#គណៈកម្មាធិការ
Explore tagged Tumblr posts
lawdocument · 3 years ago
Text
អនុក្រឹត្យ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល
អនុក្រឹត្យលេខ៨១ អនក្រ.បក ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថលDownload
View On WordPress
0 notes
ellath · 7 years ago
Text
ប្រធាន​អនុគណៈកម្មាធិការ​សភា​អឺរ៉ុប​ផ្នែក​សិទ្ធិមនុស្ស​ជំរុញ​ឲ្យ​ចាត់ការ​ប្រឆាំង​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា
ប្រភព ៖ វិទ្យុអាស៊ីសេរី
  ប្រធាន​អនុគណៈកម្មាធិការ​សភា​អឺរ៉ុប​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស ជំរុញ​ឲ្យ​គណៈកម្មាធិការ​អឺរ៉ុប​ស្នើ ដាក់​វិធានការណ៍​នានា​ប្រឆាំង​នឹង​ការ​រំលោភបំពាន​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ ការ​ស្នើ​នេះ ធ្វើឡើង​ក្រោយ​ពេល​ដែល​សហភាព​អឺរ៉ុប ចេញ​សេចក្ដីថ្លែងការណ៍ មិន​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត ដែល​សហភាព​អឺរ៉ុប ចាត់ទុកថា មិន​អាច​ជឿ​ទុកចិត្ត​បាន ព្រោះតែ​ខ្វះ​ការ​ប្រកួតប្រជែង​ស្មោះត្រង់…
View On WordPress
1 note · View note
choukhmer · 5 years ago
Text
ព្យញ្ជនៈ​​គួរ​ដឹងពេល​បក​ប្រែ​ឯកសារ
កំណត់​សម្គាល់​ពី​ព្យញ្ជនៈ​ឡាតាំង ដែល​ត្រូវ​នឹង​ព្យញ្ជនៈ​ខ្មែរ
ការ ​សរសេរ​ជា​ភាសា​ខ្មែរ​នូវ​សូរ​បរទេស​មួយ​ចំនួន​ ដែល​យើង​តែង​ប្រទះ​តាម​រយៈ​ពាក្យ​កម្ចី និង​ត្រូវ​បាន​អនុម័ត​កាល​ពី​ថ្ងៃ​ពុធ ទី​២៨ ខែ​ឧសភា ឆ្នាំ​២០០៩ គណៈកម្មាធិការ​ជាតិ​ភាសា​ខ្មែរ (គ.ជ.ភ.ខ.) ៖
[g] ដែល​យើង​ត្រូវ​ប្រើ​កន្សោម​ព្យញ្ជនៈ [ហ្គ]
[f] ដែល​យើង​ត្រូវ​ប្រើ​កន្សោម​ព្យញ្ជនៈ [ហ្វ]
[] ដែល​យើង​ត្រូវ​ប្រើ​កន្សោម​ព្យញ្ជនៈ [ហ្ស]
[∫]ដែល​យើង…
View On WordPress
0 notes
kingmindint · 7 years ago
Text
កម្ពុជា​កំណត់​កីឡា​​៣៤​ប្រភេទ​យក​មេដាយ​មាស​​ជិត​១០០​គ្រឿង​ ស៊ីហ្គេម​២០២៣
កម្ពុជា​បាន​ដាក់​ចេញ​ផែន​ការ​មេ​​រួច​រាល់​ហើយ​ក្នុង​នោះ​កីឡា​ចំនួន​៣៤​ប្រភេទ​គ្រោង​នឹង​យក​ឲ្យ​បាន​មេដាយ​មាស​ចំនួន​៩៦​គ្រឿង​សម្រាប់​​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣​​ដែល​កម្ពុជា​ទទួល​រៀប​ចំ​ធ្វើ​ម្ចាស់​ផ្ទះ​ជា​លើក​ដំបូង។
​តាម​ការ​បង្ហាញ​​ឲ្យ​ដឹង​ក្នុង​មហាសន្និបាត​​របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ កម្ពុជា​បាន​ដាក់​ចេញ​​កីឡា​៣៤​សម្រាប់​ដណ្តើម​យក​មេដាយ​មាស​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​​ឆ្នាំ​២០១៩​ ​នៅ​ប្រទេស​ហ្វីលីពីន​​ ឆ្នាំ​​២០២១​នៅ​ប្រទេស​វៀតណាម​ និង​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ។ បើ​តាម​គោលដៅ​នេះ​មាន​ន័យ​ថា សម្រាប់​ឆ្នាំ​២០២៣​ចំនួន​​មេដាយ​មាស​បាន​កើន​ឡើង​ជាង​​៣​ដង​ បើ​ប្រៀបធៀប​នឹង​ស៊ីហ្គេម​ឆ្នាំ​២០១៩​ និង​កើន​ឡើង​ជាង​២​ដង​ បើ​ប្រៀបធៀប​នឹង​ស៊ីហ្គេម​ឆ្នាំ​២០២១។
តារាង​ចំនួន​មេដាយ​មាស​សម្រាប់​ស៊ីហ្គេម​ឆ្នាំ​២០១៩ ឆ្នាំ​២០២១ និង​ឆ្នាំ​២០២៣
សម្តេច​ពិជ័យសេនា ទៀ បាញ់​ ជា​ប្រធាន​គណៈកម្មាធិការ​រៀប​ចំ​ការ​ប្រកួត​ស៊ីហ្គេម​នៅ​កម្ពុជា
សន្និបាត​បញ្ចប់​អាណត្តិ​ចាស់ និងបណ្ត​អាណត្តិ​ថ្មី​របស់ NOCC
Source news.sabay.com.kh
via Kingmind កម្ពុជា​កំណត់​កីឡា​​៣៤​ប្រភេទ​យក​មេដាយ​មាស​​ជិត​១០០​គ្រឿង​ ស៊ីហ្គេម​២០២៣
0 notes
pitoukhmer · 8 years ago
Text
លោកស្រី Lam បានឈ្នះការបោះឆ្នោតហើយបានក្លាយជាមេដឹកនាំបន្ទាប់របស់ទីក្រុងហុងកុង
