#វប្បធម៌
Explore tagged Tumblr posts
Text
Unearthed from the Deep: Cambodia's Hidden Maritime Heritage
via Post Khmer, 05 September 2023: Cambodian authorities have recovered 1,729 artifacts dating between 300 and 400 years old from the seabed, offering new insights into the country's historic maritime trade. Article is in Khmer.
via Post Khmer, 05 September 2023: Cambodian authorities have recovered 1,729 artifacts dating between 300 and 400 years old from the seabed, offering new insights into the country’s historic maritime trade. Article is in Khmer. លោក ហួត សំណាង ប្រធាននាយកដ្ឋានបុរាណវត្ថុ នៃអគ្គនាយកដ្ឋានបេតិកភណ្ឌនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៥ ខែសីហាថា…

View On WordPress
#ceramics#Ministry of Culture and Fine Arts (Cambodia)#Preah Sihanouk (province)#underwater archaeology
0 notes
Text
វប្បធម៌ចេនឡា ជំពូក៤
វប្បធម៌ ចេនឡា បណ្ឌិត មីសែល ត្រាណេ ជំពូកទី៤ ១. ស្លាកស្នាមវប្បធម៌ខ្មែរ (តាមដងទន្លេមូល ប្រទេសថៃបច្ចុប្បន្ន) តាំងពីកកើតជាទឹកដីមក ទន្លេនិងស្ទឹងជាច្រើន ដូចជា ទន្លេមេគង្គ ទន្លេបាសាក់ ស្ទឹងសែន ស្ទឹងជី និងស្ទឹងមូលជាដើម បានរួមចំណែកក្នុងការស្ថាបនាផ្លូវអារ្យធម៌វប្បធម៌របស់សហគមន៍ខ្មែរ ដែលតាំងលំនៅស្ថានតាមមាត់ទន្លេ និងស្ទឹងទាំងនោះ ។ ហេតុនេះហើយ បានជាគេសន្និដ្ឋានថា…

View On WordPress
0 notes
Text
រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចូលរួមជាសាក្សីតាមរយៈប្រព័ន្ធវីដេអូ ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការប្រគល់ត្រឡប់មកកម្ពុជានូវសម្បត្តិវប្បធម៌ខ្មែរចំនួន២៧រូប ដែលអង្គភាពស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក រឹបអូសបាននៅទីក្រុងញូវយ៉ក ពីបទកាន់កាប់បុរាណវត្ថុដោយខុសច្បាប់

View On WordPress
0 notes
Text
ទុំស្លាប់ព្រោះស្នេហា?
ប្រភេទ៖ អក្សរសិល្ប៍ទំនើប, ប្រលោមលោកបែបមនោសញ្ជេតនា
ចលនា៖ ខេមរនិយម
ឥទ្ធិពល៖ ព្រះពុទ្ធសាសនា
សង្គមបរិយាកាស៖ ក្នុងសម័យលង្វែក
កាលកំណត់តែង៖ ១៩១៥ (ក្នុងរជ្ជកាលសេ្តចស៊ីសុវត្ថិ)
អ្នកនិពន្ធ៖ ភិក្ខុសោម
រឿងសង្ខេប៖
ទុំជាកូនប្រុសរបស់ស្រ្តីមេម៉ាយម្នាក់នៅស្រុកបាភ្នំ ខេត្តព្រៃវែង បានបួសរៀនជាមួយមិត្តភក្តិម្នាក់ឈ្មោះ ពេជ្រនៅក្នុងវត្តវិហារធំ។ ទាំងពីរនាក់មានចំណេះដឹងខាងមន្តអាគម ស្មូត្រ ផ្លុំប៉ី និងធ្វើតោកលក់។ ដោយឡែកទំុមានរូបរាងស្អាត និងមានសំឡេងពីរោះ។
ថ្ងៃមួយនេនទាំងពីរបានសុំលោកគ្��ូចៅអធិការយកតោកទៅលក់។ ទុំ និងពេជ្រលក់រហូតដល់ស្រុកត្បួងឃ្មុំ។ ទុំបានស្មូត្រយ៉ាងពិរោះធ្វើឲ្យអ្នកស្រុកត្បូងឃ្មុំផ្អើលឈូឆរមកស្តាប់។ នាងនោជាភិលៀងរបស់នាងទាវ ឃើញទុំស្អាត សំឡេងពិរោះក៏គួចចិត្តសេ្នហា តែដោយឋានៈតួចទាបនាងក៏ត្រឡប់ទៅផ្ទះប្រាប់នាងទាវ។
ទាវដឹងដំណឹងនេះក៏អង្វរម្តាយឲ្យទៅនិមន្តនេនទុំមកស្មូត្រនៅផ្ទះរបស់ខ្លួន។ ទុំស្មូត្រយ៉ាងពិរោះទាវក៏ចាប់ចិត្តស្រឡាញ់ ក៏រៀបចំផាហ៊ុម ដន្លាប់ បារី ស្លា ម្លូឲ្យនាងនោយកទៅប្រគេនទុំ ហើយប្រាថ្នាផ្សងឲ្យបានជួបទុំ។ ឯទុំវិញក៏ចាប់ចិត្តស្រឡាញ់ទាវដែរ។
មកដល់វត្តវិញ ទុំរិះរកឧបាយកលសុំលោកគ្រូសឹក លោកគ្រូពុំព្រមព្រោះការទស្សទាយឃើញថាជើងលេខមិនល្អពានលើស្លាប់។ ដោយគ្រូមិនឲ្យសឹកទុំក៏ទៅរកម្តាយឲ្យជួយអង្វរករលោកគ្រូតែពុំបានសម្រេច។
ទុំដាច់ចិត្តលួចសឹកម្នាក់ឯង ហើយក៏ប្រញាប់ប្រញាល់បបួលពេជ្រវិលទៅត្បូងឃ្មុំវេញ។ ជួនជាពេលនោះម្តាយទាវមិននៅ ទុំក៏ឡើងលើផ្ទះហើយលួចរូមរ័ក្សជាមួយទាវនាពេលនោះទៅ។
ក្រោយមកអរជូនជាចៅហ្វាយខេត្តត្បូងឃ្មុំបានចួលដណ្តឹងនាងទាវ ឲ្យម៉ឺនងួនជាកូនប្រុសរបស់ខ្លួន។ ទន្ទឹមនឹងនោះទុំ និងពេជ្រត្រូវសេ្តចរាមាដែលសោយរាជ្យនៅក្នុង ក្រុងលង្វែកនាំយកទៅក្នុងវាំងព្រោះទុំចេះស្មូត្រយ៉ាងពិរោះ។
ដោយព្រះបាទរាមាចង់បានស្រីស្អាតធ្វើជាស្នំឯក ក៏ជ្រើសរើសរកស្រីស្អាតប៉ះចំនាងទាវដែលជាសង្សារទុំធ្វើឲ្យម្តាយទាវសប្បាយចិត្តជាខ្លាំង។ លុះបានជួបមុខគ្នាក្នុងវាំងចំពោះមុខសេ្តច ទុំច្រៀងរៀបរាប់សព្វគ្រប់ធ្វើឲ្យសេ្តចរៀបការឲ្យទុំនឹងទាវជាប្តីប្រពន្ធក្នុងពេលនោះទៅ។
