#ក្រសួងសុខាភិបាល
Explore tagged Tumblr posts
Text
ប្រកាស ស្តីពីបែបបទ និង ល័ក្ខខ័ណ្ឌ បច្ចេកទេស ក្នុងការសុំបើក ឬ បិទ ឬ ប្តូរទីតាំង នៃមជ្ឈមណ្ឌលកែសម្ផស្ស និង ថែរក្សាសម្ផស្ស
ប្រកាស ស្តីពីបែបបទ និង ល័ក្ខខ័ណ្ឌ បច្ចេកទេស ក្នុងការសុំបើក ឬ បិទ ឬ ប្តូរទីតាំង នៃមជ្ឈមណ្ឌលកែសម្ផស្ស និង ថែរក្សាសម្ផស្ស ទាញយក
View On WordPress
0 notes
Photo

🍀 CHOMEL ចម្រាញ់ពី ផ្លែ ផ្កា ម៉ឺម ប្រេង រុក្ខជាតិ ទទួលស្គាល់គុណភាពដោយ ក្រសួងសុខាភិបាល មន្ទីរពិសោធន៍វេជ្ជសាស្ត្រ ISO, GMP & ហាឡាលចាគី 🏥 មិនប៉ះពាល់សុខភាព និង បរិដ្ឋាន ។ 🚫 មិនប្រើសារធាតុសំយោគ មិនលាយសារធាតុពង្រាវផ្ទុកសារធាតុគីមី SLS/SLES គ្មានជាតិអាល់កុលសំយោគ និង គ្មានសារធាតុ ហ្វាឡេត ប្លាស្ទីក ភីវីស៊ី ហ្វ័រម៉ាលដេហៃដ៍ អាល់គីហ្វេណុល បេនហ្សិន ប៉ារ៉ាបិន ហ្វ័រស្វាត ក្លរីន ប៉ូលីអេទីលែន ទ្រីក្លូសាន អុកស៊ីតស៊ុលហ្វួរ BPA ... មិនបង្កផលប៉ះពាល់ដល់ប្រព័ន្ធប្រសាទ ជំងឺមហារីក ការរលាកស្បែក និង ការរាំងស្ទះក្រពេញអង់ដូគ្រីន ទៅ អនាគត ។ 🌺 CHOMEL ៖ សម្រាប់ ទារក-កុមារ និង គ្រប់គ្នាក្នុងគ្រួសារ 🍀 ធម្មជាតិ 🛡️ ប្រសិទ្ធភាព 🔰 សុវត្ថិភាព 🌱 Source: https://bit.ly/3yNWeyn http://www.bit.ly/ChomelBabyCambodia
0 notes
Photo