ហុងកុង – គណៈកម្មាធិការ ដែលជ្រើសតាំងដោយអ្នកគាំទ្ររបស់រដ្ឋាភិបាលចិន បានជ្រើសរើសយកលោកស្រី Carrie Lam ជាមេដឹកនាំបន្ទាប់របស់ទីក្រុងហុងកុង កាលពីថ្ងៃអាទិត្យនេះ ដែលជ���ទំនោរនៃការសម្រេចចិត្តរបស់ទីក្រុងប៉េកាំង ដែលការផ្លាស់ប្តូរនេះមើលទៅ ហាក់ដូចជាមានការមិនពេញចិត្ត ពីមហាជនម្ចាស់ស្រុក ដោយយល់ឃើញថាសេរីភាពនៅក្នុងទីក្រុងនេះ ស្ថិតក្រោមការគំរាមកំហែងពីប្រទេសចិន។
លោកស្រី Lam ដែលជាអតីតមន្រ្តីផ្លូវការលេខ ២…
View On WordPress
0 notes
lawdocument · 4 years ago
Text
អនុក្រឹត្យលេខ៨២ អនក្រ.បក ស្តីពីការរៀបចំនិងប្រព្រឹត្តទៅរបស់គណៈកម្មាធិការបច្ចេកទេសអន្តរក្រសួងរៀបចំគោលនយោបាយគ្រប់គ្រងនិងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង
អនុក្រឹត្យស្តីពីការរៀបចំនិងប្រព្រឹត្តទៅរបស់គណៈកម្មាធិការបច្ចេកទេសអន្តរក្រសួងរៀបចំគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងទាញយក
Tumblr media
View On WordPress
0 notes
ellath · 7 years ago
Text
រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​កោះ​តា​ដា នា​ទឹកដី​ខេត្តកំពត
ប្រភព កោះសន្តិភាព
Tumblr media
ខេត្តកំពត ៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ៨​កើត ខែអស្សុជ ឆ្នាំច សំ​រិ​ទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៨ កន្លង​មក​ថ្មី​ៗ​នេះ ឯកឧត្តម ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ខេត្តកំពត និង​ជា​អភិបាល​នៃ​គណៈ​ (more…)
View On WordPress
0 notes
ellath · 7 years ago
Text
៧​ខេត្ត អាច​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​ម្តងទៀត​នៅ​ចុង​សប្តាហ៍​នេះ
ប្រភព ៖ ថ្មីៗ
  ​ភ្នំពេញ​៖ ខេត្ត​ចំនួន​៧ នឹង​ប្រឈមមុខ​ជាមួយ​ជំនន់​ទឹកភ្លៀង​សារជាថ្មី​នៅ​ចុង​សប្តាហ៍​នេះ​។ ខេត្ត​ទាំងនោះ មាន ខេត្ត​ឧ​ត្ត​រ​មានជ័យ ព្រះវិហារ កំពង់ធំ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និង​ខេត្តកំពង់ឆ្នាំង​។ លោក កែវ វី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ប្រាប់​សារព័ត៌មាន​Thmey Thmey ព្រឹក​ថ្ងៃទី​១២​កញ្ញា ថា បើ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់ ក្នុង​កម្រិត​៥០…
View On WordPress
0 notes
ellath · 8 years ago
Text
មនុស្សជាង១០០នាក់ស្លាប់ ខណៈរដ្ឋាភិបាលថាស្ថានភាព​គ្រោះ​មហន្តរាយមិន​ធ្ងន់​ធ្ងរ
Tumblr media
ប្រភព៖ សំឡេងប្រជាធិបតេយ្យ ប្រធាន​ប្រតិបត្តិ ​នៃ​គណៈកម្មាធិការ​ជាតិគ្រប់​គ្រង​គ្រោះ​មហន្តរាយ ​លោក​ ញឹម វណ្ណដា គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ អះអាងថា​ ស្ថានភាព​គ្រោះ​មហន្តរាយនៅកម្ពុជា ​ក្នុងឆ្នាំ​នេះ ​មិន​ធ្ងន់​ធ្ងរ​ដូច​ឆ្នាំ​មុន​ៗ​នោះ​ទេ ខណៈរបាយការណ៍បង្ហាញថា មនុស្ស​ជាង​ ១០០នាក់��� បាន​បង់​ជិវិត​ ដោយ​សារ​គ្រោះ​ធម្មជាតិ ​ក្នុង​រយៈពេល​៩​ខែ ​ឆ្នាំ​២០១៧​នេះ។ ប្រធាន​ប្រតិបត្តិ…
View On WordPress
0 notes
ellath · 8 years ago
Photo
Tumblr media
គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​រដ្ឋាភិបាល​នឹង​រាយការណ៍​នៅ​មុខ​អង្គការ​សហប្រជាជាតិ ប្រភព ៖ RFA គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា នឹង​ធ្វើ​សេចក្តី​រាយការណ៍​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​ជូន​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) ចាប់​ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៣ ខែ​កញ្ញា។ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ និង​ជា​សមាជិក​នៃ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក ជិន ម៉ាលីន សរសេរ​នៅ​លើ​ទំព័រ​
0 notes
kingmindint · 8 years ago
Text
