#សេវាសាធារណៈ
Explore tagged Tumblr posts
lawdocument · 7 months ago
Text
អនុក្រឹត្យលេខ២៤៩ អនក្រ.បក ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្តីពីការកំណត់អត្រាចែករំលែកចំណូលពីសេវាសាធារណៈ និងចំណូលពីការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ ពីរដ្ឋបាលថ្នាក់ជាតិ ជូនជាគុណប្រយោជន៍ដល់ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ
អនុក្រឹត្យលេខ២៤៩ អនក្រ.បក ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្តីពីការកំណត់អត្រាចែករំលែកចំណូលពីសេវាសាធារណៈ និងចំណូលពីការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ ពីរដ្ឋបាលថ្នាក់ជាតិ ជូនជាគុណប្រយោជន៍ដល់ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ | ទាញយក
0 notes
1ktv · 6 years ago
Text
គួរយល់ដឹង! តើអ្វីជាប្លង់រឹង? តើអ្វីជាប្លង់ទន់? និង តើអ្វីជាប័ណ្ណកម្មសិទ្ធិរួម?
សម្រាប់អ្នកទិញអចលនទ្រព្យថ្មីការបែងចែកប័ណ្ណកម្មសិទ្ធិក្នុងប្រទេសកម្ពុជាអាចមានការភាន់ច្រឡំ។ សូមពិនិត្យមើលមធ្យោបាយ៣យ៉ាងក្នុងការកាន់កាប់អចលនទ្រព្យប្រកបដោយសុវត្ថិភាពក្នុងប្រទេសកម្ពុជា។ ការភាន់ច្រលំតែងតែកើតមានឡើងជុំវិញរវាងភាពជាកម្មសិទ្ធិនិងប្លង់កម្មសិទ្ធិនៅក្នុងប្រទេសកម្ពុជា។
ការកាន់កាប់អចលនទ្រព្យបច្ចុប្បន្នត្រូវបានធានាសុវត្ថិភាពដោយប័ណ្ណមួយក្នុងចំណោម៣នៃទម្រង់របស់ប័ណ្ណកម្មសិទ្ធិក្នុងប្រទេសកម្ពុជាមានដូចជា៖ ប្លង់រឹង ប្លង់ទន់ និងប័ណ្ណកម្មសិទ្ធិរួមឯកជនក្នុងអគារសហកម្មសិទ្ធិ ឬត្រូវបានគេស្គាល់ថាប័ណ្ណកម្មសិទ្ធិរួម។
១) ប្លង់រឹង៖ ប្លង់រឹងមានអនុភាពខ្លាំងបំផុតលើការកាន់កាប់អចលនទ្រព្យក្នុងប្រទេសកម្ពុជាហើយគឺជាប័ណ្ណកម្មសិទ្ធិដែលល្អបំផុតក្នុងប្រទេសកម្ពុជា។ ប្លង់រឹងគឺជាប័ណ្ណកម្មសិទ្ធិដែលផ្ដល់ដោយមន្ទីររៀបចំដែនដីនគរូបនីយកម្ម។ ប្លង់រឹងមានព័ត៌មានលម្អិតដែលបានទទួលស្គាល់ និងបញ្ជាក់យ៉ាងត្រឹមត្រូវថ្នាក់ជាតិជាម��យនឹងការិយា ល័យសុរិយោដី។ ពន្ធលើការផ្ទេរកម្មសិទ្ធិត្រូវបានកាត់ចំនួន៤%នៃតម្លៃអចលនទ្រព្យសរុបនៅពេលដែលមានការផ្ទេរណា មួយកើតឡើង។ ប្លង់រឹងមិនអនុញ្ញាតឱ្យកាន់កាប់ដោយជនបរទេសឡើយ។