ការណ៍នេះធ្វើឲ្យម្តាយទាវតូចចិត្តយ៉ាងខ្លាំង ក៏ប្រញាប់ប្រញាល់មកស្រុកកំណើតវិញ ហើយរិះរកឧបាយកលក្លែងសំបុត្រប្រាប់ទៅនាងទាវថាខ្លួួនមានជម្ងឺជាទម្ងន់។
បានដំណឹងភ្លាម ទាវក៏មកមើលម្តាយដល់ផ្ទះ ត្រូវម្តាយចាប់បង្ខំឲ្យរៀបការជាមួយម៉ឺនងួន។ ទាវអស់សង្ឃឹមក៏សរសេរសំបុត្រឲ្យទុំបានដឹង។ ពេលនោះសេ្តចក៏ប្រទានរាជសារដល់ទុំ និងពេជ្រដើម្បីឃាត់អរជូន។
មកដល់ផ្ទះទាវ ទុំវង្វេងស្មារតីអស់សង្ឃឹមផឹកស្រាស្រវឹង ប្រកៀកប្រឱបនាងទាវចំពោះមុខភ្ញៀវ ធ្វើឲ្យម្តាយទាវខឹងក៏ពន្យូសអរជូនឲ្យចាប់យកទុំទៅសម្លាប់នៅក្រោមដើមពោធិ��ើងខាល។ ដឹងថាប្តីនាងត្រូវគេសម្លាប់ ទាវនិងនោតាមរកទុំ។
អ្នកទាំងពីរក៏សម្លាប់ខ្លួនតាមទុំទៅ។ ពេជ្រនាំដំណឹងអកុសលនេះទៅទូលសេ្តច ស្តេចក៏មកកាត់ក្តី ដោយចាប់អរជូន ម៉ឺនងួន និងម្តាយទាវកប់ទាំងរស់ត្រឹមក ហើយយករនាស់រាស់ពីលើក្បាល រីឯអ្នកស្រុកត្បូងឃ្មុំបញ្ចូលជាអ្នកងារទាំងអស់។
ប្រធានរឿង៖ រឿងទុំទាវអ្នកនិពន្ធបានរំលឹកឡើងវិញពីប្រវត្តិស្នេហាមួយរបស់យុវជនខ្មែរ ក្រោមរបបសក្តិភូមិនាសម័យលង្វែក។
នេះគឺជាចំណងស្នេហាដ៏សោកសៅរបស់តួអង្គពីររូប គឺទុំ និងទាវ។ តាមរយៈនេះអ្នកនិពន្ធក៏បានលាតត្រដាងឲ្យឃើញពីរបៀបគ្រប់គ្រង និងច្បាប់ទម្លាប់ដ៏តឹងតែងនាសម័យនោះ។ ដូចនេះហើយទើបយើងឃើញថា ដំណើររឿងគឺវិលជុំវិញបញ្ហាសំខាន់មួយគឺ “ការតស៊ូដែលមានលក្ខណៈជាបុគ្គលិកដើម្បីទាមទារសិទ្ធិក្នុងការជ្រើសរើសគូស្រករ”។
មូលបញ្ហា៖ មូលបញ្ហារឿងទុំទាវគឺស្ថិតនៅលើទំនាក់ទំនងដែលកើតឡើងដោយសារការប្រកាន់យកនូវទស្សនៈពីរផ្ទុយគ្នា គឺទាមទារសិទ្ធិសេរីភាពក្នុងការជ្រើសរើសគូស្រករ ឬស្នេហាចិត្ត និងចិត្ត ហើយទស្សនៈដែលប្រកាន់ទស្សនៈនីមួយៗដណ្តើមយកឈ្នះរៀងៗខ្លួន។
ទស្សនៈចំពោះការស្លាប់របស់ទុំ
ទុំស្លាប់បណ្តាលមកពីមិនស្តាប់បណ្តាំគ្រូ
ទុំស្លាប់បណ្តាលមកពីមិនបង្ហាញរាជសារ
ទុំស្លាប់បណ្តាលមកពីម្តាយទាវជាអ្នកបើកដៃឲ្យគេសម្លាប់
ទុំស្លាប់បណ្តាលមកពីអរជូន និងម៉ឺនងួនជាអ្នកសម្លាប់
ទុំស្លាប់បណ្តាលមកពីនាងទាវមិនជួយដាស់តឿនទុំ
ទុំស្លាប់បណ្តាលមកពីស្តេចរាមាបណ្តាលឲ្យទុំយករាជសារទៅខ្លួនឯង
ទុំស���លាប់ព្រោះស្នេហា
ទុំស្លាប់បណ្តាលមកពីរបបសក្តិភូមិសម័យលង្វែកតែម្តង
from WordPress http://knowledgekh.com/%e1%9e%91%e1%9e%bb%e1%9f%86%e1%9e%9f%e1%9f%92%e1%9e%9b%e1%9e%b6%e1%9e%94%e1%9f%8b%e1%9e%96%e1%9f%92%e1%9e%9a%e1%9f%84%e1%9f%87%e1%9e%9f%e1%9f%92%e1%9e%93%e1%9f%81%e1%9e%a0%e1%9e%b6/
0 notes
Video
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងស្រាវជ្រាវរូបបដិមាខ្មែរមួយ ដែល...
0 notes
Photo

**ពិធីបុណ្យ «រំឭកគុណអង្គរ» នឹងរៀបចំឡើងនៅសប្តាហ៍ក្រោយនេះហើយ។ កម្ពុជាបានកំណត់ធ្វើពិធីបុណ្យ «រំឭកគុណអង្គរ» ជារៀងរាល់ឆ្នាំដែលមានរយៈពេល ៣ថ្ងៃ នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ដោយគិតចាប់ពីឆ្នាំ២០២២ នេះតទៅ ដើម្បីតបស្នង និងរំឭកដឹងគុណដល់បុព្វបុរសខ្មែរដែលបន្សល់មរតកដ៏អស្ចារ្យសម្រាប់មនុស្សជាតិ និងចូលរួមថែរក្សាការពារ និងលើកតម្លៃបេតិកភណ្ឌជាតិ។ ១៤ ធ្នូ ជាថ្ងៃដែលតំបន់អង្គរបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូឆ្នាំ១៩៩២ នាទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក ក្រោមព្រះរាជតម្រិះដ៏ថ្លៃថ្លា និងឈ្លាសវៃបំផុតនៃព្រះករុណា ព្រះបរមរតនកោដ្ឋ ។ ក្រសួងវប្បធម៌ នឹងរៀបចំឱ្យមានការសម្តែងដ៏សម្បូរណ៍បែប រួមទាំងការសម្ដែងល្ខោន របាំប្រពៃណី និងការដាក់តាំងបង្ហាញផ្ទាំងគំនូរអប្សរាផងដែរ។ #thankyouAngkor #thanksAngkor https://www.instagram.com/p/Cl2Wc29BKi-/?igshid=NGJjMDIxMWI=
0 notes
Text
855bet កីឡាបាល់ទាត់ជាកីឡាមួយដែលមនុស្សជាច្រើនលានក្នុងលោក
855bet កីឡា បាល់ទាត់ ជាកីឡា មួយដែល មនុស្សជា ច្រើនលាន នាក់ក្នុងពិភពលោកអាចនិយាយបានថា ជាកីឡាដែលមានប្រជាប្រិយភាពច្រើនជាងគេ។ មិនថានៅប្រទេសណានោះទេ កីឡាមួយនេះតែងតែមានវត្តមានជានិច្ច មិនអាចខ្វះបាន។ កីឡាបាល់ទាត់��ិ��ប្រកាន់មនុស្សវ័យក្នេង ឬចាស់នោះទេ។ មិនប្រកាន់ថាស្រី ឬប្រុសនោះទេ។ ក្នុងពេលជាមួយគ្នាដែរ មានការប្រារព្ធប្រកួតបាល់ទាត់អន្តរជាតិធំៗជាច្រើនដូចជា FIFA ជាដើម។ សម្រាប់កីឡាដែលមានវត្តមាននៅគ្រប់ទីកន្លែងមួយនេះ តើវាមានដើមកំណើតនិងការចាប់ផ្តើមតាំងពីពេលណាមក?