​​ប្រវត្តិ​ប្រព័ន្ធ​កម្ម​សិ​ទិ្ធ​បញ្ញា​នៅក្នុង​ប្រទេស​កម្ពុជា​​
១- ប្រវត្តិ​ស​ងេ្ខ​ប​ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា កម្មសិទ្ធិបញ្ញា​បានចាប់កំណើត​មាន​តាំងពី​ក្នុង​ទស្សវត្ស​ទី​៦០ និង ៧០ មកម្ល៉េះ ហើយ​ម៉ាក​មួយចំនួន​ក៏បាន​ទទួល​កិច្ចការពារ​នៅក្នុង​កំឡុងពេល​នោះដែរ ដូចជា ម៉ាក PERTUSSIN ស្ថិតនៅក្នុង​ជំពូក​ទី​៥ ដែលមាន​លេខ​ដាក់ពាក្យ ១៩៧៣ នៅក្នុង​ឆ្នាំ​១៩៦៦ ហើយ ម៉ាក RIBENA ស្ថិតក្នុង​ជំពូក​ទី​៥ និង​៣២ ដែលមាន​លេខ​ដាក់ពាក្យ​១០៣១៨ នៅក្នុង​ឆ្នាំ​១៩៧៣​។
ជា​អកុសល ក្រោយមក ប្រទេស​កម្ពុជា​បាន​ជួប​នូវ​វិបត្តិ​សង្គ្រាម​ក្នុងស្រុក​ដ៏​ធ្ងន់ធ្ងរ ដែល​ធ្វើអោយ​វិស័យ​កម្មសិទ្ធិបញ្ញា​ត្រូវបាន​បោះបង់ចោល​អស់​រយៈពេល​ជិត​២​ទសវត្ស​។ ដោយមាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស នៅ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១ ប្រទេស​កម្ពុជា​បានចាប់ផ្តើម​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ចជាតិ​ឡើងវិញ ដែលនាំអោយ​វិស័យ​កម្មសិទ្ធិបញ្ញា ត្រូវបាន​ដំណើរការ​ឡើងវិញ​។ ជា​លទ្ធផល នៅ​ឆ្នាំ​១៩៩១ ការិយាល័យ​ពាណិជ្ជសញ្ញា ត្រូវបាន​បង្កើតឡើង​នៅក្រោម​ការគ្រប់គ្រង​រប​ស់​ក្រសួងពាណិជ្ជកម្ម ដែលមាន​ភារកិច្ច​ទទួល​ចុះបញ្ជី និង​ការពារ​ពាណិជ្ជសញ្ញា និង​ទទួលបាន​ការគាំទ្រ និង​ជួយ​ជ្រោមជ្រែង​បណ្តុះបណ្តាល​ផ្នែក​បច្ចេកទេស​ពី​ប្រទេស​នានា ជាពិសេស អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក (World Intellectual Property Organization-WIPO) ដែលមាន មូលដ្ឋាន​នៅក្នុង​ទីក្រុង​ហ្សឺ​ណែវ នៃ​ប្រទេស​ស្វី​ស​។​
២- នាយកដ្ឋាន​កម្ម​សិ​ទិ្ធ​បញ្ញា​ នៅ​ថៃ្ង​ទី ២២ ខែកញ្ញា ឆ្នាំ​១៩៩៧ នាយកដ្ឋាន​កម្ម​សិ​ទិ្ធ​បញ្ញា​នៃ​ក្រសួងពាណិជ្ជកម្ម ត្រូវបាន​បង្កើតឡើង តាម​អនុក្រឹត្យ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​លេខ ៥៤​។ នៅមុន​ការបង្កើត​នាយកដ្ឋាន​នេះ នាយកដ្ឋាន​ពាណិជ្ជកម្ម​ក្រៅប្រទេស ទទួល​តួនាទី​ចុះបញ្ជី និង​ការពារ​ម៉ាក ។ នាយកដ្ឋាន​កម្ម​សិ​ទិ្ធ​បញ្ញា មាន​ភារកិច្ច និង​ទទួលខុសត្រូវ​លើ ​៖ (១) ការសិក្សា វិភាគ និង​ផ្តល់​អនុសាសន៍​អំពី​គោល​នេ​យា​បា​យក​ម្មសិ​ទិ្ធ​បញ្ញា​ជូន​ដល់​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​និង​រដ្ឋាភិបាល​កម្ពុជា​។​ (២) សម្របសម្រួល និង​រៀបចំ​ច្បាប់ ព្រមទាំង​បទ​ប​ញ្ញ​តិ្ត​កម្ម​សិ​ទិ្ធ​បញ្ញា ។​ (៣)​ ​សម្របសម្រួល​កិច្ចសហប្រតិបត្តិការ និង​ជំនួយ​ក្នុង​វិស័យ​កម្ម​សិ​ទិ្ធ​បញ្ញា​ជាមួយ​សហគមន៍​អន្តរជាតិ ។​ (៤)​ ​ត្រួត​ពិនិត្យមើល​វិស័យ​ទាំងបី​នៃ​កម្ម​សិ​ទិ្ធ​បញ្ញា​ក្នុងប្រទេស​កម្ពុជា ធើ្វ​ជា​ចំនុចប្រសព្វ​នៃ​កម្ម​សិ​ទិ្ធ​បញ្ញា និង​សម្របសម្រួល​បញ្ហា​កម្ម​សិ​ទិ្ធ​បញ្ញា​ទាំងអស់ ជាមួយ​ក្រសួង​ពាក់ព័ន្ធ ។​ (៥)​ ​ជំរុញ​ផ្��ព្វផ្សាយ​តាម​មធ្យោបាយ​នានា​ដើម្បី​ការពារ​កម្ម​សិ​ទិ្ធ​បញ្ញា​អោយបាន​ត្រឹមត្រូវ និង​មាន​ប្រ​សិ​ទិ្ធ​ភាព ។​ (៦)​ ​អនុវត្ត​រាល់​កាតព្វកិច្ច​ទាំងអស់ ដែល​មានចែង​ក្នុង​កិច្ចព្រមព្រៀង និង​អនុសញ្ញា​នានា ។​
ចាប់តាំងពី​ឆ្នាំ​១៩៩៤ ដល់ ឆ្នាំ​១៩៩៨ នាយកដ្ឋាន​កម្មសិទ្ធិបញ្ញា​បានទទួល​ចុះបញ្ជី​ម៉ាក​ចំនួន​៧០៥៥ ដែល​នៅ​ក្នុងនោះ​ម៉ាក​ក្នុងស្រុក​មាន​ចំនួន ១៩៨ និង ម៉ាក​បរទេស​មាន​ចំនួន ៦៨៥៥​។​ ​ម៉ាក​ដែល​បាន​ចុះបញ្ជី​ពី​ឆ្នាំ​១៩៩៤ ដល់ ១៩៩៨៖
