#រឿងព្រេង
Explore tagged Tumblr posts
1ktv · 6 years ago
Text
ទុំស្លាប់ព្រោះស្នេហា?
ប្រភេទ៖ អក្សរសិល្ប៍ទំនើប, ប្រលោមលោកបែបមនោសញ្ជេតនា
ចលនា៖ ខេមរនិយម
ឥទ្ធិពល៖ ព្រះពុទ្ធសាសនា
សង្គមបរិយាកាស៖ ក្នុងសម័យលង្វែក
កាលកំណត់តែង៖ ១៩១៥ (ក្នុងរជ្ជកាលសេ្តចស៊ីសុវត្ថិ)
អ្នកនិពន្ធ៖ ភិក្ខុសោម
រឿងសង្ខេប៖
ទុំជាកូនប្រុសរបស់ស្រ្តីមេម៉ាយម្នាក់នៅស្រុកបាភ្នំ ខេត្តព្រៃវែង បានបួសរៀនជាមួយមិត្តភក្តិម្នាក់ឈ្មោះ ពេជ្រនៅក្នុងវត្តវិហារធំ។ ទាំងពីរនាក់មានចំណេះដឹងខាងមន្តអាគម ស្មូត្រ ផ្លុំប៉ី និងធ្វើតោកលក់។ ដោយឡែកទំុមានរូបរាងស្អាត និងមានសំឡេងពីរោះ។
ថ្ងៃមួយនេនទាំងពីរបានសុំលោកគ្រូចៅអធិការយកតោកទៅលក់។ ទុំ និងពេជ្រលក់រហូតដល់ស្រុកត្បួងឃ្មុំ។ ទុំបានស្មូត្រយ៉ាងពិរោះធ្វើឲ្យអ្នកស្រុកត្បូងឃ្មុំផ្អើលឈូឆរមកស្តាប់។ នាងនោជាភិលៀងរបស់នាងទាវ ឃើញទុំស្អាត សំឡេងពិរោះក៏គួចចិត្តសេ្នហា តែដោយឋានៈតួចទាបនាងក៏ត្រឡប់ទៅផ្ទះប្រាប់នាងទាវ។
ទាវដឹងដំណឹងនេះក៏អង្វរម្តាយឲ្យទៅនិមន្តនេនទុំមកស្មូត្រនៅផ្ទះរបស់ខ្លួន។ ទុំស្មូត្រយ៉ាងពិរោះទាវក៏ចាប់ចិត្តស្រឡាញ់ ក៏រៀបចំផាហ៊ុម ដន្លាប់ បារី ស្លា ម្លូឲ្យនាងនោយកទៅប្រគេនទុំ ហើយប្រាថ្នាផ្សងឲ្យបានជួបទុំ។ ឯទុំវិញក៏ចាប់ចិត្តស្រឡាញ់ទាវដែរ។
មកដល់វត្តវិញ ទុំរិះរកឧបាយកលសុំលោកគ្រូសឹក លោកគ្រូពុំព្រមព្រោះការទស្សទាយឃើញថាជើងលេខមិនល្អពានលើស្លាប់។ ដោយគ្រូមិនឲ្យសឹកទុំក៏ទៅរកម្តាយឲ្យជួយអង្វរករលោកគ្រូតែពុំបានសម្រេច។
ទុំដាច់ចិត្តលួចសឹកម្នាក់ឯង ហើយក៏ប្រញាប់ប្រញាល់បបួលពេជ្រវិលទៅត្បូងឃ្មុំវេញ។ ជួនជាពេលនោះម្តាយទាវមិននៅ ទុំក៏ឡើងលើផ្ទះហើយលួចរូមរ័ក្សជាមួយទាវនាពេលនោះទៅ។
ក្រោយមកអរជូនជាចៅហ្វាយខេត្តត្បូងឃ្មុំបានចួលដណ្តឹងនាងទាវ ឲ្យម៉ឺនងួនជាកូនប្រុសរបស់ខ្លួន។ ទន្ទឹមនឹងនោះទុំ និងពេជ្រត្រូវសេ្តចរាមាដែលសោយរាជ្យនៅក្នុង ក្រុងលង្វែកនាំយកទៅក្នុងវាំងព្រោះទុំចេះស្មូត្រយ៉ាងពិរោះ។
