#អណ្ណាម
Explore tagged Tumblr posts
Text
សៀវភៅកាមាចំប៉ា (៣)
ជំពូក ៣ ប្រទេសខ្មែរ (LE PAYS KHMER) យើងបានចាកចេញពីតុងកឹង ធ្វើដំណើរចុះមកភូមិភាគខាងត្បូងនៃជ្រោយឥណ្ឌូចិន ដោយបត់មកខាងឆ្វេងបន្តិចដើម្បីចូលទៅក្នុងទឹកដីនៃប្រទេសខ្មែរ ។ ដើមកំណើតប្រទេសខ្មែរ (Origines) កាលពីប្រាំសតវត្សមុន ប្រទេសខ្មែរបានស្រូបយកព្រះរាជអាណាចក្រចំប៉ា ហើយមានដែនដីលាតសន្ធឹងចូលយ៉ាងជ្រៅទៅក្នុងប្រទេសអណ្ណាម និងកូសាំងស៊ីនទាំងមូល…

View On WordPress
#កាមាចំប៉ា#កាមាចំប៉ា#ចាម#តុងកឹង#បែបដូនតា#ប្រពន្ធចុង#ប្រពន្ធដើម#ប្រុសខ្មែរ#��៉ាឡេ#ល្បិចស្នេហា#ស្រីខ្មែរ#ស្រីចិន#ស្រីយួន#អណ្ណាម
1 note
·
View note
Text
ជនជាតិយួន មានឈ្មោះដើមថា យូវ៉េ ឫណាំវៀត មានអម្បូរនៅក្នុងពូជម៉ុងហ្គោល មានដើមកំណើតដំបូងនៅក្នុងប្រទេសចិនដីគោកសព្វថ្ងៃនេះ គឺរស់នៅម្ដុំខាងត្បូងក្រុងសៀងហៃ នៅលើដីទំនាបនៃទន្លេយ៉ងសេ មិនមែនជាជនជាតិដើម នៅក្នុងតំបន់ឥណ្ឌូចិននោះទេ។ ដោយមានចម្បាំង ជាមួយនឹងពួកចិនផង និងមានហេតុភេទផ្សេងៗទៀត ជនជាតិយួន ក៏ធ្វើដំណើរឆ្ពោះមកទិសខាងត្បូង។ ពួកនេះបានតាំងនៅដំបូងលើទំនាបនៃទន្លេក្រហម ឬតុងកឹង ដែលមានរាជធានីឈ្មោះថា ដុងគិញ ក្រោយមកទៀតគេហៅថា ហាណូយ ។
លុះដល់ឆ្នាំ៩៣៩ ទើបពួកយួនបានមកតាំងស៊ប់នៅក្នុងដែន តុងកឹង ដែលគេនិយមហៅថា បាក់គី ( ទឹកដីតុងកឹង មានពួកម៉េវ , ថៃ , ម៉ន។ល។ រស់នៅមុនជនជាតិយួន)។ ដោយទឹកដីតុងកឹង ឬ បាក់គី ទឹកដីតូចចង្អៀតពេក ពួកជនជាតិយួន ក៏ធ្វើចម្បាំងពង្រីកទឹកដីរបស់ខ្លួន មកលើប្រទេសចាម (ប្រទេសចម្ប៉ា) ដែលនៅខាងត្បូងតុងកឹង ដើម្បីនឹងយកនគរចាម បាន ពួកយួនប្រើពេលវរលា ពីឆ្នាំ៦០៥ រហូតដល់ឆ្នាំ១៦៩៧ សរុបគឺស្មើ១០៩២ឆ្នាំ។ ទីក្រុងពិជ័យ ដែលជារាជធានីនៃប្រទេសចាម ត្រូវពួកយួនយកបាននៅក្នុងឆ្នាំ ១៤៧០។ ពេលបាននគរចាម ហើយ យួនឱ្យឈ្មោះថា អណ្ណាម ឬ ទ្រុងគី ដែលមានរាជធានីឈ្មោះ ក្រុងវ៉េ ។