ទោះបី​វិស័យ​កម្ម​សិ​ទិ្ធ​បញ្ញា​ជា​បញ្ហា​ថ្មីស្រឡាង​ចំពោះ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ក៏ដោយ ប៉ុន្តែ​ដោយបាន​ទទួល​ការជួយឧបត្ថម្ភ​ផ្នែក​បច្ចេកទេស​ពី​អង្គការ​កម្ម​សិ​ទិ្ធ​បញ្ញា​ពិភពលោក ក្នុងការ​បណ្តុះបណ្តាល​ធ​ន​ធាន​មនុស្ស​ទាំង​នៅក្រៅ​ប្រទេស និង​ក្នុងប្រទេស តាម​រូបភាព​ហ្វឹកហ្វឺន​រយៈពេល​ខ្លី និង​សិក្ខាសាលា​ជាតិ ឬ​វេទិការ​អន្តរជាតិ​សី្ត​អំពី​កម្ម​សិ​ទិ្ធ​បញ្ញា និង​ការផ្តល់​ជា​បរិក្ខា​បច្ចេកទេស នាយកដ្ឋាន​កម្ម​សិ​ទិ្ធ​បញ្ញា​អនុវត្តបាន​នូវ​តួនាទី​របស់ខ្លួន ក្នុង​ការទទួល​ចុះបញ្ជី និង កិច្ចការពារ​ពាណិជ្ជសញ្ញា​-​សេវា​សញ្ញា​ក្នុងស្រុក និង​បរទេស ។
ក្រោម​ការគ្រប់គ្រង និង​ដឹកនាំ​ដោយ លោក លី ផា​ណ្ណា ចាប់ពី​ឆ្នាំ​១៩៩៧ ដល់​២០០៤ ដែល​ក្រោយមក លោក​កាន់តំណែង​ជា​អគ្គនាយក​ក្រសួងពាណិជ្ជកម្ម និង​ជា​តំណាង រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ប្រចាំ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ នាយកដ្ឋាន​បានទទួល​ស​មិ​ទិ្ធ​ផល​ល្អ គួរអោយកត់សម្គាល់ ដោយបាន​ធ្វើអោយ​សាធារណៈជន​ស្គាល់​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក តាមរយៈ​ការចុះបញ្ជី និង​ការការពារ​កម្ម​សិ​ទិ្ធ​បញ្ញា និង​តាមរយៈ​ការយល់ដឹង​ជា​សាធារណៈ សកម្ម​ភាពចុះ​អនុវត្ត​ច្បាប់ ព្រមទាំង​សហការ​ជាមួយ​ស្ថាប័ន​ជាតិ និង​អន្តរជាតិ ។ នាពេលនោះ នាយកដ្ឋាន​មាន​បុគ្គលិក​សរុប​ប្រមាណ​៤០​រូប និង​មាន​ការិយាល័យ​ចំណុះ​ចំនួន​២ គឺ​ការិយាល័យ​ចុះបញ្ជី​ម៉ាក និង​ការិយាល័យ​ផ្សព្វផ្សាយ និង​ពត៌មាន ។ ទោះបីជា​យ៉ាងណាក៏ដោយ បើ​ប្រៀបធៀប​នឹង​សម័យ​បច្ចុប្បន្ន នៅក្នុង​កំឡុង​ពេលនោះ ការងារ​កម្ម​សិ​ទិ្ធ​បញ្ញា​នៅមាន​ទំហំ​តូច ដែល​បានទទួល​ពាក្យស្នើសុំ​ចុះបញ្ជី​ម៉ាក​ចំនួន​ពី​១៥០០ ទៅ ២០០០ ម៉ាក​(​ភាគច្រើន​លើសលុប គឺជា​ម៉ាក​របស់​បរទេស​) និង​ម៉ាក​អាច​ចុះបញ្ជី​បាន​ចំនួន​ប្រហែល​១៥០០​ម៉ាក ក្នុង​១​ឆ្នាំៗ ។ ជាងនេះទៅទៀត ទាំង​ឧបករណ៍ប្រើប្រាស់​នៅក្នុង​ការិយាល័យ និង​ចំណេះដឹង​របស់​បុគ្គលិក​នៅមានកំរិត​នៅឡើយ ដោយ​ប្រើ​ម៉ាស៊ីន​អង្គុលីលេខ​ដើម្បី​វាយ​អត្ថបទ ឬ​ឯកសា​ផ្សេងៗ ។​ ៣- គណៈកម្មាធិការ​គ្រប់គ្រង​ផ្នែក​ទាំងបី​នៃ​កម្ម​សិ​ទិ្ធ​បញ្ញា​ អស់​រយៈពេល​ជិត​២​ឆ្នាំ​ក្រោយមក ដោយយោង​តាម​សំណើ​របស់​ក្រសួងពាណិជ្ជកម្ម និង ក្នុង​គោលបំណង​អោយមាន​នយោបាយ​កម្ម​សិ​ទិ្ធ​បញ្ញា​របស់​ជាតិ​តែមួយ រាជរដ្ឋាភិបាល​កម្ពុជា​បានចេញ​សេច​កី្ត​សម្រេច​មួយ​��េខ​១៦ ចុះ​ថៃ្ង​ទី​២២ ខែកុម្ភៈ ឆ្នាំ​១៩៩៩ បង្កើត “​គណៈកម្មាធិការ​គ្រប់គ្រង​ផ្នែក​ទាំងបី​នៃ​កម្ម​សិ​ទិ្ធ​បញ្ញា​” ដោយមាន​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ជា​ប្រធាន និង​នាយកដ្ឋាន​កម្ម​សិ​ទិ្ធ​បញ្ញា​ត្រូវបាន​ជ្រើសតាំង​ជា​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល ជា​អនុប្រធាន ចំណែក​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ព្រមទាំង​ក្រសួងពត៌មាន ជា​សមាជិក ។ ភារកិច្ច​របស់​គណៈកម្មាធិកា​រ​នេះ​គឺ ៖ (១)​ ​ព​ន្លឿ​ន​សេច​កី្ត​ព្រៀង​ច្បាប់ និង​បទ​ប​ញ្ញ​តិ្ត​ទាំងអស់ ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​កម្ម​សិ​ទិ្ធ​បញ្ញា ដើម្បី​បំពេញ​កា​ត្វ​កិច្ច​របស់​ប្រទេស​កម្ពុជា ក្នុង​ការចូល​ជា​សមាជិក​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ។​ (២)​ ​សម្របសម្រួល​បញ្ហា​កម្ម​សិ​ទិ្ធ​បញ្ញា​ទាំងអស់ រវាង​ក្រសួង​ពាក់ព័ន្ធ​ខាងលើ ។​ ដោយ​ផ្អែកលើ​ភារកិច្ច​ខាងលើ គណៈកម្មាធិការ និង​លេខាធិការដ្ឋាន​បាន​កោះប្រជុំ​ជាច្រើនលើក ដើម្បី​រក​វិធី​ព​ន្លឿ​ន​សេច​កី្ត​ព្រាង​ច្បាប់​កម្ម​សិ​ទិ្ធ​បញ្ញា និង​បែងចែក​ការទទួលខុសត្រូវ​រវាង​ក្រសួង​ពាក់ព័ន្ធ​នានា ។ ក្រោយពី​រយៈពេល​៧​ឆ្នាំ​ជា​ប្រធាន​នាយកដ្ឋាន​កម្ម​សិ​ទិ្ធ​បញ្ញា លោក លី ផា​ណ្ណា ត្រូវបាន​តម្លើង​តំណែង​ជា​អគ្គនាយករង​ប​ចេ្ច​ក​ទេស​នៃ​ក្រសួងពាណិជ្ជកម្ម