#សម្រស់ & សុខភាព
Explore tagged Tumblr posts
Text

🛒 https://aeononlineshopping.com
#អុីអនអនឡាញ មានទំនិញជាច្រើនប្រភេទសម្រាប់អតិថិជន ធ្វើការបញ្ជាទិញទំនិញ តាមប្រព័ន្ធអុីនធឺណិត ដោយដឹកជញ្ជូនដល់ទីតាំងរបស់អតិថិជនក្នុងរយៈពេល 2 ម៉ោង (រាជធានីភ្នំពេញ) ហើយអតិថិជនអាចទូទាត់ប្រាក់ពេលដឹកទំនិញទៅដល់គេហដ្ឋាន ឬទូទាត់ជាមុនតាមប្រព័ន្ធអេឡិចត្រូនិក VISA និង MasterCard
✅ ផលិតផលក្នុងស្រុក
✅ អាហារថបវាលូ គុណភាពជប៉ុន
✅ គ្រឿងទេស
✅ ភេសជ្ជៈមានជាតិអាល់កុល
✅ ភេសជ្ជៈ
✅ នំដុត សាំងវ៊ិច
✅ ស៊ុត និង អាហារត្រជាក់
✅ សាច់ បន្លែ និង ផ្លែឈើ
✅ អាហារសម្រន់
✅ សម្ភារៈ សម្រាប់អ្នកម្តាយ និង ទារក
✅ អាហារចំអិនស្រាប់
✅ សុខភាព និង សម្រស់
✅ សម្ភារ:ប្រើប្រាស់ក្នុងផ្ទះ និង ផ្ទះបាយ
✅ គ្រឿងអេឡិចត្រូនិច
✅ ប្រដាប់ប្រដាសម្រាប់ក្មេងលេង
✅ គ្រឿងសង្ហារឹម គ្រឿងប្រើប្រាស់សម្រាប់រថយន្ត និង DIY
✅ សម្ភារៈសម្រាប់កីឡា ដំណើរកំសាន្ត និង ចំណីសត្វ
✅ សម្ភារៈប្រើប្រាស់សម្រាប់ស្ត្រី
✅ សម្ភារៈប្រើប្រាស់សម្រាប់បុរស
#AEON #Online #Shopping
0 notes
Text
ឆ្ងល់មែនទេ ហេតុអីកូនចេះរឿងមិនល្អមកពីណា តាមពិតឳពុកម្តាយសោះជាដើមហេតុធំ
ឪពុកម្ដាយ ឬអាណាព្យាបាលគ្រប់រូប តែងចង់ឃើញកូនដែលចិញ្ចឹមផ្ទាល់ដៃ ធំធាត់ ដោយភាពវៃឆ្លាត និងរស់នៅមានសីលធម៌ល្អ។ ផ្ទុយមកវិញ បើកូនៗខ្លះ ដែលមិនបានសមដូចបំណងរបស់អ្នកទេ សូមកុំអាលខឹងសម្បារក្មេងអី។
រូបតំណាង
ដើម្បីជួយកែតម្រូវឲ្យកូនអ្នក ក្លាយជាក្មេងល្អវិញ សូមងាកមកមើលសកម្មភាពមួយចំនួនរបស់អ្នកដែលមានឥទ្ធិពលលើការគិតរបស់កុមារ។
១. ប្រសិនជាកូនរបស់អ្នកតែងតែមានចេតនារំខានដល់អ្នក នោះមានន័យថាអ្នកពុំបានផ្ដល់ភាពកក់ក្ដៅដល់គេឡើយ។ ដូចនេះ គេក៏មករកភាពកក់ក្ដៅនេះដោយខ្លួនឯងពី��្នក។
រូបតំណាង
២. នៅពេលដែលកូនអ្នកស្រាប់តែរៀនចេះកុហក នោះមានន័យថា អ្នកធ្លាប់មានទង្វើនេះ ទើបគេរៀនតាម។
រូបតំណាង