  ២) ប្លង់ទន់៖ ប្លង់ទន់គឺជាទម្រង់ទូទៅមួយនៃប័ណ្ណកម្មសិទ្ធិហើយជាទូទៅត្រូវបានចេញដោយប័ណ្ណកម្មសិទ្ធិក្នុងប្រទេសកម្ពុជាពីព្រោះពួកគេចង់ជៀសវាងការបង់ពន្ធលើការផ្ទេរកម្មសិទ្ធិ។ វាគឺជាប័ណ្ណកម្មសិទ្ធិដែលទទួលស្គាល់ដោយអាជ្ញាធរថ្នាក់ក្រោមជាតិ។ ប្លង់ទន់ត្រូវបានផ្ដល់ដោយការិយាល័យសង្កាត់ ឬខណ្ឌហើយមិនទាន់បានចុះឈ្មោះជាលក្ខណៈជាតិឡើយក៏ប៉ុន្តែវានៅតែត្រូវបានគេចាត់ទុកថាជារូបភាពកម្មសិទ្ធិមួយ។ ប្លង់ទន់ជាទូទៅមិនអនុញ្ញាតឱ្យកាន់កាប់ដោយជនបរទេសឡើយ។ ៣) ប័ណ្ណកម្មសិទ្ធិរួម ការកាន់កាប់ជាឯកជនក្នុងអគារសហកម្មសិទ្ធិ(ត្រូវបានគេស្គាល់ថាប័ណ្ណកម្មសិទ្ធិ) គឺជាទម្រង់ថ្មីមួយនៃកម្មសិទ្ធិហើយអាច
  អនុញ្ញាតឱ្យជនបរទេសកាន់កាប់អចលនទ្រព្យដោយស្របច្បាប់ក្នុងប្រទេសកម្ពុជាបាន។ ប័ណ្ណកម្មសិទ្ធិរួមមានអនុភាពតិចជាងប្លង់កម្មសិទ្ធិ ក៏ប៉ុន្តែប័ណ្ណកម្មសិទ្ធិរួមកំពុងតែមានការកើនឡើងយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន គម្រោងអភិវឌ្ឍន៍ថ្មីជាច្រើនផ្ដល់នូវប្រភេទនៃប័ណ្ណកម្មសិទ្ធិរួមនេះ។ ច្បាប់នៃ “ការកាន់កាប់របស់ជនបរទេស” ត្រូវបានប្រកាស់ឱ្យប្រើប្រាស់នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១០។ ច្បាប់នេះកំណត់ឱ្យជនបរទេសកាន់កាប់ត្រឹមតែក្នុងអគារសហកម្មសិទ្ធិប៉ុណ្ណោះ។
  ជនបរទេសនៅតែមិនអាចកាន់កាប់ដីក្នុងប្រទេសកម្ពុជាបានឡើយពីព្រោះវាផ្ទុយនឹងរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា។ អគារសហកម្មសិទ្ធិត្រូវបានគេកំណត់ជាអគារ ឬសំណង់ដែលមានម្ចាស់ចាប់ពី២ឡើងទៅរស់នៅក្នុងអគារតែមួយ (ឧទាហរណ៍អគារខុនដូអភិវឌ្ឍន៍ចម្រុះ ឬអគារការិយាល័យ) ដែលផ្នែកមួយចំនួនត្រូវបានកាន់កាប់ជាយូនីតឯកជន ហើយផ្នែកមួយចំនួនទៀតជាតំបន់ប្រើប្រាស់រួមឬ ហៅថា (common areas)៕
from WordPress http://knowledgekh.com/%e1%9e%82%e1%9e%bd%e1%9e%9a%e1%9e%99%e1%9e%9b%e1%9f%8b%e1%9e%8a%e1%9e%b9%e1%9e%84-%e1%9e%8f%e1%9e%be%e1%9e%a2%e1%9f%92%e1%9e%9c%e1%9e%b8%e1%9e%87%e1%9e%b6%e1%9e%94%e1%9f%92%e1%9e%9b%e1%9e%84%e1%9f%8b/
0 notes
lawdocument · 2 years ago
Text
ប្រកាសអន្តរក្រសួងលេខ៨៣៦ សហវ.ប្រក.អទច ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ដីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
ប្រកាសអន្តរក្រសួងលេខ៨៣៦ សហវ.ប្រក.អទច ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ដីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
View On WordPress
0 notes