ដោយឃើញដីខ្មែរនៅម្ដុំកម្ពុជាក្រោម មានជីជាតិល្អ ជនជាតិយួន ក៏ចាប់ផ្ដើមពង្រើកទឹកដីរបស់ខ្លួនមកលើកន្លែងនោះបន្ថែមទៀត ដោយការចាប់ផ្ដើមពីការខ្ចីដី នៅសម័យព្រះបាទជ័យជេដ្ឋាទី២ ដែលមានប្រពន្ធយួន។ ពួកយួនត្រូវប្រើពេលពីឆ្នាំ១៦១៨ រហូតដល់ឆ្នាំ១៩៤៩ គឺស្មើនឹងរយ:ពេល ៣៣១ ឆ្នាំ ទឹកដីកម្ពុជាក្រោម ស្ថិតនៅក្នុងកណ្តាប់ដៃរបស់យួន ក្នុងសម័យអាណានិគមបារាំង ពួកបារាំងបានកាត់ឱ្យស្ដេចយួនបាវដាយ។ ដីខ្មែរនៅកម្ពុជាក្រោម យួនឱ្យឈ្មោះហៅថា កូសាំស៊ីន ឬណាំគី ។ ចំណែកទីក្រុងព្រៃនគរ ពួកយួនប្ដូរហៅទីក្រុងសៃហ្គន ឬទីក្រុងហូជីមិញ។
ក្រោយពីហូជីមិញ ដណ្ដើមបានឯករាជ្យពីអាណានិគមបារាំង ឆ្នាំ១៩៥៤ រំលងបានមួយឆ្នាំ ក្នុងឆ្នាំ១៩៥៥ ប្រទេសយួន ត្រូវប្រឈមមុខសង្គ្រាមជាមួយនឹងអាមេរិក ដែលមកទប់ទល់លទ្ធិកុម្មុយនិស្តនៅក្នុងឥណ្ឌូចិនបន្ត ក៏បង្កឱ្យសង្គ្រាមនោះឆាបឆេះចូលដល់��្រទេសខ្មែរនិងប្រទេសឡាវ។ ហូជីមិញ បានប្រើឱ្យពួកកុម្មុយនិស្ត ដែលគាត់បង្កើតតាំងពី សម័យអាណានិគមបារាំង ចាប់ផ្ដើមប្រឆាំងនឹងរដ្ឋាភិបាលខ្មែរនិងរដ្ឋាភិបាលឡាវដោយមានកងទ័ព យួនយៀកកុង ជាខ្នងបង្អែក។ រហូតដល់ឆ្នាំ១៩៧៥ ពួកកុម្មុយនីស្តទាំងបីប្រទេស មាន ខ្មែរ យួន ឡាវ ទទួលបានជោគជ័យឈ្នះអាមេរិកនិងពួកសេរី។ តែអ្វីដែលមិននឹកស្មានដល់ ពួកយួនអាចគ្រប់គ្រងបានតែប្រទេសយួន និងប្រទេសឡាវតែប៉ុណ្ណោះ ចំណែកប្រទេសខ្មែរវិញ មនុស្សដែលហូជីមិញ ទុកចិត្តបំផុតគឺនួនជា បែរជាសហការគ្នា ជាមួយប៉ុលពត ងើបបះបោមិនព្រមស្ថិតនៅក្រោមការគ្រប់គ្រង របស់យួនទៅវិញ។
គេនិយាយថាជនជាតិយួន អាចសន្សំទឹកដី តាំងពីគ្មានទឹកដីមួយដុំ នៅ១០០ឆ្នាំមុនគ.ស លុះត្រាតែបានដីយ៉ាងធំទូលាយរហូតដល់ពេលសព្វថ្ងៃនេះ។ ចំណែកខ្មែរយើងវិញ ខាងលិចក៏បាត់ ខាងកើតក៏បង់ កណ្ដាលលិចលង់ ស្ទើរលស់ព្រលឹង ដូចជាបងប្អូនបានដឹងស្រាប់ហើយខ្មែរសព្វថ្ងៃនេះ ចាប់តាំងពីឆ្នាំ១៩៧៩ យួនវាមិនដែលប្រលេងយើងទេ។

1 note
·
View note
Text
សិក្សាប្រវត្តិសាស្ត្រ ៖ ទឹកដីកម្ពុជាក្រោមជាទឹកដីវៀតណាមពីយូរយារមកហើយ ឬ ក៏ទឹកដីខ្មែរដែលបារាំងកាត់ឲ្យវៀតណាមនៅឆ្នាំ ១៩៤៩ ?