៣. នៅពេលដែលកូនខ្វះជំនឿចិត្ត មានន័យថា អ្នកផ្ដល់គំនិតដល់គេច្រើនជាងការលើកទឹកចិត្ត។
៤. នៅពេលដែលកូនអ្នកពុំហ៊ានប្រឈមមុខដោយខ្លួនឯង នោះមានន័យថានៅពេលដែលគេនៅតាំងពីតូច អ្នកតែងតែស្ដីបន្ទោសឲ្យគេនៅចំពោះមុខមហាជន។
រូបតំណាង
៥. នៅពេលដែលកូនអ្នកប្រែជាពុំក្លាហាន មានន័យថាអ្នកតែងតែជួយដោះស្រាយគេគ្រប់រឿង ទើបធ្វើឲ្យគេកំសាក។
៦. នៅពេលដែលកូនអ្នកកើតមានចិត្តច្រណែនច្រើន មានន័យថាអ្នកចូលចិត្តយកកូនអ្នកដទៃមកប្រៀបនឹងកូនរបស់ខ្លួន។
រូបតំណាង
៧. នៅពេលដែលកូនរបស់អ្នកតែងតែខឹង មានន័យថាអ្នកផ្ដល់ការសរសើរ និងលើកទឹកចិត្តដល់គេមិនបានគ្រប់គ្រាន់។
៨. នៅពេលដែលកូនគ្មានសុជីវធម៌ មានន័យថាអ្នកធ្វើគំរូឲ្យគេមើលមុន ទើបគេរៀនតាមអ្នកពីក្រោយ។
from WordPress http://knowledgekh.com/%e1%9e%86%e1%9f%92%e1%9e%84%e1%9e%9b%e1%9f%8b%e1%9e%98%e1%9f%82%e1%9e%93%e1%9e%91%e1%9f%81-%e1%9e%a0%e1%9f%81%e1%9e%8f%e1%9e%bb%e1%9e%a2%e1%9e%b8%e1%9e%80%e1%9e%bc%e1%9e%93%e1%9e%85%e1%9f%81%e1%9f%87/
0 notes
Text
ស៊ែរចែករំលែក! ៩៥% នៃមនុស្សទូទៅ មិនបានដឹងថាលេខដែលនៅបាតដប ឬបាតប្រអប់ទាំងនេះមានន័យអ្វីទេ?
នៅក្នុងគ្រួសារនិងហាងលក់គ្រឿងទេសមួយចំនួនត្រូវបានរកឃើញថាបានប្រើប្រាស់ដបប្លាស្ទិចនិងប្រអប់ប្លាស្ទិចឡើងវិញដូចជា យកទៅដាក់ទឹក ដាក់ស្រា ដាក់ប្រេងឆាសម្រាប់ចម្អិន និងទឹកខ្មេះ ជាដើម… មនុស្សជាច្រើនជឿថាដបជ័រទាំងនេះនិងប្រអប់ជ័របន្ទាប់ពីលាងសម្អាតហើយវាមានសុវត្ថិភាពដោយមិនដឹងថាវាអាចប៉ះពាល់ដល់សុខភាពនៅពេលដែលវាបញ្ចេញជាតិពុលក្នុងអំឡុងពេលប្រើប្រាស់។
ថ្មីៗនេះរឿងរ៉ាវរបស់ក្មេងស្រីអាយុ 12 ឆ្នាំម្នាក់ដែលរស់នៅក្នុងប្រទេសអារ៉ាប់អេមីរ៉េត (United Arab Emirates) ដែលបានប្រើដបប្លាស្ទីកដាក់ទឹកដោះគោមួយផឹកមួយលើកហើយមួយលើកទៀត ហើយបានទទួលរងនូវជំងឺមហារីកកំពុងក្លាយជាប្រធានបទដ៏ក្តៅគគុកនៅលើវេទិកាជាច្រើន។
