Text
មនុស្សយើងមិនអាចក្លាយជាមនុស្សល្អតាមរយៈការនិយាយអាក្រក់ ធ្វើអាក្រក់ដាក់អ្នកដទៃនោះទេ #thonnsophea #short
0 notes
Text
ពេលវេលាពេញមួយថ្ងៃបានកន្លងផុតទៅ ខ្ញុំមានអារម្មណ៍ស្ងប់សុខនៅក្នុងវិញាណរបស់ខ្ញុំ ។ អរគុណថ្ងៃនេះដែលផ្ដល់អោយខ្ញុំទាំងពន្លឺ និងអ័ព្ទ រឿងស្រណុក និងរឿងលំបាក ភាពរីករាយ និងការប្រឹងប្រែងបំពេញកិច្ចការ ។ បើទោះបីជាពេលខ្លះលំបាក ខ្ញុំពេញចិត្តនឹងទទួលយក ខ្ញុំយល់ថាជីវិតមានន័យ និងរឹងមាំតាមរបៀបនេះ ។
ខ្ញុំរៀនអ្វីថ្មីៗរាល់ថ្ងៃ ម្ដងបន្តិចៗវាធ្វើអោយខ្ញុំក្លាយជាមនុស្សរឹងមាំ និងចេះគិតជាងមុន ។ ខ្ញុំអាចមើលឃើញខ្លួនឯងរីកលូតលាស់តាមរបៀបដែលគ្មានអ្វីមកបំបាក់បាន ។ ដូច្នេះហើយខ្ញុំពិតជាមានអំណរអរគុណជាពន់ពេក ។
យប់នេះខ្ញុំនឹងសម្រាកដោយដឹងគុណនៅក្នុងចិត្តគំនិតដ៏ស្ងប់ស្ងាត់មួយនេះ ។ ខ្ញុំអាចគេងដោយសន្តិភាព និងក្រោកពីដំណេកប្រកបដោយក្ដីសង្ឃឹម គតិបណ្ឌិត និងស្មារតីក្លេវក្លា ៕
#ធន់សោភា
As the day comes to a close, I feel peace settling gently within my soul. I am deeply grateful for the journey this day has brought—filled with both light and shadow, ease and challenge, joy and effort. Though some moments were hard, I embraced them, and in doing so, I found meaning and strength.
Each day teaches me something new, shaping me, little by little, into someone stronger and wiser. I can see myself growing in ways that no hardship can undo. And for that, I am thankful.
Tonight, I rest with gratitude in my heart and a calm mind. May we sleep in peace and rise with hope, wisdom, and a renewed spirit.
#thonnsophea #ធន់សោភា #របួសសះhealingwounds
0 notes
Text

Beautiful ladies with the pretty smile!
0 notes
Text
ក្ដីស្រលាញ់ប្រកបដោយសន្តិភាព
ច្បាស់ណាស់ថាយើងមិនអាចធ្វើអោយមនុស្សគ្រប់គ្នាពេញចិត្តយើងនោះទេ ។ យើងអាចនឹងភ្លេចថាយើងធ្លាប់បានធ្វើរឿងបំពានអ្នកដទៃដោយចេតនា និងអ���េតនា តាមរយៈពាក្យសម្ដី និងកាយវិការ ព្រមទាំងទឹកមុខ និងអកប្បកិរិយាមួយចំនួន ឬក៏អាចដោយសារតែកាលៈទេសៈចៃដន្យណាមួយ ។ នៅថ្ងៃណាមួយអ្វីដែលយើងបានសាង វានឹងហុចផលមកទោះយើងមិនបានទាមទាក៏ដោយ ។ មនុស្សគ្រប់គ្នាតែងតែត្រូវបានអ្នកដទៃអាណិតស្រឡាញ់ រួមទាំងច្រណែនស្អប់ផងដែរ ។ ជួនកាលយើងមិនដែលជួប មិនដែលស្គាល់គេផង ក៏នៅតែគេអាចស្អប់យើងបានដែរ ។ ទោះបីជាមនុស្សទាំងអស់តែងពោលថា «សូមកុំសម្លឹងមនុស្សតែសម្បកក្រៅ ឬក៏សូមកុំជឿនូវអ្វីដែលអ្នកបានឃើញ និងបានឮ និងសូមកុំសន្និដ្ឋានរឿងអ្វីដោយមិនបានថ្លឹងថ្លែងពិចារណាអោយបានល្អិតល្អន់» តែមនុស្សរមែងប្រព្រឹត្តផ្ទុយពីទ្រឹស្ដីដែលពួកគេបាននិយាយជារឿយៗ ។ ពេលខ្លះយើងក៏ប្រហែលជាគិតថាយើងជាមនុស្សដែលល្អជាងគេក្នុងលោក ព្រោះយើងមិនចេះខឹង មិនចេះស្អប់ មានក្ដីមេត្តា ភាពអំណត់អត់ធន់ យោគយល់អធ្យាស្រ័យ និងមានក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះមនុស្សគ្រប់គ្នា ។ តែអ្វីទាំងអស់នោះប្រហែលជាយើងយល់ច្រឡំនឹងខ្លួនឯង ។ បើយើងព្យាយាមផ្ដោតលើគុណសម្បត្តិរបស់អ្នកដទៃ យើងប្រាកដជាដឹងថា យើងមិនបានល្អជាងនរណាទេ ។ មានចំណុចជាច្រើនដែលយើងត្រូវរៀនពីអ្នកដទៃ កែប្រែខ្លួនឯង ដើម្បីអភិវឌ្ឍន៍ខ្លួនអោយកាន់តែប្រសើរ ។ មនុស្សគ្រប់គ្នាមិនល្អឥតខ្ចោះទេ ពួកយើងមានគុណសម្បត្តិ និងគុណវិបត្តិផ្សេងៗគ្នា ។ សូម្បីតែចំណេះដឹងដែលបញ្ជាក់ដោយក្រដាស់មួយសន្លឹក ក៏មិនអាចប្រៀបធៀបនឹងបទពិសោធន៍ជីវិតបានឡើយ ។ សូម្បីតែលុយមួយម៉ឺនដូចគ្នាក៏មនុស្សចាយ និងអោយតម្លៃខុសគ្នាដែរ ។ បើពួកយើងសុទ្ធតែមានគុណតម្លៃមិនអាចធៀបគ្នា ឬចែកជាប្រភេទបាន តើហេតុអ្វីយើងត្រូវអួតអាង និងមើលស្រាលអ្នកដទៃ ? បើយើងសុទ្ធតែគ្មាននរណាល្អលើសនរណា តើចាំបាច់អ្វីត្រូវរើសអើងមនុស្សដូចគ្នា ? មិនពិបាកឆ្លើយទេ ព្រោះយើងគឺជាមនុស្សៗដែលពោរពេញដោយភាពក្អេងក្អាង កិលេសតណ្ហា សេចក្ដីលោភលន់គ្មានព្រំដែន ភាពអគតិ និងអត្មានិយម ។ សូម្បីតែសេចក្ដីស្រឡាញ់ក៏អាចនាំក្ដីមហន្តរាយដល់មនុស្សបាន ដូច្នេះហើយគ្មានហេតុផលអ្វីដែលចិត្តព្រៃផ្សៃទាំងនេះមិនអាចដុតកម្លោចចក្រវាលទាំងមូលបានទេ ។ យើងគ្រប់គ្នាសុទ្ធតែស្តុកធាតុអាក្រក់ទាំងនេះនៅក្នុងសភាវគតិរបស់យើង ។ សំណាងល្អដែលយើងចេះគ្រប់គ្រងផ្លូវចិត្ត និងរំងាប់អារម្មណ៍ ។ ជាកុសលល្អដែលយើង��ានសតិសម្បជ្ជញ្ញៈ ឧត្ដមគតិ ដែលនាំអោយយើងសង្រួមចិត្ត និងព្យាយាមដុសខាត់ផ្លូវចិត្តអោយមានសុទិដ្ឋិនិយមចំពោះខ្លួនឯង មនុស្សសត្វទាំងឡាយ និងអ្វីៗទាំងអស់ដែលយើងស្គាល់ រូបិយ អរូបិយ និងអ្វីៗដែលយើងមិនអាចដឹង ។ ដូច្នេះមានតែការគោរពផ្ដល់តម្លៃជាសមភាព សេចក្ដីរាប់អានដោយភក្ដីភាពចំពោះអ្វីៗទាំងអស់ ទើបយើងអាចបង្កើតសុភមង្គល សន្តិភាព សេចក្ដីថ្លៃថ្នូរជូនអត្មាឯង និងជនដទៃបាន ។
ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៩
ដោយ ៖ ធន់ សោភា (THONN Sophea)
#ធន់សោភា #thonnsophea #ជ្រុងមួយនៃគំនិតរបស់ធន់សោភា
0 notes
Text