lawdocument · 2 years ago
Text
ប្រកាសអន្តរក្រសួងលេខ៣១២ សហវ.ប្រក.អទច ស្តីពីការលើកលែងការបង់ថ្លៃសេវាសាធារណៈរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣
ប្រកាសអន្តរក្រសួងលេខ៣១២ សហវ.ប្រក.អទច ស្តីពីការលើកលែងការបង់ថ្លៃសេវាសាធារណៈរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។
View On WordPress
0 notes
lawdocument · 3 years ago
Text
ទម្រង់នានាពាក់ព័ន្ធនឹងការស្នើសុំសេវានៅក្រសួងរ៉ែ និងថាមពល
ទម្រង់បែបបទពាក់ព័ន្ធនឹងប្រកាស ស្ដីពី “បែបបទ នីតិវិធី និងលក្ខខណ្ឌនៃការស្នើសុំ ការបន្ដ និងការផ្ទេរសិទ្ធិអាជ្ញាបណ្ណអណ្ដូងរ៉ែបើកនិងការដ្ឋានវាយថ្ម និងការផ្លាស់ប្ដូរសមាសភាពភាគហ៊ុននិង/ឬការផ្លាស់ប្ដូរអ្នកគ្រប់គ្រងក្រុមហ៊ុន/សហគ្រាស សម្រាប់អាជីវកម្មរ៉ែខ្សាច់សំណង់ ដីល្បាយខ្សាច់ និងក្រួស ពីប្រភពទន្លេ ស្ទឹង ព្រែក បឹង អូរ និងសមុទ្រ” ដែលមានសរុបចំនួន ០៨ទម្រង់ មានដូចខាងក្រោម៖១.…
View On WordPress
0 notes
lawdocument · 3 years ago
Text
ប្រកាស ស្តីពីការធ្វើប្រតិភូកម្មមុខងារក្នុងការផ្តល់សេវារដ្ឋបាលពាក់ព័ន្ធនឹងការផ្តល់លិខិតអនុញ្ញាតសម្រាប់សកម្មភាពផ្នែកដោនស្ទ្រីម ទៅឱ្យរដ្ឋបាលរាជធានី ខេត្ត
ប្រកាសលេខ០២១៤ រថ.នក.ប្រក ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ស្តីពីការធ្វើប្រតិភូកម្មមុខងារក្នុងការផ្តល់សេវារដ្ឋបាលពាក់ព័ន្ធនឹងការផ្តល់លិខិតអនុញ្ញាតសម្រាប់សកម្មភាពផ្នែកដោនស្ទ្រីម ទៅឱ្យរដ្ឋបាលរាជធានី ខេត្ត
View On WordPress
0 notes
lawdocument · 3 years ago
Text
សេចក្តីណែនាំលេខ០១៨ សណន ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ស្តីពីបែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាល តាមយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ សង្កាត់
សេចក្តីណែនាំលេខ០១៨ សណន ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ស្តីពីបែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាល តាមយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ សង្កាត់
View On WordPress
0 notes
lawdocument · 4 years ago
Text
ប្រកាសអន្តរក្រសួង លេខ ៤៩២ សហវ.ប្រក ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២១ ស្តីពីការបំពេញបន្ថែមកម្រងសេវាសាធារណៈរបស់ក្រសួូងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ប្រកាសអន្តរក្រសួងលេខ៤៩២ស្តីពីការបំពេញបន្ថែមកម្រងសេវាសាធារណៈទាញយក