គេហទំព័របាល់ទាត់មួយដែលមានឈ្មោះ footballhistory.orgបានពន្យល់ថា 855play កីឡាបាល់ទាត់សព្វថ្ងៃ ឬកីឡាបាល់ទាត់បែបទំនើបមានដើមកំណើតមកពីប្រទេសអង់គ្លេសក្នុងអំឡុងពាក់កណ្តាលសតវត្សន៍ទី១៩ពោលគឺពាក់កណ្តាលឆ្នាំ១៨០០។ ប៉ុន្តែកីឡាបាល់ទាត់បែបបុរាណដែលមានលក្ខណៈស្រដៀងគ្នាដែរនោះមានដើមកំណើតរាប់ពាន់ឆ្នាំមកហើយ។ កីឡាបាល់ទាត់ដំបូងដែលអ្នកស្រាវជ្រាវបានរកឃើញគឺមានប្រភពមកពីអរិយធម៌ មេសូអាមេរិក(Mesoamerica)ដែលសព្វថ្ងៃជាប្រទេសនៅតាមតំបន់អាមេរិកកណ្តាល តាំងពី៣០០០មុនឯណោះ។
ភាពស្រដៀងគ្នានោះគឺ ការប្រកួតទាមទារឲ្យមានក្រុមចំនួនពីរ លេងជាមួយនឹងដុំបាល់ដែលធ្វើពីថ្ម។ អត្ថន័យគឺថា បាល់ថ្មតំណាងឲ្យព្រះអាទិត្យ ហើយអ្នកដឹកនាំក្រុមដែលចាញ់ការប្រកួត នឹងត្រូវបានសម្លាប់ដើម្បីជាសំណែនសម្រាប់ព្រះអាទិទេព។ កីឡាស្រដៀងគ្នានេះក៏ត្រូវបានគេរកឃើញនៅប្រទេសចិននាអំឡុងសតវត្សន៍ទី៣ និងទី២មុនគ្រឹស្តសករាជដែរ ដែលកាលពីពេលនោះវាត្រូវបានគេដាក់ឈ្មោះថា Cuju ។ Cuju ទាមទារឲ្យអ្នកលេងប្រើប្រាស់តែជើងដើម្បីទាត់ទេ។ គេលេងវានៅក្នុងដីក្រឡារាងជាការេ។ ក្រោយមក ប្រទេសជប៉ុនក៏បានទទួលយកកីឡាមួយនេះមកជាមួយដែរ។
ប្រទេសក្រិកបុរាណក៏ត្រូវបានគេសិក្សាថា មានវត្តមាន កីឡាបាល់ ទាត់ដែរ។ កាលនោះ បាល់ត្រូវបានគេផលិតពីកំណាត់ស្បែកbet855 រួចសប់ខ្យល់ចូលពីក្នុង នៅអំឡុងសតវត្សន៍ទី៧។ ក្រោយមក អាណាចក្ររ៉ូមាំងក៏បានយកកីឡាបាល់ទាត់ជាមេរៀនលំហាត់ប្រាណសម្រាប់ទាហានកងពលរបស់ពួកគេ។ នៅពេលនេះហើយដែលប្រទេសអង់គ្លេសទទួលបាននូវវប្បធម៌នៃកីឡាមួយនេះ។
នៅសតវត្សន៍ទៅ១២ ប្រទេសអង់គ្លេសបានអនុវត្ត កីឡាបាល់ទាត់ នៅតាម ផ្ល��វទីសាធារណៈ ជាដើម។ ប៉ុន្តែកីឡា បាល់ទាត់ ក្នុងពេលនោះ ក៏បាន ការលាយ ឡំជាមួយ នឹងការ ប្រើប្រាស់ ដៃសម្រាប់ ទះខ្លះដែរ ដោយមាន ការឈរ មើលពី មនុស្សជាច្រើន នាក់។ ប៉ុន្តែ ដោយសារ ការលេងកីឡាតែងភាគច្រើនបញ្ចប់ដោយអំពើហិង្សា កីឡាមួយនេះត្រូវបានគេហាមខាត់អស់រយៈពេលជាច្រើនសតវត្សន៍។
នៅក្នុង១៨៣៥ ឯប្រទេសអង់គ្លេស សាលារៀនមួយចំនួនបានចាប់ផ្តើមនាំមកនូវកីឡាបាល់ទាត់មកវិញ។ ប៉ុន្តែនៅមានបញ្ហាមួយគឺត្រង់ថាគេមិនទាន់បានចែកដាច់រវាងកីឡាបាល់ទាត់ ជាមួយនឹងកីឡាបាល់អោប(Rugby)នៅឡើយទេ។ នៅឆ្នាំ ១៨៦៣ សមាគមន៍កីឡាបាល់ទាត់មួយត្រូវបានគេបង្កើតឡើងក្នុងការចងក្រងច្បាប់ និងវិន័យសម្រាប់បាល់ទាត់ ឲ្យត្រូវទៅតាមស្តង់ដា និងដើម្បីឲ្យមានភាពខុសគ្នាពីកីឡាបាល់អោប។ ក្នុងនោះវិន័យដោយមិនឲ្យប្រើដៃក៏ត្រូវបានគេកំណត់ផងដែរ។ នៅពេលដែលអង់គ្លេសចេញទៅធ្វើអាណានិគម គេក៏បាននាំកីឡានេះទៅជាមួយផងដែរ។ ក្លិបបាល់ទាត់អាជីព ដែលមានឈ្មោះជាផ្លូវការដំបូងគេគឺ Notts County មានទីតាំងនៅប្រទេសអង់គ្លេសតាំងពីឆ្នាំ១៨៦២មកម្លេះ។
ក្នុងអំឡុងពេលដដែលនោះ បាល់ទាត់ត្រូវបានគេប្រកួតតែក្នុងរង្វង់សិស្សសាលារៀនប៉ុណ្ណោះ។ តែនាសម័យបដិវត្តន៍ឧស្សាហកម្ម នៅពេលដែលមានមនុស្សម្នាជាច្រើនបានចាប់ផ្តើមមករស់នៅតាមទីក្រុងរោងចក្រធំៗ កីឡាទាត់បាល់ក៏ទទួលបានប្រជាប្រិយភាពជាមួយនឹងកម្មកររោងចក្រទៅវិញ។ ប្រព័ន្ធផ្លូវគមនាគមន៍បានទាក់ទាញអ្នកទស្សនាកាន់តែច្រើនឡើងៗ ពីគ្រប់តំបន់។ ក្រោយឆ្នាំ១៨៨៥ បាល់ទាត់បានក្លាយជាកីឡាមួយដែលមានកីឡាករ និងការប្រកួតច្បាល់លាស់។ នៅឆ្នាំ១៨៧១FA CupឬFootball Association Challenge Cupត្រូវបានបង្កើតឡើង។ ក្នុងឆ្នាំ ១៩០៤ FIFA (Fédération Internationale de Football Association)បានចាប់កំណើតឡើង៕
មកអានប្រវត្តិនេះ ទើបដឹងថា បាល់ទាត់ខ្មែរមុនសម័យសង្គ្រាមពិតជាមិនធម្មតា
បាល់ទាត់កម្ពុជានាមុនសម័យសង្គ្រាមពិតជាមានភាពអស្ចារ្យនឹកស្មានមិនដល់ ពិសេសគឺការបង្ហាញខ្លួន855bet sportក្នុងពានរង្វាន់ជើងឯកទ្វីបអាស៊ីឆ្នាំ១៩៧២ ឬ(The 1972 AFC Asian Cup)។
នៅដើមទសវត្សរ៍ឆ្នាំ៧០ ប្រទេសកម្ពុជាមានឈ្មោះថា សាធារណរដ្ឋកម្ពុជា ហើយក្រុមបាល់ទាត់ជម្រើសជាតិក៏បានប្រើប្រាស់ឈ្មោះនេះក្នុងវិស័យកីឡាពេលចេញទៅប្រកួតនៅលើឆាកអន្តរជាតិដែរ។