As long as I grow older, I really don’t care about anything else. All I want to do is only to live happily in bad and good times of life. I don’t care about the appearance , social status, wealth, or else. Actually, I just care if it is right, meaningful, respectful, and peaceful. #actualmebythonnsophea
1 note
·
View note
Text
ខ្ញុំមិនបានជ្រួលជ្រើមឬត្រេកត្រអាលនឹងអ្វីមួយរហូតបាត់បង់មនសិការ ភក្ដីភាព និងភាតរភាពចំពោះខ្លួនឯង និងជនដទៃនោះឡើយ ។ នៅក្នុងវ័យនេះខ្ញុំដឹងថាពេលណាគួរតែដោះលែង និងពេលណាគួរតែប្រមាញ់ ។ ខ្ញុំនឹងមិនធ្វើអ្វីដើម្បីផ្គាប់ផ្គុនចិត្តនរណាទេ រឹតតែមិនមែនដើម្បីទាក់ទាញនរណាម្នាក់ឡើយ ។ ខ្ញុំធ្វើអ្វីមួយព្រោះខ្ញុំពេញចិត្តនឹងធ្វើវា និងដោយសារតែវាធ្វើអោយផ្លូវចិត្តរបស់ខ្ញុំរីករាយ ល្អប្រសើ និងអាចផ្ដល់ភាពសុខដុមរម្យនាជូនខ្លួនឯង និងមនុស្សនៅជុំ��ិញខ្លួន ។ នៅក្នុងវ័យនេះខ្ញុំមិនចូលចិត្តឈ្លោះប្រកែកតវ៉ា មិនចង់ឈ្នះចាញ់ជាមួយនរណាទេ ។ ខ្ញុំមិនប្រកាន់ច្រើន ខ្ញុំលើកលែងច្រើន ខ្ញុំផ្ដល់ការអភ័យច្រើន តែខ្ញុំមិនបណ្ដោយអោយនរណានៅខ្សែលើខ្ញុំ ជិះជាន់ខ្ញុំ មាកងាយខ្ញុំ ឬកេងប្រវ័ញ្ចលើខ្ញុំឡើយ ។ មែនហើយខ្ញុំមិនអាចហាមឃាត់នរណាម្នាក់មិនអោយធ្វើអ្វីដែលខ្ញុំមិនចូលចិត្តឡើយ ។ ពួកគេអាចស្អប់ខ្ញុំ មិនគោរពខ្ញុំ ធ្វើទង្វើមិនគប្បីចំពោះខ្ញុំ តែខ្ញុំនឹងមិនប្រព្រឹត្តដូចពួកគេឡើយ ។ ខ្ញុំគ្មានបំណងសូម្បីតែគិតនៅក្នុងចិត្តថានឹងធ្វើអោយនរណាម្នាក់ឈឺចាប់ បើទោះបីជាពួកគេបានបំផ្លាញខ្ញុំក៏ដោយ ។ ខ្ញុំគ្រាន់តែដឹងថាគ្រប់ដង្ហើមចេញចូលនៃខ្ញុំ មានតែចេតនាល្អចំពោះខ្លួនឯង និងមនុស្សគ្រប់គ្នា ។ ខ្ញុំមិនវិនិច្ឆ័យ ខ្ញុំមិនផ្ដន្ទា ច្រណែនឈ្នាននីសនរណាឡើយ ។ ខ្ញុំតែងតែត្រេកអរ ផ្ដល់ការសាទរ និងគាំទ្រទាំងនៅចំពោះមុខ និងនៅខាងក្រោយខ្នង ទាំងនៅកន្លែងភ្លឺ និងងឹត ។ ចិត្តរបស់ខ្ញុំស្អាត ហើយថ្លាដូចជាកញ្ចក់ ហើយពេលខ្លះខ្ញុំយកវាធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងខ្លួនឯង និងអ្នកដទៃដែរ ។ នៅក្នុងវ័យនេះ ខ្ញុំមិនភ្លើតភ្លើនញាប់ញ័រនឹងអន្ទាក់នៃកិលេសដោយក្បត់នឹងគុណធម៌ សីលធម៌ និងក្រិតក្រមនៃភាពជាមនុស្សរបស់ខ្ញុំឡើយ ។ ខ្ញុំមានឧត្ដមគតិ មានទំនួលខុសត្រូវខ្ពស់ មានសេចក្ដីគោរព ភាពអំណត់ និងមានក្ដីស្រលាញ់ប្រកបដោយភាពថ្លៃថ្នូរ ។ ដូច្នេះខ្ញុំនឹងបដិសេធចំពោះគ្រឿងបំពុលផ្លូវចិត្ត ផ្លូវកាយ និងដួងវិញាណរបស់ខ្ញុំ ។ ខ្ញុំមោទនភាពក្នុងការប្រើជីវិតអោយសមនឹងតម្លៃនៃការពលីកម្មរបស់ឪពុកម្ដាយ���បស់ខ្ញុំ មនុស្សដែលអាណិតគោរពស្រលាញ់ខ្ញុំ និងខ្លួនខ្ញុំផ្ទាល់ ។ ជាចុងក្រោយ ខ្ញុំនឹងមិនចាកចេញពីលោកនេះដោយមិនបន្សល់ការចងចាំដ៏មានប្រយោជន៍ចំពោះមនុស្សជាតិឡើយ ហើយខ្ញុំសង្ឃឹមថាអ្នកក៏ដូចគ្នា ៕ 🙏🏽