កម្ពុជាក្រោមជាផែនដីមួយភាគស្ថិតនៅប៉ែកខាងកើតប្រទេសកម្ពុជាបច្ចុប្បន្ន។ កាលដើមឡើយផែនដីនេះ មានឈ្មោះហៅថា កម្ពុជាទឹកលិច នៅជាប្រជុំកោះនៅឡើយ ព្រោះកាលសម័យនោះ មានតែកម្ពុជាកណ្ដាលទេ ដែលជាដែនដីគោក ។ នៅទីនោះ ពុំសូវមានពលរដ្ឋខ្មែររស់នៅទេ ព្រោះខ្មែរពុំសូវចូលចិត្តរស់នៅតាមមាត់ទឹកដែលមានរបរនេសាទត្រី។
អ៊ីចឹងហើយ ព្រះមហាក្សត្រខ្មែរក៏ពុំបានយកព្រះទ័យទុកដាក់ត្រួតពិនិត្យផែនដីនោះឱ្យបានហ្មត់ចត់ប៉ុន្មានដែរ ។ លុះប្រហែលមួយរយឆ្នាំក្រោយមក កម្ពុជាទឹកលិចក្លាយជាដែនដីគោក ដោយសារដីល្បាប់ទន្លេមេគង្គហូរចាក់ ។ ពេលនោះ ប្រជារាស្ត្រខ្មែរបាននាំគ្នាទៅរស់នៅយ៉ាងកុះករ ថែមទាំងមានកំពង់ផែមួយយ៉ាងធំគឺកំពង់ផែព្រៃនគរ។ កាលនោះ ពុំទាន់មានជនជាតិវៀតណាមចូលមករស់នៅក្នុងទឹកដីកម្ពុជាក្រោមនៅឡើយ ។
លុះដល់រាជ្ជកាលស្តេចជ័យជេដ្ឋាទី២ពីឆ្នាំ១៦១៨ – ១៦២៨ក្រោយស្តេចអង្គនេះ យកបុត្រីស្តេចអ��ណ្ណាម ឈ្មោះ ង្វៀង ង៉ុកវ៉ាន់ ជាកូនទី៨ ធ្វើជាមហេសីមកក្នុងន័យដើម្បីរឹតចំណងសម្ព័ន្ធមិត្តជាមួយអណ្ណាមដើម្បីទប់ទល់ជាមួយសៀមដែលចេះតែឈ្លានពានកម្ពុជា ។ ប៉ុន្តែចំណងមិត្តភាពនេះស៊ីជម្រៅហួស ហេតុនេះបានធ្វើឲ្យជនជាតិមួយនេះ ក៏ចាប់ផ្ដើមទន្ទ្រានចូលមករស់នៅក្នុងទឹកដីកម្ពុជាក្រោមបន្តបន្ទាប់គ្នារហូតមក។
មហេសី ង្វៀង ង៉ុកវ៉ាន់ នេះហើយ ដែលបានខ្ចីដីខ្មែរពីព្រះបាទជ័យជេដ្ឋាទី២ ឱ្យជនជាតិវៀតណាមមករស់នៅ ក្នុងកិច្ចសន្យាត្រឹមតែ៥ឆ្នាំប៉ុណ្ណោះ ប៉ុន្តែអាណ្ណាមមិនបានសងឱ្យខ្មែរវិញទេ ។ ឆ្នាំ ១៦២៣ ស្តេចអណ្ណាមបានបញ្ជូនបេសកជនមួយក្រុមមកសុំស្តេចខ្មែរអនុញ្ញាត្តឈប់យកពន្ធអាករនានាក្នុងភូមិភាគក្រុងព្រៃនគរ ។ ដោយយល់ពីមនោសញ្ចេតនាមិត្តភាពនេះ ស្តេចជ័យជេដ្ឋាទី២ ក៏អនុញ្ញាតតាមការស្នើសុំរបស់ស្តេចអាណ្ណាម ។
ជំនាន់ក្រោមការគ្រប់គ្រងរបស់ព្រះបាទជ័យជេដ្ឋាទី២ ប្រទេសកម្ពុជាស្ថិតនៅក្នុងសភាពវឹកវរ និងក្នុងឥទ្ធិពលជាតិវៀតណាមកាន់តែធ្ងន់បន្តិចម្ដងៗ។វៀតណាមបានចូលមករាតត្បាតទឹកដីកម្ពុជាក្រោមចាប់តាំងពីពេលនោះមក ប៉ុន្តែ ពុំទាន់បានកាន់កាប់ទឹកដីរបស់ខ្មែរផ្ទាល់នៅឡើយ ព្រោះប្រជារាស្ត្រដែលជាម្ចាស់ទឹកដី បានធ្វើសង្គ្រាមប្រឆាំងតបតទល់នឹងវៀតណាមជានិច្ច ។
