#ស្នេហា
Explore tagged Tumblr posts
Text
ចង់អោយពេលវេលាឈប់ត្រឹមនេះ…
“ចង់អោយពេលវេលាឈប់ត្រឹមនេះ…” ជាឃ្លាមួយដែលខ្ញុំទើបតែបានអានពីរឿង “សន្យារក្សាមិនបាន” របស់អ្នកនិពន្ធ ឈាង សុម៉ាលីន។ នេះជារឿងប្រលោមលោកមនោសញ្ចេតនា។ អានមកដល់ត្រឹមវគ្គទី ៩ ហើយ ខ្ញុំចាប់អារម្មណ៍ជាមួយនឹងឃ្លានេះណាស់។ វាមិនមែនជាឃ្លាថ្មី ដែលខ្ញុំទើបតែបានអាននោះទេ។ ឃ្លានេះមានសឹងគ្រប់រឿងដែលខ្ញុំបានអានទៅហើយតាមបទពិសោធន៍អានរាប់លានឆ្នាំមកនេះ។ តែយ៉ាងណាក៏ដោយ ឃ្លានេះធ្វើឲ្យខ្ញុំគិតដល់ថា តើមានប៉ុន្មានដងក្នុងជីវិត…

View On WordPress
1 note
·
View note
Text
ការរំដោះខ្លួនពីស្នេហា
ការរំដោះខ្លួនពីស្នេហាRANÇON DE L’AMOUR ថ្វីត្បិតតែព្រះជាម្ចាស់ទ្រង់មានសេចក្តីករុណាធំធេងពន្លឹកយ៉ាងណាក្តី ព្រះអង្គក៏ទ្រង់ពុំមានបំណងឲ្យមនុស្សលោកទាំងមូលសប្បាយងប់ងល់ក្នុងស្នេហាឡើយ ។ គឺជាប្រភពឥតព្រំដែននៃសេចក្តីត្រេកត្រអាលមែន ក៏ប៉ុន្តែវាជាឧបសគ្គដ៏ធ្ងន់ធ្ងរណាស់ដែរ ។ ការប្រព្រឹត្តកាមកិច្ចដោយឈរ បុរសស្ត្រីនឹងជួបប្រទះផលវិបាកដូចតទៅ ៖…

View On WordPress
0 notes
Text

ស្នេហា
#amar#khmer#ស្រឡាញ់#សាភ័ណភ្ពពណ៌ស្វាយ#Aesthetic#ពណ៌ស្វាយ#greco-romano#purple#purple Aesthetic#purple💜#world purple#estatua#arte#artist#artwork#art#artists on tumblr#traditional art#Egito#egitto#អេហ្ស៊ីប#light#light aesthetic#neon#neonsign#neon aesthetic#neon purple#neon pink
22 notes
·
View notes
Text
តើចឹងមែនអត់ស្រីៗ? នារីៗតែងប្រាថ្នាចង់ឲ្យសង្សារធ្វើនូវ...
តើចឹងមែនអត់ស្រីៗ? នារីៗតែងប្រាថ្នាចង់ឲ្យសង្សារធ្វើនូវ…
នារីៗតែងប្រាថ្នាចង់ឲ្យសង្សារធ្វើនូវចំណុចទាំងនេះដាក់ខ្លួន តែមិនហ៊ាននិយាយនោះទេ។ មនុស្សប្រុស��្រូវចេះរៀនយល់ចិត្តមនុស្សស្រីផង។ ពេលខ្លះ មនុស្សស្រីមិននិយាយមិនមែនមានន័យថា នាងមិនចង់បានបែបនេះនោះទេ គ្រាន់តែមិនហ៊ាននិយាយ អ៊ីចឹងហើយត្រូវចេះផ្អែមល្ហែមខ្លះផង។ បើនៅមិនដឹងទៀត ខាងក្រោមនេះហើយជាអ្វីដែលនារីប្រាថ្នាចង់បាន…
View On WordPress
0 notes
Text
ចំណុចខុសគ្នា ៤ យ៉ាងរវាងបុរស និងនារី មានការយល់ឃើញ ពេលជាប់ដានអតីតកាល
មិនថាមនុស្សស្រី ឬប្រុសទេ ប្រាកដជាមានអតីតកាលជាមួយសង្សារ។ តែសម្រាប់នារី និងបុរសមានការយល់ឃើញខុសគ្នាពី ex ហើយបញ្ហាអាចរីករាលដាលទៅជាធំថែមទៀតផង៖ ១.របស់ដែលបន្សល់ទុកដោយអតីត ស្រីៗចិត្តម��នសូវទូលាយប៉ុន្មានទេដែលទទួលយករឿងនេះបាន។ ព្រោះគិតថា មិត្តប្រុសខ្លួននៅនឹកនាអតីតសង្សារគេ ហើយបើនាងបែកគ្នាជាមួយអ្នកចាស់…
View On WordPress
0 notes
Audio
ស្នេហា នេះឬសេចក្តីស្នេហា? ខ្ញុំខ្លាចសេចក្តីស្នេហា ខូចចិត្តក៏ព្រោះស្នេហា យ៉ាងណាទើបដោះស្រាយបាន!