អត្ថបទ ៖ ធន់ សោភា (ដកស្រង់ចេញពីរឿងខ្ញុំបច្ចុប្បន្ន) 📚
👉 កក់សៀវភៅឥឡូវនេះតាមរយៈទំព័រហ្វេសប៊ុក របួសសះ Healing wounds
#ដកស្រង់ចេញពីរឿងខ្ញុំបច្ចុប្បន្ននិពន្ធដោយធន់សោភា
#ធន់សោភា #thonnsophea #របួសសះhealingwounds #Actualmebythonnsophea #actualme #ខ្ញុំបច្ចុប្បន្ន #ជ្រុងមួយនៃគំនិតរបស់ធន់សោភា #សន្តិភាពផ្លូវចិត្ត
1 note
·
View note
Text

ប្រសិនបើមាននរណាម្នាក់ធ្វើអ្វីមួយដើម្បីអោយអ្នកបានល្អ ជួយទុក្ខធុរៈអ្នក ជួយស្រោចស្រង់អ្នកចេញពីបញ្ហា យោគយល់អធ្យាស្រ័យដល់អ្នកមិនថាកំហុសតូច ឬធំ អ្នកគួរតែថ្លែងអំណរគុណដើម្បីបង្ហាញពីការដឹងគុណ ត្រេកអរ និងកោតស្ញប់ស្ញែងចំពោះសេចក្ដីសប្បុរស និងករុណារបស់គេ ។
ប្រសិនបើអ្នកបានធ្វើអ្វីខុស សូមកុំមានការអៀនខ្មាស់ក្នុងការសូមអភ័យទោស សូមឪកាសដើម្បីអាចកែប្រែខ្លួនឯងអោយល្អប្រសើ ឬក៏ដើម្បីអាចប៉ះពៅនូវរាល់កំហុសផ្សេងៗ ។
មានសុភាសិតខ្មែរមួយបានលើកឡើងថា «ថោកអ្វីនឹងដៃ ថ្លៃអ្វីនឹងមាត់» ។ មានន័យថាការចេះគួរសម ពុំមែននាំឲ្យថោកទាបទេ ។ បុរាណាចារ្យចង់ធ្វើការប្រៀនប្រដៅថា ការចេះគួរសម មានសុជីវធម៌ក្នុងការរស់នៅ ពុំមែនជាឥរិយាបថថោក ថយ ឬ អាប់ឱនដល់ខ្លួនឡើយ ។ ដូច្នេះហើយយើងទាំងអស់គ្នាគប្បីចេះអោនលំទោន គោរពដឹងគុណ និងចេះសូមអភ័យទោសពីជនដទៃទៀតដោយកាយវាចាចិត្តទន់ភ្លន់បរិសុទ្ធ ។
អត្ថបទ ៖ ធន់ សោភា
#របួសសះhealingwounds #ស្លាកស្នាមslaksnam #រឿងខ្ញុំបច្ចុប្បន្ន #ជ្រុងមួយនៃគំនិតរបស់ធន់សោភា #ធន់សោភា #thonnsophea #ដំណើរជីវិត #សន្តិភាពផ្លូវចិត្ត
0 notes
Text

«ស្វែងយល់ពីសេចក្ដីពិត ទទួលយកការពិត រស់នៅជាមួយការពិត និងប្រព្រឹត្តអោយស្របទៅនឹងសេចក្ដីពិត»
ពួកយើងទាំងអស់គ្នាកើតមកមានបុព្វហេតុដ៏ចម្បងជាច្រើន ។ ក្នុងចំណោមបុព្វហេតុទាំងនោះ បុគ្គលគ្រប់រូបគប្បីសម្រេចបាននូវបុព្វហេតុមួយដ៏សំខាន់ដើម្បីអាចរស់នៅប្រកបដោយសេចក្ដីស្ងប់សុខនោះគឺ «ស្វែងយល់ពីសេចក្ដីពិត ទទួលយកការពិត រស់នៅជាមួយការពិត និងប្រព្រឹត្តអោយស្របទៅនឹងសេចក្ដីពិត» ។
សេចក្ដីពិតនោះគឺជាស្ថានភាព និងរង្វាស់វេលានៃបច្ចុប្បន្នភាពរបស់មនុស្ស ។
តើព្រួយបារម្ភពីអតីតកាលធ្វើអ្វី? វាកន្លងហួសទៅហើយ វាបានកើតឡើងហើយ តើនឹងលុបវាចោលម្ដេចបាន?