ប៉ុន្តែបើយោងតាមឯកសារមួយរបស់ខ្មែរក្រហមឈ្មោះសៀវភៅខ្មៅនិយាយថាមុនអាណានិគមបារាំងត្រួតត្រាខ្មែរក្រោមទឹកដីខ្មែរក្រោមពុំទាន់ធ្លាក់ចូលកណ្ដាប់ដៃអណ្ណាមទាំងស្រុងទេ ពោលគឺនៅប្រទាញប្រទង់ខ្មែរតស៊ូប្រឆាំងកាន់កាប់ខេត្តក្រុងនិងកោះជាច្រើន ។ ឯកសារនោះលើកថានៅឆ្នាំ ១៦៤៣កម្ពុជាបានទាមទារឲ្យដាក់ឈ្មោះព្រៃនគរវិញតែវៀតណាមបានបដិសេធ។ ឆ្នាំ១៦៤៥ កម្ពុជាបានទាមទារជាថ្មីម្តងទៀតឲ្យវៀតណាមប្រគល់ទឹកដីព្រៃនគរមកឲ្យខ្មែរវិញ ។
វៀតណាមបានសន្យាថានឹងប្រគល់ទឹកដីនេះឲ្យកម្ពុជា ក៏ប៉ុន្តែគ្រាន់តែជាការសន្យាបោកប្រាស់តែប៉ុណ្ណោះ ពីព្រោះធាតុពិតវៀតណាមបានបន្តបញ្ជូនប្រជាជនរបស់ខ្លួនរាប់ពាន់នាក់មកតាំងលំនៅស្ថាននៅទឹកដីព្រៃនគរជាហូរហែ។ វៀតណាមបានបន្តការវាតទីនិងពង្រីកទឹកដីរបស់ខ្លួនដោយប្រើប្រាស់ទឹកដីព្រៃនគរជាឈ្នាន់របស់ខ្លួន។
កាលបរិច្ឆេទដែលបានលើកយកមកនិយាយខាងក្រោមនេះ ដែលបានមកពីមគ្គុទ្ទេសក៏ពីមុន បង្ហាញពីការជ្រៀតចូលក្នុងទឹកដីកម្ពុជា ប៉ុន្តែវៀតណាមពុំមានបំណងថាខ្លួននឹងយកជាកម្មសិទ្ធិនៃទឹកដីទាំងអស់នេះទៅតាមកាលបរិច្ឆេទនេះទេព្រោះប្រជាជាតិនិងប្រជាជនទាំងមូលបានវាយប្រយុទ្ធប្រឆាំងនឹងការលុកលុយនឹងការឈ្លានពានរបស់ប្រទេស��ៀតណាម។
ក្នុងឆ្នាំ១៦៩៩ វៀតណាមបានកាន់កាប់ខេត្តបារិយ៉ា វៀតណាមហៅថា «ភឿកឡេ» កំពង់ស្រកាត្រីវៀតណាមហៅ«បៀនហោ» និងព្រៃនគរ វៀតណាមហៅ «សៃហ្កន» ។ ក្នុងឆ្នាំ១៧១៥ ដោយពុំមានការដឹងឮពីអាជ្ញាធរខ្មែរ វៀតណាមបានតាំងទីលំនៅរបស់ខ្លួនគ្រប់គ្រងលើខេត្តមួយចំនួននៅពាមបន្ទាយមាស វៀតណាមហៅ«ហាទៀង» និងក្រមួនស (រាជយ៉ា) ក្នុងឆ្នាំ១៧៣២ វៀតណាមបានកាន់កាប់ខេត្តពាមមេស ហៅ «មីថូ» និង ឡុងហោហៅ «វិញឡុង»។ ក្នុងឆ្នាំ១៧៥៧ វៀតណាមព្យាយាមចូលព្រំដែននៅមាត់ជ្រូក (ចូវដុក)។
ឆ្នាំ១៧៥៨ វៀតណាមបានយកខេត្តព្រះត្រពាំង (ត្រាវ��ញ) និង ខេត្ត ឃ្លាំងហៅ «សុកត្រាង» ធ្វើជាកម្មសិទ្ធិរបស់ខ្លួន។ ប្រជាជនកម្ពុជាបានតស៊ូដោយឥតឈប់ឈរប្រឆាំងនឹងការជ្រៀតជ្រែករបស់វៀតណាម ដើម្បីស្រោចស្រង់ទឹកដីដែលជារបស់ប្រជាជនកម្ពុជាមកវិញ។ ឯកសារនេះសូមដកស្រង់នូវព្រឹត្តិការណ៍សំខាន់ដូចខាងក្រោម៖