នៅក្នុង��្នាំ ១៩៧២ ព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ជើងឯកទ្វីបអាស៊ីរៀបចំធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃ ក្រោយប្រទេសអ៊ីស្រាអែលដែលទទួលបានសិទ្ធិជាម្ចាស់ផ្ទះមុន បានសម្រេចដកខ្លួនចេញវិញ។
សម្រាប់ការប្រកួតនៅជុំចុងក្រោយគឺមានតែ ៦ក្រុមប៉ុណ្ណោះ។
មុនឡើងមកលេងជុំចុងក្រោយនេះAFCរៀបចំឲ្យមានវគ្គជម្រុះតាមតំបន់855betហើយពេលនោះ កម្ពុជាស្ថិតក្នុងតំបន់កណ្តាល ឬCentral Zone។
AFC តម្រូវឲ្យក្រុមនីមួយៗនៅតាមតំបន់ ប្រកួតវគ្គជម្រុះចែកពូល ហើយយកតែ ២ក្រុមប៉ុណ្ណោះគឺ ក្រុមលេខ១ ក្នុងតំបន់ និងក្រុមលេខ២ (Zone Runner-up) ឡើងទៅលេងជុំចុងក្រោយនៅប្រទេសថៃ។
ពេលនោះ កម្ពុជាបានលេខ២ ក្នុងតំបន់កណ្តាល ដោយចាញ់ម្ចាស់ផ្ទះថៃនៅប្រកួតផ្តាច់ព្រ័ត្រ ប៉ុន្តែដោយសារកម្ពុជាជាក្រុមRunner-upក៏នៅតែបានឡើងទៅលេងជុំចុងក្រោយដដែល។
លុះចូលមកដល់ជុំចុងក្រោយ មានតែ ៦ក្រុមប៉ុណ្ណោះ ហើយក្រុមទាំង៦នេះ សុទ្ធតែចម្រាញ់ចេញពីតាមតំបន់នីមួយៗដោយផ្អែកលើទីតាំងភូមិសាស្ត្រនៃទឹកដីរបស់ខ្លួនក្នុងទ្វីបអាស៊ី។
កាលពីជំនាន់នោះ ពេល ចូលមក ដល់ជុំចុង ក្រោយ AFCមិនបាន ចាប់ឆ្នោត ចែកពូល ដូចសម័យ ទំនើបនេះទេ ប៉ុន្តែ AFC បែរ ជារៀបចំការ ប្រកួតស្ទង់ កម្រិតសមត្ថភាព មួយដើម្បីថ្លឹងថ្លែង និងចាប់ក្រុមដែលប្រកួតឈ្នះដាក់ពូល A ហើយក្រុមដែលចាញ់ដាក់ពូលBប៉ុន្តែ ក្រុមដែលឆ្លងផុតវគ្គចែកពូលនេះនឹងឡើងទៅជួបគ្នាដដែល នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឬ ៤ក្រុមចុងក្រោយ។
កាលនោះ កម្ពុជាប្រកួតចាញ់អ៊ីរ៉ង់០-២ក្នុងវគ្គប្រកួត ស្ទង់សមត្ថភាព ដូច្នេះ ក៏ត្រូវបាន 855winគេចាប់ដាក់ ក្នុងពូល Bជាមួយកូរ៉េ ខាងត្បូង ដែល ប្រកួតចាញ់ ដូចគ្នា នៅវគ្គស្ទង់ សមត្ថភាព ហើយនៅមានគុយវ៉ែតមួយទៀត ដែលស្ថិតនៅក្នុងពូល B ជាមួយកម្ពុជាដែរ។
យ៉ាងណាក៏ដោយ កម្ពុជានៅតែធ្វើបានល្អក្ន��ងពូល B ថ្វីបើថ្ងៃប្រកួតបើកឆាកដំបូងលេងចាញ់កូរ៉េខាងត្បូង៤-១ប៉ុន្តែប្រកួតទី២ យកឈ្នះគុយវ៉ែតវិញដល់ទៅ ៤-០ ហើយដណ្តើមបានកៅអីមួយ ទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជួបជាមួយក្រុមលេខ១ ក្នុងពូលគឺក្រុមការពារតំណែងជើងឯកអ៊ីរ៉ង់។
គួរឲ្យសោកស្តាយ កម្ពុជាប្រកួតចាញ់អ៊ីរ៉ង់ត្រឹមតែ ២-១ ប៉ុណ្ណោះ ខណៈដែលម្ចាស់ផ្ទះថៃចាញ់បាល់ ១១ម៉ែត្រកាត់ក្តីកូរ៉េខាងត្បូង ត្រូវធ្លាក់មកប្រកួតដណ្តើមលេខ៣ ជាមួយកម្ពុជា។
ក្នុងវគ្គដណ្តើមលេខ៣ កម្ពុជាប៊ិះនឹងយកឈ្នះម្ចាស់ផ្ទះថៃទៅហើយ ព្រោះនាំមុខ២-១រហូតដល់នាទីទី៩០+១៣ឯណោះ ទម្រាំតែថៃអាចវាយបកតាមស្មើ នាំឲ្យការប្រកួតឈានដល់ការទាត់បាល់ ១១ម៉ែត្រកាត់ក្តី ហើយម្ចាស់ផ្ទះថៃក៏យកឈ្នះតាមរយៈបាល់ ១១ម៉ែត្រ��ោះតែម្តងទៅ។
ដោយសាររឿងរ៉ាវនេះកន្លងហួស ៥០ឆ្នាំគត់ទៅហើយ និងពុំអាចរកឯកសារជាក់លាក់ ឬសាក្សីនៅរស់ ទើបគ្មាននរណាដឹងច្បាស់ថា855betមូលហេតុអ្វីបានជាពេលនោះ អាជ្ញាកណ្តាលសម្រេចផ្តល់ម៉ោងបន្ថែមរបួសដល់ទៅ ១៣នាទី រហូតជួយឲ្យក្រុមម្ចាស់ផ្ទះថៃវាយបកតាមបានស្មើ២-២។
យ៉ាងណាក៏ដោយ ចាត់ទុកថាវាជាជោគជ័យមួយក្នុងប្រវត្តិសាស្ត្របាល់ទាត់ជាតិ ដែលអាចឡើងទៅដល់វគ្គ ៤ក្រុមចុងក្រោយ និងធ្វើព្យុះធ្វើភ្លៀងខ្លាំងគួរសមនៅអាស៊ី ខណៈដែលបច្ចុប្បន្នវិស័យបាល់ទាត់ជាតិ ទើបតែចាប់ផ្តើមស្តារមុខមាត់ឡើងវិញ ក្រោយធ្លាក់អស់ជាច្រើនទសវត្សរ៍ ដោយសារសង្គ្រាមស៊ីវិលដ៏រុំារ៉ៃអស់ ៤ទសវត្សរ៍កន្លងមកនេះ៕
បើសិនជា មានចំណាប់អារម្មណ៌ ចង់ទាកទងមកកាន់ វេបសាយនេះ អាចឆាត់ចូលID Telagram: @Trollsportnet

0 notes
Photo

បដិវត្តន៍វប្បធម៌ ធ្វើឲ្យពិភពលោប្រែប្រួលលឿនហួសពីជំហ៊ានដែលត្រូវដើរ។ ០៤.០៣.២០២១ https://www.instagram.com/p/CL_hjAQM1o2/?igshid=v8ubxclgamq7
0 notes
Text
១២ចំណុចប្រព័ន្ធអប់រំរបស់ប្រទេសអ៊ីស្រាអែល
«អ៊ីស្រាអែល» គឺជាទឹកដីនៃ ប្រជាជនដែលមានការអប់រំខ្ពស់ មានគំនិតច្នៃប្រឌិតខ្ពស់ និងប្រកប ដោយមនសិការស្នេហាជាតិបំផុត។ តើប្រព័ន្ធអប់រំរបស់ប្រទេសតូចមួយក្នុងដែនដីមជ្ឈិមបូព៌ាមួយ នេះ យ៉ាងដូចម្តេចទៅ ទើបសាបព្រោះឲ្យប្រជាជនគេបានផលបែបនេះ?