View On WordPress
0 notes
lawdocument · 4 years ago
Text
ប្រកាសអន្តរក្រសួង លេខ ៤៩៣ សហវ.ប្រក ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២១ ស្តីពីការបែងចែកចំណូលលើប្រភេទសេវាសាធារណៈរបស់ក្រសួូងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ប្រកាសអន្តរក្រសួង លេខ៤៩៣ ស្តីពីការបែងចែកចំណូលលើប្រភេទសេវាបំពេញបន្ថែមទាញយក
View On WordPress
0 notes
lawdocument · 4 years ago
Text
ការពង្រឹងសមត្ថភាពក្រុមប្រឹក្សាឃុំុំសង្កាត់ក្នុងការរៀបចំផែនការថវិកា និងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ
ការពង្រឹងសមត្ថភាពក្រុមប្រឹក្សាឃុំុំសង្កាត់ក្នុងការរៀបចំផែនការថវិកា និងសេវាសាធារណៈជូនប្រជាពលរដ្ឋ
Tumblr media
View On WordPress
0 notes
lawdocument · 4 years ago
Text
សៀវភៅណែនាំ ស្តីពីការប្រើប្រាស់សេវាសាធារណៈ ពាក់ព័ន្ធវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម
សៀវភៅណែនាំ ស្តីពីការប្រើប្រាស់សេវាសាធារណៈ ពាក់ព័ន្ធវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម
Tumblr media
View On WordPress
0 notes
lawdocument · 4 years ago
Text
ឯកសារបណ្ដុះបណ្ដាលស្ដីពីការអនុវត្តការងារសេវាសង្គមក្រុង ស្រុក ខណ្ឌ (២០២១)
ឯកសារបណ្ដុះបណ្ដាលស្ដីពីការអនុវត្តការងារសេវាសង្គមក្រុង ស្រុក ខណ្ឌ (២០២១)
Tumblr media
View On WordPress
0 notes
lawdocument · 4 years ago
Text
សៀវភៅណែនាំស្ដីពី ការអនុវត្តសកម្មភាព សេវាសង្គមឃុំ សង្កាត់
សៀវភៅណែនាំស្ដីពី ការអនុវត្តសកម្មភាព សេវាសង្គមឃុំ សង្កាត់
Tumblr media
View On WordPress
0 notes
lawdocument · 4 years ago
Text
ឯកសារបណ្ដុះបណ្ដាលស្ដីពីការអនុវត្តការងារសេវាសង្គមរាជធានី ខេត្ត (២០២១)
ឯកសារបណ្ដុះបណ្ដាលស្ដីពីការអនុវត្តការងារសេវាសង្គមរាជធានី ខេត្ត (២០២១)
Tumblr media
View On WordPress
0 notes
1ktv · 6 years ago
Text
ជាតិពុលនីត្រាត​ (NO3-) និង​ នីទ្រីត​ (NO2-)​
ទាក់ទងនឹងហេតុការណ៍ប្រជាជននៅស្រុកឆ្លូង ខេត្តក្រចេះ ធ្លាក់ខ្លួនឈឺ និងស្លាប់ កាលពីដើមខែឧសភាឆ្នាំ២០១៨នេះ ខាងក្រសួងសុខាភិបាលបានរកឃើញថាទឹកអូរដែលអ្នកស្រុកយកមកប្រើប្រាស់មានកំរិតជាតិនីត្រាតខ្ពស់ លើសបទដ្ឋានទឹកស្អាតដែលកំណត់ដោយវិទ្យាស្ថានស្តង់ដារជាតិ និងអង្គការសុខភាពពិ���ពលោក។
