដហោះមួយគ្រឿងផ្សេងទៀតរបស់ ក្រុមហ៊ុន Air India នៅក្នុងដែនអាកាសនៅទីក្រុង ម៉ុមបៃ (Mumbai)។
«ការិយាល័យស៊ើបអង្កេតផ្នែកគ្រោះថ្នាក់អាកាសចរណ៍ បានចាប់ផ្តើមបើកការស៊ើបអង្កេត ខណៈយន្ដហោះដឹកអ្នកដំណើរទាំងពីរ ផ្ទុកពេញដោយអ្នកដំណើរបានស្ថិតនៅចំងាយ តែជាង ១០០ហ្វីត (៣០ម៉ែត្រ) ប៉ុណ្ណោះពីគ្នា»។ នេះបើតាមការគូសបញ្ជាក់របស់ក្រុមមន្ត្រីអាកាសចរណ៍ឥណ្ឌា។
គួរបញ្ជាក់ថា នៅពេលជួបឧប្បដិហេតុនេះ យន្ដហោះដឹកអ្នកដំណើរនៃក្រុមហ៊ុន Vistara មានផ្ទុកអ្នកដំណើរ ១៥២នាក់ ក្នុងផ្លូវធ្វើដំណើរពីទីក្រុងញូដេលី ឆ្ពោះទៅកាន់ទីក្រុង Mumbai។ ចំណែកឯ យន្ដហោះរបស់ក្រុមហ៊ុន Air India មានគោលដៅហោះហើរទៅកាន់ទីក្រុង Bhopal ជាមួយអ្នកដំណើរ ១០៩នាក់៕
Source www.freshnewsasia.com
via Kingmind អាជ្ញាធរឥណ្ឌាបើកការស៊ើបអង្កេតករណី «យន្តហោះពីរគ្រឿងប៉ះគ្នាលើអាកាស» នៅក្បែរទីក្រុងម៉ុមបៃ!
0 notes
Text
ក្រុមហ៊ុនយក្សចិន១ទៀត បានបោះទុន៥រយលានដុល្លារធ្វើប្រលានយន្ដអន្ដរជាតិនៅកោះកុង
ក្រុម ហ៊ុន យក្សចិន ១ទៀត បាន បោះទុន ប្រមាណ ៥០០លាន ដុល្លារអាមេរិក ដើម្បី កសាង ប្រ លាន យន្ដហោះអន្ដរជាតិ នៅខេត្ដកោះកុង ដែល កំពុង សាងសង់ យ៉ាងសកម្ម ហើយ នាពេលនេះ នេះ បើ តាម ការ ឲ្យដឹង ពី លោក ស៊ិន ចាន់ សិរី វុត្ថា អ្នកនាំពាក្យ រដ្ឋលេខាធិកា រដ្ឋា ន អាកាសចរណ៍ ស៊ីវិល បាន ថ្លែង ប្រាប់ សារព័ត៌មាន ���ាពេល ថ្មីៗនេះ ។ (more…)
View On WordPress
0 notes
Text
ច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖ ១-ពិធីសារទាក់ទងនឹងការ ធ្វើវិសោធនកម្មអនុសញ្ញា ស្តីពី អាកាសចរណ៍ ស៊ីវិលអន្តរជាតិ ដោយបន្ថែមមាត្រា៣ស្ទួន ២-ពិធីសារទាក់ទង នឹងការធ្វើវិសោធនកម្ម មាត្រា៥០(ក) នៃអនុសញ្ញាស្តីពី អាកាសចរណ៍ស៊ីវិលអន្តរជាតិ ៣-ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មមាត្រា៥៦ នៃអនុសញ្ញាស្តីពី អាកាសចរណ៍ស៊ីវិលអន្តរជាតិ
View On WordPress
0 notes
Text
ល្អខ្លាំង! កម្ពុជានឹងមានព្រលានយន្តហោះថ្មីចែស៣កន្លែង និងផ្លូវហាយវ៉េឆ្លងប្រទេស
គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធលំដាប់កំពូលៗជាច្រើន ត្រូវបានរាជរដ្ឋាភិបាលសម្រេចជាបន្តបន្ទាប់។ ក្នុងនោះគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី៣កន្លែងនៅកម្ពុជា នឹងចាប់ផ្ដើមសាងសង់ក្នុងឆ្នាំ២០១៨នេះ។ ចំណែកឯផ្លូវហាយវ៉េឆ្លងប្រទេសក៏រដ្ឋាភិបាលកំពុងសិក្សាដែរ។
១. ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនៅខេត្តកណ្ដាល
រាជរដ្ឋាភិបាលបានសម្រេចសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី លើផ្ទៃដីទំហំប្រមាណ ២ ៦០០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្��ាលស្ទឹង ខេត្តកណ្តាល។
រូបតំណាង
ព្រលានយន្តហោះថ្មីនេះ ត្រូវចំណាយទុនវិនិយោគរហូតដល់ទៅ ១ ៥០០លានដុល្លារអាមេរិក។ ក្នុងនោះទឹកប្រាក់ ១ ១០០លានដុល្លារ ជាកម្ចីពីធនាគារបរទេស និង ២៨០លានដុល្លារជារបស់ក្រុម OCIC របស់ឧកញ៉ា ពុង ខៀវសែ ហើយដើមទុនចុះបញ្ជីមានរហូតដល់ ១២០លានដុល្លារអាមេរិក។
ឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមវិនិយោគអនិកជននៅកម្ពុជា បានចុះកិច្ចព្រមព្រៀងក្របខណ្ឌ ស្ដីពីកិច្ចសហប្រតិបត្តិការណ៍ ជាមួយក្រុមហ៊ុនចិនជាដៃគូវិនិយោគនោះ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន។
២. ព្រលានយន្តហោះអន្តរជាតិថ្មីនៅខេត្តសៀមរាប
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ិន ចាន់សិរីវុត្ថា បានឲ្យដឹងថា ព្រលានយន្តហោះថ្មីខេត្តសៀមរាប នឹងត្រូវសាងសង់នាពេលឆាប់ៗនេះ នៅលើផ្ទៃដូជាង៧០០ហិកតា និងបោះទុនវិនិយោគលើទឹកប្រាក់៨៨០លានដុល្លារអាមេរិក ក្រោមការវិនិយោគដោយក្រុមហ៊ុនYUNAN Development Group ដែលជាក្រុមហ៊ុនយក្សមួយមានមូលដ្ឋាននៅប្រទេសចិន។
៣. ព្រលានយន្តហោះអន្តរជាតិថ្មីនៅខេត្តកោះកុង
ព្រលានយន្តហោះលំដាប់អន្តរជាតិថ្មីមួយនៅខេត្តកោះកុង ដែលវិនិយោគដោយក្រុមហ៊ុនUnion Development Group (UDG) របស់ប្រទេសចិន បាននឹងកំពុងចាប់ផ្តើមសាងសង់ហើយ។ នេះបើតាម អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ិន ចាន់សិរីវុត្ថា។
ព្រលានយន្តហោះអន្តរជាតិនេះ ស្ថិតនៅក្នុង ស្រុកបទុមសាគរ ខេត្តកោះកុង គ្រោងវិនិយោគទឹកប្រាក់ចន្លោះពី ៣០០ទៅ៣៥០លានដុល្លារអាមេរិក។ បច្ចុប្បន្ននេះ កំពុងចាប់ផ្ដើមឈូសឆាយដី ដើម្បីរៀបចំជាការដ្ឋានហើយ។លោកបានបន្ថែមទៀតថា ព្រលានយន្តហោះនេះមានទំហំដី៧៥០ហិកតា ជាលក្ខណៈខ្នាតអន្តរជាតិតែម្ដង ហើយអាចទទួលការចុះចតយន្តហោះមកពីគ្រប់ទិសទី។
៤. ផ្លូវហាយវ៉េ ឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ នឹងត្រូវតភ្ជាប់មកកម្ពុជា
ប្រមុខដឹកនាំកម្ពុជា និងឥណ្ឌា បានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចប្រឹងប្រែងធ្វើការតភ្ជាប់ក្នុងតំបន់ ដូចជាផ្លូវហាយវ៉េត្រីភាគី ឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ និងបានឯកភាពរិះរកលទ្ធភាពដើម្បីពង្រីកបន្តផ្លូវហាយវ៉េនេះឲ្យមកដល់កម្ពុជា និងហួសពីកម្ពុជាទៅទៀត។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមស្តីពីទស្សនកិច្ចផ្លូវការ��បស់សម្តេច ហ៊ុន សែន នៅសាធារណរដ្ឋឥណ្ឌា កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨។
រូបតំណាង
ផ្លូវហាយវ៉េត្រីភាគី ឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ គឺតភ្ជាប់ពីក្រុង Moreh ក្នុងរដ្ឋ Manipur ប្រទេសឥណ្ឌា រហូតដល់ក្រុង Mae Sot ប្រទេសថៃ ដោយឆ្លងកាត់ប្រទេសមីយ៉ាន់ម៉ា។ បើតាមគម្រោង ផ្លូវហាយវ៉េនេះ នឹងពង្រីកដល់កម្ពុជា ឡាវ និងវៀតណាម។
លោក Nitin Gadkari រដ្ឋមន្រ្តីដឹកជញ្ជូនឥណ្ឌា បានបញ្ជាក់កាលពីពេលថ្មីៗនេះថា ផ្លូវហាយវ៉េ ឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ នឹងអាចដំណើរការបាននៅខែធ្នូ ឆ្នាំ២០១៩។ ផ្លូវប្រវែងប្រហែល ១៤០០គីឡូម៉ែត្រនេះ នឹងជួយជំរុញដល់វិស័យពាណិជ្ជកម្ម សុខភាព អប់រំ និងទេសចរណ៍ ក្នុងប្រទេសទាំង៣នេះ៕
Source news.sabay.com.kh
via Kingmind ល្អខ្លាំង! កម្ពុជានឹងមានព្រលានយន្តហោះថ្មីចែស៣កន្លែង និងផ្លូវហាយវ៉េឆ្លងប្រទេស
0 notes