3 notes
·
View notes
Text
ជីវិត
រវល់ណាស់ គ្មានពេលទំនេរទេ ។ ហត់នឿយដែរទេ ? ចាស៎ ហត់ខ្លាំងណាស់ ! ប៉ុន្មានឆ្នាំមកនេះដែលស្គាល់ពាក្យថាដើរលេងទេ ? ពេលដែលគេបបួលដើរលេង ខ្ញុំក៏ចង់ទៅខ្លាំងណាស់ដែរ អ្នកណាមិនចង់សប្បាយ តែវាមិនអាច ។ អង្គុយមើលតែរូបថតប្អូនដើរលេង មិត្តដើរលេង អ្នករួមការងារដើរលេងក៏សប្បាយចិត្តដែរ ។ គ្រាន់តែនឹកដល់រូបភាពដំណើរកម្សាន្តក៏ខ្ញុំអាចញញឹមបានហើយ ។
គ្រួសារ
សូម្បីតែពេលទៅជួបឪពុកម្ដាយស្ទើតែមិនមានផង ។ បានត្រឹមតែវីដេអូខលរាល់ថ្ងៃ ។ សួរថាខ្ញុំចង់មានពេលវេលាមើលថែពួកគាត់ដែរឬទេ ? ខ្ញុំចង់ខ្លាំងណាស់ ខ្ញុំចង់ទទួលទានអាហារជុំគ្រួសារ ខ្ញុំចង់បើកភ្នែកមកដើម្បីឃើញស្នាមញញឹមអ្នកមានគុណរបស់ខ្ញុំមុនគេ ។ ខ្ញុំចង់អោយពួកគាត់ឈប់លំបាកកាយលំបាកចិត្ត ខ្ញុំចង់ផ្ដល់របស់ល្អទៅគាត់គ្រប់យ៉ាងដោយដៃទាំងពីររបស់ខ្ញុំ ។
ស្នេហា
គេសួរថានៅម្នាក់ឯងយូរ ចង់មានគូរនឹងគេទេ គ្មានចម្លើយទេ ។ មិនចង់ច្រើនជាងចង់ ។ សរុបមកគ្មានពេលគិតអំពីរឿងនេះទេ ។ មិនចង់ហត់រឿងការងារហើយ មកឈឺក្បាលនឹងរឿងបែបនេះទៀតទេ ។ ពេលណាពេលហ្នឹងទៅ មិនទៅខ្វល់ទេ ។
ក្ដីស្រម៉ៃ
មានក្ដីស្រម៉ៃឬអត់ ? មានតើ ហើយមានច្រើនទៀត តែត្រូវសម្រេចម្ដងមួយ ត្រូវដើរម្ដងមួយជំហាន ។ ទម្លាប់ធ្វើអ្វីតែម្នាក់ឯង មិនសូញសាញច្រើន មិនហត់មាត់ហត់ចិត្ត គ្មាននរណាគ្រប់គ្រងនរណា ខ្ញុំមិនចូលចិត្តអោយនរណាមកបញ្ជាខ្ញុំឆ្វេងស្ដាំទេ ខ្ញុំមានទំនួលខុសត្រូវចំពោះការងារខ្ញុំ ។
មិត្តភាព
មិត្តភក្ដិល្អ ? មានតែ១ទេ ខ្ញុំចែករំលែករឿងគ្រប់យ៉ាងជាមួយគាត់ (ប៉ុន្តែខ្ញុំមិនប្រាកដទេថាខ្ញុំជាមិត្តល្អសម្រាប់គាត់ឬអត់) តែមានប្អូនស្រីល្អ៣នាក់ ប្អូនប្រុសល្អ៣នាក់ ហើយក្រៅពីនោះគឺបងប្អូនឪពុកម្ដាយរបស់ខ្ញុំដែលស្និទ្ធស្នាល និងចែករំលែកបានគ្រប់រឿង ។ កូនសិស្សល្អៗជាទីស្រលាញ់របស់ខ្ញុំ មនុស្សល្អៗដែលចូលមកក្នុងជីវិតរបស់ខ្ញុំហើយត្រូវការខ្ញុំ ។ មែនហើយមិត្តរួមការងាររបស់ខ្ញុំក៏ល្អដែរ ។ ពួកយើងចេះជួយគ្នា មិនមើលបំណាំ��្នា មិនផ្ចាញ់ផ្ចាលគ្នា មិនច្រនែនគ្នា និងចេះព្រួយបារម្ភពីគ្នា ។ ពួកយើងមិនចេះផ្អែមល្ហែមទេ ឃើញខុសថាខុស ឃើញត្រូវថាត្រូវ ស្មើដើមស្មើចុង មិនល្អតែនៅខាងមុខ ហើយនៅខាងក្រោយនិយាយអាក្រក់ពីគ្នានោះទេ ។
ចំណីអាហារ
អាហារ ? ខ្ញុំមិនរើសច្រើនទេ អ្វីក៏ញ៉ាំបានដែរ មើលតែមាឌទៅដឹងហើយ ។ 😁
កីឡា
កីឡា ? កាលពីនៅថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ ខ្ញុំធ្លាប់លេងបាល់ទាត់ និងបាល់ទះ ចំនែកបាល់បោះវិញ លេងមិនកើតទេ កម្ពស់ខ្ពស់ខ្លាំងពេក ។ 😁 ប៉ុន្តែខ្ញុំចូលចិត្តហែលទឹកណាស់ ហែលមិនទៅមុខមែន តែមិនលិចទេ ។ 😂
សិល្បះ
សិល្បះ ? ខ្ញុំចូលចិត្តច្រើនទម្រង់ ។ និពន្ធ លេងភ្លេង រាំ ច្រៀង និងសម្ដែង ។ គូររូបក៏ខ្ញុំចូលចិត្តដែរ ។ ខ្ញុំគូររូបស្អាតណាស់ ។ ទេពកោសល្យពីកំណើត ។ ☺️ និយាយដល់ការរាំកាលនៅពីតូចខ្ញុំធ្លាប់ហាត់របាំមួយចំនួនដែរ ។ ចំនែកភ្លេងវិញធ្លាប់ហាត់ផ្លុំខ្លុយ និងលេងព្យាណូ តែខ្ញុំគ្មានដុងភ្លេងទេ ខ្ញុំដឹង ។ ចំនែកច្រៀងវិញ កាលនោះធ្លាប់រៀនច្រៀងចម្រៀងជប៉ុន ហើយឡើងច្រៀងនៅមហោស្រពចតុមុខជាមួយមិត្តរួមជំនាន់ និងសិស្សច្បង ។ ម្យ៉ាងទៀតអោយតែមានកម្មវិធីដឹង��ែមិនដែលបាត់មុខទេ ច្រៀងរហូត ។ ទោះឥឡូវវ័យជ្រេហើយក៏នៅតែពេញចិត្តទាំងអស់នេះ ។
កសិកម្ម
ការងារកសិកម្ម ? ខ្ញុំចូលចិត្តណាស់ ។ ខ្ញុំចូលចិត្តដាំបន្លែ ផ្លែឈើ និងផ្កា តែខ្ញុំមិនចូលចិត្តចិញ្ចឹមសត្វទេ ។ ខ្ញុំមិនចូលចិត្តភាពរញ៉េរញ៉ៃ និងភាពកខ្វក់ទេ ពីព្រោះខ្ញុំខ្ជិលរៀបចំណាស់ ។ មិនចង់រវល់ហើយរវល់ទៀត ធុញ ។ 😑
សកម្មភាពពេលទំនេរ