ដោយព្រះបាទរាមាចង់បានស្រីស្អាតធ្វើជាស្នំ��ក ក៏ជ្រើសរើសរកស្រីស្អាតប៉ះចំនាងទាវដែលជាសង្សារទុំធ្វើឲ្យម្តាយទាវសប្បាយចិត្តជាខ្លាំង។ លុះបានជួបមុខគ្នាក្នុងវាំងចំពោះមុខសេ្តច ទុំច្រៀងរៀបរាប់សព្វគ្រប់ធ្វើឲ្យសេ្តចរៀបការឲ្យទុំនឹងទាវជាប្តីប្រពន្ធក្នុងពេលនោះទៅ។
ការណ៍នេះធ្វើឲ្យម្តាយទាវតូចចិត្តយ៉ាងខ្លាំង ក៏ប្រញាប់ប្រញាល់មកស្រុកកំណើតវិញ ហើយរិះរកឧបាយកលក្លែងសំបុត្រប្រាប់ទៅនាងទាវថាខ្លួួនមានជម្ងឺជាទម្ងន់។
បានដំណឹងភ្លាម ទាវក៏មកមើលម្តាយដល់ផ្ទះ ត្រូវម្តាយចាប់បង្ខំឲ្យរៀបការជាមួយម៉ឺនងួន។ ទាវអស់សង្ឃឹមក៏សរសេរសំបុត្រឲ្យទុំបានដឹង។ ពេលនោះសេ្តចក៏ប្រទានរាជសារដល់ទុំ និងពេជ្រដើម្បីឃាត់អរជូន។
មកដល់ផ្ទះទាវ ទុំវង្វេងស្មារតីអស់សង្ឃឹមផឹកស្រាស្រវឹង ប្រកៀកប្រឱបនាងទាវចំពោះមុខភ្ញៀវ ធ្វើឲ្យម្តាយទាវខឹងក៏ពន្យូសអរជូនឲ្យចាប់យកទុំទៅសម្លាប់នៅក្រោមដើមពោធិជើងខាល។ ដឹងថាប្តីនាងត្រូវគេសម្លាប់ ទាវនិងនោតាមរកទុំ។
អ្នកទាំងពីរក៏សម្លាប់ខ្លួនតាមទុំទៅ។ ពេជ្រនាំដំណឹងអកុសលនេះទៅទូលសេ្តច ស្តេចក៏មកកាត់ក្តី ដោយចាប់អរជូន ម៉ឺនងួន និងម្តាយទាវកប់ទាំងរស់ត្រឹមក ហើយយករនាស់រាស់ពីលើក្បាល រីឯអ្នកស្រុកត្បូងឃ្មុំបញ្ចូលជាអ្នកងារទាំងអស់។
ប្រធានរឿង៖ រឿងទុំទាវអ្នកនិពន្ធបានរំលឹកឡើងវិញពីប្រវត្តិស្នេហាមួយរបស់យុវជនខ្មែរ ក្រោមរបបសក្តិភូមិនាសម័យលង្វែក។
នេះគឺជាចំណងស្នេហាដ៏សោកសៅរបស់តួអង្គពីររូប គឺទុំ និងទាវ។ តាមរយៈនេះអ្នកនិពន្ធក៏បានលាតត្រដាងឲ្យឃើញពីរបៀបគ្រប់គ្រង និងច្បាប់ទម្លាប់ដ៏តឹងតែងនាសម័យនោះ។ ដូចនេះហើយទើបយើងឃើញថា ដំណើររឿងគឺវិលជុំវិញបញ្ហាសំខាន់មួយគឺ “ការតស៊ូដែលមានលក្ខណៈជាបុគ្គលិកដើម្បីទាមទារសិទ្ធិក្នុងការជ្រើសរើសគូស្រករ”។
មូលបញ្ហា៖ មូលបញ្ហារឿងទុំទាវគឺស្ថិតនៅលើទំនាក់ទំនងដែលកើតឡើងដោយសារការប្រកាន់យកនូវទស្សនៈពីរផ្ទុយគ្នា គឺទាមទារសិទ្ធិសេរីភាពក្នុងការជ្រើសរើសគូស្រករ ឬស្នេហាចិត្ត និងចិត្ត ហើយទស្សនៈដែលប្រកាន់ទស្សនៈនីមួយៗដណ្តើមយកឈ្នះរៀងៗខ្លួន។
ទស្សនៈចំពោះការស្លាប់របស់ទុំ
ទុំស្លាប់បណ្តាលមកពីមិនស្តាប់បណ្តាំគ្រូ