ហើយ​បន្ទាប់មក​នៅ​ដើមឆ្នាំ​២០០៨ លោក​ត្រូវបាន​តម្លើង​ឋានៈ​ជា​អគ្គនាយក និង​ជា​តំណាង​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ប្រចាំ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​។ ចំណែក លោក វ៉ា រុត​សាន ដែលជា​អនុប្រធាននាយកដ្ឋាន​ក​ម្ម​សិទ្ធ​បញ្ញា​ក្នុងសម័យ​នោះ ក៏បាន​ឡើងកាន់តំណែង​ជា​ប្រធាន​នាយកដ្ឋាន​កម្ម​សិ​ទិ្ធ​បញ្ញា​ជំនួស​វិញ​រហូតមកដល់​បច្ចុប្បន្ន ហើយ​លោក​ក៏មាន​តំណែង​ជាទី​ប្រឹក្សា​ក្រសួងពាណិជ្ជកម្ម និង​ជា​ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​កម្ម​សិ​ទិ្ធ​បញ្ញា​ផងដែរ ។
ដោយ​ការខិតខំ​ប្រឹងប្រែង និង​បញ្ញា​ឈ្លាសវៃ​របស់ ឯកឧត្តម វ៉ា រុត​សាន នាយកដ្ឋាន​កម្ម​សិ​ទិ្ធ​បញ្ញា​បាន​រីកចម្រើន​ទៅមុខ​យ៉ាងខ្លាំង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ដោយ​ទទួលបាន​ពាក្យ​សើ្ន​សុំ​ចុះបញ្ជី​ម៉ាក​កើនឡើង​ទ្វេដង ឬ ៣​ដង ដែលមាន​ចំនួន​ប្រមាណ​ពី​៣៥០០ ទៅ​៤០០០​ម៉ាក និង​ម៉ាក​ដែល​អាច​ចុះបញ្ជី​បាន​ចំនួន​ប្រមាណ​៣០០០​ម៉ាក ក្នុង​មួយឆ្នាំ ។ ដូច្នេះ ប្រាក់ចំណូល​ដែល​បានទទួល​ពី​ការបង់​កម្រៃ​ចុះបញ្ជី​ម៉ាក ក៏មាន​ចំនួន​កើនឡើង​យ៉ាងខ្លាំង​ដែរ។ ទន្ទឹមនឹង​កំណើន​នេះ កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​រវាង​នាយកដ្ឋាន​កម្ម​សិ​ទិ្ធ​បញ្ញា និង​ដៃគូរ​អភិវឌ្ឍន៍​នៅក្រៅ​ប្រទេស​ជាច្រើន ត្រូវបាន​ពង្រឹង​កាន��តែខ្លាំង ដោយ​ទទួលបាន​ជំនួយ​បច្ចេកទេស​ទាំង​ផ្នែក​ច្បាប់ និង​សម្ភារៈ ជា​បន្តបន្ទាប់ ដែលនាំអោយ​កេរ្តិ៍ឈ្មោះ​របស់​នាយកដ្ឋាន ត្រូវបាន​ទទួលស្គាល់​នៅលើ​ឆាក​អន្តរជាតិ ដូចជា អង្គការ​កម្ម​សិ​ទិ្ធ​បញ្ញា​ពិភពលោក​(WIPO) គម្រោង​សហ​ប្រតិ​ប​តិ្ត​ការ​សហគមន៍​អឺរ៉ុប​-​អាស៊ាន​លើ​ការការពារ​កម្ម​សិ​ទិ្ធ​បញ្ញា​(ECAPII) ការិយាល័យ​ប្រកាសនីយបត្រ​តក្កកម្មរ​បស់​ជប៉ុន​(JPO) ការិយាល័យ​ម៉ាក និង​ប្រកាសនីយបត្រ​តក្កកម្មរ​បស់​សហរដ្ឋអាមេរិក​(USPTO) ជាដើម​។ ជាងនេះទៅទៀត កម្លាំង​ធនធានមនុស្ស និង​ទំហំ​នាយកដ្ឋាន ចាំបាច់​ត្រូវតែ​ពង្រីក ។ ឯកឧត្តម​ប្រធាន ��៉ា រុត​សាន បាន​រិះរក​មធ្យោបាយ ដោយ​ដាក់សំណើ​ទៅ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម សុំ​ចំនួន​បុគ្គលិក​បន្ថែម​និង​បន្ថែម​ការិយាល័យ​ចំនួន​៤​ទៀត ដើម្បីអោយ​សមស្រប ទៅនឹង​ស្ថាន​ការ​នាពេលនោះ ។
នៅ​ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០០៧ រដ្ឋមន្ត្រី​បានចេញ​ប្រកាស សី្ត​ពី​ការរៀបចំ និង​ការប្រព្រឹត្តិទៅ​នៃ​នាយកដ្ឋាន​កម្ម​សិ​ទិ្ធ​បញ្ញា ដោយ​សម្រេច​បង្កើត​ការិយាល័យ​ចំនួន​៤​ទៀត គឺ ៖ (១) ការិយាល័យ​ក្រោយ​ចុះបញ្ជី​ម៉ាក ។​ (២)​ ​ការិយាល័យ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​និង​ពត៌មាន​សម្ងាត់​។​ (៣)​ ​ការិយាល័យ​វិវាទ ។​ (៤)​ ​ការិយាល័យ​សហ​ប្រតិ​ប​តិ្ត​ការ​និង​កិច្ចការ​ច្បាប់​។​ ៤- គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​កម្ម​សិ​ទិ្ធ​បញ្ញា​
រយៈពេល​៨​ឆ្នាំ​ក្រោយពេល​កម្ពុជា​យើង​បាន​ចូល​ជា​សមាជិក នៃ​អង្គការ​កម្ម​សិ​ទិ្ធ​បញ្ញា​ពិភពលោក ការត្រៀមខ្លួន​អនុវត្ត​កិច្ចព្រមព្រៀង​ទិដ្ឋភាព​កម្ម​សិ​ទិ្ធ​បញ្ញា​ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម (TRIPS Agreement) ត្រូវបាន​ពង្រឹង ដែល​ស្របទៅនឹង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​ទី​២​របស់​រាជរដ្ឋាភិបាល​គឺ “​ការពង្រឹង​ការអនុវត្ត​ច្បាប់​កម្ម​សិ​ទិ្ធ​បញ្ញា​” ។ ដើម្បី​បង្រួបបង្រួម​ការធ្វើ​គោលនយោបាយ ការពង្រឹង​ការអនុវត្តន៍​ច្បាប់​កម្ម​សិ​ទិ្ធ​បញ្ញា និង​ជំនួយ​បច្ចេកទេស