នៅក្នុងឆ្នាំ១៧៣១ ប្រជាជនកម្ពុជានៃខេត្តបាភ្នំ (កម្ពុជាភាគខាងកើត) បានក្រោកឡើងវាយបណ្តេញប្រជាជនវៀតណាម។ ក្នុងឆ្នាំ១៧៣៨ កងទ័ពកម្ពុជាបានបណ្តេញប្រជាជនវៀតណាមទាំងអស់ចេញពីខេត្តពាមបន្ទាយមាស (ហាទៀង)។ ក្នុងឆ្នាំ១៧៤៣ ប្រជាជននៃខេត្តឃ្លាំង(សុកត្រាង) បានក្រោកធ្វើបដិវត្តន៍ ហើយបានបណ្តេញវៀតណាមចេញពីខេត្តនេះ។ ក្នុងឆ្នាំ ១៧៤៨ ប្រជាជននៃខេត្តឃ្លាំងបានទប់ស្កាត់ប្រជាជនវៀតណាមកុំឱ្យវិលត្រឡប់មកវិញ ទ័ពកម្ពុជាបានវាយកម្ទេចទ័ពវៀតណាមនៅតំបន់សាបអង្កាមខេត្តពោធិសាត់។
នៅក្នុងឆ្នាំ១៧៧៦ ប្រជាជនក្នុងខេត្តពាមមេស (មីថូ) និង ឡុងហោ (វិញឡុង) បានក្រោកបះបោរឡើងប្រឆាំងនឹង វៀតណាម ហើយទ័ពកម្ពុជាបានវាយរំដោះបានខេត្តទាំងពីរនេះ។ នៅក្នុងចន្លោះឆ្នាំ១៨៣៥ និងឆ្នាំ១៨៣៧ ប្រជាជនក្នុងខេត្តព្រះត្រពាំង (ត្រាវិញ) បានងើបឡើងប្រឆាំងនឹងប្រជាជនវៀតណាម។ ក្នុងឆ្នាំ១៨៤៥ ប្រជាជនកម្ពុជាទាំងមូលបានងើបឡើងវាយកម្ទេចប្រជាជនវៀតណាម។
នៅក្នុងឆ្នាំ១៨៥៨ ប្រជាជនកម្ពុជានៃខេត្តមាត់ជ្រូកហៅ «ចូវដុក» បានរំដោះទឹកដីរបស់ខ្លួន ហើយបានភ្ជាប់ទឹកដីខេត្តមាត់ជ្រូកទៅនឹងទឹកដីកម្ពុជាឡើងវិញ។ កងទ័ពកម្ពុជាបានវាយបណ្តេញប្រជាជនវៀតណាមចេញពីខេត្តឃ្លាំង ហៅ«សុកត្រាង» ព្រះត្រពាំងហៅ«ត្រាវិញ» និងក្រមួនស ហៅ«រាជយ៉ា»។
នៅក្រោមការគ្រប់គ្រងរបស់អាណានិគមនិយមបារាំងចន្លោះឆ្នាំ១៨៦៣-១៩៥៤ ប្រជាជនវៀតណាមបានយកទឹកដីរបស់កម្ពុជាត្រង់តំបន់ដទៃទៀតមកធ្វើជាកម្មសិទ្ធិ ។ វៀតណាមសមគំនិតចូលដៃជាមួយពួកអាណានិគមបារាំង បានកាន់កាប់តំបន់ព្រៃនគរ (សៃហ្កន) ក្នុងឆ្នាំ១៨៥៩ ។ ក្នុងអំឡុងរបបអាណានិគមកម្ពុជាបានបាត់បង់ទឹកដីរបស់ខ្លួនដូចខាងក្រោមនេះ៖
ចន្លោះឆ្នាំ១៨៧០ ដល់ ឆ្នាំ១៨៧៣: ខេត្តរោងដំរី (តាយនិញ) ជាតំបន់ដែលមានទីតាំងនៅតាមបណ្តាទន្លេវៃកូទាំងពីរ ទឹកដីនៃខេត្តពាមបន្ទាយមាស (ហាទៀង) មាត់ជ្រូក (ចូវដុក) និង ប្រាសាទដាប់ (ដុងថាប់) ។ ចន្លោះឆ្នាំ១៨៩០ ដល់ ឆ្នាំ១៩១៤: ខេត្តជើងព្រះហៅ «សុងប៊ែ»។ ឆ្នាំ១៩២៩ ពួកអាណានិគមនិយមបារាំងយកតំបន់ដាឡាក់ (វៀតណាមហៅ «��ាឡាក់»ដែរ) ដាក់ក្រោមអាណានិគមរបស់ខ្លួន ហើយបានប្រគល់ទឹកដីនេះទៅឲ្យប្រជាជនវៀតណាម។