មូលហេតុចម្បងគឺដោយសារដបប្លាស្ទីកនោះមានសារធាតុពុលនៅពេលប្រើច្រើនពេកហើយបង្កឱ្យមានជំងឺមហារីក។ ដបទឹកសុទ្ធសាមញ្ញឬដបសូដានៅពេលដែលសីតុណ្ហភាពឡើងដល់ 70 អង្សាសេអាចនឹងរលាយបានយ៉ាងងាយនិងបញ្ចេញសារធាតុពុល។
នៅនិងបាតដប បាតប្រអប់ថ្នាំ ឬបាតប្រអប់អាហារ ជាធម្មតាមាននិមិត្តសញ្ញាត្រីកោណជាមួយព្រួញ។ នៅកណ្តាលនៃត្រីកោណគឺជាចំនួនលេខជាក់លាក់មួយ។
ឧទាហរណ៍ដបទឹករបស់សិស្សមានលេខ 7 ។ ដបទឹកបរិសុទ្ធ ដបទឹកដោះគោ ឬទឹកផ្លែឈើជាធម្មតាមានលេខ 1 ។ ដបប្រេងចម្អិនអាហារ, ប្រអប់កែសម្ផស្សមានលេខ 2; និងប្រអប់ប្លាស្ទិកដែលមានលេខ 5 នៅលើបាត …។
ទោះបីជាយ៉ាងណាក៏ដោយមានមនុស្សតិចតួចដែលយកចិត្តទុកដាក់ឬយល់ពីអត្ថន័យនៃសញ្ញាត្រីកោណនិងលេខទាំងនេះ។
លេខ 1 មានន័យថា PET (ថង់ប្លាស្ទិចតាលីហ្វអេលថេឡេត) ។ ដបប្លាស្ទិកសម្រាប់ភេសជ្ជៈនៅពេលប្រើឡើងវិញប្រសិនបើទឹកក្តៅលើសពី 70 អង្សាសេនោះដបមិនត្រឹមតែត្រូវបានខូចទ្រង់ទ្រាយប៉ុណ្ណោះទេប៉ុន្តែក៏អាចបញ្ចេញនូវសារធាតុដែលបង្កគ្រោះថ្នាក់ដល់សុខភាពផងដែរ។
អ្នកវិទ្យាសាស្រ្តក៏បានរកឃើញផងដែរថាផលិតផលប្លាស្ទិកនេះប្រសិនបើប្រើច្រើនជាង 10 ខែវាអាចបង្កើតជាសារជាតិបង្កមហារីក។
ផ្លាកសញ្ញារាងត្រីកោណមានលេខ1នៅ��ាតដបទឹកសុទ្ធ
លេខ 2 មានន័យថា HDPE – ដង់ស៊ីតេប៉ូតាលីមានកំរិតខ្ពស់។ ដបប្លាស្ទិចទាំងនេះមានភាពធន់ទ្រាំនឹងសីតុណ្ហភាពដល់ 110 អង្សាសេដែលជារឿយៗត្រូវបានប្រើសម្រាប់ដាក់ម្ហូបអាហារ ដាក់ជែលងូតទឹក ។
នៅពេលប្រើម្តងទៀតអ្នកគួរតែកត់សម្គាល់ព្រោះប្លាស្ទិកនេះពិបាកកំចាត់សារធាតុដែលនៅសល់ងាយនឹងក្លាយទៅជាបាក់តេរី។
លេខ 3 គឺ PVC ។ PVC ជាញឹកញាប់ត្រូវបានគេរកឃើញនៅក្នុងអាវភ្លៀង សម្ភារៈសំណង់ សម្ភារៈប្លាស្ទិចថ្វីបើវាមានសម្ភារៈ plasticity ល្អតំលៃទាបប៉ុន្តែជាធម្មតាវាអាចប្រើបានត្រឹម 81 អង្សាសេ។
សារធាតុនេះអាចត្រូវបានបញ្ចេញយ៉ាងខ្លាំងនៅសីតុណ្ហភាពខ្ពស់ដូច្នេះវាកម្រត្រូវបានប្រើប្រាស់ជាផលិតផលវេចខ្ចប់ផលិតផលហើយវាក៏ពិបាកក្នុងការសម្អាត និងមិនអាចយកមកប្រើឡើងវិញបានដែរ។