រាជរដ្ឋាភិបាល​កម្ពុជា​បានចេញ​អនុក្រឹត្យ​សី្ត​ពី “​ការបង្កើត​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​កម្ម​សិ​ទិ្ធ​បញ្ញា​” លេខ ១៤២ ចុះ​ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ​២០០៨ ជំនួស​សេច​កី្ត​សម្រេច​ចាស់​តាំងពី​ឆ្នាំ​១៩៩៩ ដោយមាន​នាយកដ្ឋាន​កម្ម​សិ​ទិ្ធ​បញ្ញា​នៃ​ក្រសួង​ពាណិជ​កម្ម ជា​លេខាធិការដ្ឋាន ។ គណៈកម្មាធិការ​នេះ ទទួលខុស​ត្រូវបង្កើត​គោលនយោបាយ​ជាតិ​សី្ត​ពី​កម្ម​សិ​ទិ្ធ​បញ្ញា ពង្រឹង​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​រវាង​ភ្នាក់ងារ​ឬ​ស្ថាប័ន​នានា រៀបចំ​ផ្សព្វផ្សាយ​ច្បាប់ និង​បទ​ប​ញ្ញ​តិ្ត​ថ្មីៗ និង​ធ្វើជា​ចំណុច​រួមមួយ​ក្នុង​ការទទួល​ជំនួយ​បច្ចេកទេស ។ គណៈកម្មាធិការ មាន​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ធ្វើជា​ប្រធាន និង​មាន​ក្រសួង ចំនួន ១៣​ទៀត ជា​សមាជិក ។
គណៈកម្មាធិការ​ជាតិ​នេះ មាន​ភារកិច្ច​បន្ថែម​លើសពី​គណៈកម្មាធិការ​គ្រប់គ្រង​ផ្នែក​ទាំងបី​នៃ​កម្ម​សិ​ទិ្ធ​បញ្ញា ត្រង់​សហការ​ផ្សព្វផ្សាយ​ច្បាប់​កម្ម​សិ​ទិ្ធ​បញ្ញា​ជូន ដល់​មន្ត្រីរាជការ និស្សិត ស្ថាប័ន​អប់រំ សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​តុលាការ ដើម្បី​ទប់ស្កាត់​ការរំលោភបំពាន​កម្ម​សិ​ទិ្ធ​បញ្ញា ព្រមទាំង​សិក្សា​អំពី​កិច្ចព្រមព្រៀង និង​សន្ធិសញ្ញា​អន្តរជាតិ​នានា ដើម្បី​រក​ចំណុចខ្លាំង និង​ចំណុចខ្សោយ ។ ដោយ​ផ្អែកលើ​ភារកិច្ច​ដែលមាន​ចែង​នៅក្នុង​អនុក្រឹត្យ នាយកដ្ឋាន​កម្ម​សិ​ទិ្ធ​បញ្ញា​ដែលជា​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​កម្ម​សិ​ទិ្ធ​បញ្ញា បាន​សហការ​ជាមួយ​អង្គការ (ECAPIII) រៀបចំ​ផែនការ​សកម្មភាព​មួយ​ដែលមាន ៣៩​ចំណុច ក្នុង​គោលដៅ​ជាក់លាក់​មួយ ដើម្បី​បង្កើត​ប្រព័ន្ធ​កម្ម​សិ​ទិ្ធ​បញ្ញា​ជាតិ​ដ៏​ខ្លាំង​មួយ សម្រាប់​ការពារ​កម្ម​សិ​ទិ្ធ​បញ្ញា ការគ្រប់គ្រង និង​ការអនុវត្ត​ច្បាប់​អោយស្រប​ទៅនឹង​ស្តង់ដារ​កម្ម​សិ​ទិ្ធ​បញ្ញា​អន្តរជាតិ និង​គាំទ្រ​គោលដៅ​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​របស់​រាជរ​ដ្ឋា​ភិ​បាល ។ បន្ទាប់ពី​នាយកដ្ឋាន ជាពិសេស ឯកឧត្តម​ប្រធាន វ៉ា រុត​សាន បាន​ស្វះ​សែ្វ​ងរ​ក​ជំនួយ​គាំទ្រ​ពី​ដៃគូរ​អភិវឌ្ឍន៍​ក្រៅប្រទេស​មក សកម្មភាព​ចំនួន​២១​ត្រូវបាន​គាំទ្រ​ដោយ​អង្គការ​កម្ម​សិ​ទិ្ធ​បញ្ញា​ពិភពលោក និង​ធនាគារពិភពលោក ។ បន្ទាប់មក​លោកនាយក​បា​នប​នែ្ថ​ម​គំនិត​ដោយ​បញ្ចូល​សកម្មភាព​ថ្មីៗ ទៅលើ​សកម្មភាព​ដែល​នៅ​សេសសល់​រហូតដល់ ៥២ សកម្មភាព ។ នាពេល​បច្ចុប្បន្ន នាយកដ្ឋាន​កម្ម​សិ​ទិ្ធ​បញ្ញា​កំពុងមាន​ទិសដៅ​��ៅមុខ​ប​នែ្ថ​ម​ទៀត ដោយ​ធ្វើ​សេច​កី្ត​ព្រាង​អនុក្រឹត្យ​មួយ​សី្ត​ពី​ការពង្រឹង​ការអនុវត្តន៍​ច្បាប់​កម្ម​សិ​ទិ្ធ​បញ្ញា ការអប់រំ និង​ផ្សព្វផ្សាយ ។​ ៥- ក្របខណ្ឌ​ច្បាប់​ ចាប់តាំងពី​មានការ​ឯកភាព​ជាតិ​នា​ឆ្នាំ​១៩៩១​មក ប្រទេស​កម្ពុជា​បាន​មាន​គោលនយោបាយ​កម្ម​សិ​ទិ្ធ​បញ្ញា​ឡើងវិញ នៅពេលដែល​ពាណិជ្ជករ និង​វិនិយោគិន​បរទេស​ជាច្រើន បានស្នើ​សុំ​មក​ក្រសួងពាណិជ្ជកម្ម និង​ក្រុមប្រឹក្សារដ្ឋមន្ត្រី អោយ​តម្កល់​ទុកជា​ផ្លូវការ​នូវ​ស្លាក​សញ្ញា​ទំនិញ​របស់​ពួកគេ​។ គោល​គំនិត​សំខាន់​នៃ​គោលនយោបាយ​កម្ម​សិ​ទិ្ធ​បញ្ញា​កម្ពុជា​ចាប់ពី​ឆ្នាំ​១៩៩១ ដល់​ឆ្នាំ​២០០៣ គឺ​រៀបចំ​ច្បាប់ និង​បទ​ប្ប​ញ្ញ​តិ្ត​សី្ត​ពី​ម៉ាក ប្រកាសនីយបត្រ​តក្កក​ម្ម និង​សិ​ទិ្ធ​អ្នកនិពន្ធ ដើម្បី​អនុវត្តតាម​កាតព្វកិច្ច​របស់ខ្លួន​នៅក្រោម​កិច្ចព្រមព្រៀង​TRIPS នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ។ គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​ពីរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​គឺ ធ្វើអោយ​ច្បាប់​កម្ម​សិ​ទិ្ធ​បញ្ញា​ស្របទៅនឹង​សេច​កី្ត​ត្រូវការ​នៃ​ការអភិវឌ្ឍន៍​របស់​ប្រទេស ជាពិសេស​ក្នុង​វិស័យ​អប់រំ កសិកម្ម និង​សុខភាព ។