ខ្វាយខ្វល់ពីរឿងដែលមិនទាន់កើតឡើងធ្វើអ្វី? ការភ័យខ្លាច មន្ទិលសង្ស័យ ការព្រួយបារម្ភសោកសៅនឹងមិនជួយអោយជីវិតពោរពេញដោយថាមពល និងសុខមាលភាពផ្លូវចិត្ត ផ្លូវកាយឡើយ ។
បើចង់ដឹងថាទៅថ្ងៃក្រោយបែបណា ពិនិត្យមើលខ្លួនឯងនៅក្នុងខណៈនេះ ! អនាគតគឺជាផលនៃបច្ចុប្បន្ន ។
រឿងដែលយើងមិនអាចស្មានទុកមុនបានមានតែរឿងលាភសំណាង ជំង��ដង្កាត់ គ្រោះថ្នាក់ និងមរណភាពនៃយើងតែប៉ុណ្ណោះ ។
ដូច្នេះហើយការ «ស្វែងយល់ពីសេចក្ដីពិត ទទួលយកការពិត រស់នៅជាមួយការពិត និងប្រព្រឹត្តអោយស្របទៅនឹងសេចក្ដីពិត» ពិតជាសំខាន់ណាស់សម្រាប់ទ្រទ្រង់ស្មារតីវិជ្ជមាន សុច្ចរិត និងអាកប្បកិរិយាប្រកបដោយគុណតម្លៃនៃភាវៈជាមនុស្សនេះ ។
ធន់ សោភា (ដកស្រង់ចេញពីរឿងខ្ញុំបច្ចុប្បន្ន)
1 note
·
View note
Text

ជីវិតខ្ញុំលំបាកណាស់ តែខ្ញុំមិនគិតថាវាលំបាកទេ ព្រោះខ្ញុំដឹងថាគ្រប់យ៉ាងវាអាស្រ័យលើចិត្តគំនិតរបស់ខ្ញុំ ។ ជីវិតរបស់យើងវាពិតជាអាស្រ័យលើការគិត និងទង្វើរបស់យើង១០០% ។ គ្មាននរណាម្នាក់មកបំពេញកិច្ចការជំនួសយើង គ្មាននរណាមករែកទុក្ខជំនួសយើង ហើយក៏គ្មាននរណាមកស្រលាញ់មើលថែថ្នាក់ថ្នមផ្ដល់តម្លៃ និងការគោរពចំពោះយើងលើសយើងដែរ ។ អញ្ជឹងហើយទើបព្រះពុទ្ធត្រាស់ទូន្មានម្នាលជនទាំងឡាយអោយជ្រាបនូវធម៌នៃព្រះដ៏មានប្រភាគ «អត្តាហិ អត្តនោ នាថោ» ដែលមានន័យថា «ខ្លួនទីពឹងខ្លួន» នេះឯង ៕ #របួសសះHealingWounds
1 note
·
View note
Text
មេរៀនជីវិតទី២៖
តើភាពក្រវាអាក្រក់ណាស់មែនទេ ?
- ប្រហែលហើយ ព្រោះ…
- ពិតមែនហើយ ពីព្រោះ ...