១. កម្មវិធីសិក្សាត្រូវបានបែងចែក៖ កម្មវិធីសិក្សាសម្រាប់សាលារៀនភាគច្រើនត្រូវបានបែងចែក តាមសាសនា និងជាតិសាសន៍ ដូចជា៖ សាលារៀនរបស់ប្រជាជនអ៊ីស្រាអែលទូទៅ ត្រូវសិក្សាជាភាសា ហេប្រឺ ហើយកំណត់ដោយក្រស��ងអប់រំជាតិ។ ចំណែកកម្មវិធីសិក្សាសម្រាប់អ្នកកាន់សាសនាគ្រិស្ត និកាយអូស្សូដក់ ត្រូវប្រើប្រាស់ភាសាហេប្រឺដែរ ប៉ុន្តែត្រូវផ្តោតសំខាន់ទៅលើមុខវិជ្ជាសាសនា និង វប្បធម៌ របស់ជនជាតិជ្វីហ្វ។ ដោយឡែកសាលាសម្រាប់ជនជាតិអារ៉ាប់វិញ ត្រូវរៀបចំជាភាសា អារ៉ាប់ និងបញ្ចូលកម្មវិធីសិក្សាដោយផ្តោតសំខាន់លើប្រវត្តិ វប្បធម៌ និងជំនឿរបស់ប្រជាជនអារ៉ាប់។
២. សាលារៀនសម្រាប់យុវជនខ្វះខាត៖ ខុសពីអាមេរិចសាលារៀនសម្រាប់អ្នកដែលមានជីវភាពល្អ ប៉ុន្តែនៅអ៊ីស្រាអែល សិស្សក្រីក្រ គឺជាអាទិភាពសម្រាប់ទទួលការអប់រំ។ សិស្ស��ែលគ្មានលទ្ធភាព អាចដាក់សំណើទៅកាន់រដ្ឋាភិបាលដើម្បីទទួលបានមូលនិធីសម្រាប់ការសិក្សា។ លើសពីនេះ រដ្ឋាភិបាលមិនមែនយកចិត្តទុកដាក់តែលើប្រព័ន្ធអប់រំជាតិតែមួយមុខទេ ពោលគឺរដ្ឋាភិបាលថែម ទាំងជួយជាមូលនិធិដើម្បីធ្វើឲ្យសាលារៀនដំណើរការបានល្អថែមទៀត។ សៀវភៅ៖ ការលើកទឹកចិត្ត និងអភិវឌ្ឍន៍ខ្លួនឯង (បោះពុម្ពផ្សាយដោយហាតប៊ុក)
៣. មុខវិជ្ជា ប្រជាធិបតេយ្យ ចូលចិត្តរៀនជាងគេ៖ សាលារៀនដែលមានកម្មវិធីសិក្សាអំពី ប្រជាធិបតេយ្យ ទទួលប្រជាប្រិយជាងគេ មានន័យថា ប្រជាជនអ៊ីស្រាអែលចូលចិត្តរៀនមុខវិជ្ជា ប្រជាធិបតេយ្យ។ ប្រទេសអ៊ីស្រាអែល គឺជាប្រទេសដែលមានសាលារៀនមុខវិជ្ជាប្រជាធិបតេយ្យ ច្រើន ជាងគេក្នុងលោក។
៤. សាកលវិទ្យាល័យដែលគេចូលចិត្តរៀនជាងគេទី២ក្នុងលោក៖ និស្សិតភាគច្រើនក្នុងលោក មានបំណងប្រាថ្នាចង់ទៅសិក្សានៅប្រទេសអ៊ីស្រាអែលជាងគេទី២ក្នុងលោក។ ចុះសាកលវិទ្យាល័យ ប្រទេសណាដែលគេចូលចិត្តរៀនជាងគេ? ចម្លើយ៖ ប្រទេសកាណាដា។
៥. អនុវត្តន៍ច្បាប់ការងារ៖ យុវជនអាចបដិសេធទៅសាលាចំណេះដឹងទូទៅបាន ប៉ុន្តែត្រូវតែតម្រូវ ឲ្យចូលរៀនសាលាវិជ្ជាជីវៈ (សាលាជំនាញ)។ កម្មវិធីសិក្សានេះត្រូវរៀបចំ និងគ្រប់គ្រងដោយក្រសួង ឧស្សាហកម្ម ពាណិជ្ជកម្ម និងការងារ ដោយសហការជាមួយដៃគូជាអង្គការបណ្តុះបណ្តាល វិជ្ជាជីវៈផ្សេងៗ។
៦. ផ្លាស់ប្តូររបៀបវាយតម្លៃ ដើម្បីធ្វើឲ្យសិស្សកាន់តែមានគំនិតឆ្នៃប្រឌិតខ្ពស់៖ និស្សិតឆ្នាំទីពីរ ត្រូវវាយតម្លៃដោយការប្រលងស្តង់ដាររួមតែមួយ ពោលគឺ១០០%។ ប៉ុន្តែក្រោយមក បានផ្លាស់ប្តូរ ដោយរៀបចំប្រលង៧០% យោងតាមស្តង់ដាររួម និង៣០%ទៀត ដោយគ្រូបង្រៀនរបស់ សិស្ស នោះ តែម្តង។ ការផ្លាស់ប្តូរររៀបប្រលងនេះ ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់ឲ្យនិស្សិតមានការឆ្នៃប្រឌិត និងមានគំនិតបង្កើតថ្មីជាងមុន។
៧. សិស្សត្រូវឆ្លងកាត់ការប្រលងវាយតម្លៃដោយស្តង់ដារតែមួយ៖ មុនពេលចូលទៅបម្រើកងទ័ព (កាតព្វកិច្ចយោធា) សិស្សអ៊ីស្រាអែលទាំងអស់ត្រូវឆ្លងកាត់ការប្រលងបញ្ចប់ការសិក្សារបស់ខ្លួនសិន។ បើមិនជាប់ទេ ត្រូវមកប្រលងម្តងទៀត ក្រោយរយៈពេលបំពេញកាតព្វកិច្ចយោធារួចរាល់។ ស្តង់ដារនេះ ត្រូវបានអនុវត្តន៍គ្រប់គ្នាទាំងអស់។
៨. យុវជនជ្វីហ្វភាគច្រើនត្រូវបានបណ្តុះបណ្តាលឲ្យចេះប្រើកាំភ្លើង៖ យុវជនជនជាតិជ្វីហ្វទាំងអស់ ត្រូវបានទទួលការបណ្តុះបណ្តាលឲ្យចេះប្រើអាវុធនៅអាយុ១៨ ឬ១៩ឆ្នាំ សូម្បីតែអ្នកមានភាពពិការក្តី។
៩. និស្សិតភាគច្រើនមានកាតព្វកិច្ចកងទ័ព៖ និស្សិតទាំងអស់ (លើកលែងតែអ្នកកាន់គ្រិស្តអូស្សូដក់ អ្នកសន្តិភាពនិយម និងពួកអារ៉ាប់) សុទ្ធតែត្រូវចូលបម្រីកងទ័ពនៅអាយុ១៨ឆ្នាំ ពោលគឺនារីត្រូវ បំពេញ ២ឆ្នាំ និង៣ឆ្នាំសម្រាប់បុរស។ កងទ័ពជាតិ គឺជាស្ថាប័នដ៏មានសារៈសំខាន់បំផុតក្នុងប្រទេស ដែលមាន ឥទ្ធិពលលើសេដ្ឋកិច្ច វប្បធម៌ និងនយោបាយ។ ��ុវជនអ៊ីស្រាអែល ក្នុងពេលបម្រើកងទ័ព កំពុងលេងទូរស័ព្ទនៅម៉ោងសម្រាក ពីការហ្វឹកហាត់
១០. ថ្ងៃអាទិត្យធ្វើការ និងរៀនធម្មតា៖ ថ្ងៃអាទិត្យនៅអ៊ីស្រាអែល ដូចគ្នានឹងថ្ងៃច័ន្ទ នៅតាមបណ្តា ប្រទេសភាគច្រើនក្នុងលោក។ ពួកគេនឹងត្រលប់ចូលរៀន ឬបំពេញការងារនៅថ្ងៃអាទិត្យវិញ ក្រោយ ការសម្រាកនៅថ្ងៃសុក្រ និងថ្ងៃសៅរ៍។ នៅតាមសាលារៀនមួយចំនួន គេរៀនពាក់កណ្តាល ថ្ងៃនៅ ថ្ងៃសុក្រ និងឈប់សម្រាកពេញនៅថ្ងៃសៅរ៍។