ក្នុងឆ្នាំ១៩៣៩ ពួកអាណានិគមនិយមបារាំងភ្ជាប់កោះតាង (ភូកួក) កោះឬស្សី (ហុងដុក) និងកោះតូចៗ មួយចំនួនទៀតទៅន��ទឹកដីកូសាំងស៊ីន នៅក្រោមការត្រួតត្រារបស់ខ្លួន ហើយជាបន្តបន្ទាប់ធ្លាក់ក្រោមការត្រួតត្រារបស់វៀតណាម។ រហូតមកទល់នឹងសង្គ្រាមលោកលើកទី២ វៀតណាមបានច្បាមយកទីដី៥០០០គីឡូម៉ែត្រក្រឡានៃទឹកដី កម្ពុជាក្រោមជាងមួយលាននាក់ ប្រជាជនកម្ពុជាក្រោមបច្ចុប្បន្ននេះត្រូវបានហៅថា «ខ្មែរក្រោម» គឺមានចំនួនជិត៤លាននាក់។
នៅឆ្នាំ១៨៥៨ បារាំងបានបញ្ជូនកងទ័ពទៅវាយលុកទៅលើនគរអាណ្ណាម រហូតដណ្តើមយកទឹកដីកម្ពុជាក្រោមមកកាន់កាប់ នៅឆ្នាំ១៨៦២ មុននឹងដាក់អាណាព្យាបាលលើកម្ពុជា (១៨៦៣) វៀតណាម (១៨៨៤) និងឡាវ (១៨៩៣) បង្កើតទៅជាសហភាពឥណ្ឌូចិន។ គួរបញ្ជាក់ថា នៅក្នុងសហភាពឥណ្ឌូចិននេះ ដែនដីកូសាំងស៊ីនមានលក្ខណៈពិសេសពីប្រទេសកម្ពុជា វៀតណាម និងឡាវ។
កម្ពុជា វៀតណាម និងឡាវ គឺជាប្រទេសស្ថិតក្រោមអាណាព្យាបាលបារាំង ចំណែកកូសាំងស៊ីនវិញ បារាំងមិនបានដាក់បញ្ចូលមកក្នុងទឹកដីកម្ពុជាវិញនោះទេ តែបារាំងបានយកដែនដីកូសាំងស៊ីននេះទុកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយមានលក្ខន្តិកៈជាដែនដីបារាំងនៅនាយសមុទ្រ (Territoire d’Ouetre-Mer)។រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ បារាំងក៏បន្តមានដែនដីនៅនាយសមុទ្រយ៉ាងច្រើនដែរ ដូចជា Nouvelle-Calédonie និង Polynésie française ជាដើម ដែលស្ថិតនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ក្បែរប្រទេសអូស្ត្រាលី និងនូវែលសេឡង់។ ដូច្នេះ សរុបសេចក្តីមកវិញ បើយោងទៅលើឯកសារប្រវត្តិសាស្ត្រ កម្ពុជាក្រោម គឺជាអតីតទឹកដីរបស់នគរខ្មែរ មិនមែនជារបស់វៀតណាមតាំងពីដើមមកនោះទេ។