នៅថ្ងៃនេះ ក្រសួងសុខាភិបាល បានប្រកាសរកឃើញអ្នកឆ្លងកូវីដ ១៩ (#COVID-19) ចំនួន ២៣ ករណីថ្មី ថែមទៀត ដែលជាករណីនាំចូល និង អ្នកជំងឺកូវិដ ១នាក់ជាសះស្បើយ។ https://www.instagram.com/p/CDDdg8dnwrq/?igshid=wc17ubz6pudx
0 notes
Text
ស្អែកនេះ ទិវានៃក្ដីស្រលាញ់ ក្រសួងសុខាភិបាល បើកយុទ្ធនាការបរិច្ចាគឈាម ក្រោមពាក្យស្លោក «ផ្តល់ឈាមផ្តល់សេចក្តីស្រលាញ់» នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម ជាប់របងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
(ភ្នំពេញ)៖ នៅថ្ងៃទិវានៃក្ដីស្រលាញ់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ស្អែកនេះ ចាប់ពីម៉ោង ៨៖០០ព្រឹក ដល់១៦៖៣០នាទីរសៀល ក្រសួងសុខភិបាល នឹងរៀបចំយុទ្ធនាការ បរិច្ចាគឈាម ដែលមានពាក្យស្លោក «ផ្តល់ឈាមផ្តល់សេចក្តីស្រលាញ់» នៅអគារមជ្ឈមណ្ឌលជាតិផ្តល់ឈាម (ខាងត្បូងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត)។
នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានប្រាប់មកអង្គភាព Fresh News នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨។ តាមគម្រោង ផែនការ នឹងមានសាធារណៈជនចូលរួមចំនួន៥០០នាក់ និងមានសប្បុរសជន បរិច្ចាគឈាមចំនួន៣០០ ទៅ៥០០នាក់។
លោកវេជ្ជបណ្ឌិត ហុក គឹមចេង បានឲ្យដឹងថា លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានយកចិត្តទុកដាក់ ចំពោះចលនារបស់យុវជន សិស្ស-និស្សិតក្នុង សកម្មភាពសង្គម សកម្មភាព មនុស្សធម៌ ដូចជាការ ចូលរួមបរិច្ចាគឈាមរបស់ យុវជន សិស្ស និស្សិត និងសាធារណជនទូទៅ ក្នុងពេលកន្លងមក និងក្នុងពេលបច្ជុប្បន្ននេះ។
យុទ្ធនាការនេះ នឹងមានការអញ្ជើញចូលរួម��ី លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល, លោក ប៉ា សុជាតិវង្ស សមាជិកគណៈកម្មាធិកាកណ្តាល និងជាប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ, ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា ក្លិបនៃក្តីស្រឡាញ់ ព្រមទាំងភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ជាច្រើនទៀត។
យុទ្ធនាការនេះ គឺបានរៀបចំឡើងដោយមានការចូលរួម និងសាមគ្គីពីដៃគូសហការដូចជា សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ, សហភាពសព័ន្ធយុវជនកម្ពុជា ក្លិបនៃក្តីស្រលាញ់ សមាគមសប្បុរសជនបរិច្ចាគឈាម កម្ពុជា និងដៃគូសហការជាមួយ មជ្ឈមណ្ឌលជាតិផ្តល់ឈាម រួមមាន៖
ក្រុមហ៊ុន វីតាល់, ក្រុមហ៊ិនភេសជ្ជៈកម្ពុជា (កូកាកុឡា), ក្រុមហ៊ុន POCARI SWEAT, ក្រុមហ៊ុន Worl Pop, ក្រុមហ៊ុន Ione, ក្រុមហ៊ុន Tous Les jours , ហាងនំបុ័ង អាស៊ីអឺរុប, CEO Master Club, មជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណបច្ចេកទេសយានយន្ត HK, មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ និងក្រុមហ៊ុនមួយចំនួនទៀត។
លោកវេជ្ជបណ្ឌិត ហុក គឹមចេង ក៏បានបន្ថែមថា «ក្នុងឆ្នាំ២០១៧ យើងបានផ្គត់ផ្គង់ឈាមប្រមាណ ៧៤៦៨៣ ប្លោកដល់មន្ទីរពេទ្យ និងអ្នកជម្ងឺទាំងអស់នៅទូទាំងប្រទេស។ តម្រូវការ ឈាមនៅរាជធានីភ្នំពេញមាន៨០% នៃការត្រូវការឈាមទាំងអស់។ ឈាមប្រមាណ ២០០ប្លោកត្រូវការជារៀងរាល់ថ្ងៃ»។