១១. កុមារអ៊ីស្រាអែលភាគច្រើនបានចូលរួមជាមួយចលនាយុវជនក្នុងតំបន់របស់ខ្លួន៖ «ចលនា» ពាក្យនេះ គឺមានសារៈសំខាន់សម្រាប់ប្រទេសអ៊ីស្រាអែល។ វាមិនមែនគ្រាន់តែជាកម្មវិធីមួយនោះទេ ប៉ុន្តែចលនាត្រូវមានបេសកកម្មមួយដើម្បីលើកកម្ពស់សកម្មភាពសង្គម ឬការផ្លាស់ប្តូរ។ ចលនានីមួយៗ ត្រូវតែមានទស្សនៈរបស់ខ្លួន ទៅតាមនិន្នាការនយោបាយ ឬសាសនា ឬទាំងពីរនេះតែម្តង។ សិស្សអ៊ីស្រាអែលចាប់ផ្តើមចូលរួមចលនាយុវជននៅថ្នាក់ទី៤ ហើយពេលឡើងដល់ថ្នាក់វិទ្យាល័យ ពួកគេមួយចំនួនបានក្លាយជាមេដឹកនាំចលនាតែម្តង។
១២. សិស្សត្រូវហៅគ្រូ ដោយឈ្មោះដំបូងរបស់គ្រូ៖ នៅអ៊ីស្រាអែលមានទម្លាប់មួយ ដែលគេប្រើទាំង នៅក្នុងសាលារៀន និងរបររកស៊ី។ ដូចនេះហើយទើបកូនសិស្សនៅអ៊ីស្រាអែល ត្រូវហៅឈ្មោះគ្រូរបស់ខ្លួន ដោយប្រើឈ្មោះដំបូងរបស់គ្រូ។
ប្រែសម្រួលពី៖ techlearning.com
© រក្សាសិទ្ធិដោយ៖ គេហទំព័រចែកចាយ
0 notes
Text
The Banteay Meanchey provincial museum
via Post Khmer, 03 March 2023: Khmer article on the Banteay Meanchey Museum where admission is free to all. #cambodia #archaeology #banteaymeanchey
via Post Khmer, 03 March 2023: Khmer article on the Banteay Meanchey Museum where admission is free to all. h/t Alison in Cambodia. សារមន្ទីរបន្ទាយមានជ័យដែលបានបើកទ្វារឱ្យចូលទស្សនាអស់ពេលជិត ១៥ ឆ្នាំ បានតាំងបង្ហាញវត្ថុបុរាណចម្រុះដែលជាសមិទ្ធផលបានពីការបង្ក្រាបអំពើរត់ពន្ធនៅតាមព្រំដែន និងកំណាយនៅតាមបុរាណដ្ឋាននានា។ លោក ចេង វណ្ណា អនុប្រធានមន្ទីរវប្បធម៌…

View On WordPress
0 notes
Text
វប្បធម៌ចេនឡា ជំពូក៣
វប្បធម៌ ចេនឡា បណ្ឌិត មីសែល ត្រាណេ ជំពូកទី៣ ១. ទិន្នន័យថ្មីនៃប្រវត្តិសាស្ត្រខ្មែរនៅប្រទេសលាវ លទ្ធផលជាបណ្តោះអាសន្ននៃការស្រាវជ្រាវបុរាណវត្ថុដោយ សាំងតូនី និង ហាវិច ប្រុក ជនជាតិបារាំង បានបង្ហាញឲ្យឃើញថា នៅលើទឹកដីលាវមានស្ថានីយ៍ប្រវត្តិសាស្ត្របុរេអង្គរចំនួនជាង ២០កន្លែង ដែលគេអាចមើលឃើញរូបភាពពីលើអាកាស ។ ក្រៅពីប្រាង្គប្រាសាទឥដ្ឋចំនួន ១៥…

View On WordPress
0 notes
Text
និយមន័យ "កិត្តិព្រឹទ្ធបណ្ឌិត"
គោរមងារ «កិត្តិព្រឹទ្ធបណ្ឌិត» ជាគោរមងារដ៏ឧត្តុង្គឧត្តម រ��ស់រាជបណ្ឌិត្យសភាកម្ពុជា ។ គោរមងារនេះស្នើប្រគល់ជូនវរជនខ្មែរដែលមានគុណបំណាច់ និងស្នាដៃធំធេងចំពោះប្រទេសជាតិ ក្នុងការធ្វើឱ្យរស់ឡើងវិញ និងអភិវឌ្ឍនូវសង្គម វប្បធម៌ និងសេដ្ឋកិច្ចជាតិ ព្រមទាំងបានការទទួលស្គាល់ជាអន្តរជាតិលើវិស័យមនុស្សធម៌ និងសង្គមធម៌ទៀតផង ។ កិត្តិព្រឹទ្ធបណ្ឌិត បានផ្សំបង្កើតពីពាក្យ កិត្តិ + ព្រឹទ្ធ + បណ្ឌិត ៖– កិត្តិ ជានាមសព្ទ មានន័យថា…

View On WordPress
0 notes
Text
ភ្នំពញ ផ្សារដ៏ធំរបស់កម្ពុជា (Pénom Peuh) និងដងទន្លេមេគង្គ
ក្រុមដំណើរលោកមូហតបានចេញពីពញ្ញាឮនៅម៉ោង១១ព្រឹក តាមទូក ពួកគាត់បានមកដល់ភ្នំពេញ ផ្សារដ៏អស្ចារ្យ របស់កម្ពុជា នៅពេលល្ងាច ដែលមានចំងាយប្រហែល ១៨ម៉ាល៍ (ជិត២៩គីឡូម៉ែត្រ)ពីពញ្ញាឮ។ លោកមូហតបានសរសេរថាគាត់មិនសូវមានអ្វីត្រូវទិញទេ តែបុព្វជិត Miche និងArnoux បានជំរុញឱយគាត់ដាក់អង្ករ និងត្រីងៀតឱយពេញទូក។ នេះមិនមែនគ្រាន់តែទុកសំរាប់ធ្វើដំណើរនោះទេ គឺសំរាប់ទុកពេលលោកមូហតស្នាក់នៅជាមួយពួកស្ទៀងផង។ លោកមូហតសំរាកនៅភ្នំពេញមួយថ្ងៃដើម្បីដើរមើលក្រុងនេះ និងរកទិញរបស់របរប្រើប្រាស់ខ្លះ ដូចជាកែវ ច្រាសដែក អំបោះ និងរបស់មួយចំនួនទៀតដើម្បីទុកដូរជាមួយពួកជនជាតិ។
រូបទន្លេចតុមុខនៅភ្នំពេញម្តុំឆ្នាំ១៨៦០
ក្រុងភ្នំពេញស្ថិតនៅចំពីមុខចំណុចប្រសព្វរវាងចរន្តទឹកទន្លេ២ ហើយមានប្រជាជនរស់នៅប្រហែល១ម៉ឺននាក់ ភាគច្រើនលើសលប់ជាជនជាតិចិន។ ទន្ទឹមនឹងនេះក៏មានប្រជាជនរស់នៅលើទឹក (លើទូក)ដែលមានចំនួនទ្វេេដងចំនួនប្រជាជនលើគោក (ជុះនោម ដាំស្លតែនឹងទឹកនោះ)ផងដែរ។ អ្នករស់លើទូកទាំងនោះមានខ្មែរ មានកូសាំស៊ីន (យួនខាងត្បូង)រស់នៅលាយឡំនឹងគ្នា។ ពេលល្ងាចដែលលោកមូហតទៅដល់គឺជាពេលដែលអ្នកនេសាទត្រីត្រឡប់មកពីបឹងទន្លេសាប ចូលមកលក់ត្រី។ នៅទីនោះក៏មានពួកអ្នកជំនួញចោមរោមគ្នាទិញសំឡីកប្បាស (អាចជាសំឡីគ) មុនពេលភ្លៀងធ្លាក់។
ដើរកាត់ក្រុងជាដំណើរវែងឆ្ងាយ និងប្រឡាក់ប្រឡូស។ លោកមូហតបានដើរទៅដល់ទីសក្ការៈមួយដែលគេសង់ជាវត្ត(ចេតិយ្យវត្តភ្នំ? ឬជាវត្តឧណ្ណាឡោម?) ដែលគ���ត់សរសេរថាគ្មានសោភ័ណ្ឌភាព និងអ្វីគួរឱយទាក់ទាញទេ (យើសលោកមូហតហ៊ានថាស្នាដៃបុព្វបុរសខ្មែរគ្មានសោភ័ណ្ឌភាពផង! ប្រយ័ត្នកូនខ្មែរស្នេហាជាតិផ្តាច់មុខសម័យហ្វេសប៊ុកជេរ!)។ ឈរនៅទីនោះ គេអាចមើលឃើញផ្ទាំងទស្សនីយភាពដ៏ល្វឹងល្វើយរបស់ប្រទេស ឬតំបន់នេះ (this country)។ មើលទៅហាក់បីដូចជាខ្សែដ៏ធំពីរវែង នៅម្ខាង ទន្លេមេគង្គ និងទន្លេសាប ជាផ្ទៃទំនាបគ្របដោយដើមឈើ ឯម្ខាងទៀតជាផ្ទៃទំនាបដែលគ្របដោយព្រៃក្រាស់ក្មឹក ហើយនៅបែកនិរតី និងខាងត្បូង ព្រៃត្រូវខ័ណ្ឌដោយមានកូនជួរភ្នំ។