រូបសំណាកទឹក ស្រាដែលគេយកពីស្រុកឆ្លូង Credit Photo: Fresh News
នីត្រាត និងនីទ្រីតជាទំរង់២របស់អាហ្សូត ឬនីត្រូហ្ស៊ែនក្នុងធម្មជាតិ ឬអាចនិយាយម្យ៉ាងទៀតថាវាជាដំណាក់កាលមួយរបស់វដ្តអាហ្សូត។ អាហ្សូតជាធាតុផ្សំមួយដ៏សំខាន់របស់ជីវិត។ វាជាធាតុផ្សុំរបស់ជាតិព័ន្ធុ DNA និងអាស៊ីតអាមីនេ។ អាហ្សូតមានច្រើនលើសលប់ក្នុងបរិយាកាសរបស់ផែនដី មានជាង៧៨ទៅ៨០%ខណៈដែលអុកស៊ីហ្ស៊ែនមានត្រឹម២១% (បើអុកស៊ីហ្សែនឡើងដល់៣៥%ដូចកាលពីជាង៣០០លានឆ្នាំមុន មនុស្សមិនអាចរស់បានទេ)។ នៅក្នុងបរិយាកាស អាហ្សូតច្រើនស្ថិតក្នុងទំរង់ជាឧស្ម័ន N2 (N=_N) ហើយវាត្រូវធ្លាក់មកដីតាមបាតុភូតផ្គរ ឬរន្ទះ ក្នុងទំរង់ជាអាម៉ូញាក់(NH3) (បើគ្មានរន្ទះបាញ់ លើកលោកនេះក៏ប្រហែលគ្មានជីវិតដែរ) ដែលប្រត្តិកម្មនេះគេហៅថា Nitrogen Fixation។ នៅលើផែនដី ឬក្រោមដី មានពួកអតិសុខុមប្រាណខ្លះក៏អាចបំលែងអាហ្សូតតាមរយៈប្រត្តិកម្មFixationនេះផងដែរ។
វដ្តអាហ្ស៊ូតក្នុងធម្មជាតិ Credit Photo: nature.com
អាម៉ូញ៉ាក់ដែលបានមកពីអាកាស និងអាមូញ៉ាក់បានមកកាកសំណល់មនុស្ស និងសត្វ (លាមក និងទឹកនោម) និងជីកសិកម្ម ត្រូវរុក្ខជាតិស្រូបយកទៅបង្កើតជាជាតិសាច់ឬប្រូតេអ៊ីន ម៉ូលេគុលDNA និងម៉ូលេគុលសរីរាង្ផ្សេងទៀតគ។ ដោយឡែក ជាតិអាម៉ូញ៉ាក់ដែលនៅសល់ពីរុក្ខជាតិ ត្រូវពួកអតិសុខុមប្រាណប្រភេទដទៃទៀតបំលែងទៅជានីទ្រីត និងនីត្រាត ដែលប្រត្តិកម្មនេះហៅថា Nitrification ។ ជាតិនីទ្រីត និងនីត្រាតនេះនឹងជ្រាបចូលទៅដល់ទឹកក្រោមដី (ទឹកអណ្តូង) និងទឹកលើដី មានជាអាទិ៍ ស្រះ ត្រពាំង បឹង ស្ទឹង និងទន្លេជាដើម។
ប្រភពជាតិនីត្រាត និងនីទ្រីតដែលមនុស្សអាចប្រឈមគឺ ១. ខ្យល់ ក្នុងខ្យល់ ក្រៅពីឧស្ម័នអាហ្សូត ឬនីត្រូហ្ស៊ែន (N2) អាហ្សូតក៏អាចស្ថិតនៅជាបង្គុំនាទីផ្សេងទៀត ក្នុងនោះមានជានីត្រាត (NO3-) ក្នុងទំរង់ជាអាស៊ីតនីទ្រីច (HNO3) ផងដែរ។ នៅក្នុងរបាយការណ៍របស់អង្គការសុខភាពពិភពលោក នីត្រាតក្នុងខ្យល់ដែលមានីត្រាតកំរិតខ្ពស់ជាងគេដែលគេបានរកឃើញគឺចន្លោះពី១ទៅ៤០មីក្រូក្រាមក្នុងមួយមែត្រគូប តែគេមិនបានបញ្ជាក់ថាប្រភពនីត្រាតដែលមានក្នុងខ្យល់នេះមានប្រភពមកពីណាទេ។ គេគ្រាន់តែបញ្ជាក់ថាគេបានសង្កេតឃើញកំរិតជាតិនីត្រាតខ្ពស់ក្នុងបរិយាកាសនៅតំបន់ឧសស្សាហកម្ម និងទាបនៅតំបន់ភាគខាងត្បូងមាសមុទ្រប៉ាស៊ីភិចដែលមានការបំពុលបរិស្ថានទាបបំផុត���
២. ទឹក កំរិតជាតិនីត្រាតក្នុងទ���កប្រែប្រួលទៅតាមតំបន់ និងរដូវកាល។ នៅតំបន់ដែលមានគេប្រើជីកសិកម្មច្រើន និងមានភ្លៀងធ្លាក់ដែលហូរនាំសំណល់ជីចូលក្នុងប្រភពទឹក កំរិតជាតិនីត្រាត និងនីទ្រីតកើនឡើង។ លើសពីនេះទៅទៀត ការបង្ហូរកាកសំណល់ដែលមានលាយលាមកមនុស្ស និងសត្វចូលក្នុងប្រភពទឹកក៏ជាកត្តាមួយធ្វើឱយជាតិនីត្រាតក្នុងទឹកកើនឡើងផងដែរ។ ទឹកលើដីវិញ តាមធម្មតា កំរិតជាតិនីត្រាតមានតិចជាង១៨មីលីក្រាមក្នុងមួយលីត្រ និងនីទ្រីតតិចជាង០,១មីលីក្រាមក្នុងមួយលីត្រ។ ចំណែកឯទឹកក្រោមដី ឬទឹកអណ្តូងវិញ កំរិតជាតិនីត្រាតប្រែប្រួលទៅតាមតំបន់ និងជំរៅអណ្តូង។ ដង្ហើមទឹកនៅកាន់តែជ្រៅ កំរិតជាតិនីត្រាតកាន់តែចុះទាប។ គេបានរកឃើញថា ក្នុងទឹកភ្លៀង នៅតំបន់ឧស្សាហកម្មដែលសំបូររោងចក្រ មានកំរិតជាតិនីត្រាតខ្ពស់បំផុ���មានដល់៥មីលីក្រាមក្នុងមួយលីត្រ។ ការបំលែងពីអាម៉ូញាក់ដែលមនក្នុងជីកសិកម្ម ទាំងសំយោគ ទាំងជីកំប៉ុក និងជីលាមកសត្វ ទៅជានីត្រាត និងនីទ្រីតអាស្រ័យសីតុណ្ហភាព ភាពជាអាស៊ីតឬបាស (pH)របស់ទឹកឬដីនៅទីនោះផងដែរ។ កាលណាសីតុណ្ហភាពក្តៅ pHចុះទាប ពួកអតិសុុខុមប្រាណដែលបំលែងជាតិអាម៉ូញ៉ាក់ទៅជានីត្រាតក៏មិនសូវមានសកម្មភាពទេ។ នៅពេលរកឃើញទឹកបឹង ស្ទឹង ឬអណ្តូងមានpH ទាប ឬpH អាស៊ីត យើងគួរគិតទៅដល់ការកើនឡើងរបស់ជាតិនីត្រាតក្នុងទឹកទាំងនោះព្រោះប្រត្តិកម្មបំលែងពីជាតិអាម៉ូញ៉ាក់ទៅនីត្រាតធ្វើឱយpH របស់ទឹកចុះទាប តែមិនមែនមានន័យថាគ្រប់ករណីpHទឹកទាំងនោះចុះទាប បណ្តាលមកពីប្រត្តិកម្មបំលែងជាតិនីត្រាតទាំងនេះទេ។ ចំណែកឯជាតិនីទ្រីត ដោយសារវាជាផលិតផលពាក់កណ្តាលសំរេចរបស់ប្រត្តិកម្មបំលែងពីជតិអាម៉ូញ៉ាក់ទៅនីត្រាត(Nitrification) និងពីនីត្រាតទៅ? ? (Denitrification) ដូច្នេះកំរិតជាតិនីទ្រីតក្នុងទឹក ទាំងលើដី ទាំងក្រោមដី ទាប។
៣. ម្ហូបអាហារ ក្រៅពីទឹក ដែលគេយកមកប្រើប្រាស់ក្នុងការចំអិនអាហារ មានជាតិនីត្រាត មនុស្សាអាចទទួលយកជាតិនីត្រាត និងនីទ្រីតតាមអាហារ មានបន្លែ និងសាច់។ នីត្រាតសំបូរនៅក្នុងបន្លែជាស្លឹក មានដូចជាស្ពៃ សាលាដ៏ និងខាត់ណាជាដើម។ ប៉ុន្តែបន្លែជាគ្រាប់ធញ្ញជាតិ មើម ជាដើម និងជាផ្លែ គេបានរកឃើញថាមានជាតិនីត្រាតតិចបំផុត (បើនីត្រាតចូលបន្លែតាមរយៈជី ហេតុអ្វីក៏វាមានតចនៅនឹងឬស