លោកវេជ្ជបណ្ឌិត បញ្ជាក់ថា «យើងកំពុងត្រូវការអំណោយឈាម ដោយស្ម័គ្រចិត្តបន្ថែមទៀត ដើម្បីសង្គ្រោះជីវិតជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរ និងជម្ងឺផ្សេងៗទៀត ឲ្យបានទាន់ពេលវេលាក្នុងគ្រប់កាលៈទេសៈទាំងអស់»។
លោកវេជ្ជបណ្ឌិត ក៏បានអំពាវទៅកាន់ប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស សូមអញ្ជើញចូលរួមបរិច្ចាគឈាមទាំងអស់គ្នា នៅតាមមជ្ឈមណ្ឌលផ្តល់ឈាមខេត្តនីមួយៗ (នៅតាមមន្ទីរពេទ្យ ខេត្ត និងនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាមភ្នំពេញ ជាប់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត)។
ដើម្បីជាការចែករំលែកក្តីស្រលាញ់សម្រាប់មនុស្សជាតិទូទៅ ហើយឈាមរបស់លោកអ្នក ពិតជាបានដឹកនាំក្តីស្រលាញ់ និងសារធាតុសំខាន់ ដ៏មានតម្លៃបំផុតសម្រាប់ជីវិត ទៅជួយអ្នកជំងឺ ទាំងឡាយដែលកំពុងរង់ចាំឲ្យមានក្តីសង្ឈឹមឡើងវិញយ់ាងពិតប្រាកដ។ សំគាល់៖ សប្បុរសជនផ្តល់ឈាមក្នុងថ្ងៃពិសេសនេះ នឹងទទួលបានកាដូអនុស្សាវរីយ៍ ដ៏ស្រស់ស្អាតពីកម្មវីធី៕
Source www.freshnewsasia.com
via Kingmind ស្អែកនេះ ទិវានៃក្ដីស្រលាញ់ ក្រសួងសុខាភិបាល បើកយុទ្ធនាការបរិច្ចាគឈាម ក្រោមពាក្យស្លោក «ផ្តល់ឈាមផ្តល់សេចក្តីស្រលាញ់» នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម ជាប់របងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
0 notes
Text
រដ្ឋាភិបាលប្រកាសទប់ស្កាត់បន្ទាន់ការលក់ទឹកដោះម្តាយ
រូបភាព៖ spokesman
រាជរដ្ឋាភិបាលខ្មែរបានបញ្ជាឲ្យក្រសួងសុខាភិបាលចាត់វិធានការទប់ស្កាត់ជាបន្ទាន់ចំពោះការប្រមូលទិញ និងនាំចេញពីទឹកដោះម្តាយពីកម្ពុជា ។
បើតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ផ្ញើជូនរដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្រោយពីមានចំណាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែននោះរួចមកក៍បានបញ្ជាក់ទៀតថា បើទោះជាកម្ពុជាក្រលំបាកយ៉ាងណា ក៍មិនដល់កម្រិតលក់ទឹកដោះម្តាយដែរ…
View On WordPress
0 notes
Text
អនុក្រឹត្យស្តីពី ការផ្តល់ឋានៈ សាស្ត្រាចារ្យ ក្នុងវិស័យសុខាភិបាល
អនុក្រឹត្យស្តីពី ការផ្តល់ឋានៈ សាស្ត្រាចារ្យ ក្នុងវិស័យសុខាភិបាល ទាញយក
View On WordPress
0 notes
Text
ប្រកាសស្តីពី ការណែនាំអនុវត្តច្បាប់រំលូតកូន
ប្រកាសស្តីពី ការណែនាំអនុវត្តច្បាប់រំលូតកូនទាញយក
View On WordPress
0 notes
Text
សេចក្តីសម្រេច ស្តីពីការតែងតាំងសមាសភាព នៃរចសម្ព័ន្ធចំណុះអនុគណៈកម្មការគ្រប់គ្រង ច្រកចូល-ចូល ប្រទេស និងការធ្វើចត្តាឡីស័ក
សេចក្តីសម្រេច ស្តីពីការតែងតាំងសមាសភាព នៃរចសម្ព័ន្ធចំណុះអនុគណៈកម្មការគ្រប់គ្រង ច្រកចូល-ចូល ប្រទេស និងការធ្វើចត្តាឡីស័ក សេចក្តីសម្រេចលេខ៣៥២សខលតែងតាំងសមាសភាពទាញយក
View On WordPress
0 notes
Text
សេចក្ដីសម្រេច ស្តីពីការតែងតាំងសមាសភាពនៃលេខាធិការដ្ឋាន និងក្រុមការងារចំណុះអនុគណៈកម្មការគ្រប់គ្រង និងចាត់ចែងសាកសពអ្នកជំងឺកូវីដ-១៩