លេខ 4 គឺ LDPE – ដង់ស៊ីតេប៉ូលីសទាប។ LDPE គឺជារឿងធម្មតានៅក្នុងប្រអប់មី ឬគុយទាវ។ ផលិតផលដែលមានសារធាតុនេះនឹងមិនអាចកម្តៅក្នុងម៉ាយក្រូវ៉េវ(ម៉ាស៊ីនអាំងសាច់) បានទេជៀសវាងសីតុណ្ហភាពខ្ពស់ព្រោះវានឹងបញ្ចេញសារធាតុគីមី។
មនុស្សមិនគួរខ្ចប់ម្ហូបអាហារនៅក្នុងសីតុណ្ហភាពខ្ពស់ហើយមិនត្រូវប្រើមីក្រូវ៉េដើម្បីចំអិនវាទេ គួរប្រើទឹកក្តៅស្រាប់ល្អជាង។
លេខ 5 គឺ PP (ប្លាស្ទិក polypropylene) ។ PP គឺជាធម្មតានៅលើគំរបឬបាតនៃពែងកាហ្វេ ដបទឹកដោះគោជាទៀងទាត់ទឹកដោះគោយ៉ាអួរ ឬដបទឹកផ្លែឈើ។ សារធាតុនេះគឺមានភាពធន់ទ្រាំទៅនឹងសីតុណ្ហភាព 167 ដឺក្រេដូច្នេះយើងអាចយកវាមកប្រើឡើងវិញបាន ហើយអាចយកវាដាក់ក្នុងម៉ាយក្រូវ៉េវបាន។
ទោះជាយ៉ាងណាក៏ដោយគួរកត់សម្គាល់ថាមានប្រអប់ម្ហូបមួយចំនួននៅនិងបាតរបស់វាមានរាងត្រីកោណដែលមានលេខ 5 ប៉ុន្តែគំរបរបស់វាគឺមិនមែនទេ។ លេខ 1 គឺ PET, សារធាតុមិនអាចទប់ទល់នឹងសីតុណ្ហភាពខ្ពស់បានទេ ដូច្នេះនៅពេលដាក់ក្នុងម៉ាយក្រូវ៉េវ អ្នកចាំបាច់ក្នុងការយកគំរបនៃប្រអប់របស់វាចេញសិន។
លេខ 5 នៅក្នុងត្រីកោណនៅបាតនៃដប
លេខ 6 គឺប៉ូលីសឺរែន (PS) ។ ជាទូទៅ PS ជាធម្មតាមាននៅក្នុងប្រអប់មីឬគុយទាវ ប្រអប់អាហាររហ័ស។ ថ្វីបើវាធន់នឹងកំដៅនិងត្រជាក់យ៉ាងណាក៏ដោយពួកវាមិនគួរប្រើដើម្បីដាក់ចំអិនក្នុងម៉ាយក្រូវ៉េវទេ ព្រោះនៅពេលដែលវាក្តៅវាបញ្ចេញសារធាតុគីមី។
ក្រៅពីនេះវាក៏មិនត្រូវបានគេប្រើជាមួយនឹងសារធាតុអាស៊ីតខ្លាំងអាល់កាឡាំងនោះទេព្រោះវានឹងធ្វើឱ្យខូចពពួក polystyrene ដែលបង្កគ្រោះថ្នាក់ដល់រាងកាយ។
សញ្ញាត្រីកោណមានលេខ 6 នៅបាតប្រអប់មី
លេខ 7 គឺប្លាស្ទិក PC។ PC មានប្រជាប្រិយយ៉ាងខ្លាំងជាពិសេសសម្រាប់ផលិតដបទឹកដោះគោនិងពែងដែលប្រើហើយបោះចោល។ ប្រសិនបើដបបាស្ទិក PC ប្រើ BPA (Bisphenol A) វាមានគ្រោះថ្នាក់ដល់រាងកាយ។
ចំពោះពែងប្លាស្ទិចជាទៀងទាត់សូមប្រុងប្រយ័ត្នកុំដាក់ទឹកក្តៅ។ ប្រសិនបើអ្នកសង្កេតឃើញថានៅលើផ្ទៃប្លាស្ទិកវាផ្លាស់ប្តូរទ្រង់ទ្រាយសូមកុំប្រើវាព្រោះវាអាចជាបាក់តេរី��ែលភ្នែកធម្មតាមិនអាចមើលឃើញ។