ឬមើម? )។ បន្ថែមលើសពីនេះ គេបានបញ្ជាក់ថា ស្លឹកបន្លែដែលចាស់ មានជាតិនីត្រាតច្រើនជាងស្លឹកខ្ចីៗត្រួយ ឬបណ្តូល។ នេះមានន័យថានៅស្ពៃក្តោប ស្រទាប់ខាងក្រៅសំបូរជាតីនីត្រាតជាងស្រទាប់ខាងក្នុង ឬបណ្តូលស្ពៃ។ មនកត្តាមួយចំនួនដែលធ្វើឱយកំរិតជាតិនីត្រាតក្នុងបន្លែប្រែប្រួល។ កត្តាទាំងនោះមាន៖ + ដី: ដោយសាររុក្ខជាតិបឺតយកនីត្រាតច្រើនតាមបាតុភូត convection ជាងតាម diffusion ដូច្នេះ ដីដែលមានសំណើមទាបធ្វើឱយជាតិនីត្រាតចូលក្នុងបន្លែបានតិចជាងដីដែលមានសំណើមខ្ពស់។ + ពន្លឺ: នីត្រាតភ្ជាប់ជាមួយនឹងមូលេគុលមួយប្រភេទដែលចូលរួម��៉ាងសកម្មក្នុងប្រតតិកម្មរស្មីសំយោគនៅនឹងស្លឹក។ គេសង្កេតឃើញថា ស្លឹកបន្លែដែលគេដាំនៅទី ឬរដូវដែលមនសូវសំបូរពន្លឺ (រដូវធ្លាក់ទឹកកក) កំរិតជាតិនីត្រាតនៅក្នុងស្លឹកទាំងនោះខ្ពស់ជាងបន្លែដែលគេដាំនៅទី ឬនៅរដូវសំបូរពន្លឺ។ + ប្រភេទជីកសិកម្មដែលគេប្រើ: ក្នុងជីកសិកម្ម អាហ្សូតស្ថិតនៅជាទំរង់ជានីត្រាត អាម៉ូញ៉ូ ឬជាអ៊ុយរ៉េ និងម្តងម្តាលជាទំរង់ដទៃទៀត។ នៅពេលដែលគេប្រើជីដែលសំបូរជាតិអាហ្សូតច្រើន កំរិតជាតិនីត្រាតក្នុងស្លឹកបន្លែទាំងនោះឡើងខ្ពស់ តែក្នុងបណ្តូល ឬត្រួយរបស់វាមិនប៉ះពាល់ឡើយ។ នៅក្នុងឧស្សាហកម្មផលិតសាច់ និងក្នុងអាជីវកម្មសាច់ស្រស់ខ្លះ មានសាច់គោ សាច់ជ្រូក សាច់មាន់ សាច់ត្រី -ល- គេប្រើអំបិលនីត្រាត ដូចជាសូ្យមនីត្រាត ឬប៉ូតាស្យូមនីត្រាតដើម្បីរក្សាសភាព និងពណ៌របស់សាច់ឱយនៅស្រស់ល្អ។ ក្រៅបន្ថែមលើសពីនេះ គេក៏ប្រើអំបិលនីត្រាតនេះដើម្បីរក្សាពណ៌ក្នុងផលិតផលសាច់ឆ្អើរផងដែរ។ ក្រៅពីនេះ គេក៏បានរកឃើញមនជាតិនីត្រាតនៅក្នុងផលិតផលដែលធ្វើពីទឹកដោះផងដែរ តែតិចបំផុត។ នៅក្នុងផលិតផលសាច់ គេបានរកឃើញថាមានជាតិនីត្រាតចន្លោះពី ២,៥ទៅ៩៤៥មីលីក្រាមក្នុងមួយគីឡូក្រាមសាច់ នីទ្រីតន្លោះពី០,២ទៅ៦,៤មីលីក្រាមក្នុងមួយគីឡូក្រាមសាច់។
ពេលនីត្រាតជ្រាបចូលក្នុងចរន្តឈាម តើវានឹងមានប្រត្តិកម្មអ្វីខ្លះ? ធ្វើឱយប៉ះពាល់សុខភាពអ្វីខ្លះ? សូមរង់ចាំអានភាគបន្ត!
from WordPress http://knowledgekh.com/%e1%9e%87%e1%9e%b6%e1%9e%8f%e1%9e%b7%e1%9e%96%e1%9e%bb%e1%9e%9b%e1%9e%93%e1%9e%b8%e1%9e%8f%e1%9f%92%e1%9e%9a%e1%9e%b6%e1%9e%8f%e2%80%8b-no3-%e1%9e%93%e1%9e%b7%e1%9e%84%e2%80%8b-%e1%9e%93%e1%9e%b8/
0 notes
1ktv · 6 years ago
Text
គេហទំព័រAmazonគឺជាអ្វី៊?