ពេលទំនេរ ? ចូលចិត្តនៅម្នាក់ឯង សរសេររឿង សរសេរចម្រៀង រាំ និងថតវីដេអូ ។ បើមានលុយច្រើនឆ្លៀតដើរផ្សារទិញរបស់ញ៉ាំ ដើរភ្លក់ម្ហូប ។ រឿងសម្លៀកបំពាក់ កាបូប ស្បែកជើង គ្រឿងសម្អាង ខ្ញុំមិនសូវខ្វល់ទេ ។ មានតែលេការពារកម្ដៅថ្ងៃ ខ្មៅដៃគូចិញ្ចើម ក្រែមមួយបំពង់ គឺគ្រប់គ្រាន់ ។ទឹកអប់ ?កម្របាញ់ណាស់ ក្លិនក្រអូបពីធម្មជាតិហើយ។ 😂
ពណ៌
ពណ៌ ? ខ្ញុំចូលចិត្តពណ៌ខៀវ និងពណ៌លឿងជាងគេ ? សម្រាប់សម្លៀកបំពាក់ និងឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃខ្ញុំមិនរើសពណ៌ទេ ។ ខ្ញុំមើលទៅលើម៉ូដ គុណភាព ភាពងាយស្រួល និងតម្លៃ ។
ផ្កា
ផ្កា ? ខ្ញុំចូលចិត្តតែផ្កាទុយលីបតែមួយគត់ ។ ប៉ុន្តែផ្កាឈូករ័ត្នស្អាតដែរ ។ ក្រៅពីនេះផ្កាអ្វីក៏ខ្ញុំមិនស្រលាញ់ដែរ ។ វាគ្រាន់តែជាផ្កាលម្អរប៉ុណ្ណោះ ។
ការងារស្ម័គ្រចិត្ត
ការងារស្ម័គ្រចិត្ត ? ខ្ញុំចូលចិត្តចូលរួមសកម្មភាពមនុស្សធម៌ ការលើកកម្ពស់ស្ត្រី និងគាំពារកុមារ និងកិច្ចការពារបរិស្ថាន ។ ខ្ញុំមានមោទនភាពចំពោះអ្នកដែលបានលះបង់កម្លាំងកាយចិត្ត និងថវិការផ្ទាល់ខ្លួនដើម្បីចូលរួមអភិវឌ្ឍន៍សង្គម និងមនុស្សជាតិ។
ពណ៌នៃពិភពលោក
តើចង់អោយពិភពលោកទាំងមូលមានពណ៌អ្វី ? ខ្ញុំចង់អោយមាន៤ពណ៌ គឺពណ៌ខៀវដែលតំណាងអោយសេរីភាព ពណ៌សតំណាងអោយសន្តិភាព ពណ៌ផ្កាឈូកតំណាងអោយក្ដីស្រឡាញ់ និងពណ៌លឿងតំណាងអោយភាពរុងរឿងត្រចេះត្រចង់ជាដរាប ។
ថ្ងៃអវសាននៃពិភពលោក
បើថ្ងៃនេះជាថ្ងៃអវសាននៃពិភពលោក ខ្ញុំនឹងនិយាយពាក្យប៉ុន្មាននេះទៅកាន់មនុស្សជាទីស្រលាញ់ទាំងអស់របស់ខ្ញុំ ៖ សូមទោសសម្រាប់យ៉ាង អរគុណសម្រាប់គ្រប់យ៉ាង ខ្ញុំស្រលាញ់អ្នកទាំងអស់គ្នា ។ យើងត្រូវតែតស៊ូជំនះឧបសគ្គដល់ដង្ហើមចុងក្រោយ ទោះផែនដីនេះរលាយ ក៏នៅមានភពផ្សេងជាច្រើនទៀតដែរ ។ រៀនរស់ក្នុងបរិបថថ្មី បន្ស៊ាំខ្លួនទៅនឹងបរិយាកាសថ្មី ហើយដើម្បីបានស្គាល់អ្វីថ្មីៗទាំងអស់នេះ គឺដាច់ខាតកុំបណ្ដោយខ្លួនអោយដេករង់ចាំសេចក្ដីស្លាប់ ៕
ធន់សោភា- THONN Sophea
គ្មាននរណាសួរទេតែខ្ញុំចង់ឆ្លើយ 😁
អានហើយមានអារម្មណ៍យ៉ាងម៉េច ?