ទុំស្លាប់បណ្តាលមកពីមិនបង្ហាញរាជសារ
ទុំស្លាប់បណ្តាលមកពីម្តាយទាវជាអ្នកបើកដៃឲ្យគេសម្លាប់
ទុំស្លាប់បណ្តាលមកពីអរជូន និងម៉ឺនងួនជាអ្នកសម្លាប់
ទុំស្លាប់បណ្តាលមកពីនាងទាវមិនជួយដាស់តឿនទុំ
ទុំស្លាប់បណ្តាលមកពីស្តេចរាមាបណ្តាលឲ្យទុំយករាជសារទៅខ្លួនឯង
ទុំស្លាប់ព្រោះស្នេហា
ទុំស្លាប់បណ្តាលមកពីរបបសក្តិភូមិសម័យលង្វែកតែម្តង
from WordPress http://knowledgekh.com/%e1%9e%91%e1%9e%bb%e1%9f%86%e1%9e%9f%e1%9f%92%e1%9e%9b%e1%9e%b6%e1%9e%94%e1%9f%8b%e1%9e%96%e1%9f%92%e1%9e%9a%e1%9f%84%e1%9f%87%e1%9e%9f%e1%9f%92%e1%9e%93%e1%9f%81%e1%9e%a0%e1%9e%b6/
0 notes
chaysinath · 7 years ago
Video
youtube
Khmer Fairy Tale About Minea's Doll កូនតុក្កតារបស់មិនា
Khmer Fairy Tale About Minea's Doll កូនតុក្កតារបស់មិនា រឿងនេះចង់អប់រំឲ្យចេះរងចាំពេលត្រូការអ្វីមួយ បើគ្មានលទ្ធភាពចូរសូមទៅឪពុកម្តាយរបស់អ្នកឲ្យដឹង។ មិនត្រូវសម្រេចចិត្តលួចជាការចម្រេចចិត្តខុស។ តែល្ធដែររឿងនេះមិនាចេះសារភាពពីកំហុសរបស់ខ្លូន។ មិនាក៏ជាក្មេងល្អដែរព្រោះគេមានគំរោងសន្សំលុយពេលចង់បានអ្វីមួយ។
0 notes
choukhmer · 3 years ago
Text
រឿងព្រេង​ភ្នំ​យ៉ាត​នៅ​ប៉ៃលិន
គំនូរ​ភ្នំយ៉ាត​នៅ​ប៉ៃលិន មុន​នឹង​ចូល​ដល់​រឿងព្រេង យើង​សូម​ណែនាំ​អ្នក​អាន​ឲ្យ​ស្គាល់​ភូមិភាគ​បរប៉ៃលិន​បន្តិច​សិន ព្រោះ​ជា​ភូមិភាគ​ឋិត​នៅ​ឆ្ងាយ​ពី​រាជធានី ហើយ​ដែល​មាន​ទំនៀមទម្លាប់​ប្លែក​ណាស់​ផង ។ ដើម​ឡើយ អ្នកស្រុក​ប៉ៃលិន​សុទ្ធសឹងតែ​ជា​ជនជាតិ​កុឡា​ទាំងអស់​មក​រស់នៅ ដោយសារ​ការ​ប្រាថ្នា​មក​ជីក​យក​ត្បូង​ដែល​មាន​កប់​ក្នុង​ដី​ត្រង់​ជ្រលង​នៃ​ភ្នំ​ភូមិភាគ​នោះ ។ តាម​ប្រវត្តិ​ពង្សាវតារ​នៃ​ស្រុក​ប៉ៃលិន​ថា…
Tumblr media
View On WordPress
0 notes
choukhmer · 3 years ago
Text
រឿងព្រេង​ភ្នំ​វរវង្ស​សូរវង្ស