View On WordPress
0 notes
Text
ប្រកាស ស្តីពីដាក់ឲ្យប្រើប្រាស់នីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ
ឧបសម្ព័ន្ធប្រតិបត្តិស្តង់ដាការព្យាបាលថែទាំនិងព្យាបាលតាមផ្ទះទាញយក

View On WordPress
0 notes
Video
youtube
ក្តៅៗ ក្រសួងសុខាភិបាល ចេញសេចក្តីណែនាំ ដើម្បីឲ្យពលរដ្ឋមានការប្រុងប្រយ័ត្...
0 notes
Photo

#ក្រសួងសុខាភិបាល #ប្រទេសកម្ពុជា បានរកឃើញអ្នកកើតជំងឺ #កូវីដ១៩ (#COVID-19) ចំនួន ៩នាក់ថ្មី ជាការនាំ ចូលពី #ឥណ្ឌូនេស៊ី ហើយមានអ្នកជាសះស្បើយម្នាក់ទៀត។ https://www.instagram.com/p/CB60SHlHWig/?igshid=115xijtq44ite
0 notes
Photo

#កូរ៉ូណាវីរុស ឬ #COVID-19 អែបកៀន - នៅថ្ងៃនេះ #ប្រជាពលរដ្ឋ នៃ #ប្រទេសកម្ពុជា នាំគ្នានិយាយ និងបារម្មណ៌ អំពីការអនុវត្តន៍ច្បាប់ចរាចរណ៍វិញម្ដង ហើយដូចជាឈប់ភ័���ខ្លាច មេរោគ #កូវីដ ១៩ ហើយ ដោយមិនពាក់ម៉ាស ឬរក្សាគម្លាតសង្គមឡើយ។ ក្រសួងសុខាភិបាល បានព្រមាន ពីរលកទី២ នៃការរីករាលដាលមេរោគ COVID-19 ដោយសុំឲ្យបន្ត គោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល។ https://www.instagram.com/p/B_olNgdHg4r/?igshid=1r20k81rzke06
0 notes
Photo

ក្រសួងសុខាភិបាល បានរកឃើញ អ្នកឆ្លងជំងឺ #Covid-19 ចំនួន ៣១ នាក់ថ្មីបន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងមេរោគនេះ នៅកម្ពុជា សរុប មានចំនួន ៨៤នាក់។ https://www.instagram.com/p/B-ComIIngwT/?igshid=1khi8byf3vm8a
0 notes
Photo

#COVID-19: #ក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងថា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួន០៤ករណីបន្ថែមទៀត នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុង #ប្រទេសកម្ពុជា បានកើនដល់ ៥១នាក់ហើយ។ https://www.instagram.com/p/B99W9nPnA3y/?igshid=1uwb1b85sl8q
0 notes
Photo

ក្រសួងសុខាភិបាលកម្ពុជា តាមរយៈផេករបស់ខ្លួននៅមុននេះបន្តិច បញ្ជាក់ថា កូន២នាក់របស់ជនជាតិកាណាដាអាយុ៤៩ឆ្នាំ ដែលត្រូវបានក្រសួងយកសំណាកទៅធ្វើតេស្ដនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានោះ លទ្ធផលបង្ហាញថា ពុំមានវីរុសកូវីដ១៩នោះទេ គិតត្រឹមម៉ោង១២:៣០នាទី នៃថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០។ ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏បានអំពាវនាវឲ្យបងប្អូនរក្សាភាពហ្នឹងនរ កុំភ័យពេក ការបារម្ភលើសុខភាពជាការត្រឹមត្រូវ ក៏ប៉ុន្តែយើងត្រូវយល់ដឹងថា មិនទាន់មានករណីឆ្លងនៅក្នុងសហគមន៍នៅឡើយទេ។ មានតែករណីនាំចូលលើជន��រទេសផ្សេងៗ ហើយនិងការឆ្លងពីបុគ្គលជនជាតិជប៉ុនមកបុគ្គលជនជាតិខ្មែរអាយុ៣៨ឆ្នាំតែម្នាក់ប៉ុណ្ណោះនៅខេត្តសៀមរាប ដែលគាត់មានសុខភាពធម្មតាបច្ចុប្បន្ននេះ គិតត្រឹមម៉ោងនិងថ្ងៃខែឆ្នាំខាងលើនេះ។ ក្រុមការងារកំពុងបន្តកិច្ចការសំខាន់ៗទៀតយ៉ាងសកម្ម ហើយក្រសួងនឹងបន្តធ្វើបច្ចុប្បន្នភាពពូនសាធារណជនបន្ថែមទៀត បើមានការវិវត្តថ្មីណាមួយ។ សូមអរគុណ៕ https://www.instagram.com/p/B9tIblcHyEZ/?igshid=s4i6n2sxmhlv
0 notes