ខាងលើគឺជាព័ត៌មានសំខាន់ខ្លាំងណាស់ព្រោះវាទាក់ទងទៅនឹងសុខភាពរបស់យើង។ ដូច្នេះអ្នកគួរយកចិត្តទុកដាក់ជាពិសេសចំពោះលេខនៅខាងក្រោមឬនៅលើគម្របផលិតផលនីមួយៗដែលអ្នកទិញ។
from WordPress http://knowledgekh.com/%e1%9e%9f%e1%9f%8a%e1%9f%82%e1%9e%9a%e1%9e%85%e1%9f%82%e1%9e%80%e1%9e%9a%e1%9f%86%e1%9e%9b%e1%9f%82%e1%9e%80-%e1%9f%a9%e1%9f%a5-%e1%9e%93%e1%9f%83%e1%9e%98%e1%9e%93%e1%9e%bb%e1%9e%9f%e1%9f%92/
0 notes
Text
ជាតិពុលនីត្រាត (NO3-) និង នីទ្រីត (NO2-)
ទាក់ទងនឹងហេតុការណ៍ប្រជាជននៅស្រុកឆ្លូង ខេត្តក្រចេះ ធ្លាក់ខ្លួនឈឺ និងស្លាប់ កាលពីដើមខែឧសភាឆ្នាំ២០១៨នេះ ខាងក្រសួងសុខាភិបាលបានរកឃើញថាទឹកអូរដែលអ្នកស្រុកយកមកប្រើប្រាស់មាន��ំរិតជាតិនីត្រាតខ្ពស់ លើសបទដ្ឋានទឹកស្អាតដែលកំណត់ដោយវិទ្យាស្ថានស្តង់ដារជាតិ និងអង្គការសុខភាពពិភពលោក។
រូបសំណាកទឹក ស្រាដែលគេយកពីស្រុកឆ្លូង Credit Photo: Fresh News
នីត្រាត និងនីទ្រីតជាទំរង់២របស់អាហ្សូត ឬនីត្រូហ្ស៊ែនក្នុងធម្មជាតិ ឬអាចនិយាយម្យ៉ាងទៀតថាវាជាដំណាក់កាលមួយរបស់វដ្តអាហ្សូត។ អាហ្សូតជាធាតុផ្សំមួយដ៏សំខាន់របស់ជីវិត។ វាជាធាតុផ្សុំរបស់ជាតិព័ន្ធុ DNA និងអាស៊ីតអាមីនេ។ អាហ្សូតមានច្រើនលើសលប់ក្នុងបរិយាកាសរបស់ផែនដី មានជាង៧៨ទៅ៨០%ខណៈដែលអុកស៊ីហ្ស៊ែនមានត្រឹម២១% (បើអុកស៊ីហ្សែនឡើងដល់៣៥%ដូចកាលពីជាង៣០០លានឆ្នាំមុន មនុស្សមិនអាចរស់បានទេ)។ នៅក្នុងបរិយាកាស អាហ្សូតច្រើនស្ថិតក្នុងទំរង់ជាឧស្ម័ន N2 (N=_N) ហើយវាត្រូវធ្លាក់មកដីតាមបាតុភូតផ្គរ ឬរន្ទះ ក្នុងទំរង់ជាអាម៉ូញាក់(NH3) (បើគ្មានរន្ទះបាញ់ លើកលោកនេះក៏ប្រហែលគ្មានជីវិតដែរ) ដែលប្រត្តិកម្មនេះគេហៅថា Nitrogen Fixation។ នៅលើផែនដី ឬក្រោមដី មានពួកអតិសុខុមប្រាណខ្លះក៏អាចបំលែងអាហ្សូតតាមរយៈប្រត្តិកម្មFixationនេះផងដែរ។
វដ្តអាហ្ស៊ូតក្នុងធម្មជាតិ Credit Photo: nature.com