រាត្រីសួស្តីមនុស្សសត្វទាំងឡាយ ! ♥️
1 note
·
View note
Text
សៀវភៅកាមាចំប៉ា
ជំពូក ២ តុងកឹង (LE TONKIN) ដូចជាលើកមុនៗដែរ យើងត្រូវរក្សាឈ្មោះចាស់ទុកនៅដដែល ហើយត្រូវហៅប្រទេសយៀកណាមខាងជើងថា តុងកឹង វិញ ។ ដើម្បីកុំឲ្យខុសពីប្រទេសអណ្ណាម និងកូសាំងស៊ីន យើងត្រូវយកបញ្ហាជាតិសាសន៍ និងភិនភាគមនុស្សមកសិក្សាមុនគេ ។ ដើមកំណើតយួនតុងកឹង ប្រជាជនមួយភាគធំដែលរស់នៅតុងកឹង សុទ្ធតែជាអ្នកឡើងមកពីប្រទេសអណ្ណាមកណ្ដាល ។ ដូច្នេះ ចិត្តគំនិត…

View On WordPress
#កាមាចំប៉ា#កាមាចំប៉ា#ការរួមភេទ#ចិន#ជនជាតិមឿង#ជនជាតិម៉យ#តុងកឹង#ប្រ��ាប់បន្តពូជ#ប្រដាប់ភេទ#ភេទ#យួនកាត់ចិន#ស្នេហា#ស្រីចិន#ស្រីតុងកឹង#ស្រីយួន#អណ្ណាម
0 notes
Photo

#មានមិត្តជាកញ្ចក់ មានរឿងរ៉ាវជាច្រើនដែលខ្លួនយើងបានលាក់បាំងទុកក្នុងចិត្តតែម្នាក់ឯង មិនអាចប្រាប់នរណាម្នាក់បាន ទោះចង់និយាយរឿងរ៉ាវទាំងនោះឱ្យធូរចិត្ត ក៏មិនអាចធ្វើបាន ព្រោះតែយើងគ្មានទំនុកចិត្តទៅលើមិត្តភាពពិតប្រាកដ។ និស្ស័យមនុស្សយើងម្នាក់ៗមិនដូចគ្នាទេ រវាងទំនាក់ទំនង ការរាប់អាន ការស្រឡាញ់ គ្រួសារ ស្នេហា មិត្តភក្រ័ ម្រាក់ ក្លើ។ មានការប្រាស្រ័យទាក់ទងមិត្តភក្រ័ច្រើនគឺជារឿងល្អហើយ ប៉ុន្តែនៅក្នុងដំណើរនៃជីវិតរបស់យើងម្នាក់ៗ បើយើងមានមិត្តពិតប្រាកដ ២នាក់ ឬ៣នាក់ គឺគ្រប់គ្រាន់ហើយ។ មិត្តភក្រ័ពិតប្រាកដរបស់យើង អាចជាកញ្ចក់សម្រាប់ឆ្លុះរូបយើងឱ្យឃើញកាន់��ែច្បាស់ ថាសកម្មភាពយើងធ្វើត្រឹមត្រូវឬគួរកែប្រែ។ មិត្តភក្រ័ដែលហ៊ានប្រាប់ ឬ ហ៊ានផ្តល់មតិត្រលប់ដោយមិនខ្លាចយើងខឹង អន់ចិត្ត ប៉ុន្តែអ្វីដែលមិត្តធ្វើគឺដើម្បីចង់ឱ្យយើងល្អ និងចេះកែប្រែកំហុសដែលយើងខ្លួនឯងមិនបានមើលឃើញ។ គ្មានមិត្តភាពណាមួយដែលល្អឥតខ្ចោះទេ ប៉ុន្តែមិត្តភាពដ៏ពិតប្រាដកនេះនឹងធ្វើឱ្យយើងមានភាពកក់ក្តៅក្នុងចិត្ត ហើយមិត្តភក្រ័បែបនេះគឺប្រៀបបានដូចជាការរួមបញ្ចូលរវាងគ្រូនឹងគ្រួសារ។ អត្ថបទ៖ ម៉ៃ សារុន សម្រួលអត្ថបទ៖ ថុន ថាវរី https://www.instagram.com/patricktola/p/CYGAEuYLaAt/?utm_medium=tumblr
0 notes
Photo