ផ្សារក្រុងភ្នំពេញម្ត។ឆ្នាំ១៨៧០
នៅភ្នំពេញ បើទោះជារពួកបុព្វជិតឧស្សាហ៍ឡើងចុះកាត់ញឹកញាប់ក៏ដោយ ក៏ពួកប្រជាជននៅទីនោះដូចជាភ្ញាក់ផ្អើល ចោមរោម តាមមើលលោកមូហតដែលជាបារាំងពុកមាត់ស្រមូមដែរ។ សង្គ្រាមនៅកូសាំងស៊ីន (សង្គ្រាមបារាំងវាយដណ្តើមដែនដីកូសាំងស៊ីនពីពួកអាណ្ណាម។ ចង់ជរាបច្បាស់ពីង្គ្រាមនេះ សូមទាញយកសៀវភៅ L’Histoire de la Cochinchine Française, des origines à 1883, par P. Cultru; 1910។ ក្នុងសៀវភៅនោះ គាត់មានរៀបរាប់ពីល្បិចពួកអាណ្ណាមធ្វើចាញលបាក់ទ័ព ឱយទ័ពបារាំងដេញដើម្បីចូលអន្ទាក់ខ្លួន ល្អមើលណាស់!) ជាប្រធានបទរបស់រាល់កិច្ចសន្ទនា និងគំនិតអ្នកនៅភ្នំពេញនេះ។ ពួកចិនៗ និងកូសាំងស៊ីន (គាត់ប្រើពាក្យពួកកូសាំងស៊ីនត្រង់នេះ ទំនងមិនចង់សំដៅតែពួកអាណ្ណាមតែមួយទេ។ ប្រហែលជាគាត់ចង់សំដៅទាំងសាសន៍ដទៃទៀតដែលរស់នៅទីនោះ មានដូចជាខ្មែរកម្ពុជាក្រោម និងចាមផងដែរ។) ដែលបានឃើញបារាំងវាយចូលក្រុងសៃហ្គន ឬព្រៃនគរ បាននិយាយមិនបំប៉ោងលំអៀងទៅខាងបារាំង ឬនិយាយល្អពីទ័ពបារាំងសោះឡើយ។ ពួកគេនិយាយទ័ពបារាំងបញ្ចេញទង្វើព្រៃផ្សៃ ដុតផ្សារ និងប្រព្រឹត្តអំពើយង់ខ្នង (soldiery) ដាក់ស្ត្រីភេទដែលគ្មានអ្វីការពារខ្លួន ដែលអាចហៅបានថាជាអកប្បកិរិយាមនុស្សព្រៃ ( Behaviours of Savages)។ ទង្វើរដោយចេតនាអាក្រក់ (evil deeds) បែបមនុស្សមិនស៊ីវីល័យរប់សម្ព័ន្ធមិត្តបារាំងបានបំផ្លាញកេរ្តិ៍ឈ្មោះបារាំង។ ឈ្មោះប្រទេសទាំងមូល (បារាំង) ត្រូវគេវិនិច្ឆ័យដោយទង្វើដាច់ដោយឡែករបស់ទាំងនោះ ពិសេសក្នុងកំឡុងពេលសង្គ្រាមចៀសមិនរួចដូច្នេះ (ចៀសមិនរួច ប្រហែលជាគាត់ចង់សំដៅថាវាជាសង្គ្រាមជួហរំដោះពួកបុព្វជិតកាតូលិកដែលពួកអាណ្ណាធ្វើបាប)។
មនុស្សទាំងឡាយ ប្រហែលជានៅក្នុងប្រទេស��ែលពុករលួយខ្លាំងជាងគេនៅបូព៌ា រំពឹងថាពួកបរទសមកពីអឺរ៉ុបខ្ពង់ខ្ពស់ ទាំងផ្នែករូបកាយ និងសីលធម៌។ លោកមូហតហ៊ានជឿជាក់ទាំងមោទនភាពថាពួកប្រជាជននៅបូព៌ានេះ មិនយូរមិនឆាប់ ពួកគេនឹងរៀនបែកចែកចរិតរបស់ទាហានបរាំងពិតប្រាកដ និងពួកសម្ព័ន្ធមិត្តបារាំង (ប្រហែលជាគាត់ចង់សំដៅលើពួកអ្នកស្រុកដែលចូលដៃជាមួយបារាំង) ហើយពួកបារាំងនឹងទទួលការគោរពនោះមកវិញជាមនខាន។
ស្អែកឡើង លោកមូហតបានចេញដំណើរតាមទូកចុះតាមបណ្តោយទន្លេទៅភាគខាងត្បូងក្រុងភ្នំពេញ។ ក្បួនដំណរលោមូហតបានកត់តាមក្រុងបណ្តែតទឹកមួយ (floating town) ដែលមានទូកប្ហែល៥០០ ភាគច្រើនជាទូកធំៗ។ ទូកទាំងនេះជាកំផែ (entrepôt) សំចតរបស់ពួកអ្នកជំនួញខ្លះ ហើយខ្លះទៀតជាទីលំនៅតែម្តង។ លុយកាក់ ទំនិញរបស់ពួកអ្នកជំនួញទាំងនោះគឺទុកក្នុងទូកទាំងនេះហើយដើម្បីត្រៀមខ្លួនស្រេច ក្នុងរណីដែលមានអាសន្ន ពួកគេអាចចេញដំណើរភ្លាមៗតែម្តង។ ចេញពីភ្នំពេញបានបន្តិច ក្រុមលោកមូហតបានូលដល់មាត់ទន្លេមេគង្គ ជាចំនុចចាប់ផ្តើមទូកឡងបញ្ច្រាសចរន្តទឹកទន្លេហូរ។ លោកមូហតឆលៀតបញ្ជាក់ថា ឆ្នាំនោះ (១៨៦០) រដូវប្រាំងនៅកម្ពុជាក្តៅយូរជាងសព្វដង (គាត់ទៅដល់ភ្នំពេញនៅខែកក្កដា)។
ឈ្មោះទន្លេដ៏ធំនេះ មេគង្គ មានន័យថាមេទឹក (បើតាមលោក Etienne Aymonier ក្នុងសៀវភៅរបស់គាត់ Géographie du Cambodge ឈ្មោះមេគង្គនេះមានប្រភពមកពីឡាវ តែអ្នកជំនាញខ្មែរខ្លះថាមានសិលាចារិកដែលចារឈ្មោះមេគង្គនេះផងដែរ។ ទាំងលោកEtienne Aymonier និងលោក Adhémar Leclère ថាខ្មែរយើងហៅទន្លេនេះថា ទន្លេធំ ឬហៅម្យ៉ាងទៀតថាទន្លេក្រៅ ទន្លេសាបជាទន្លេក្នុង)។ ពេលឃើញទន្លេនេះភ្លាម លោកមូហតនឹកទៅដល់ទន្លេមេណាមនៅភាគខាងជើងបាងកក (តាមពិតពាក្យមេណាមនេះ ជាភាសាថៃមានន័យថាទន្លេ។ ទន្លេដែលលោកមូហតសរសេរនោះជាទន្លេចៅផាយ៉ា។) តែគាត់បានរៀបរាប់ថាទសភាពមិនសូវស្អាតដូចនៅស្រុកសៀមទេ។ ទិដ្ឋភាពទន្លេ ក្រៅតែ ផ្ទៃទឹកល្ហរល្ហេវ និងចរន្តទឹកហូរយ៉ាងខ្លាំង នៅមានរបស់ផ្សេងដែលគួរឱយទាក់ទាញ។ មានទូកពីរឬបីដែលធ្វើដំណើរច្រាសទឹកទន្លេ មើលទៅស្ទើរតែមិនចង់ទៅមុខ។ ច្រាំងទាំងសងខាងមានកំពសប្រហែលពី១៨ ទៅ២០ហ្វ៊ីត(៥ម៉ែត្រកន្លះទៅ៦ម៉ែត្រ) ហើយមានព្រៃក្រាស់ជាងមួយម៉ាល៍ (ប្រហែលមួយគូឡូម៉ែត្រកន្លះ។ នេះបញ្ជាក់ថាមិនសូវមានអ្នករស់នៅតាមដងទន្លេទេ កាលនោះ។)។ នៅស្រុកសៀម តាមដងទន្លេមានគុម្ពឬស្សីមានស្លឹកឈើស្រឡូនៗ មានដើមត្នោតច្រូងច្រាងក្រោមមេឃពណ៌ខៀវ មានសំលេងបក្សាបក្សីច្រៀងកំដរត្រចៀ��។ នៅទីនេះ មានហ្វូងផ្សោតព្រួសទឹក ( Porpoise. មានផ្សោតចុះមកជិតដល់ភ្នំពេញ? ពិតជាមិនគួរឱយជឿមែន! )តាមច្រមុះវាមកប៉ះនឹកខ្យល់ជារឿយៗ (ការពិពណ៌នារបស់លោក Georges Grosllier ដែលបានធ្វើដំណើរតាមដងទន្លេមេគង្គជាង៧០ឆ្នាំកោយមក ក៏មិនអន់ដែរ!)។ ហ្វូងសត្វទង់ (pelican) ហែលនៅតាមគែមទន្លេ ហ្វូងកុក(herons) ក្រសារ (storks)ហើយចេញពីគុម្ពត្រែងយ៉ាងស្ងៀមស្ងាត់ពេលទូកលោកមូហតទៅជិត។ នេះជាអ្វីដែលទាក់ទាញដងទន្លេមេគង្គ។