ឮ​សូរ​ឈ្មោះ ភ្នំ​វរវង្សសូរវង្ស យើង​សព្វថ្ងៃ​ដូច​ជា​ងឿង​បន្តិច​ដែរ​ព្រោះ​នឹក​ទៅ​ពុំ​ធ្លាប់​បានឮ​ឈ្មោះ​នេះ​នៅ​ទីណា​ឲ្យ​ជាក់ច្បាស់​សោះ លើកលែងតែ​អ្នក​ចាស់ទុំ ហើយ​ធ្លាប់​នៅ​ជិតខាង​ទីកន្លែង​នោះ​ផ្ទាល់​��ែ​ម្តង ។ តាម​ពិត​ឈ្មោះ ភ្នំ​វរវង្ស​សូរវង្ស មាន​ជាប់​នៅ​ក្នុង​រឿងព្រេង​យើង គឺ​គេ​សម្គាល់​យក​ភ្នំ​វែង​អន្លាយ ចាប់តាំងពី​ខេត្តកំពង់ស្ពឺ​រហូត​ដល់​ដី​ខេត្តកោះកុង​សព្វថ្ងៃ ។ បើ​និយាយ​ឲ្យ​ចំ​ទៅ​ទៀត​គឺ…
Tumblr media
View On WordPress
0 notes
choukhmer · 3 years ago
Text
អត្ថន័យ និង​អត្ថរស​របស់​រឿងព្រេង​ខ្មែរ​ស្តី​ពី​ប្រវត្តិ​ភ្នំ
អត្ថន័យ និង​អត្ថរស​របស់​រឿងព្រេង​ខ្មែរ​ស្តី​ពី​ប្រវត្តិ​ភ្នំ ប្រសិនបើ​យើង​លើកយក​បញ្ហា​នេះ​មក​ពិនិត្យ​ដល់​ជម្រៅ​នោះ យើង​នឹង​ឃើញ​ថា ចំពោះ​ជនជាតិ​ខ្មែរ​យើង ភ្នំ​ជា​កន្លែង​មួយ​ដែល​ពិសិដ្ឋ តាំងពី​សម័យ​បុរេប្រវត្តិ​រហូត​មក​ដល់​សព្វថ្ងៃ ដូច​ជា​ភ្នំថ្មដុះ នៅ​ស្រុក​បាទី ខេត្ត​តាកែវ ឬ​រោង​ថ្ម​ដែល​ឡោម​ព័ទ្ធ​ដោយ​ប្រាសាទ​ភ្នំ​ប្រសិទ្ធិ សតវត្ស​ទី​៧ ​នៃ​គ្រិស្តសករាជ…
Tumblr media
View On WordPress
0 notes
choukhmer · 3 years ago
Text
រឿង​ប្រាសាទ​បន្ទាយឆ្មារ
ប្រាសាទ​បន្ទាយឆ្មារ ឋិត​នៅ​ឃុំ​បន្ទាយឆ្មារ ស្រុក​បន្ទាយឆ្មារ ខេត្ត​បាត់ដំបង (បច្ចុប្បន្ន​បន្ទាយមានជ័យ) មាន​ចម្ងាយ​ផ្លូវ​ប្រមាណ​មួយ​រយម្ភៃ​គីឡូម៉ែត្រ ខាងជើង​ក្រុង​បាត់ដំបង ។ រឿងព្រេង​និទាន​ដែល​ទាក់ទង​នឹង​ប្រាសាទ​នេះ មាន​ដូច​តទៅ ៖ កាលពី​ព្រេងនាយ មាន​ក្សត្រ​មួយ​អង្គ​គ្រងរាជ្យ​នៅ​ចម្បាក​បុរី (ត្រង់​បន្ទាយឆ្មារ​សព្វថ្ងៃ) នាម​ព្រះបាទ​យសកេរ ។ ព្រះរាជា​អង្គ​នេះ ទ្រង់​ប្រកបដោយ​មេត្តាធម៌…
Tumblr media
View On WordPress
0 notes
choukhmer · 3 years ago
Text
បសុរូបារម្មណ៍ ឬ​ការ​ប្រៀបធៀប​ន័យ​តាម​លក្ខណៈ​របស់​សត្វ