អាម៉ូញ៉ាក់ដែលបានមកពីអាកាស និងអាមូញ៉ាក់បានមកកាកសំណល់មនុស្ស និងសត្វ (លាមក និងទឹកនោម) និងជីកសិកម្ម ត្រូវរុក្ខជាតិស្រូបយកទៅបង្កើតជាជាតិសាច់ឬប្រូតេអ៊ីន ម៉ូលេគុលDNA និងម៉ូលេគុលសរីរាង្ផ្សេងទៀតគ។ ដោយឡែក ជាតិអាម៉ូញ៉ាក់ដែលនៅសល់ពីរុក្ខជាតិ ត្រូវពួកអតិសុខុមប្រាណប្រភេទដទៃទៀតបំលែងទៅជានីទ្រីត និងនីត្រាត ដែលប្រត្តិកម្មនេះហៅថា Nitrification ។ ជាតិនីទ្រីត និងនីត្រាតនេះនឹងជ្រាបចូលទៅដល់ទឹកក្រោមដី (ទឹកអណ្តូង) និងទឹកលើដី មានជាអាទិ៍ ស្រះ ត្រពាំង បឹង ស្ទឹង និងទន្លេជាដើម។
ប្រភពជាតិនីត្រាត និងនីទ្រីតដែលមនុស្សអាចប្រឈមគឺ ១. ខ្យល់ ក្នុងខ្យល់ ក្រៅពីឧស្ម័នអាហ្សូត ឬនីត្រូហ្ស៊ែន (N2) អាហ្សូតក៏អាចស្ថិតនៅជាបង្គុំនាទីផ្សេងទៀត ក្នុងនោះមានជានីត្រាត (NO3-) ក្នុងទំរង់ជាអាស៊ីតនីទ្រីច (HNO3) ផងដែរ។ នៅក្នុងរបាយការណ៍របស់អង្គការសុខភាពពិភពលោក នីត្រាតក្នុងខ្យល់ដែលមានីត្រាតកំរិតខ្ពស់ជាងគេដែលគេបានរកឃើញគឺចន្លោះពី១ទៅ៤០មីក្រូក្រាមក្នុងមួយមែត្រគូប តែគេមិនបានបញ្ជាក់ថាប្រភពនីត្រាតដែលមានក្នុងខ្យល់នេះមានប្រភពមកពីណាទេ។ គេគ្រាន់តែបញ្ជាក់ថាគេបានសង្កេតឃើញកំរិតជាតិនីត្រាតខ្ពស់ក្នុងបរិយាកាសនៅតំបន់ឧសស្សាហកម្ម និងទាបនៅតំបន់ភាគខាងត្បូងមាសមុទ្រប៉ាស៊ីភិចដែលមានការបំពុលបរិស្ថានទាបបំផុត។
២. ទឹក កំរិតជាតិនីត្រាត��្នុងទឹកប្រែប្រួលទៅតាមតំបន់ និងរដូវកាល។ នៅតំបន់ដែលមានគេប្រើជីកសិកម្មច្រើន និងមានភ្លៀងធ្លាក់ដែលហូរនាំសំណល់ជីចូលក្នុងប្រភពទឹក កំរិតជាតិនីត្រាត និងនីទ្រីតកើនឡើង។ លើសពីនេះទៅទៀត ការប���្ហូរកាកសំណល់ដែលមានលាយលាមកមនុស្ស និងសត្វចូលក្នុងប្រភពទឹកក៏ជាកត្តាមួយធ្វើឱយជាតិនីត្រាតក្នុងទឹកកើនឡើងផងដែរ។ ទឹកលើដីវិញ តាមធម្មតា កំរិតជាតិនីត្រាតមានតិចជាង១៨មីលីក្រាមក្នុងមួយលីត្រ និងនីទ្រីតតិចជាង០,១មីលីក្រាមក្នុងមួយលីត្រ។ ចំណែកឯទឹកក្រោមដី ឬទឹកអណ្តូងវិញ កំរិតជាតិនីត្រាតប្រែប្រួលទៅតាមតំបន់ និងជំរៅអណ្តូង។ ដង្ហើមទឹកនៅកាន់តែជ្រៅ កំរិតជាតិនីត្រាតកាន់តែចុះទាប។ គេបានរកឃើញថា ក្នុងទឹកភ្លៀង នៅតំបន់ឧស្សាហកម្មដែលសំបូររោងចក្រ មានកំរិតជាតិនីត្រាតខ្ពស់បំផុតមានដល់៥មីលីក្រាមក្នុងមួយលីត្រ។ ការបំលែងពីអាម៉ូញាក់ដែលមនក្នុងជីកសិកម្ម ទាំងសំយោគ ទាំងជីកំប៉ុក និងជីលាមកសត្វ ទៅជានីត្រាត និងនីទ្រីតអាស្រ័យសីតុណ្ហភាព ភាពជាអាស៊ីតឬបាស (pH)របស់ទឹកឬដីនៅទីនោះផងដែរ។ កាលណាសីតុណ្ហភាពក្តៅ pHចុះទាប ពួកអតិសុុខុមប្រាណដែលបំលែងជាតិអាម៉ូញ៉ាក់ទៅជានីត្រាតក៏មិនសូវមានសកម្មភាពទេ។ នៅពេលរកឃើញទឹកបឹង ស្ទឹង ឬអណ្តូងមានpH ទាប ឬpH អាស៊ីត យើងគួរគិតទៅដល់ការកើនឡើងរបស់ជាតិនីត្រាតក្នុងទឹកទាំងនោះព្រោះប្រត្តិកម្មបំលែងពីជាតិអាម៉ូញ៉ាក់ទៅនីត្រាតធ្វើឱយpH របស់ទឹកចុះទាប តែមិនមែនមានន័យថាគ្រប់ករណីpHទឹកទាំងនោះចុះទាប បណ្តាលមកពីប្រត្តិកម្មបំលែងជាតិនីត្រាតទាំងនេះទេ។ ចំណែកឯជាតិនីទ្រីត ដោយសារវាជាផលិតផលពាក់កណ្តាលសំរេចរបស់ប្រត្តិកម្មបំលែងពីជតិអាម៉ូញ៉ាក់ទៅនីត្រាត(Nitrification) និងពីនីត្រាតទៅ? ? (Denitrification) ដូច្នេះកំរិតជាតិនីទ្រីតក្នុងទឹក ទាំងលើដី ទាំងក្រោមដី ទាប។
៣. ម្ហូបអាហារ ក្រៅពីទឹក ដែលគេយកមកប្រើប្រាស់ក្នុងការចំអិនអាហារ មានជាតិនីត្រាត មនុស្សាអាចទទួលយកជាតិនីត្រាត និងនីទ្រីតតាមអាហារ មានបន្លែ និងសាច់។ នីត្រាតសំបូរនៅក្នុងបន្លែជាស្លឹក មានដូចជាស្ពៃ សាលាដ៏ និងខាត់ណាជាដើម។ ប៉ុន្តែបន្លែជាគ្រាប់ធញ្ញជាតិ មើម ជាដើម និងជាផ្លែ គេបានរកឃើញថាមានជាតិនីត្រាតតិចបំផុត (បើនីត្រាតចូលបន្លែតាមរយៈជី ហេតុអ្វីក៏វាមានតចនៅនឹងឬស ឬមើម? )។ បន្ថែមលើសពីនេះ គេបានបញ្ជាក់ថា ស្លឹកបន្លែដែលចាស់ មានជាតិនីត្រាតច្រើនជាងស្លឹកខ្ចីៗត្រួយ ឬបណ្តូល។ នេះមានន័យថានៅស្ពៃក្តោប ស្រទាប់ខាងក្រៅសំបូរជាតីនីត្រាតជាងស្រទាប់ខាងក្នុង ឬបណ្តូលស្ពៃ។ មនកត្តាមួយចំនួនដែលធ្វើឱយកំរិតជាតិនីត្រាតក្នុងបន្លែប្រែប្រួល។ កត្តាទាំងនោះមាន៖ + ដី: ដោយសាររុក្ខជាតិបឺតយកនីត្រាតច្រើនតាមបាតុភូត convection ជាងតាម diffusion ដូច្នេះ ដីដែលមានសំណើមទាបធ្វើឱយជាតិនីត្រាតចូលក្នុងបន្លែបានតិចជាងដីដែលមានសំណើមខ្ពស់។ + ពន្លឺ: នីត្រាតភ្ជាប់ជាមួយនឹងមូលេគុលមួយប្រភេទដែលចូលរួមយ៉ាងសកម្មក្នុងប្រតតិកម្មរស្មីសំយោគនៅនឹងស្លឹក។ គេសង្កេតឃើញថា ស្លឹកបន្លែដែលគេដាំនៅទី ឬរដូវដែលមនសូវសំបូរពន្លឺ (រដូវធ្លាក់ទឹកកក) កំរិតជាតិនីត្រាតនៅក្នុងស្លឹកទាំងនោះខ្ពស់ជាងបន្លែដែលគេដាំនៅទី ឬនៅរដូវសំបូរពន្លឺ។ + ��្រភេទជីកសិកម្មដែលគេប្រើ: ក្នុងជីកសិកម្ម អាហ្សូតស្ថិតនៅជាទំរង់ជានីត្រាត អាម៉ូញ៉ូ ឬជាអ៊ុយរ៉េ និងម្តងម្តាលជាទំរង់ដទៃទៀត។ នៅពេលដែលគេប្រើជីដែលសំបូរជាតិអាហ្សូតច្រើន កំរិតជាតិនីត្រាតក្នុងស្លឹកបន្លែទាំងនោះឡើងខ្ពស់ តែក្នុងបណ្តូល ឬត្រួយរបស់វាមិនប៉ះពាល់ឡើយ។ នៅក្នុងឧស្សាហកម្មផលិតសាច់ និងក្នុងអាជីវកម្មសាច់ស្រស់ខ្លះ មានសាច់គោ សាច់ជ្រូក សាច់មាន់ សាច់ត្រី -ល- គេប្រើអំបិលនីត្រាត ដូចជាសូ្យមនីត្រាត ឬប៉ូតាស្យូមនីត្រាតដើម្បីរក្សាសភាព និងពណ៌របស់សាច់ឱយនៅស្រស់ល្អ។ ក្រៅបន្ថែមលើសពីនេះ គេក៏ប្រើអំបិលនីត្រាតនេះដើម្បីរក្សាពណ៌ក្នុងផលិតផលសាច់ឆ្អើរផងដែរ។ ក្រៅពីនេះ គេក៏បានរកឃើញមនជាតិនីត្រាតនៅក្នុងផលិតផលដែលធ្វើពីទឹកដោះផងដែរ តែតិចបំផុត។ នៅក្នុងផលិតផលសាច់ គេបានរកឃើញថាមានជាតិនីត្រាតចន្លោះពី ២,៥ទៅ៩៤៥មីលីក្រាមក្នុងមួយគីឡូក្រាមសាច់ នីទ្រីតន្លោះពី០,២ទៅ៦,៤មីលីក្រាមក្នុងមួយគីឡូក្រាមសាច់។
ពេលនីត្រាតជ្រាបចូលក្នុងចរន្តឈាម តើវានឹងមានប្រត្តិកម្មអ្វីខ្លះ? ធ្វើឱយប៉ះពាល់សុខភាពអ្វីខ្លះ? សូមរង់ចាំអានភាគបន្ត!
from WordPress http://knowledgekh.com/%e1%9e%87%e1%9e%b6%e1%9e%8f%e1%9e%b7%e1%9e%96%e1%9e%bb%e1%9e%9b%e1%9e%93%e1%9e%b8%e1%9e%8f%e1%9f%92%e1%9e%9a%e1%9e%b6%e1%9e%8f%e2%80%8b-no3-%e1%9e%93%e1%9e%b7%e1%9e%84%e2%80%8b-%e1%9e%93%e1%9e%b8/
0 notes