ក៏ប៉ុន្តែ កម្ពុជាក្រោមនេះ បានបាត់បង់ស្ទើរទាំងស្រុងដោយការដណ្ដើមយកដោយខុសច្បាប់ពីវៀតណាមផង និង ពីអាណានិគមបារាំងផងហើយការបាត់បង់ធំទាំងស្រុង ដោយសារបារាំងកាត់ឲ្យវៀតណាម នៅឆ្នាំ១៩៤៩នេះ។ ទឹកដីកម្ពុជាក្រោមនេះ កម្ពុជាបានបាត់បង់ទៅវៀតណាម ភាគច្រើនតាំងពីមុនពេលបារាំងចូលមកដាក់អាណានិគមនៅឥណ្ឌូចិន គ្រាន់តែថា កម្ពុជាក៏មិនបានបោះបង់ការទាមទារយកទឹកដីកម្ពុជាក្រោមនេះពីវៀតណាមមកវិញនោះរហូតមកដែរ។ រហូតទាល់តែបារាំង ដែលសម្រេចភ្ជាប់ទឹកដីកូសាំងស៊ីនទៅប្រទេសវៀតណាម នៅឆ្នាំ១៩៤៩ ទើបធ្វើឲ្យកម្ពុជាលំបាកក្នុងការធ្វើការតវ៉ា ៕
Soure @ khmerapsara.news
via Kingmind សិក្សាប្រវត្តិសាស្ត្រ ៖ ទឹកដីកម្ពុជាក្រោមជាទឹកដីវៀតណាមពីយូរយារមកហើយ ឬ ក៏ទឹកដីខ្មែរដែលបារាំងកាត់ឲ្យវៀតណាមនៅឆ្នាំ ១៩៤៩ ?
0 notes
Text
សៀវភៅកាមាចំប៉ា
ជំពូក ២ តុងកឹង (LE TONKIN) ដូចជាលើកមុនៗដែរ យើងត្រូវរក្សាឈ្មោះចាស់ទុកនៅដដែល ហើយត្រូវហៅប្រទេសយៀកណាមខាងជើងថា តុងកឹង វិញ ។ ដើម្បីកុំឲ្យខុសពីប្រទេសអណ្ណាម និងកូសាំងស៊ីន យើងត្រូវយកបញ្ហាជាតិសាសន៍ និងភិនភាគមនុស្សមកសិក្សាមុនគេ ។ ដើមកំណើតយួនតុងកឹង ប្រជាជនមួយភាគធំដែលរស់នៅតុងកឹង សុទ្ធតែជាអ្នកឡើងមកពីប្រទេសអណ្ណាមកណ្ដាល ។ ដូច្នេះ ចិត្តគំនិត…

View On WordPress
#កាមាចំប៉ា#កាមាចំប៉ា#ការរួមភេទ#ចិន#ជនជាតិមឿង#ជនជាតិម៉យ#តុងកឹង#ប្រដាប់បន្តពូជ#ប្រដាប់ភេទ#ភេទ#យួនកាត់ចិន#ស្នេហា#ស្រីចិន#ស្រីតុងកឹង#ស្រីយួន#អណ្ណាម
0 notes
Text
សៀវភៅកាមាចំប៉ា
ជំពូក ១ ប្រទេសអណ្ណាម និងកូសាំងស៊ីន ជាបឋមនេះ ខ្ញុំសូមបង្ហាញនូវស្ថានភាពភូមិសាស្ត្របន្តិច ដែលទាក់ទងនឹងការសិក្សាស្រាវជ្រាវរបស់យើង មុននឹងចូលដល់សាច់រឿង ។ ការដែលខ្ញុំមាននិយាយតែប្រទេសអណ្ណាម តុងកឹង ប្រទេសខ្មែរ ឬ លាវ ហើយគ្មានប្រើពាក្យថា យៀកណាមខាងជើង ឬយៀកណាមខាងត្បូង សោះនោះ មកពីខ្ញុំចង់រក្សាឈ្មោះចាស់ទុកតាមភូមិសាស្ត្រ ហើយចៀសវាងការហៅឈ្មោះថ្មី…

View On WordPress
0 notes
Text
អត្ថប្រយោជន៍នៃការដឹងប្រវត្តសាស្រ្ត