Amazon ជាគេហទំព័រលក់ផលិតផលតាមប្រព័ន្ធអ៊ីនធ័រណេតដ៏ធំមួយ។ រាល់ផលិតផលដែលមានដាក់លក់លេីគេហទំព័រនេះ មិនមែនសុទ្ធតែជាផលិតផលរបស់ Amazon លក់ទេ។ Amazon ប្រៀបដូចជាផ្សារមួយ ដែលក្នុងផ្សារនោះ វាមានតូបលក់របស់វាផ្ទាល់ដេីម្បីទិញផលិតផលណាមួយពីអ្នកផលិតយកទៅលក់បន្ត។
ឧ. សៀវភៅរបស់លោកលី ក្វាន់យូ Amazon ផ្ទាល់ក៏មានលក់ អ្នកផ្សេងក៏មានលក់លេីគេហទំព័រAmazonដែរ។ ហេីយសៀវភៅនេះក៏មិនមែនAmazonជាអ្នកបោះពុម្ពឬផលិតទេ។
  សារធារណជនអាចបង្កេីតគណនីយដេីម្បីដាក់លក់ផលិតផលខ្លួនលេីទំព័រAmazonផងដែរ។ Amazon បេីកឱយគេលក់ដូចនេះ មិនមែនAmazon មានចិត្តទូលាយ ចង់ជួយអ្នកលក់តូចតាចទេ។ Amazon ចង់ស្វែងរកទីផ្សារផលិតផលថ្មីៗ។ បើ Amazon សង្កេតឃើញថាមានផលិតផលអ្វីមួយដែលអ្នកខាងក្រៅដាក់លក់លើគេហទំព័រខ្លួនដាច់ច្រើន Amazon និងទៅទិញផលិតផលនោះពីរោងចក្រ ឬអ្នកផលិតផ្ទាល់ ហើយដាក់លក់ក្នុងតំលៃថោកជាងដើម្បីប្រកួតប្រជែងនឹងអ្នកលក់ដែលប្រើគេហទំព័រខ្លួន។
ងាកមកមើលទ្រនាប់ជើងក្នុងបន្ទប់ទឹកដែលមានរូបអង្គរវត្តនេះវិញ។ ទាំងនោះមិនមែនជាផលិតផលដែល Amazon ដាក់លក់ទេ ហើយក៏មិនមែនជាផលិតផលដែល Amazon ផលិតដែរ។ ឈ្មោះរបស់អ្នកលក់មានបង្ហាញជូនក្នុងរូបស្រាប់។ អ្នកលក់ទាំងនោះក៏មិនមែនស្ថិតនៅក្នុងសហរដ្ឋអាមេរិចដែរ (អាចនៅមហាមិត្ត?)។
បើចង់ធ្វើបាតុកម្មប្រឆាំងនឹង Amazon រឿងកំរាលទ្រនាប់ជើងនេះ Amazon ច្បាស់ជាមិនទទួលដឹងឮទេ។ មានវិធីមួយដែលអ្នកស្នេហាជាតិអាចតវ៉ាប្រឆាំងនឹងផលិតផលនេះបាន។ បង្កើតគណនីយលើទំព័រ Amazon ហើយចូលទៅសរសេរវាយតំលៃផលិតផលនោះ។ អ្នកលក់ និងអ្នកចូលចិត្តទិញផលិតផលតាម Amazon អាចទទួលសារតវ៉ារបស់អ្នកស្នេហាជាតិបាន តែក៏គួររក្សាភាពថ្លៃថ្នូរផងដែរ។
ការណ៌ដែលយករូបអង្គរវត្ត ឬវត្ថុតំណាងជាតិសាសន៍មួយទៅដាក់លើទ្រនាប់ជើងក្នុងបន្ទប់ទឹកនេះ អាចមិនមែនជាចេតនាប្រមាថ ឬមើលងាយកម្ពុជាទេ។ វាអាចជាការយល់ច្រឡំឬយល់ខុសពីវប្បធម៌ខ្មែរ។ អ្នកផលិត មិនយល់ពីវប្បធម៌ខ្មែរ ហើយ��ំនងជាចង់ទាក់ទាញអតិថិជនជាខ្មែរ។
ចង់ស្នេហាជាតិ ក៏គួរដឹងទិសដឹងតំបន់សិនដែរ!
from WordPress http://knowledgekh.com/%e1%9e%82%e1%9f%81%e1%9e%a0%e1%9e%91%e1%9f%86%e1%9e%96%e1%9f%90%e1%9e%9aamazon%e1%9e%82%e1%9e%ba%e1%9e%87%e1%9e%b6%e1%9e%a2%e1%9f%92%e1%9e%9c%e1%9e%b8%e1%9f%8a/
0 notes