- មិនមែនទេ ពីព្រោះ...
មនុស្សគ្រប់រូបមានទស្សនៈរៀងៗខ្លួន ហើយគ្មានអ្វីខុសទេ ដែលយើងមានការគិតខុសគ្នា។
Life lesson 2:
Is it too bad to be very poor ?
- Maybe, because...
- Yes, because...
- No, because...
Everyone has their own perspective and nothing is wrong to think differently.
អត្ថបទ ៖ ធន់ សោភា
@highlight
TSPEL
THONN Sophea
#ជ្រុងមួយនៃគំនិតរបស់ធន់សោភា #quoteofthonnsophea #ធន់សោភា #thonnsophea
1 note
·
View note
Text
មេរៀនជីវិតទី១ ៖
«ក្នុងលោកនេះទោះមានមនុស្សមួយផែនដីខ្វល់ខ្វាយពីយើងយ៉ាងណាក៏ដោយ ប្រសិនបើយើងមិនចេះយកចិត្តទុក្ខដាក់ចំពោះខ្លួនឯងទេ ការព្រួយបារម្ភទាំងអស់នោះគ្មានប្រយោជន៍អ្វីឡើយ» ។
«ទន្ទឹមនឹងនេះក៏គ្មាននរណាម្នាក់នឹងស្រលាញ់អាណិតស្មោះត្រង់ចំពោះយើងដូចទៅនឹងយើងខ្លួនឯងដែរ ដូច្នេះកុំរំពឹងអ្វីអោយសោះពីជនដទៃ ហើយក៏កុំអាក់អន់ស្រពោនចិត្តប្រសិនបើយើងមិនមែនជាមនុស្សសំខាន់នៅក្នុងចិត្តនរណាម្នាក់នោះ ។ យើងមានជម្រើសរបស់យើង ហើយគេក៏ធ្វើតាមអ្វីដែលគេចង់ធ្វើដែរ» ។
អត្ថបទ ៖ ធន់ សោភា
ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤
#ជ្រុងមួយនៃគំនិតរបស់ធន់សោភា #ធន់សោភា #thonnsophea #quoteofthonnsophea
Join Telegram channel: https://t.me/thonnsophea9
1 note
·
View note
Text
មេរៀនជីវិតទី១ ៖
«ក្នុងលោកនេះទោះមានមនុស្សមួយផែនដីខ្វល់ខ្វាយពីយើងយ៉ាងណាក៏ដោយ ប្រសិនបើយើងមិនចេះយកចិត្តទុក្ខដាក់ចំពោះខ្លួនឯងទេ ការព្រួយបារម្ភទាំងអស់នោះគ្មានប្រយោជន៍អ្វីឡើយ» ។
«ទន្ទឹមនឹងនេះក៏គ្មាននរណាម្នាក់នឹងស្រលាញ់អាណិតស្មោះត្រង់ចំពោះយើងដូចទៅនឹងយើងខ្លួនឯងដែរ ដូច្នេះកុំរំពឹងអ្វីអោយសោះពីជនដទៃ ហើយក៏កុំអាក់អន់ស្រពោនចិត្តប្រសិនបើយើងមិនមែនជាមនុស្សសំខាន់នៅក្នុងចិត្តនរណាម្នាក់នោះ ។ យើងមានជម្រើសរបស់យើង ហើយគេក៏ធ្វើតាមអ្វីដែលគេចង់ធ្វើដែរ» ។
អត្ថបទ ៖ ធន់ សោភា
ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤
#ជ្រុងមួយនៃគំនិតរបស់ធន់សោភា #ធន់សោភា #thonnsophea #quoteofthonnsophea
Join Telegram channel: https://t.me/thonnsophea9
0 notes
Text
Click the link to read "un bouquet de roses" by THONN Sophea https://pakasnebythonnsophea.blogspot.com/?m=1
#Nirvane danse better thing by Æspa#Un bouquet de roses - THONN Sophea#Nirvane d'un bouquet de roses#THONN Sophea#scifi romance#animation#dance