ការអានពីប្រវត្តិសាស្រ្ត មានសារៈសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋ ដើម្បីកំណត់ស្គាល់ច្បាស់ពីមុខមិត្តនិងសត្រូវ ស្គាល់នូវចំណុចខ្លាំងនិងចំណុចខ្សោយរបស់សត្រូវ អ្វីដែលសំខាន់ជាងន��ះទៅទៀតគឺ អាចយល់ច្បាស់ពីមនោគមន៍វិជ្ជារបស់សត្រូវ ដែលតែងតែធ្វើមកលើយើង។
#ប្រវត្តិសង្ខេបនៃជនជាតិយួន
ជនជាតិយួន មានឈ្មោះដើមថា យូវ៉េ ឫណាំវៀត មានអម្បូរនៅក្នុងពូជម៉ុងហ្គោល មានដើមកំណើតនៅក្នុងប្រទេសចិនដីគោកសព្វថ្ងៃនេះ គឺរស់នៅម្ដុំខាងត្បូងក្រុងសៀងហៃ លើដីទំនាបនៃទន្លេយ៉ងសេ មិនមែនជាជនជាតិដែលមានដើមកំណើតនៅក្នុងតំបន់ឥណ្ឌូចិននោះទេ។ ដោយមានចម្បាំង ជាមួយនឹងពួកចិនផង និងមានហេតុភេទផ្សេងៗទៀត ជនជាតិយួន ក៏ធ្វើដំណើរឆ្ពោះមកទិសខាងត្បូង។ ពួកនេះបានតាំងនៅដំបូងលើទំនាបនៃទន្លេក្រហម ឬតុងកឹង ដែលមានរាជធានីឈ្មោះដុងគិញ ក្រោយមកទៀតគេថា ហាណូយ ។ លុះដល់ឆ្នាំ៩៣៩ ទើបយួនបានមកតាំងស៊ប់នៅក្នុងដែន តុងកឹង នេះដែ��គេនិយមហៅថា បាក់គី (ដីតុងកឹង មានពួកម៉េវ , ថៃ , ម៉ន។ល។ រស់នៅមុនជនជាតិយួន)។ ដោយដីតុងកឹង ឬ បាក់គី ចង្អៀតពេក ពួកជនជាតិយួន ក៏ធ្វើចម្បាំងពង្រីកទឹកដីរបស់ខ្លួន មកលើប្រទេសចាម(ចម្ប៉ា) ដែលនៅខាងត្បូងតុងកឹង ដើម្បីនឹងយកនគរចាម នេះបាន យួនប្រើពេលពីឆ្នាំ៦០៥ រហូតដល់ឆ្នាំ១៦៩៧ សរុបគឺស្មើ១០៩២ឆ្នាំ។ ទីក្រុងពិជ័យ ដែលជារាជធានីនៃប្រទេសចាម ត្រូវពួកយួនយកបាននៅក្នុងឆ្នាំ ១៤៧០។ ពេលបាននគរចាមនេះ យួនឲ្យឈ្មោះថា អណ្ណាម ឬ ទ្រុងគី ដែលមានរាជធានីឈ្មោះ ក្រុងវ៉េ។ ដោយឃើញដីខ្មែរនៅម្ដុំកម្ពុជាក្រោម មានជីជាតិល្អ ជនជាតិយួន ក៏ចាប់ផ្ដើមពង្រើកទឹកដីរបស់ខ្លួនមកលើកន្លែងនោះទៀត។ ដើម្បីបានសម្រេចយួនត្រូវប្រើពេលពីឆ្នាំ១៦១៨ រហូតដល់ឆ្នាំ១៩៤៩ គឺស្មើនឹងរយ:ពេល ៣៣១ ឆ្នាំ។ ដីខ្មែរនៅកម្ពុជាក្រោមនេះ យួនឲ្យឈ្មោះហៅថា កូសាំស៊ីន ឬណាំគី ដែលមានក្រុងព្រៃនគរ(យួនហៅថា សៃហ្គន) ជារាជធានី។
ដូច្នេះ យើងឃើញថាជនជាតិយួនអាច សន្សំ តាំងពីគ្មានដីមួយដុំនៅ ១០០ឆ្នាំមុនគ.ស លុះត្រាតែបានដីយ៉ាងធំទូលាយរហូតដល់ពេលសព្វថ្ងៃនេះ តែមច្ឆិតារបស់យួនក៏នៅតែបន្ត ចង់លេបយកប្រទេសខ្មែរនិងប្រទេសឡាវ បង្កើតជាប្រទេសឥណ្ឌូចិន ខ្មែរ.យួន.ឡាវ ជាប្រទេសតែមួយថែមទៀត។
0 notes