ការ​ប្រៀបធៀប​ន័យ​តាម​លក្ខណៈ​របស់​សត្វ កើតឡើង​ដោយ​វិធី​ប្រៀបប្រដូច​សត្វ​មក​ជាមួយ​មនុស្ស ។ ដូចជា​សត្វ​អាច​ឲ្យ​គេ​នឹកឃើញ​ដល់​មនុស្ស ដោយសារ​ចរិត និង​រូបរាង​ខាងក្រៅ​របស់​វា ។ តាម​ប្រភព​របស់​វា ពាក្យប្រៀបធៀប​ន័យ​ទាំងនេះ ចែក​ជា​ពីរ​ក្រុម ៖ ក​. យក​ពី​រឿងព្រេង​បុរាណ ល្បើក ​ក្ងោកមាស (ស្រីក្ងោកមាស) ខ្លា (មនុស្ស​ខ្លាំងពូកែ ឬ​មនុស្ស​មាន​អំណាច តែ​ប្រាជ្ញា​អន់) ទន្សាយ (អ្នក​ឆ្លាត​វៃ) មេអំបៅ…
Tumblr media
View On WordPress
0 notes
choukhmer · 3 years ago
Text
រឿង​ប្រាសាទវត្តនគរ
នៅ​ខាងលិច​ខេត្តកំពង់ចាម តាម​ដងផ្លូវ​ជាតិ​លេខ​៧ ដែល​មាន​ចម្ងាយ​ពី​ផ្លូវ​ជាតិប្រមាណ​ពីរ​រយ​ម៉ែត្រ មាន​ប្រាសាទបុរាណ​មួយ​ដែល​អ្នកស្រុក​ស្គាល់ឈ្មោះ​ថា ប្រាសាទ​វត្តនគរ ។​ រឿងព្រេង​និទាន​ដែល​ទាក់ទង​នឹង​ប្រាសាទ​វត្តនគរ​នេះ មាន​ដូច​តទៅ ៖ មាន​អ្នកចម្អារ​ពីរ​នាក់​ប្តី​ប្រពន្ធ រស់​ក្នុងភូមិ​ទួលស្បូវ (ក្នុង​ក្រុង​កំពង់ចាម​សព្វថ្ងៃ) នាំ​គ្នា​ទៅ​ភ្ជួរដីចម្អារ ដោយ​យក​ទាំង​កូន​ង៉ែត…
Tumblr media
View On WordPress
0 notes
choukhmer · 3 years ago
Text
រឿង​ប្រាសាទ​ភ្នំជីសូរ
ភ្នំ​ជីសូរ​ឋិត​នៅ​ក្នុង​ឃុំ​រវៀង ស្រុក​សំរោង ខេត្តតាកែវ ។ នៅ​លើ​ភ្នំ​នេះ​មាន​ប្រាសាទបុរាណ​មួយ​តូច​ល្មម ប៉ុន្តែ​មាន​របៀប​រៀបរយ​ប្រកបដោយ​ផែនទី​សមរម្យ ដែល​អ្នកផង​និយម​ហៅ​ថា ប្រាសាទ​ភ្នំជីសូរ ។ តាម​រឿងព្រេង​ដែល​អ្នកស្រុក​និទាន​តៗ​មក​ថា កាលនោះ មាន​ក្សត្រ​មួយ​អង្គ​ព្រះ​នាម​សូរិយាទេវេស សោយរាជ្យ​ជា​អង្វែង​មក​ហើយ បាន​កសាង​ព្រះរាជ���និវេសន៍​នៅ​ក្បែរ​ជើងភ្នំ​មួយ គឺ​ភ្នំ​ជីសូរ​សព្វថ្ងៃ…
Tumblr media
View On WordPress
0 notes
choukhmer · 3 years ago
Text
វិញ្ញាណ​សណ្ឋិត
នេះ​ជា​រឿង​មួយ​ដែល​និយាយ​តៗ​គ្នា ពី​មាត់​មួយ​ទៅ​មាត់​មួយ រាប់​សិប​ឆ្នាំ​កន្លង​មក​ហើយ ។ ថ្វី​ត្បិត​វា​ជា​រឿងព្រេង​ក៏​ពិត​មែន ប៉ុន្តែ​វា​មាន​លំនាំ​អាច​ជា​រឿង​ពិត និង​គួរ​ឲ្យ​ជឿ​បាន ។ បើ​តាម​ដំណើររឿង​បាន​និយាយ​ថា មាន​ភូមិ​មួយ​មាន​ប្រជាជន​រស់នៅ​មិន​ច្រើន​ប៉ុន្មាន​ទេ កម្រិត​ជីវភាព​ក៏​នៅ​អន់​ថយ​នៅឡើយ ។ បើ​និយាយ​ពី​ផ្លូវ​ដើរ​វិញ ពេល​រដូវភ្លៀង​ម្តងៗ សុទ្ធតែ​ភក់​ផុង គ្រហីង​ក្រហូង…