បន្ទាប់ពីធ្វើដំណើរយ៉ាងលំបាក និងនឿយហត់រយៈពេល៥ថ្ងៃមក (ចែវទូកបញ្ច្រាស់ទឹកទន្លេមេគង្គនៅដើមរដូវវស្សាហ៍? អ្នកចែវទូកស៊ីលុយលោកមូហតអត់ឆ្ងាញ់ទេ!) ក្រុមលោកមូហតបនឆ្លងកាត់កោះដ៏ធំមួយ ដែលមានចំងាយប្រហែល៤០ម៉ាល៍ពីភ្នំពេញ (ជាង៦៤គីឡូម៉ែត្រ)។ កោះនោះអ្នកស្រុកហៅថា …. (បើមានអ្នកទាយឈ្មោះកោះនោះត្រូវ អាចតភាគទៅមុខទៀត ពិសេសអ្នកកំពង់ចាម។ បើគ្មានអ្នកទាយត្រូវ ចាំ២ឫ៣ខែទៀតចាំតភាគ)។ ទឹកទន្លេហូរខ្លាំង ក្រុមលោកមូហតប្រឹង…..(នៅមានត)
from WordPress http://knowledgekh.com/%e1%9e%97%e1%9f%92%e1%9e%93%e1%9f%86%e1%9e%96%e1%9e%89%e2%80%8b-%e1%9e%95%e1%9f%92%e1%9e%9f%e1%9e%b6%e1%9e%9a%e1%9e%8a%e1%9f%8f%e1%9e%92%e1%9f%86%e1%9e%9a%e1%9e%94%e1%9e%9f%e1%9f%8b%e1%9e%80-2/
0 notes
Photo

នឹកឡើងគួរខ្មាស ខ្មែរខ្លះជ្រួលជ្រើម តុបតែងគួរខ្ពើម បិសាចខ្មោចព្រាយ ខំប្រឹងលាបពណ៌ វប្បធម៌រលាយ ភ្លេចជាតិខ្លួនងាយ និយាយលែងចេញ។ #វប្បធម៌ឆ្លងរោគ https://www.instagram.com/p/B4R51nYBcAL/?igshid=1ib5tnwi5mvsw
0 notes
Text
វប្បធម៌ចេនឡា ជំពូក២
វប្បធម៌ ចេនឡា បណ្ឌិត មីសែល ត្រាណេ ជំពូកទី២ ១. ទីក្រុងឬព្រះរាជធានី នាសម័យចេនឡា ព្រះរាជាណាចក្រចេនឡា ឬជាន់លើជាក្សត្ររដ្ឋ ដែលក្នុងនោះមាននគរតូចធំជាច្រើន ក៏ប៉ុន្តែ គេកត់សម្គាល់ឃើញថា មានទីក្រុងសំខាន់ជាងគេពីរគឺ ស្រេស្ឋបុរៈ និងឦសានបុរៈ ឬសម្បូណ៌ព្រៃគុក ។ ទីក្រុងស្រេស្ឋបុរៈនៅម្ដុំវត្តភូ ស្ថិតនៅក្នុងប្រទេសលាវបច្ចុប្បន្ន…

View On WordPress
0 notes
Text
គេហទំព័រAmazonគឺជាអ្វី៊?
Amazon ជាគេហទំព័រលក់ផលិតផលតាមប្រព័ន្ធអ៊ីនធ័រណេតដ៏ធំមួយ។ រាល់ផលិតផលដែលមានដាក់លក់លេីគេហទំព័រនេះ មិនមែនសុទ្ធតែជាផលិតផលរបស់ Amazon លក់ទេ។ Amazon ប្រៀបដូចជាផ្សារមួយ ដែលក្នុងផ្សារនោះ វាមានតូបលក់របស់វាផ្ទាល់ដេីម្បីទិញផលិតផលណាមួយពីអ្នកផលិតយកទៅលក់បន្ត។
ឧ. សៀវភៅរបស់លោកលី ក្វាន់យូ Amazon ផ្ទាល់ក៏មានលក់ អ្នកផ្សេងក៏មានលក់លេីគេហទំព័រAmazonដែរ។ ហេីយសៀវភៅនេះក៏មិនមែនAmazonជាអ្នកបោះពុម្ពឬផលិតទេ។
សារធារណជនអាចបង្កេីតគណនីយដេីម្បីដាក់លក់ផលិតផលខ្លួនលេីទំព័រAmazonផងដែរ។ Amazon បេីកឱយគេលក់ដូចនេះ មិនមែនAmazon មានចិត្តទូលាយ ចង់ជួយអ្នកលក់តូចតាចទេ។ Amazon ចង់ស្វែងរកទីផ្សារផលិតផលថ្មីៗ។ បើ Amazon សង្កេតឃើញថាមានផលិតផលអ្វីមួយដែលអ្នកខាងក្រៅដាក់លក់លើគេហទំព័រខ្លួនដាច់ច្រើន Amazon និងទៅទិញផលិតផលនោះពីរោងចក្រ ឬអ្នកផលិតផ្ទាល់ ហើយដាក់លក់ក្នុងតំលៃថោកជាងដើម្បីប្រកួតប្រជែងនឹងអ្នកលក់ដែលប្រើគេហទំព័រខ្លួន។
ងាកមកមើលទ្រនាប់ជើងក្នុងបន្ទប់ទឹកដែលមានរូបអង្គរវត្តនេះវិញ។ ទាំងនោះមិនមែនជាផលិតផលដែល Amazon ដាក់លក់ទេ ហើយក៏មិនមែនជាផលិតផលដែល Amazon ផលិតដែរ។ ឈ្មោះរបស់អ្នកលក់មានបង្ហាញជូនក្នុងរូបស្រាប់។ អ្នកលក់ទាំងនោះក៏មិនមែនស្ថិតនៅក្នុងសហរដ្ឋអាមេរិចដែរ (អាចនៅមហាមិត្ត?)។
បើចង់ធ្វើបាតុកម��មប្រឆាំងនឹង Amazon រឿងកំរាលទ្រនាប់ជើងនេះ Amazon ច្បាស់ជាមិនទទួលដឹងឮទេ។ មានវិធីមួយដែលអ្នកស្នេហាជាតិអាចតវ៉ាប្រឆាំងនឹងផលិតផលនេះបាន។ បង្កើតគណនីយលើទំព័រ Amazon ហើយចូលទៅសរសេរវាយតំលៃផលិតផលនោះ។ អ្នកលក់ និងអ្នកចូលចិត្តទិញផលិតផលតាម Amazon អាចទទួលសារតវ៉ារបស់អ្នកស្នេហាជាតិបាន តែក៏គួររក្សាភាពថ្លៃថ្នូរផងដែរ។
ការណ៌ដែលយករូបអង្គរវត្ត ឬវត្ថុតំណាងជាតិសាសន៍មួយទៅដាក់លើទ្រនាប់ជើងក្នុងបន្ទប់ទឹកនេះ អាចមិនមែនជាចេតនាប្រមាថ ឬមើលងាយកម្ពុជាទេ។ វាអាចជាការយល់ច្រឡំឬយល់ខុសពីវប្បធម៌ខ្មែរ។ អ្នកផលិត មិនយល់ពីវប្បធម៌ខ្មែរ ហើយទំនងជាចង់ទាក់ទាញអតិថិជនជាខ្មែរ។
ចង់ស្នេហាជាតិ ក៏គួរដឹងទិសដឹងតំបន់សិនដែរ!
from WordPress http://knowledgekh.com/%e1%9e%82%e1%9f%81%e1%9e%a0%e1%9e%91%e1%9f%86%e1%9e%96%e1%9f%90%e1%9e%9aamazon%e1%9e%82%e1%9e%ba%e1%9e%87%e1%9e%b6%e1%9e%a2%e1%9f%92%e1%9e%9c%e1%9e%b8%e1%9f%8a/
0 notes