✍🏼ស្នេហា និងគ្រួសារ ❌កុំរៀបការ បើអ្នកស្រលាញ់ដៃគូររបស់អ្នកព្រោះតែ សម្រស់របស់គេ ឬដោយសារតែចំណង់តណ្ហាមួយពេល ❌កុំរៀបការ បើអ្នកមិនទាន់មានមុខរបរ និងប្រាក់ចំណូល ច្បាស់លាស់ ❌កុំរៀបការ ដោយសារតែសម្លឹងឃើញទ្រព្យសម្បត្តិរបស់គេ ❌កុំរៀបការ ព្រោះតែការអាណិត ❌កុំរៀបការ ដោយសារចង់ឈ្នះចិត្តអ្នកដទៃ ឃើញអ្នកចាស់ការចោល ក៏រកដៃគូរថ្មីមកបញ្ឈចិត្ត ❌កុំរៀបការ ដោយសារមិត្តភក្តិគេការអស់ហើយ ❌កុំរៀបការ ដោយសារតែតាមគ្រួសារ បង្ខិតបង្ខំ។ ពេលការហើយមិនមែនគ្រួសារជាអ្នកនៅជាមួយទេតែគឺជារូបយើង សម័យនេះមិនមែនសម័យទុំទាវទៀតទេ យើងគួរតែជ្រើសរើសគូស្រករដោយខ្លួនឯង។ ❌កុំរៀបការ ព្រោះតែយើងអាយុច្រើន ។ អាយុច្រើន ឬតិចមិនសំខាន់ទេ សំខាន់ត្រៀមខ្លួនហើយឬនៅ។ ការរៀបការមិនមែនជាថ្ងៃជោគជ័យនៃស្នេហាទេ តែវាជាថ្ងៃបិទបញ្ចប់ជីវិតនៅលីវរបស់យើងតែប៉ុណ្ណោះ។ ការរៀបការដោយសារតែហេតុណាមួយ នោះមិនយូរមិនឆាប់ ក៏គួរតែបែកគ្នា សម្រេចចិត្តឲ្យច្បាស់មុននឹងរៀបការ "ការធ្វើស្រែចំការអាចធ្វើខុសមួយឆ្នាំត្រូវមួយឆ្នាំ ប៉ុន្តែបើរើសគូស្រករខុសគឺខុសហើយ។ #ភូមិគំនិត & អត្ថបទ៖ រដ្ឋា គន្ធា @khim_sothea https://www.instagram.com/p/CT8y6FKFJPY/?utm_medium=tumblr
0 notes
Text
លក្ខណៈ៨យ៉ាងដែលបង្ហាញពីបុរស/ស្រ្ដី ចងមេត្រីស្នេហា
បុរសស្រ្តីរមែងចងមេត្រីស្នេហាដោយរបៀប៨យ៉ាង
(១) ធ្វើចរិតស្រគតស្រគំ
(២) ស្រស់ស្រាយដាក់គ្នា
(៣) និយាយទៀងទាត់ស្មោះស្មាន
(៤) ពោលពាក្យពិរោះ
(៥) នឹករលឹកចង់ជួបមុខ
(៦) តែងខ្លួនហ៊ឺហាខុសជនដទៃ
(៧) ជូនអំណោយ (ផ្កា…)
(៨) ស្មោះស្ម័គ្រ
(ដកស្រង់ចេញពីច្បាប់ស្រីព្រះអង្គឌួង)
ប្រភពមកពីៈ salarean
View On WordPress
0 notes
Text
☆ស្នេហា・Cambodia・Laputa Castle in the Sky・Benmeria Ruins☆
☆ស្នេហា・Cambodia・Laputa Castle in the Sky・Benmeria Ruins☆

View On WordPress
0 notes
Text
ស្នេហា ជាអ្វីទៅ?
តើអ្នកដឹងទេថា«ស្នេហា»មានឥទ្ធិពលយ៉ាងណា???
«ស្នេហា» ធ្វើអោយអ្នកអាចហោះហើរបានដោយគ្មានស្លាប ហើយក៏អាចអោយអ្នកធ្លាក់មកវិញបាន
«ស្នេហា» ធ្វើអោយបេះដូងអ្នកមានរបួស តែក៏អាចធ្វើអោយរបួសនោះជាវិញដែរ
«ស្នេហា» ធ្វើអោយអ្នកញញឹម តែក៏ធ្វើអោយអ្នកយំបានដែរ
«ស្នេហា» ធ្វើអោយអ្នកចេះអត់អោននិងលើកលែងចំពោះកំហុសរបស់គ្នា តែក៏អាចធ្វើអោយអ្នកសងសឹកអ្នកដែលធ្វើបាបបេះដូងអ្នកដែរ
«ស្នេហា» ធ្វើអោយអ្នកស្អប់វានិងខ្លាចរអាវា តែក៏អាចធ្វើអោយអ្នកប្រាថ្នាចង់បានវាម្ដងទៀតដោយមិនរាងចាលដែរ
«ស្នេហា» ធ្វើអោយបេះដូងអ្នករលាយដូចអំបិលត្រូវទឹក តែក៏អាចធ្វើអោយបេះដូងមួយនេះរឹងដូចថ្មដាដែរ
ទាំងអស់នេះហើយដែលហៅថា«ស្នេហា»មែនទេ😭? ….

0 notes