Tumblr media
View On WordPress
0 notes
choukhmer · 3 years ago
Text
វត្ត​សសរ​១០០ និង​ចេតិយ​ព្រះនាង​ក្រពុំឈូក​នៅ​ខេត្ត​ក្រចេះ
វត្ត​សសរ​១០០ ស្ថិត​ក្នុង​ស្រុក​សំបូរ ខេត្ត​ក្រចេះ ល្បីល្បាញ​ថា​ពូកែ​ស័ក្តិសិទ្ធិ និង​មាន​ប្រវត្តិ​ជិតស្និទ្ធ​នឹង​រឿងព្រេង​ស្ដីពី​នាមស្ថាន​មួយ​ចំនួន​នៅ​ស្រុក​ខ្មែរ តែង​ដិតដាម​នៅ​ក្នុង​ចិត្ត​របស់​ខ្ញុំ​ជា​ទីតាំង​ដែល​ត្រូវតែ​ទៅ​ទស្សនា​ដោយ​ផ្ទាល់​ភ្នែក ។ កាល​ពី ២​សប្ដាហ៍​មុន ខ្ញុំ​បាន​ទៅ​ដល់​ខេត្ត​ក្រចេះ និង​បាន​ឆ្លៀត​ទៅ​ទស្សនា​ទីនោះ​នៅ​ពេល​រសៀល​ថ្ងៃ​រៀប​លិច ។ នៅ​ពេល​និយាយ​ពី​វត្ត​សសរ​១០០…
Tumblr media
View On WordPress
0 notes
choukhmer · 4 years ago
Text
ប្រវត្ដិភ្នំត្រោក ស្រុករលាប្អៀរខេត្ដកំពង់ឆ្នាំង
ភ្នំ​ត្រោក ​គឺជា​ឈ្មោះ​ភ្នំ​មួយ​មាន​ពាក់ព័ន្ធ​ដល់​រឿងព្រេង​ខ្មែរ ដែល​កាល​ដើម​ឡើយ​មាន​ឈ្មោះ​ថា ភ្នំ​ត្រក មាន​ប្រវត្ដិ​ដល់​ឈ្មោះ​តា​ព្រេង តាំងពី​សម័យ​បុរាណកាល​យូរលង់​ណាស់​មក​ហើយ ។ ភ្នំ​នេះ​ស្ថិត​នៅ​ចម្ងាយ​​ប្រមាណ​៣​គីឡូម៉ែត្រ​ពី​ទីរួមខេត្ដ​កំពង់ឆ្នាំង ប៉ែក​ខាងលិច ស្ថិត​ក្នុងភូមិ​ត្រោក ឃុំ​ស្រែថ្មី ស្រុក​រលាប្អៀរ ។ ថ្វី​ដ្បិតតែ​កូនភ្នំ​មួយ​នេះ​ពុំ​សូវ​មាន​ភ្ញៀវ​ទេសចរ​ចេញចូល​ទស្សនា​ក៏​ពិតមែន…
Tumblr media
View On WordPress
0 notes
choukhmer · 4 years ago
Text
ប្រទេស​កម្ពុជា​ពី​ឆ្នាំ​១៣៤០ ដល់​​បែក​បន្ទាយលង្វែក
ប្រទេស​កម្ពុជា​តាម​រាជពង្សាវតារ និង​ឯកសារ​ប្រវត្ដិសាស្ដ្រ​ផ្សេង​ទៀត ជំពូក​ទី​១ ប្រទេស​កម្ពុជា​ចាប់ពី​ឆ្នាំ​១៣៤០ រហូត​ដល់​ការ​បែក​បន្ទាយលង្វែក ១. ព្រះបាទ​និព្វានបទ (១៣៤០​-​១៣៤៦) តា​ចាយ ដែល​នាម៉ឺន​សព្វ​មុខមន្ដ្រី​បាន​ជ្រើសតាំង​ឱ្យ​សោយរាជ្យ​លើ​រាជបល្ល័ង្ក​ កម្ពុជា និង​ជា​អ្នក​កសាង​សន្ដតិវង្ស​មហាក្សត្រ​ខ្មែរ​បច្ចុប្បន្ន បាន​សុគត​ទៅ​នៅ​ក្នុង​ឆ្នាំ​១៣៤០ ។ បើ​តាម​ការ​និទាន​តៗ​គ្នា តាម​រឿងព្រេង…
Tumblr media
View On WordPress
0 notes