0 notes
Text
Click here to read "un bouquet de roses" by THONN Sophea https://pakasnebythonnsophea.blogspot.com/?m=1
#Nirvane et Doctin d'un bouquet de roses#Un bouquet de roses - THONN Sophea#Un bouquet de roses#THONN Sophea#romance
0 notes
Text
ចេះសង្កេតគេតែក៏ត្រូវមើលខ្លួនឯង ៖
អ្នកណាមានការគិតបែបណាចំពោះអ្នកមិនមែនអ្នកមើលមិនដឹងនោះទេ ។ បើទោះបីជាពួកគេព្យាយាមសរសើរអ្នក ធ្វើល្អនៅចំពោះមុខអ្នក ប៉ុន្តែកូនចិត្តដែលលាក់ទុកដ៏សែនជ្រៅក្នុងទ្រូងរបស់ពួកគេគឺតែងបង្ហាញចេញមកតាមរយៈក្រសែភ្នែករបស់ពួកគេ ។
ពេលខ្លះការមើលឃើញពីចំនុចល្អដ៏ច្រើនយ៉ាងរបស់អ្នកអាចធ្វើអោយពួកគេមានចិត្តមិនស្ងប់ទេ ។ ពួកគេនឹងព្យាយាមធ្វើអោយបានដូចអ្នក ប៉ុន្តែពួកគេមិនអាចទេ ព្រោះនេះមិនមែនជាចរិតធម្មជាតិរបស់ពួកគេឡើយ ។
ពួកគេនឹងសួរថាហេតុអ្វីក៏ពួកគេមិនពូកែដូចអ្នក? ហេតុអ្វីពួកគេមិនទទួលបានក្ដីស្រលាញ់ច្រើនដូចជាអ្នក? ហេតុអ្វីពួកគេប្រឹងផ្លាស់ប្ដូរ និងត្រាប់តាមអ្នកហើយ ក៏ពួកគេមិនអាចមានលទ្ធផលដូចអ្នកឬប្រសើរជាងអ្នក? អ្នកធ្វើតែធម្មតាៗក៏គ្រប់គ្នាមើលឃើញគុណសម្បត្តិរបស់អ្នក ចុះពួកគេបានទទួលអ្វីពីការប្រឹងប្រែងមួយនេះ?
ត្រង់ចំណុចនេះខ្ញុំចង់អោយយើងគ្រប់គ្នាក្រៅពីសង្កេតមើលអ្នកដទៃ ចូររៀនសង្កេតមើលខ្លួនឯងអោយបានច្រើនៗ ។ យើងគ្រប់គ្នាគ្មាននរណាល្អប្រសើរលើសនរណាទេ ។ ជាអកុសលព្រោះតែរវល់តាមដានគេ ឃើញគេល្អច្រណែនគេ មិនប្រឹងកែខៃខ្លួនឯងនេះហើយ ទើបគ្មានពេលវេលាមកសិក្សាស្វែងយល់ពីខ្លួនឯង ។ យូរៗទៅក៏ប្រៀបធៀបខ្លួនឯងនឹង��្នកដទៃ វាយតម្លៃថាខ្លួនអសមត្ថភាព និងកើតចិត្តអំពល់រហូតចង់ឃើញគេវិនាសអន្តរាយក៏មាន ។
ឃើញនរណាល្អ ពូកែ មានសន្ដានចិត្តសណ្តោសប្រណី មានចិត្តសប្បុរស យើងគួរស្ញប់ស្ញែងដឹងគុណ និងរក្សាជាគម្រូ ។ ទុកសកម្មភាពទាំងនោះជាមេរៀន ជាកម្លាំងជម្រុញអោយយើងក្លាយជាមនុស្សម្នាក់ដ៏ល្អថ្លៃថ្លាតាមរបៀបខ្លួនឯង ។
កុំចង់អោយខ្លួនដូចទៅនឹងនរណា កុំចង់ប្រកួតឈ្នះចាញ់ជាមួយនរណា ។ ធ្វើជាខ្លួនឯង រស់នៅដោយសេចក្ដីពេញចិត្តនឹងជីវិតរបស់ខ្លួនឯង និងអ្នកដទៃផង ។ រស់ដោយរំលឹកខ្លួនឯងថាសង្ខាររបស់អញដែលនឹងរលត់ទៅនៅពេលខាងមុខគួរតែមានតម្លៃអោយអញប្រើក្នុងសេចក្ដីល្អដែលបង្កើតប្រយោជន៍អោយខ្លួនអញ និងជនឯទៀត ៕
#ធន់សោភា #thonnsophea #pakasne #ជ្រុងមួយនៃគំនិតរបស់ធន់សោភា
PAKASNE BY THONN SOPHEA
THONN Sophea E-learning
THONN Sophea
Pakasne
0 notes