រាជរដ្ឋាភិបាល​កម្ពុជា​បានចាត់ទុក​ការការពារ​កម្ម​សិ​ទិ្ធ​បញ្ញា​ថា​មាន​សារៈសំខាន់ ដល់​ការលើកស្ទួយ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច ជម្រុញ​ការវិនិយោគទុន​បរទេស និង​ការផ្ទេរ​បច្ចេកវិទ្យា ព្រមទាំង​សម្រួល​ដល់​សមាហរណកម្ម​របស់​ប្រទេស​កម្ពុជា​ចូលទៅក្នុង​សេដ្ឋកិច្ចពិភពលោក ។ ដំបូង​ឡើយ កិច្ចការពារ​កម្ម​សិ​ទិ្ធ​បញ្ញា​របស់​ប្រទេស​កម្ពុជា ផ្អែកលើ​មាត្រា​៤៧ និង​៤៨ នៃ​បទ​ប្ប​ញ្ញ​តិ្ត​ដែល​ពាក់ព័ន្ធ​នឹង​ច្បាប់ និង​នីតិវិធី​ព្រហ្មទណ្ឌ តុលាការ ដែល​អាច​អនុវត្តបាន​ក្នុងប្រទេស​កម្ពុជា​នៅក្នុង​សម័យ​អន្តរកាល​របស់​អាជ្ញាធ​រ​បណ្តោះអាសន្ន​នៃ​អង្គការសហប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា (UNTAC: United Nations Transitional Authority in Cambodia) ចុះ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​១៩៩២ និង ប្រកា​សលេខ​៣៦៨ របស់​ក្រសួងពាណិជ្ជកម្ម នា​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​១៩៩៧ សី្ត​ពី​នីតិវិធី​របស់​នាយកដ្ឋាន​កម្ម​សិ​ទិ្ធ​បញ្ញា ដែលមាន​បំណង​ធានា​ដល់​កិច្ចការពារ​កម្ម​សិ​ទិ្ធ​បញ្ញា ដែល​បាន​ត្រួសត្រាយ​ផ្លូវ​ដល់​ការចូល​ជា​សមាជិក​របស់​អង្គការ WTO ក្នុង​ឆ្នាំ ២០០៤ ។ នៅក្នុង​សេច​កី្ត​ប្រកាស​នេះ នាយកដ្ឋាន​មាន​សិ​ទិ្ធ​ធ្វើការ​ចុះបញ្ជី និង​ផ្តល់​វិញ្ញាបនបត្រ​ពាណិជ្ជសញ្ញា និង​សេវា​សញ្ញា ជូន​ដល់​ពាណិជ្ជករ​និង​អ្នកវិនិយោគ ទាំង​ក្នុងស្រុក និង​ក្រៅប្រទេស ព្រមទាំង​ដោះស្រាយ​រាល់​បញ្ហា​ទាំងអស់ ដែល​កើតឡើង​ពី​ការចុះបញ្ជី​នេះ​។
នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០០០ ក្រសួ��ពាណិជ្ជកម្ម និង​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល​បានចេញ​កំណត់ហេតុ​នៃ ការព្រមព្រៀង​ផ្ទេរ​ភារកិច្ច​នៃ​ការគ្រប់គ្រង និង​ចុះបញ្ជី​ការពារ​ម៉ាក​នៃ​ផលិតផល​ក្នុងស្រុក ដោយ​ផ្ទេរ​ភារកិច្ច​គ្រប់គ្រង ចុះបញ្ជី ការពារ​ម៉ាក​ក្នុងស្រុក ដែល​ពីមុន​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល អោយ​ស្ថិតនៅក្រោម​សិ​ទិ្ធ​អំណាច​របស់​ក្រសួងពាណិជ្ជកម្ម​វិញ ។ ដូច្នេះ​រាល់​បញ្ហា​ទាំងអស់​ដែល​ពាក់ព័ន្ធ​នឹង​ម៉ាក គឺជា​ការទទួលខុសត្រូវ​តែមួយគត់​របស់​ក្រសួងពាណិជ្ជកម្ម ។ បច្ចុប្បន្ន ប្រទេស​កម្ពុជា​មានច្បាប់​ទាក់ទង​នឹង​កម្មសិទ្ធិបញ្ញា​ចំនួន ៤ គឺ​៖ 1)​ ​ច្បាប់​សី្ត​ពី​ម៉ាក ��ាណិជ្ជ​នាម និង​អំពើ​នៃ​ការប្រកួតប្រជែង​មិន​ស្មោះត្រង់ ដែល​ត្រូវបាន ប្រកាស​អោយប្រើ​ប្រាស់​នៅ​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០០២ បានបញ្ជាក់​ពី​ភារកិច្ច​របស់​ក្រសួងពាណិជ្ជកម្ម​ចំពោះ​ម៉ាក ។ ក្រសួងពាណិជ្ជកម្ម​មិនមែន​គ្រប់គ្រង​ផ្តាច់មុខ​នូវ​រាល់​បញ្ហា​ទាំងអស់ ដែល​ពាក់ព័ន្ធ​នឹង​កម្ម​សិ​ទិ្ធ​បញ្ញា​ទេ ។​ 2)​ ​ច្បាប់​សី្ត​ពី​ប្រកាសនីយបត្រ​តក្កកម្ម ម៉ូ​ដែលមាន​អត្ថប្រយោជន៍ និង​គំនូរ​ឧស្សាហកម្ម ត្រូវបាន​គ្រប់គ្រង​ដោយ​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល ។ ច្បាប់​នេះ​ត្រូវបាន​ប្រកាស​អោយប្រើ​ប្រាស់ នៅ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០០៣ នៅពេលដែល​ក្រសួង​នេះ​កំពុង​រៀបចំ​បទ​បញ្ញា​តិ្ត ដូចជា អនុក្រឹត្យ ឬ ប្រកាស​សម្រាប់​អនុវត្ត​ច្បាប់​នេះ ។​ 3)​ ​ច្បាប់​សី្ត​ពី​សិ​ទិ្ធ​អ្នកនិពន្ធ និង​សិ​ទិ្ធ​ប្រហាក់ប្រហែល ដែល​បានប្រកាស​អោយប្រើ​ប្រាស់​នៅ​ថ្ងៃទី​២៣ ខែ មីនា ឆ្នាំ​២០០៣ ត្រូវបាន​គ្រប់គ្រង​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ សម្រាប់​ការពារ​សិ​ទិ្ធ​នេះ​។​ 4)​ ​ច្បាប់​សី្ត​ពី​ការគ្រប់គ្រង​ពូជ​ដំណាំ និង​សិទ្ធិ​អ្នក​បង្កាត់​ពូជ​ដំណាំ បានអនុម័ត​នៅ​ថ្ងៃទី ៨ ខែ មេសា ឆ្នាំ​២០០៨ ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ​៕
Source at www.bizkhmer.com
The post ​​ប្រវត្តិ​ប្រព័ន្ធ​កម្ម​សិ​ទិ្ធ​បញ្ញា​នៅក្នុង​ប្រទេស​កម្ពុជា​​ appeared first on Entrepreneurs-Success.Com.
from WordPress http://ift.tt/2gKd2E0
0 notes
ellath · 8 years ago
Text
លោក កែវ រ៉េមី៖ រដ្ឋាភិបាល​មាន​ជំហរ​ម៉ឺងម៉ាត់​ធានា​និង​គោរព​សិទ្ធិ​នយោបាយ
ប្រភព ៖ RFA គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា អះអាង​ថា រដ្ឋាភិបាល​មាន​គោល​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​ធានា​ពី​សុខ​សន្តិភាព និង​សុវត្ថិភាព​ជូន​ម្ចាស់​ឆ្នោត និង​ភាគី​ពាក់ព័ន្ធ​នៅ​រាល់​អំឡុង​ពេល​ដំណើរការ​នៃ​ការ​បោះឆ្នោត។ ការ​បញ្ជាក់​ជំហរ​ដូចនេះ​របស់​មន្ត្រី​រដ្ឋាភិបាល ស្រប​ពេល​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ចង់​ឃើញ​បរិយាកាស​នៃ​ការ​ (more…)
View On WordPress
0 notes
ellath · 8 years ago
Text
កម្ពុជា​នឹង​ពិភាក្សា​បញ្ហា​សិទ្ធិ​មនុស្ស​ជាមួយ​ក្រសួង​ការ​បរទេស​ជប៉ុន​នៅ​ថ្ងៃ​ទី​១៥​សីហា
ប្រភព ៖ RFA គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា នឹង​ពិភាក្សា​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ជាមួយ​មន្ត្រី​ក្រសួង​ការ​បរទេស​ជប៉ុន នៅ​ព្រឹក​ថ្ងៃ​ទី​១៥ សីហា។ សេចក្តី​ជូន​ដំណឹង​របស់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១៤ សីហា បញ្ជាក់​ថា កិច្ចប្រជុំ​នេះ គឺ​ជា​កិច្ច​សន្ទនា​កម្ពុជា-ជប៉ុន លើក​ទី​៨ ស្ដីពី​សិទ្ធិ​មនុស្ស។ កិច្ចប្រជុំ​នេះ…
View On WordPress
0 notes
ellath · 8 years ago
Text
ទូត​អាមេរិក សាទរ​ចំពោះ​ការដោះលែង​មន្ត្រី​អាដហុក និង គ​.​ជ​.​ប​
ទូត​អាមេរិក សាទរ​ចំពោះ​ការដោះលែង​មន្ត្រី​អាដហុក និង គ​.​ជ​.​ប​
ប្រភព ៖ ថ្មីៗ ស្ថានទូត​អាមេរិក ចេញ​សេចក្តីថ្លែងការណ៍​សាទរ​មុនដំបូង​គេ ចំពោះ​មន្ត្រី​អាដហុក និង​គណៈកម្មាធិការ​រៀប​ចំការ​បោះឆ្នោត (​គ​.​ជ​.​ប​) ដែល​ត្រូវបាន​តុលាការ​សម្រេច​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​ប​ណ្ណោះ​អាសន្ន​កាលពី​ថ្ងៃទី​២៩ មិថុនា​។​ (more…)
View On WordPress
0 notes
ellath · 8 years ago
Text
មន្ត្រី​សមាគម​អាដហុក​៤​រូប និង​មន្ត្រី​គ.ជ.ប​លោក​នី ចរិយា ត្រូវ​តុលាការ​ដោះលែង
ប្រភព ៖ RFA មន្ត្រី​សមាគម​សិទ្ធិមនុស្ស​អាដហុក (ADHOC) ៤​រូប និង​អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក នី ចរិយា ត្រូវ​បាន​���សាលាដំបូង​រាជធានី​ភ្នំពេញ ដោះលែង​ហើយ​នៅ​ល្ងាច​ថ្ងៃ​ទី២៩ មិថុនា។ ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ (more…)
View On WordPress
0 notes
ellath · 8 years ago
Text
អបអរសាទរមន្រ្តីអាដហុកនិងគ.ជ.ប៥នាក់មានសេរីភាពវិញហើយ
ប្រភព ៖ អង្រុត ទីបំផុត​ទៅ​មន្ត្រី​អង្គការ​សិ​ទ្ឋិ​មនុស្ស​អា​ដ​ហុ​ក​៤​នាក់​និង​លោក នី ចរិយា អគ្គលេខាធិការ​ង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) ត្រូវ​បាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​ហើយ​នៅ​ល្ងាច​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៧​នេះ ។ លោក នី ចរិយា (more…)
View On WordPress
0 notes